Ep.7 ជួលអោយធ្វើសង្សារ

273 33 4
                                    

«យើងមានការចង់និយាយ»

«មិនទំនេរេវល់ហើយ»

ដោយ ហ្វត នៅតែរឹងទទឹងមិនព្រម គេក៏អុសដៃ ហ្វត ដើរចេញទៅ

«អូហូយ សុទ្ធតែកាន់ដៃទៀត» សាតាំង មិនជួយមិត្តតែបែរជាឈរចំអន់ទៅវិញ
________________________
មកដល់ចំណតឡាន*

«យើងចង់ជួលឯង»

«យើងមិនសុីឈ្នួលទេ» លឺពាក្យនេះហើយ ហ្វត ក៏ក្រវាសដៃរបស់ ជេម ចេញ

«ដប់មុឺនបាត»

«ការងារអី?» ហ្វត លឺថាលុយច្រើន ក៏សួរទៅលើការងារ បើសិនការងារនោះជាការងារល្អគេនិងធ្វើ ព្រោះលុយច្រើនបែបនេះគេរកមួយខែមិនបានផង

«ទៅពិធីជប់លៀងជាមួយយើង តែឯងក៏និងជួបម៉ាក់យើងដូចគ្នា ឯងត្រូវដើរតួជាមិត្តរបស់យើងបែបជិតស្និត បែបលើសពីមិត្ត» ជេម និយាយពីការងារដែរគេអោយ ហ្វត ធ្វើតែគេកាន់តែរៀបរាប់ប្រាប់កាន់តែវែង

«សរុបមក ជួលអោយធ្វើសង្សារឯងមែនទេ?» ហ្វត គ្រាន់តែលឺក៏គេកាយ់ន័យយល់បាត់ទៅហើុ

«អឺបែបនិង»

«ទៅរកអ្នកផ្សេងទៅ យើងមិនទំនេរ» អោយ ហ្វត ធ្វើយ៉ាងមិច បើគេមិនដែរធ្វើការងារបែបនេះហើយហេតុអីមិនទៅរកមនុស្សស្រីទៅ ហេតុអីមករកគេជាមនុស្សប្រុស

«ឯងនៅមិនទាន់បានសងគុណយើង រឿងជួយឯងលើកមុននោះទេ ដូច្នេះចាត់ទុកថាបើឯងជួយយើងរួចគ្នា ហើយឯងក៏បានលុយ» ដោយមិនដឹងថានិយាយបែបមិចអោយ ហ្វត យល់ព្រម គេក៏លើករឿងគុណស្រ័យមកនិយាយ

«អាឆ្កួត ជួយយើងដើម្បីអោយយើងសងគុណវិញទេហី?» ហ្វត ដើរទៅជិត ជេម យ៉ាងកៀកនិងនិយាយជេរគេបែបហួសចិត្ត

«សម្រេចថាបែបនិង ម៉ោង 5ល្ងាចយើងទៅទទួល» និយាយចប់ ជេម ក៏ឡើងឡានបាត់

«ហឺ ឆ្កួតទេអី និយាយខ្លួនឯង យល់ព្រមខ្លួនឯង នែយើងមិនទៅទេវើយ»
————————————————————-
មិនទាន់និងម៉ោង5 ស្រួលបួលផង ជេមមីណាយ ក៏មកដល់មុខផ្ទះ ហ្វត និងចុចសុីផ្លេរហូត ម៉ាក់របស់ ហ្វត ចេញមក

«ក្មួយមករកអ្នកណា?»

«ជំរាបសួរបាទ ខ្ញុំមករក ហ្វត» ជេម និយាយយ៉ាងគួរសមទៅកាន់គាត់ ព្រោះគេអាចស្មានដឹងទៅហើយថានារីម្នាក់នេះជាម៉ាក់របស់ ហ្វត

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now