Ep.11 ឆ្កែឆ្កួតចូលខ្លួន

324 32 5
                                    

«ចេញពីផ្ទះយើងទៅ»

«យើងសុំទោស ហ្វត» ជេម បានចាប់ដៃ ហ្វត និងពោលពាក្យសុំទោសទៅកាន់គេ

ហ្វត មិនមាត់គេបានត្រឹមឈរខកចិត្តដែល ជេម ធ្វើទង្វើបែបនេះ ជាហេតុ ជេម ក៏ចូលទៅអោប ហ្វត

«យើងសុំទោស យើងគ្រាន់តែខ្លាចឯងទៅចោលយើង» ពិតមែនហើយ រស់នៅទីនេះគេគ្មាននរណាឡើយក្រៅពី ហ្វត ហើយថែមទាំងចាប់ផ្តើមស្រឡាញ់ទៅកាន់ មនុស្សដែលគេកំពុង់តែមិនចូលចិត្តខ្លួនទៀត

«ឯងនិងយើងមិនពាក់ព័ន្ធអីនិងគ្នាទេ ហេតុអីចាំបាច់ខ្លាច» លឺបែបនេះ ហ្វត ក៏សួរបកទៅវិញ

«ខ្លាចថាឯងនិងមិនធ្វើជាមិត្តរបស់យើង» សម្តីក្បត់ចិត្តតែយ៉ាងហោចណាស់ក៏បានត្រឹមមិត្តសិនក៏ល្អ

«មិត្តក្បាលឯង មកថើបយើងចឹង» ហ្វត និយាយព្រមទាំងយកដៃទៅទះក្បាលរបស់ ជេម មួយដៃ តែក្នុងចិត្តគេក៏ចាប់ផ្តើមឈប់ខឹងនិង ជេម ហើយ

«ម៉ោពីឯងនិយាយធ្វើអោយយើងខឹងធ្វើអី»

«អរ ឯងខឹងគេថើបគេចឹង?»

«មានតែឯងតែម្នាក់គត់» ជេម និយាយព្រមទាំងអោនមុខទៅជិត ហ្វត ជាហេតុធ្វើអោយ ហ្វត ចាប់ផ្តើមក្រហមមុខ

«ឈប់និយាយជាមួយហែងហើយ អាឆ្កួត» ជេរគេហើយ ហ្វត ក៏រត់ចូលក្នុងផ្ទះវិញបាត់

ចំណែកឯ ជេម គេក៏ចូលទៅក្នុងផ្ទះ ហ្វត វីញគឺគ្រាន់តែចូលទៅយកទូរស័ព្ទដែលបោកចោលនោះយកទៅវិញ (ខឹងខាតចឹងហាសកូន)

«អៅ ជេម មកញាំបាយជាមួយគ្នាសិនមកក្មួយ» ម៉ាក់របស់ ហ្វត ឃើញ ជេម កំពុង់តែរៀបចំទៅវិញ គាត់ក៏បានហៅ ជេម ញាំបាយជាមួយតែម្តង

«បាទ អ្នកមីង» មិនចាំយូរនោះទេ គេក៏ដើរចូលទៅតុបាយនិងអង្គុយជិត ហ្វត ទៀតផង

«នេះមិត្តរបស់បងហេស?» Front សួរទៅកាន់ ហ្វត

«មិនមែនទេគ្រាន់តែអ្នករៀនសាលាជាមួយ»

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now