Ep.5 គួរអោយស្រឡាញ់...

276 29 4
                                    

«ធ្វើជាមិត្តយើងទៅ!!» ជេម មកដល់ប្រទេសថៃនេះគេគ្មានមិត្តនោះទេ បើយគេក៏មិនដឹងថាគួររាប់អាននរណាដែរ តែនៅពេលដែរជួប ហ្វត លើកដំបូង គឺ ហ្វត ជាមនុស្សដំបូងដែលធ្វើអោយគេញញឹម នៅក្នុងប្រទេសថៃនេះ

«យើងនិងមិនធ្វើជាមិត្តឯងទេ» ហ្វត ប្រកែកភ្លាមៗនូវសំណើររបស់ ជេម ។ មនុស្សកំពុង់តែមិនចូលចិត្ត សុខៗអោយមកធ្វើជាមិត្តយ៉ាងមិច?

«...» (ឯងជាមនុស្សទីមួយហើយដែរហ៊ានប្រកែកនិងសំណើររបស់យើង) ជេម មិនមាត់ទឹកមុខក៏ស្រពោន

«ជូនយើងទៅផ្ទះ អាមុខងាប់»

ជេម លឺបែបនេះក៏បើកឡានចេញពីសួនកំសាន្តទៅ តែមិនមែនជូន ហ្វត ទៅផ្ទះ គឺជូនមក
ភោជនីយដ្ឋាន*

«មកភោជនីយដ្ឋានធ្វើអី? យើងគ្មានលុយចូលទេ ជូនយើងទៅវិញ» គ្រាន់តែមកដល់ភោជនីយដ្ឋានភ្លាម ហ្វត ចាប់ផ្តើមបើកក្រឡើតនិយាយ.ត

«ចុះមក»

«មិន»

«តាមចិត្ត» ជេម មិននិយាយច្រើន ក៏ចុះពីលើឡានដើរទៅបាត់

«ហ្ហើយ មិចក៏ត្រូវមកជួបជាមួយមនុស្សឆ្កួតនេះ?? នែ នេះចង់សម្លាប់យើងក្នុងឡានហេស?» ដោយសារ ជេម ដកសោរឡានចេញទៅទុកអោយ ហ្វត អង្គុយទាំងគ្មានម៉ាសុីនត្រជាក់ ដោយគ្មានជម្រើស ហ្វត ក៏ចុះទៅតាមទាំងជើងដើរពាក់ពើក
———————————————-
«នេះ ញាំអី?» ជេម ហុចមីនុយទៅអោយ ហ្វត តែ ហ្វត មិនហ៊ានទទួលយកមកមើលព្រោះដឹងថា ហាងនេះតម្លៃមិនមែនថោកនោះទេ

«រឿងច្រើន! ខ្ញុំយក $%£#$*#$»

«នែ ឯង យើងគ្មានលុយទេវើយ» នៅពេលបុគ្គលិកទៅបាត់ ហ្វត ក៏និយាយទៅកាន់ ជេម

«គ្មានលុយក៏លាងចានអោយគេទៅ»

«ឆ្កួតទេហី យើងគ្មានពេលទំនេរទេ យើងត្រូវទៅធ្វើការ»

«ឯងធ្វើការនៅបារនោះហេស?»

«រឿងយើង យើងមិនប្រាប់!»

«...» ជេម មិនមាត់តែក៏ទាញទូរស័ព្ទមកចុច មិនដឹងថាកំពុងតែផ្ញើរសារអ្វីទៅកាន់នរណានោះទេ

រីងរីង* ភ្លាមៗសម្លេងទូរស័ព្ទរបស់ ហ្វត ក៏រទិ៍ឡើង

«ជម្រាបសួរបាទ លោកមេការ»

A Pink Day- ថ្ងៃពណ៍ផ្កាឈូក Where stories live. Discover now