ep8:អន់ចិត្ត

2.1K 170 8
                                    

ភាគទី8:អន់ចិត្ត
«អូនមិនទាន់បានញ៊ាំទេបាយនោះគឺបងជាអ្នកញ៊ាំ»ថេហ្យុងនៅតែប្រកាន់ភ្ជាប់ចម្លើយដដែលថាមិនបានញ៊ាំគឺមិនបានញ៊ាំហើយនៅប្រកែកតវ៉ាច្រើនតិចក្មេងម្នាក់នេះខឹងអោយមើលឥឡូវហើយ។
«ក្មេងនេះចំមែនហើយ»ជុងហ្គុកខាំមាត់និយាយតិចៗដោយខ្នាញ់នឹងប្រពន្ធរបស់ខ្លួនជាខ្លាំងបើតាមចិត្តចង់តែចាប់វៃអោយហើមគូទទេ។
«អ្នកម៉ាក់កូនឃ្លានហើយកូនចង់ញ៊ាំបាយឆាសាច់ក្រកស្នាដៃរបស់ម៉ាក់ៗធ្វើអោយកូនញ៊ាំបានទេ»មិនមែនសុខៗគេស្រាប់តែប្រកែកនោះទេតែមកពីចង់ញ៊ាំបាយឆាសាច់ក្រកស្នាដៃរបស់ម៉ាក់គេ គេខានញ៊ាំវាយូរថ្ងៃណាស់មកហើយពិតជានឹករសជាតិបាយឆាមួយនឹងណាស់។
«មិនអីនោះទេចាំម៉ាក់ទៅធ្វើអោយកូនញ៊ាំ»អ្វីដែលថេហ្យុងនិយាយថាចង់បានគាត់មិនដែលជំទាស់នោះទេអោយតែកូនគាត់សប្បាយចិត្តដូចជាពេលនេះអញ្ចឹងគាត់ដឹងថាថេហ្យុងគេចូលចិត្តញ៊ាំបាយឆាសាច់ក្រកណាស់គាត់ក៏ខានធ្វើវាអោយថេហ្យុងញ៊ាំយូរដែរហើយ។
«បាទអគុណណាស់ម៉ាក់»បបូមាត់តូចច្រមិញក្របួចញញឹមចូលគ្នាខ្ចឹបសប្បាយអរពេលម៉ាក់របស់ខ្លួនធ្វើអោយញ៊ាំ។
«តាមពិតងរងក់ចង់អោយម៉ាក់ធ្វើបាយឆាអោយញ៊ាំសោះមិចក៏មិនប្រាប់បងផងស្រួលបងជួយសម្តែង»ជុងហ្គុកយកកន្រ្តកផ្លែឈើនឹងស្បោងនំទៅទុកមុននឹងបែមកនិយាយចំអន់ញោះក្មេងលេងទាំងញញឹមរីកថ្ពាល់នាំអោយថេហ្យុងបានលឺហើយបើកភ្នែកធំៗសម្លក់នាយយកតែមែនទែនតាមពិតទៅថេហ្យុងក៏ក្បាលខូចណាស់ដែរមិនមែនត្រឹមត្រូវប៉ុន្មានទេ>_<
«បងនឹងហើយមិនចេះសហការ»ថេហ្យុងក្រពាត់ដៃអោបចូលគ្នាបង្ហាញទឹកមុខខឹងសប្បាឡើងមកដាក់ជុងហ្គុកដែលធ្វើអោយរាងក្រាសសើចស្ញេញស្ញាញមុននេះញញឹមលេងសមតទៀត។
«នេះខឹងនឹងបងមែនទេប្រពន្ធសម្លាញ់?»នេះឬទឹកមុខពេលខឹងនោះពិតជាគួរអោយខ្នាញ់សម្បើមណាស់សម្រាប់នាយមិនមែនគួរអោយខ្លាចទេខឹងគេប៉ុន្តែលេងទឹកមុខខ្ជីខ្យូតដាក់គេតើគេមិចនឹងខ្លាចទៅមានតែចង់ថើបវិញ។
«កុំប៉ះអូន»ដៃមាំក្រាសបម្រុងនឹងក្រសោបកាយតូចបីមកដាក់អង្គុយលើភ្លៅតែអ្នកម្ខាងទៀតបែជាបញ្ចេញអការៈមិនពេញចិត្តថែមទាំងវាសដៃរបស់ប្តីចេញទៀត គិតទៅក្មេងនេះពេលបាននៅជិតប៉ាម៉ាក់ធ្វើបាបប្តីណាស់តើ។
«ហេតុអ្វីក៏មិនអោយប៉ះ?»នាយលើកចិញ្ចើមសួរ ក្រសែភ្នែកក៏តាមសម្លឹងមើកមុខតូចច្រមិចនោះមិនដាក់ហាក់កំពុងតែរង់ចាំស្តាប់ចម្លើយពីរាងតូច។
«មកពីបងនឹងហើយធ្វើអោយអូនខឹង»ខ្មើតសម្បើមណាស់កូនគេអត់បានធ្វើអីផងខឹងគេដែរតិចគេលេងខ្វល់លេងប៉ះថាគេអាក្រក់។
«ខឹងបងរឿងអ្វី?»កាន់តែឆ្ងល់លើកជាស្វ័យគុណហើយពេលនេះមុននឹងដូចជាមិនបានធ្វើអ្វីខុសឡើយចុះម្តេចក៏សុខៗស្រាប់តែខឹង។
«ធ្វើអ្វីដឹងខ្លួនឯងហើយចាំបាច់ខ្ញុំនិយាយដែរ»មិនខ្ចីប្រាប់ហើយឆ្លៀតស្តីបន្ទោសថែមទៀត។ ថេហ្យុងក្រោយបញ្ចប់សម្តីជាមួយនឹងប្តីហើយក៏បានបានបង្វិលកង់រទេះរុយទៅរកម្តាយខ្លួននៅឯផ្ទះបាយធ្វើក្រងើយហាក់ដូចជាមិនបានខ្វល់ខ្វាយជាមួយនឹងវត្តមានរបស់ជុងហ្គុកនោះទេ។
«អ្ហើយនេះខ្ញុំខុសអ្វីទៅ?»នាយលើកដៃអេសក្បាលតិចៗក្នុងបំណងមិនយល់អ្វីសូម្បីតែបន្តិចអត់ដឹងថាខុសអីទេអង្គុយស្ងៀមៗមួយកន្លែងសោះប្រពន្ធខឹងដែរអូរចប់ហើយ។
.......
+ផ្សារទំនើប
ក្រោយបញ្ចប់ការញ៊ាំបាយជាមួយនឹងប៉ាម៉ាក់រួចជុងហ្គុកក៏បាននាំថេហ្យុងមកដើរផ្សារដើម្បីទិញរបស់បន្តិចបន្តួចត្រឡប់យកទៅផ្ទះវិញណាមួយគេក៏ចង់អោយថេហ្យុងដើរចេញមកខាងក្រៅបង្ហាញមុខមាត់បង្អួតសម្រស់អោយគេបានឃើញខ្លះដែរមិនចង់អោយគេសំងំនៅតែក្នុងវិមានពេកនោះទេ។
«លោកប្តីអាវនេះសមនឹងបងណាស់»ថេហ៍ក្រឡេកឆ្វេងស្តាំក៏ប្រទះនឹងអាវយឺតធំរលុងពណ៍ស្វាយឌិតបែកក្រម៉ៅម្រាមដៃតូចៗក៏លើកចង្អុលបង្ហាញអោយស្វាមីបានឃើញភ្លាមព្រោះមើលទៅវាសាកសមជាមួយនឹងជុងហ្គុក។
«អាមួយពណ៍ស្វាយនឹងឬ?»ដើរទៅជិតរួចក៏លើកបង្ហាញអោយថេហ៍ឃើញដើម្បីសួរបញ្ជាក់។
«អ្ហឹម~»ងក់ក្បាលបន្តិច។ជុងហ្គុកកាលទទួលបានចម្លើយហើយក៏ប្រញាប់យកអាវនោះមកល.មើលហើយឃើញថាវាសាកសមស៊ីជាមួយនឹងស្បែករបស់គេពិតមែន ។
«ស្អាតតើអូននេះភ្នែកមុតមែន»នាយអត់នឹងសរសើរមិនបានពូកែណាស់គ្រាន់សម្លឹងមើលក៏ដឹងថាសមឬមិនសមដែរ។
«មកពីអូនមិនដែលឃើញបងពាក់អាវយឺតពណ៍បែបនឹងទើបចង់អោយបងសាកពាក់ម្តង»មិនមែនគេពូកែអីទេនេះមកពីនាយផ្ទាល់មិនដែលពាក់អាវយឺតពណ៍ឌិតៗចឹងហើយពេលពាក់ម្តងច្បាស់ជាឃើញថាប្លែកភ្នែកមើលឃើញទៅស្អាតអញ្ចឹងហើយ។
«ចឹងបងយកអានេះហើយ»ជុងហ្គុក
«អូខេ...!!»ថេហ៍
ពួកគេទាំងពីរក៏បន្តដើរមើលសម្លៀកបំពាក់បានបួនប្រាំឈុតទៀតទើបនាំគ្នាមកគិតលុយពេលគិតរួចរាល់អស់ហើយក៏បន្តដើរមើលរបស់នេះរបស់នោះនៅក្នុងផ្សារជាច្រើនកន្លែងទៀត។គេទាំងពីរចូលពីកន្លែងមួយចេញទៅកន្លែងរហូតដល់ក្នុងដៃមានអីវ៉ាន់កាន់លេងអស់ទើបសម្រេចនាំគ្នាត្រឡបើទៅវិមានវិញ។
*ឌឹប!!!
«សុំទោសផងលោកខ្ញុំដើរមិនបានប្រយ័ត្ន»គប្បជួននៅតាមផ្លូវដើរមកឡានវិញជុងហ្គុកក៏បានដើរប៉ះជាមួយនឹងបុរសម្នាក់ទើបគេរហ័សសុំទោសយ៉ាងលឿន។
«មិនអីទេបាទខ្ញុំក៏សុំទោសដូចគ្នារវល់តែមើលទូរស័ព្ទមិនបានឃើញលោកដើរមក»បុរសនោះញញឹមស្រស់បញ្ចេញថ្ពាល់ខួចឡើងមកហើយក៏សុំទោសទៅជុងហ្គុកវិញដូចគ្នាព្រោះមុននេះបើគេមិនរវល់តែឈ្ងោកសម្លឹងមើលទូរស័ព្ទទេគេក៏មិនអាចដើរមកប៉ះគ្នាជាមួយជុងហ្គុកដែរ។
«បងជេម...តើជាបងជេមអូហ្វៀស៍មែនទេ?»ថេហ្យុងក៏បានបន្លឺសម្លេងសួរទៅកាន់បុរសថ្ពាល់ខួចនោះដោយភាពភ្ញាក់ផ្អើលបើតាមចាំណាំបានគេដូចជាប្រហែលមុខហើយគិតថានេះគឺជាសិស្សច្បងរួមជំនាន់ជាមួយគ្នាកាលនៅសកល។
«បាទខ្ញុំគឺជេមអូហ្វៀស៍ »ជេមឆ្លើយជាមួយថេហ្យុងដោយសម្លេងផ្អែមស្រទន់។
«ខ្ញុំគឺថេហ្យុងសិស្សប្អូនរបស់បងនោះអីតើបងនៅចាំខ្ញុំបានទេ»ថេហ្យុងឆ្លើយទាំងរំភើបនេះមិនស្មានថាចៃដន្យអាចបានជួបសិស្សច្បងរបស់ខ្លួនម្តងទៀតសោះ។
«អូរថេហ្យុងហ្ហាសៗនេះបងស្ទើតែចំណាំឯងលេងបានទៅហើយមើលចុះស្អាតជាងមុនឆ្ងាយណាស់»ជេមសើចផងនិយាយផងនេះបើមិនប្រាប់ឈ្មោះនឹងបញ្ជាក់ថាជាសិស្សប្អូនទេគេប្រហែលជាមើលថេហ្យុងមិនស្គាល់ឡើយព្រោះគេកាន់តែធំហើយប្លែកជាងមុនឆ្ងាយណាស់។
«ខ្ញុំក៏ចាំណាំបងមិនចង់បានដែរនេះកុំតែបានឃើញថ្ពាល់ខួចទាំងសងខាងរបស់បងទេទើបនឹកឃើញថាជាបង»ពិតមែនណាថេហ្យុងគេចាំណាំជេមគឺត្រង់ថ្ពាល់ខួចរបស់នាយនេះហើយជាពេលពេលញញឹមចេញមកម្តងៗធ្វើអោយបេះដូងរបស់គេរលាយចូលគ្នាអស់ហើយ។
«សុំអោបបងមួយមកនឹកខ្លាំងណាស់»ដៃតូចទាំងពីរលាឡើងសុំនាមជាសិស្សច្បងអោបព្រោះក្តីនឹករលឹក បែកគ្នាជាងបីឆ្នាំទើបតែបានជួបគ្នាម្តងច្បាស់នឹកគ្នាខ្លាំងហើយ។
«អឹម...»ជេមក៏បានអោបថេហ្យុងតាមការសុំរបស់គេ ដែលរូបភាពទាំងនេះបានធ្វើអោយមនុស្សខ្លះដែលឈរនៅក្បែរនោះមានអារម្មណ៍ថានៅមិនសុខចាប់ផ្តើមក្តៅឆេវនៅក្នុងទ្រូងកែវភ្នែកក៏សម្លឹងមើលពួកគេដោយការមិនពេញចិត្ត។ នេះថេហ្យុងអោយគេអោបនៅចំពោះមុខនាយចឹងឬ?មើលមិនឃើញពីក្បាលរបស់គេនៅឈរច្រងរៗទេឬក៏យ៉ាងមិច?
[គេមានចេតនាធ្វើអោយខ្ញុំខឹងប្រេះទ្រូងស្លាប់ច្បាស់ណាស់ចាំមើលពេលទៅដល់វិមានវិញណា]នាយឈរមើលថេហ្យុងនឹងជេមនិយាយសាសងគ្នាផ្អែមល្ហែមអូនបងស្តាប់ហើយសែនជ្រេញចាំមើលពេលទៅវិមានវិញតើគេនឹងដាក់ទោសក្មេងក្បាលខូចនេះយ៉ាងមិចទើបសមជាមួយនឹងកំហុសមួយនេះ។
.......
+នៅតាមផ្លូវ
ជុងហ្គុកបើកឡានចេញពីផ្សារទំនើបមកដោយខឹងនឹងថេហ្យុងបែកផ្សែងហើយថែមទាំងមិនខ្ចីស្តីរកថេហ្យុងសូម្បីតែមួយម៉ាត់ទោះបីជារាងតូចសួរនឹងព្យាយាមនិយាយរកគេក៏ដោយដូចជាពេលនេះអញ្ជឹង÷
«លោកប្តីហ្ហា៎បងកើតអ្វីនឹង?មិចក៏មិននិយាយជាមួយអូនចឹង?»ថេហ្យុងទោះដឹងថាប្តីមិនស្តីរកតែនៅប្រឹងសួរប្រឹងនិយាយរកនាយទាំងចិត្តអន្ទះអន្ទែងចង់ដឹងណាស់ថាកើតថីបានមិននិយាយជាមួយខ្លួនសូម្បីតែមួយម៉ាត់សោះអញ្ចឹង។
«......»គ្រប់យ៉ាងនៅតែស្ងាត់នាយនេះចិត្តរឹងមាត់រឹងដូចដែកថែបនេះគិតមិននិយាយរករាងតូចរហូតឬក៏យ៉ាងមិចនឹង?
«លោកប្តីបងជួយគិតអូនបន្តិចទៅមើលបើពេលនេះអូនមិនទាន់រៀបការជាមួយបងហើយអូនបានជួបជាមួយនឹងសិស្សច្បងបងជេមបងគិតថាអូននឹងគាត់សមគ្នាដែលទេ?»ស្លាប់មើលសំណួរដែលគេសួរចុះនេះគិតចង់បញ្ឆេះកំហឹងរបស់ប្តីថែមមែនទេបានជាសួរបែបនឹង?
«......»ជុងហ្គុកកាលបើបានស្តាប់លឺសំនួរនេះហើយធ្វើអោយចិត្តរឹតតែក្តៅដូចជាភ្នំភ្លើងដែកហៀបនឹងផ្ទុះចេញមកខាងក្រៅនាយងាកមកសម្លឹងមើលមុខប្រពន្ធទាំងភ្នែកក្រហមរងៀលហាក់បីដូចជាកលទឹកភ្នែកចង់រកយំបន្តិចអត់បន្តិច។បានបន្តិចក្រោយមកនាយក៏ងាកទៅមើលផ្លូវវិញរួចក៏ជាន់ហ្គ៊ែបន្ថែមល្បឿនលឿនស្លេវធ្វើអោយថេហ្យុងភ័យឡើងស្វាយបបូមាត់អស់។
.....
...គ្រាំង...
មកដល់ភូមិគ្រឹះគ្រាន់តែចតឡានឈប់ងក់នាយស្ទុះចុះចេញពីឡាននឹងបិទទ្វារវិញលាន់ស៊ូ*គ្រាំងនេះបើបាក់ទ្វារប្រហែលជាមិនចម្លែកទេបើកម្លាំងដៃនាយធ្ងន់យ៉ាងនេះ។
«លោកប្តីអូនចុះបែបណាទៅ?»ថេហ្យុងស្រែកតិចៗបន្លឺសម្លេងទៅកាន់ប្តីដែលដើរចូលទៅខាងក្នុងទាំងមិនចាប់អារម្មណ៍លើខ្លួនសូម្បីតែបន្តិច។
«អ្ហឺ..ហើយកើតថីនឹងមិចក៏សុខៗទៅជាអញ្ចឹងទៅ»ថេហ្យុងវាចារដោយតាមសម្លឹងមើលប្តីដើរចេញទៅទាំងមិនយល់។កើតអី?ខឹងរឿងអី?មិចមិននិយាយគ្នាសិនចាំបាច់ស្ងាត់ធ្វីអី?
«ចៅហ្វាយតូចតើមានរឿងអី?មិចក៏ចៅហ្វាយខឹងខ្លាំងយ៉ាងនេះ?»ព្រីនស្រូតចូលមកគ្រាថេហ្យុងចុះពីឡានដាក់គេនឹងរទេះរួចសឹមនឹងសួរទៅថេហ្យុងទឹកមុខជុងហ្គុកដែលនាយបានឃើញអប្បាញ់មិញនេះគឺម៉ូវសម្បើមណាស់។
«គាត់កំពុងខឹងមែនទេ?»ថេហ្យុងងើយក្បាលសួរត្បកទៅព្រីនវិញនេះមែនទេអាការៈខឹងរបស់ប្តីខ្លួនបើព្រីនមិនសួរគេមិនដឹងទេ។
«បាទននេះគឺខឹងខ្លាំងទៀតផងតើចៅហ្វាយតូចនឹងចៅហ្វាយឈ្លោះគ្នាមែនទេ?»
«អត់ទេ..ពួកយើងមិនបានឈ្លោះគ្នាឯណា»

រង់ចាំភាគបន្ត

អានរួចជួយវូតនឹងខមិនផងណា all reader 🙏😘

ប្រពន្ធពិការ(The end)Where stories live. Discover now