ep29:ឆ្នាស់ម្លេះក្មេងតូច

1.6K 120 7
                                    

ភាគទី29:ឆ្នាស់ម្លេះក្មេងតូច
«ពីថ្ងៃនេះទៅពួកយើងមិនបាច់ជួបគ្នាទៀតទេអគុណចំពោះក្តីស្រលាញ់ដែលបងមានចំពោះខ្ញុំក៏សុំទោសដូចគ្នាដែលខ្ញុំធ្វើអោយបងខូចចិត្តលាហើយ»ថេហ្យុងពោលពាក្យអគុណជាមួយពាក្យសុំទោសជាលើកចុងក្រោយទៅកាន់ជេមព្រោះពីថ្ងៃនេះទៅគេមិនចង់អោយនាយមករវល់ជាមួយខ្លួនទៀតឡើយជួបគ្នារាប់គ្នាធម្មតាតែមិនអាចស្និតស្នាលដូចពេលមុន។ ថេហ្យុងបង្វិលកង់រទេះបកក្រោយចាកចេញពីជេមទាំងមិនអាណិតដល់រូបគេសូម្បីតែបន្តិច។
«អគុណថេហ្យុងអគុណដែលអោយបងស្គាល់អ្វីហៅថាស្តាយក្រោយ»ស្របនឹងសម្តីចប់ទឹកភ្នែកមួយដំណក់របស់គេក៏ស្រក់ចុះមកដោយពុំបានព្រៀងទុក។ពេលនេះទើបគេដឹងថាស្តាយក្រោយណាស់បើកាលនោះគេសារភាពប្រាប់ថេហ្យុងគេមិនព្រមទៅក្រៅប្រទេសជាមួយប៉ាម៉ាក់ម្លេះហើយពេលនេះថេហ្យុងប្រហែលជាក្លាយជារបស់គេហើយ។
ជេមបែរខ្នងដើរចាកចេញពីវិមានចនបៀមការឈឺចាប់យកទៅជាមួយប៉ុន្តែមិនអីទេសម្រាប់គេសុខចិត្តដើរចេញក៏បានអោយបានឃើញមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខគឺគ្រប់គ្រាន់ហើយ។
បន្ទាប់ពីជេមចេញទៅផុតបាត់ថេហ្យុងក៏បានបង្វិលកង់រទេះរហូតមកដល់មុខវិមានវិញ។កាយតូចអង្គុយស្ងៀមនៅលើរទេះរង់ចាំអោយអ្នកជាស្វាមីមកលើកបីយកចូលទៅខាងក្នុង។ជុងហ្គុកដើរចេញពីក្នុងមកទាំងញញឹមតិចៗដាក់ប្រពន្ធនាយលើកបីកាយតូចយកមកក្នុងវិមានដាក់គេអោយអង្គុយលើភ្លៅរបស់ខ្លួនហើយក៏បន្តធ្វើការងារបង្ហើយ។
«អូនចង់ទៅដើរលេងទេរួចការងារបងជូនអូនទៅ»និយាយបណ្តើរធ្វើការបណ្តើរ។
«អូនចង់ទៅលេងលោកប៉ាអ្នកម៉ាក់អូននឹកពួកគាត់ណាស់»តាំងពីថ្ងៃក្រុមហ៊ុនមានបញ្ហារមកថេហ្យុងគេមិនសូវដែរបានទៅលេងប៉ាម៉ាក់គេទៀតទេរហូតដល់ថ្ងៃនេះបញ្ហារបានដោះស្រាយរួចរាល់អស់ហើយគិតថាសុំអោយនាយជូនគេទៅលេងបា៉ម៉ាក់គេម្តង។
«អូខេបងនឹងជូនអូនទៅ»ជុងហ្គុកងក់ក្បាលតិចៗស្របជាមួយនឹងសម្តីរបស់ខ្លួន។ គេព្យាយាមធ្វើការងារដែលនៅសល់អោយលឿនបំផុតដើម្បីប្រញាប់ជូនថេហ្យុងទៅលេងប៉ាម៉ាក់របស់គេ។
......
+ផ្ទះត្រកូលគីម
ថេហ្យុងអង្គុយនៅក្នយងឡលានញញឹបិទមាត់មិនជិតខណៈពេលដែលខ្លួនបានមកដល់ផ្ទះរបស់គេម្តងទៀតផ្ទះដែលគេរស់នៅតាំងពីតូចក្រូចឆ្មាមកម្លេះ។
«លោកប្តីលឿនឡើងបីអូនចុះ»ថេហ្យុងនិយាយដាស់តឿនរាងក្រាស់ទាំងប្រញាប់ដឹងទេថាគេនេះចង់ជួបជាមួយនឹងប៉ាម៉ាក់គេខ្លាំងណាស់។
«បាទ!ចាំបងបីអូននៅអោយស្ងៀមទៅប្រយ័ត្នធ្លាក់បងមិនទទួលខុសត្រូវទេ»ជុងហ្គុកបីកាយតូចនឹងដៃដើរចូលទៅក្នុងក៏មិនភ្លេចរបស់ផ្ញើរម៉ាក់ក្មេកប៉ាក្មេករបស់គេដែរ។
«ឆាប់ឡើង»សម្លុតជុងហ្គុកក្មេងនេះឥឡូវមិនបានទេដូចជារាងកាចឆ្នាស់ជាងមុនឆ្ងាយណាស់ធ្វើអីតាយឺតបន្តិចស្រែកយំស្រែកសម្លុតយើងមិនខាន។
«កូនថេហ៍»លោកទាំងពីរញញឹមរីកថ្ពាល់បន្ទាប់ពីបានឃើញនូវវត្តមានរបស់កូនប្រុសនឹងកូនប្រសាររបស់គាត់មកលេង។
«ប៉ាម៉ាក់..ហិ..ហិ..នឹកអ្នកទាំងពីរណាស់សឺតៗ»ជុងហ្គុកដាក់ថេហ្យុងអោយអង្គុយក្បែរម៉ាក់របស់គេ។កាយតូចងាកបែរមកស្រវាអោបម៉ាក់របស់ខ្លួនដោយក្តីនឹករលឹកជាខ្លាំងគេចាប់ថើបថ្ពាល់ម៉ាក់របស់គេខ្សឺតៗមុននឹងស្រដីឡើងម្តងទៀត÷
«ម៉ាក់មិនទៅលេងកូនសោះដឹងទេថាកូននឹកម៉ាក់ខ្លាំងណាស់»និយាយទាំងពេបមាត់បែបអាក់អន់ចិត្តនឹងម៉ាក់ខ្លួនឯងដែលមិនព្រមទៅលេងគេសោះទុកអោយគេគេងនឹកគាត់ទាំងពីរទៅវិញ។
«អ្នកណាថាទៅ?កូនក៏ឃើញប៉ានឹងម៉ាក់ចាស់ណាស់ហើយអ្នកបម្រើក៏គ្មានបងៗឯងគេក៏នៅឆ្ងាយតើអោយម៉ាក់ទៅណារួចពីផ្ទះបានទៅ»ម៉ាក់របស់ថេហ៍និយាយផងអង្អែលក្បាលកូនលួងចិត្តផងគាត់នឹងប្តីចាស់ណាស់ទៅហើយតើប្រុងអោយគាត់ដើរទៅណារួចមានតែអោយកូនៗនឹងហើយមកលេងគាត់នោះ។
«កូននិយាយលេងទេ»ថេហ្យុងអោបគាត់ម្តងទៀតបន្ទាប់ពីនិយាយ។
«ថេហ្យុងអូនអង្គុយលេងជាមួយអ្នកម៉ាក់លោកប៉ាសិនទៅបងភ្លេចទូរស័ព្ទបងទៅយកមួយភ្លែត»អង្គុយបានមួយសន្ទុះជុងហ្គុកលូកហោប៉ៅរាវរកទូរស័ព្ទខ្លួនតែមិនឃើញសោះភ្លាមនោះក៏ភ្លេចគិតថាខ្លួនបានដាក់វានៅលើតុធ្វើការមិនបានយកមកជាមួយនោះទេទើបប្រញាប់សុំខ្លួនទៅយកទូរស័ព្ទសិនខ្លាចថាខាងក្រុមហ៊ុនគេមានការងារអ្វីខលមកគេមិនដឹង។
«បាទបងទៅចុះអូននៅទីនេះជាមួយប៉ាម៉ាក់ហើយបងកុំបារម្ភអី»ថេហ្យុង។
«....»ជុងហ្គុកញញឹមបន្តិចអោនគោរពចាស់ទុំទាំងពីរមុននឹងចាកចេញទៅ។
ថេហ្យុងនឹងប៉ាម៉ាក់របស់គេក៏អង្គុយជែកគ្នាលេងនិយាយពីនេះពីនោះសួរសុខទុក្ខគ្នាទៅវិញទៅមកតាមទម្លាប់មនុស្សដែលបែកគ្នាច្រើនថ្ងៃច្រើនខែ។លុះជជែកគ្នាបានប្រហែលជាមួយសន្ទុះក៏ស្រាប់តែបានលឺសន្ធឹងឡានឈប់នៅខាងមុខផ្ទះរបស់ពួកគេជាហេតុនាំអោយម្នាក់ៗអើត.កក្រឡើមសម្លឹងមើលទៅខាងមុខផ្ទះថាជានរណាព្រោះសន្ធឹកឡាននេះដូចជាមិនមែនឡានរបស់ជុងហ្គុកនោះទេណាមួយរាងក្រាសក៏ទើបតែចេញទៅមិនអាចត្រឡប់មកវិញលឿនអញ្ចឹងទេ។
«អ្នកណាមកនឹងប៉ា?»ថេហ្យុងសួរលោកប៉ាខ្លួនដែលដើរទៅអើតមើលនៅឯមាត់ទ្វារ។
«ប៉ាមិនស្គាល់ទេកូនគេមកគ្នាច្រើនណាស់»លោកគីមនិយាយទាំងមានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត មនុស្សនេះមកពីណាម្តេចក៏មកគ្នាច្រើនដូចលើកទ័ពមកធ្វើសង្រ្គាមអញ្ចឹង?
«តើលោកមករកអ្នកណាដែរ»បុរសមាឌមាំនោះមកឈរនៅចំពោះមុខរបស់លោកគីមភ្លាមគាត់ក៏បានសួរទៅគេភ្លែតវាជារឿងធម្មតាទេដែលម្ចាស់ផ្ទះត្រូវតែសួរនាំចង់ដឹងមករកអ្នកណាហើយមានការអ្វីបានជាមកដល់ទីនេះដែលជាផ្ទះរបស់ខ្លួន។
«......»គេមិនតបគ្រាន់តែញោចស្នាមញញឹមតិចៗដាក់លោកគីមប៉ុណ្ណោះ។អាការៈក្រអើតក្រទមរបស់នាយបានធ្វើអោយលោកគីមមានការមិនពេញចិត្តជាខ្លាំងលោកក៏បាននិយាយឡើងថា÷
«បើលោកមកនេះគ្មានការអ្វីទេក៏សូមអញ្ញើញត្រឡប់ទៅវិញចុះ»លោកគីម
«ឯងសំអាងស្អីបានជាមកដេញយើង?»នាយកម្លោះសង្ហារលើកចិញ្ចើមសួរភ្លែតសំអាងអីទៅបានហ៊ានមកដេញនាយបែបនេះ?គេមកព្រោះមានការតែការទាំងនោះចាំបាច់ឆ្លើយប្រាប់គាត់ដែលមែនទេ?
«សំអាងសិទ្ធជាម្ចាស់ផ្ទះនឹងហើយ»លោកគីមតបទៅវិញដោយមិនបានខ្លាចរអាជាមួយនឹងគេឡើយគាត់ជាម្ចាស់ផ្ទះគឺមានសិទ្ធពេញលេញក្នុងការដេញមនុស្សដែលមានចរឹកអន់ថោកដូចជាគេគាត់មិនស្វាគមន៍មនុស្សចរឹកបែបនេះអោយចូលក្នុងផ្ទះនាំតែកើតចង្រៃនោះទេ។
«សិទ្ធជាម្ចាស់ផ្ទះ?ហ្ហឹសៗ...»មិគីបន្លឺត្រង់ពាក្យរបស់លោកគីមបន្តិចរួចក៏សើចឡើងខ្លាំងៗបែបអស់សំណើចនឹងគាត់។
«លោកប៉ាអ្នកណានឹង?»ថេហ្យុងឃើញប៉ារបស់គេឈរនិយាយគ្នាជាមួយនឹងបុរសម្នាក់នោះយូរហើយមិនឃើញត្រឡប់មកវិញទៀតទើបគេបានអោយម៉ាក់របស់គេយករទេះមកអោយគេរួចខ្លួនក៏បានបង្វិលកង់រទេះមកសួរលោកគីមតែម្តង។
«ថេហ្យុងចូលទៅក្នុងផ្ទះវិញទៅកូន»លោកគីមនិយាយទាំងមានការបារម្ភចំពោះថេហ្យុងគាត់បានប្រាប់អោយគេចូលទៅខាងក្នុងវិញព្រោះបានដឹងយ៉ាងច្បាស់ថាបុរសដែលគាត់កំពុងតែឈរសន្ទនាជាមួយនេះមកមិនមែនក្នុងបំណងល្អនោះទេ។
«មិគី...!!»ថេហ្យុងបានស្តាប់សម្តីលោកគីមទេគេបែជាងាកខ្វាច់សម្លឹងមុខនាយកម្លោះស្របនឹងសម្តីស្រាលៗបន្លឺហៅឈ្មោះរបស់គេឡើងមកភ្លាមដោយការភ្ញាក់ផ្អើល។ តើគេមកដល់ទីនេះបានយ៉ាងមិចឬមួយក៏គេបានលួចតាមឡានរបស់ពួកគេមក?
«សួរស្តីចនថេហ្យុង»សម្លេងមាំបង្កប់ដោយពិសពុលបំលឺហៅរាងតូចទាំងញញឹមចុងមាត់ធ្វើអោយម្ចាស់ឈ្មោះចាប់ផ្តើមភ័យបុកពោះផើតផតៗមិនដឹងថាគេមកនេះមានបំណងអ្វីចំពោះគ្រួសាររបស់ខ្លួនឡើយ។
«បា៉នាំម៉ាក់រត់ទៅឆាប់ឡើង»ថេហ្យុងសម្លឹងមើលមុខមិគីជាប់ដដែលប៉ុន្តែមាត់ក៏បានប្រាប់អោយអ្នកជាប៉ាប្រញាប់នាំម៉ាក់របស់គេរត់ដ្បិតគេបានដឹងហើយថាមិគីមកនេះច្បាស់ជាមានបំណងអាក្រក់មកលើពួកគេមិនខាន។
«ចង់រត់អ្ហេស៎?មិនងាយដល់ម្លឹងទេពួកឯងចូលទៅចាប់ខ្លួនពួកវាមក»មិគីបញ្ជាទៅកូនចៅរបស់ខ្លួនអោយចូលទៅចាប់ប៉ានឹងម៉ាក់របស់រាងតូចបបួលអោយគេចាប់ផ្តើមរលីងរលោងទឹកភ្នែកព្រោះតែការភ័យព្រួយបារម្ភពីអ្នកមានគុណទាំងពីររបស់គេ។
«លេងយើងទៅអួយ..លោកបងជួយអូនផង..លែងយើង»សម្លេងរបស់អ្នកស្រីគីមស្រែកដង្ហើយអោយលោកគីមជួយព្រោះត្រូវពួកកូនចៅទាំងនោះចាប់កញ្ឆក់កញ្ឆែងទាញយកគាត់ចេញមកពីក្នុងផ្ទះឯលោកគីមវិញក៏មិនអាចធ្វើអ្វីបានដែរព្រោះគាត់ក៏មិនខុសពីប្រពន្ធរបស់គាត់ៗត្រូវបានកូនចៅទាំងនោះចាប់ដៃជាប់ព័ន្ធទៅក្រោយថែមទាំងបានចងដៃជើងគាត់ជាប់ទុកនឹងសសរផ្ទះទៀត។
«កុំណាកុំធ្វើបាបពួកគាត់ប៉ាម៉ាក់...អ្ហឹកៗ...កុំធ្វើបាបពួកគាត់»ថេហ្យុងស្រែកទាំងទឹកភ្នែកក៏ហូរចុះមកបន្ទាប់ពីបានឃើញពួកកូនចៅទាំងនោះបានវាយដំធ្វើបាបទៅលើរាងកាយលោកគីមនឹងម៉ាក់របស់ខ្លួន។
«...ជុ..ជុ..»មិគីជញ្ជក់មាត់ថ្នមៗដៃក្រាសក៏បានលូកមកច្បិចចុងចង្ការបស់ថេហ្យុងអោយងាកមុខមកសម្លឹងមុខខ្លួនចំ។
«ស្អាតណាស់អញ្ចឹងតើបានជុងហ្គុកវាងប់ងល់ណាស់»ពេលបានឃើញមុខដ៏ស្រស់ស្អាតរបស់ថេហ្យុងហើយធ្វើអោយនាយនឹកមិនពោលសរសើមិនបានពិតមែនមើលចុះមុខស.ស្អាតរលោងគ្មានស្នាមកែវភ្នែកមូលក្លង់សក់ទន់រលាស់រលោងស្អាតដាច់ស្រីៗមួយចំនួនទៅទៀត។
«ហ្ហឹស~យកដៃដ៏កខ្វក់របស់ឯងចេញពីមុខរបស់យើងភ្លាម»ថេហ្យុងវាសដៃគេចេញមួយទំហឹងថែមទាំងបានពោលពាក្យស្តីជេទៅកាន់នាយតាមកំហឹងដែលកំពុងមានក្នុងខ្លួននេះកុំតែជើងគេដើរមិននោះទេមិនអញ្ចឹងទេគេនឹងសំពងក្បាលអាមនុស្សចង្រៃអត់កេរ្តិ៍ខ្មាស់នេះអោយស្លាប់ដោយផ្ទាល់ដៃជាក់ជាមិមខាន។
«ឆ្នាស់ម្លេះក្មេងតូចបងគ្រាន់តែប៉ះបន្តិចបន្តួចផងមិនបាន»មិគីនៅតែព្យាយាមបេះបួយយកដៃទៅអង្អែលមុខស្រស់ទន់រលោងនោះបើទោះបីជាថេហ្យុងប្រឹងរើនឹងយកដៃតូចៗរបស់ខ្លួនទៅវាសដៃគេចេញយ៉ាងណាក៏មិនអាចហាមឃាត់ដៃដ៏អាក្រក់មួយនោះមិនអោយប៉ះពាល់ផ្ទៃមុខរបស់ខ្លួនបានដែរ។
«ផើយ...កុំមកប្រើសម្តីអូនបងជាមួយខ្ញុំព្រោះខ្ញុំវាសែនរអើមឯងខ្លាំងណាស់»

សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Where stories live. Discover now