ep25:ឯងមិនដែលឈ្នះខ្ញុំតាំងពីដើម មិគីអាទូរៀរ៍

1.4K 126 11
                                    

ភាគទី25:ឯងមិនដែលឈ្នះខ្ញុំតាំងពីដើមមិគីអាទូរៀរ៍
«ចាំមើលណាកាថេហ៍ទៅដល់វិមានវិញបងនឹងចាប់អូនហាន់ជាកង់ៗញាត់ចូលក្រឡរមិនខាន»ជុងហ្គុកនិយាយតិចៗម្នាក់ឯងនឹកឃើញហើយក្តៅចិត្តមិនទាន់បាត់ទេ។
«សួរស្តីលោកចន»សម្លេងស្រួចស្រេះបានបន្លឺឡើងដាស់អោយអ្នកកំពុងអង្គុយនិយាយតែឯងមុននេះត្រូវភ្ញាក់កន្រ្តាក់ងាកមករកម្ចាស់សម្លេងយ៉ាងលឿន។
«បាទសួរស្តីអ្នកនាងរីនណា»នាយញញឹមតិចៗតបជាការគួរសមទៅនាងវិញ។
«ខ្ញុំរីករាយណាស់ដែលបានជួបជាមួយលោកម្តងទៀត»រីនណា
«តែខ្ញុំមិនសប្បាយចិត្តនោះទេ»ជុងហ្គុកតបទៅវិញទាំងមិនទុកមុខអោយគេម្តេចនឹងអាចសប្បាយចិត្តបានទៅបើនាងគឺដើមហេតុវីសនឹងធ្វើអោយក្រុមហ៊ុនរបស់គេដួលផ្ងារជើងឡើងលើទៅហើយនោះបើមិនបានប្រពន្ធរបស់គេទេស្មើនេះប្រហែលជាគ្មានវត្តមានរបស់គេនៅទីនេះឡើយ។
«លោកប្រហែលជានៅខឹងនឹងខ្ញុំរឿងនោះនៅឡើយមែនទេ?»នាងដឹងហើយថាចម្លើយបែបណាប៉ុន្តែនៅសួរដើម្បីអោយប្រាកដជាក់ក្នុងចិត្ត។
«ខ្ញុំមិនបានខឹងនឹងនាងទេ »សម្តីខុសពីចិត្ត។
«អញ្ចឹងម្តេចក៏លោក...!!»
«រីន..!»នាងហៀបនឹងនិយាយបន្តជាមួយជុងហ្គុកតែសំណាងអាក្រក់មិគីក៏រដើរមកដល់ល្មមរួចក៏បំលឺសម្លេងហៅនាងយ៉ាងមាំ
«មិចក៏អូនដើរមកមុនប្តីបែបនេះហ្ហឹម?»មិគីស៊កដៃក្រសោបចង្កេះតូចមកផ្អឹបនឹងខ្លួនរួចក៏សួរនាងទាំងអោនមុខសម្លឹងមើលមកនាងដោយការគម្រាមកំហែង។
«ខ្ញុំ..អូនគ្រាន់តែចង់មករាក់ទាក់អតីតចៅហ្វាយប៉ុណ្ណោះ»ដើមឡើយចង់ប្រើភាសាធម្មតាជាមួយរាងក្រាសតែបន្ទាប់ពីត្រូវបានម្រាមដៃក្រាសខ្មឹងនោះក្តិចច្របាច់ចង្កេះរបស់នាងភ្លាមនាងក៏រហ័សប្តូរភាសានិយាយភ្លែត។
«អូរសួរស្តីជុងហ្គុកពួកយើងជួបគ្នាទៀត»នាយងាកបែរមកនិយាយជាមួយជុងហ្គុកធ្វើដូចជាភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់គេ។
«រីករាយដូចគ្នា!!»ជុងហ្គុកញញឹមចុងមាត់តបទៅវិញ មើលក៏ដឹងដែរថាវាមិនមែនជាការរាក់ទាក់ដែលចេញពីចិត្តទេ។
«ខ្ញុំសង្ឃឹមថាឆ្នាំនេះលោកនៅតែរក្សាដំណែងជាម្ចាស់ពានដដែលចុះ»មិគី
«ប្រាកដជាបែបនោះហើយ»ជុងហ្គុកឆ្លើយយ៉ាងម៉ឺងម៉ាត់ប្រកាន់ជាប់ជាមួយស្នាមញញឹមរីកលើផ្ទៃមុខដដែល។គេដឹងច្បាស់មិគីកំពុងតែនិយាយចំអកអោយគេហើយប៉ុន្តែទៅខ្វល់អីព្រោះគេបានត្រៀមខ្លួនរួចជាស្រេចទៅហើយសម្រាប់ថ្ងៃនេះអ្នកណាឈ្នះអ្នកណាចាញ់នោះស្ថិតទៅលើសម្ថភាពរាងខ្លួន។
«លោកដូចជាមានទំនុកចិត្តខ្ពស់ពេកទេដឹងជុងហ្គុក»មិគីអស់សំណើចបន្តិចចំពោះភាពក្រអើតក្រទមរបស់ជុងហ្គុកគិតៗទៅមនុស្សដូចជាមិគីនេះតាមឈ្នាន្នីសគេគ្រប់យ៉ាងតែម្តង។
«ព្រោះខ្ញុំដឹងច្បាស់ថាឯងមិនដែលឈ្នះខ្ញុំតាំងពីដើម មិគីអាទូរៀរ៍»សម្តីរបស់ជុងហ្គុកមួយប្រយោគនេះធ្វើអោយមិគីញញឹមលេងសមរកពាក្យមកតបតពុំឃើញបានត្រឹមតែឈរស្ងៀមក្តាប់ដៃនឹងជាយអាវទប់កំហឹងរបស់ខ្លួនប៉ុណ្ណោះ។
......
កន្លងផុតទៅជិតកន្លះម៉ោងពេលវេលាដើរម៉ូតក៏បានឈានចូលមកដល់ភ្ញៀវកិត្តិយសនឹងម្ចាស់ក្រុមហ៊ុនដែលត្រូវបានអញ្ជើញមកទស្សនាក៏ផ្តើមមកពេញកន្លែងអស់ហើយ។កម្មវិធីដំបូងក៏បានចាប់ផ្តើមដោយការដើរបង្ហាញពីឈុតហែលទឹកពីក្រុមហ៊ុនមកពីកន្លែងនឹងខេត្តផ្សេងៗគ្នាលុះដល់ការដើរម៉ូតឈុតហែលទឹកចប់ចូលមកដល់ការបង្ហញម៉ូតពីឈុតសម័យទំនើបម្តង។ ការដើរបង្ហាញពីមួយវគ្គទៅមួយវគ្គបានធ្វើអោយទស្សនិកជនមានការពេញចិត្តទះដៃអបអរដល់ម្ចាស់ក្រុមហ៊ុនដែលពិនប្រសព្វជាមួយនឹងការច្នៃម៉ូតអោយមើលទៅគឺមានភាពទាក់ទាញនឹងស្អាតប្រណិតល្អឥតខ្ចោះ។
លុះប្រហែលជាប្រាំនាទីក្រោយការដើរម៉ូតបញ្ចប់វគ្គក៏បានចូលមកដល់ដោយការដើរម៉ូតបញ្ចប់វគ្គនេះគឺជាក្រុមហ៊ុនធំទាំងពីរTheJheon groupនឹង TheMiKi designer ហើយការបង្ហាញនេះគឺក្រុមហ៊ុនរបស់មិគីជាអ្នកដើរមុន។
តារាបង្ហាញម៉ូតល្បីឈ្មោះគ្រោងឈុយបុរាណរបស់ជនជាតិកូរ៉េពណ៍ទឹកប៊ិកចាស់ឌិតមានលម្អរទៅដោយរូបគំនូរផ្កាសាកូរ៉ពណ៍ផ្លាទុំនឹងមានបូធំចងនៅខាងក្រោយ។នារីរូបស្រស់បបូមាត់ក្រហមឆេះសមជាមួយនឹងឈុតដើរអេនអនកាច់ចង្កេះបង្វិលខ្លូមចុះឡើងបង្ហញពីសម្រស់របស់ឈុតដែលស្ថិតនៅលើដងខ្លួន។
«ឈុតនេះពិតជាស្អាតខ្លាំងណាស់មើលចុះពិតជាគួរអោយចាប់អារម្មណ៍មែន»
«មិនស្មានថាឆ្នាំនេះក្រុមហ៊ុនរបស់លោកមិគីអាចរកអ្នកច្នៃម៉ូតបានការទាក់ទាញយ៉ាងនេះសោះ»
សម្លេងភ្ញៀវខ្សឹបខ្សៀវគ្នាពោលសរសើរពីឈុតសម្លៀកបំពាក់របស់ក្រុមហ៊ុននិងគីបន្លឺឡើងព្រោងព្រាតវាជាការពិតដែលឆ្នាំនេះក្រុមរបស់គេគឺពិតជាធ្វើបានល្អជាងឆ្នាំមុនៗទ្វេរដង។
ងាកទៅមើលនៅក្នុងបន្ទប់រៀបចំខ្លួនរបស់ក្រុមហ៊ុនជុងហ្គុកវិញ។ ថេហ្យុងអង្គុយខ្ចឹមមាត់ព្រោះតែភាពភ័យខ្លាចខ្លាចថាខ្លួនឯងមិនអាចយកជ័យជំនេះជូនដល់ស្វាមីរបស់ខ្លួនបានព្រោះបើតាមមើលឈុតរបស់ភាគគីក្រកួតរបស់ខ្លួនក៏ស្អាតនឹងមើលទៅល្អជាងខ្លួនឆ្ងាយណាស់ព្រោះនោះគឺជាបុរាណនឹងមានលាយឡំជាមួយការដើរយ៉ាងស្រស់ស្អាតពីតារាបង្ហាញម៉ូតទៀតច្បាស់ណាស់ពន្ទុរបស់គេមុខជានាំមុខខ្លួនមិនខានឡើយ។
«ថេហ្យុងអូនកុំភ័យអីយ៉ាងណាពួកយើងប្រាកដជាឈ្នះ»ជេមឃើញថេហ្យុងអង្គុយខ្ចឹបមាត់ទឹកមុខក៏បង្ហាញពីការខ្វល់ខ្វាយមើលដឹងថាគេភ័យដែរទើបព្យាយាមនិយាយលើកទឹកចិត្តគេមិនអោយគេមានអារម្មណ៍ថាខ្លាចទៀត។
«ថេហ៍ភ័យណាស់សិស្សច្បងថេហ៍សម្រួលអារម្មណ៍មិនចង់បានទេ»បបូមាត់តូចពោលឡើងទាំងញ័រតតាត់ដៃវិញក៏ស្រវាចាប់ដៃជេមជាប់មិនលែងសោះ។
«មិនអីទេតាំងអារម្មណ៍អោយស្ងប់ទៅបងស្យាថាបងនឹងធ្វើអោយបានល្អបំផុតមិនអាចអោយអូនបាក់មុខទេ»នាយបន្ទាប់ខ្លួនចុះទល់មុខនឹងថេហ្យុងដៃក្រាសក៏លើកអង្អែលក្បាលរបស់ថេហ្យុងថ្នមៗដោយការលួងលោមគេនឹងដាក់ចិត្តថាធ្វើអោយបានល្អបំផុតយ៉ាងណាយប់នេះគេមិនអោយថេហ្យុងបាក់មុខឡើយ។
«ថេហ៍អគុណសិស្សច្បងខ្លាំងណាស់»មិននិយាយតែមាត់ទេងេហ្យុងថែមទាំងប្រហើនហ៊ានអោបរាងក្រាសនៅកណ្តាលហ្វូងមនុស្សជាច្រើននាំអោយពួកបុគ្គលិកជាមួយនឹងយូមិហើយព្រីននាំគ្នាបើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើលជាខ្លាំង។
«សឺត~»ជេមវិញក៏មិនបានគិតច្រើនមានតែអោបតថែមទាំងឈ្លើយហ៊ានថើបសក់ក្បាលរបស់ថេហ្យុងមួយខ្សឺតធំទៀតទង្វើមួយនេះធ្វើអោយព្រីនឃើញហើយពិតជាហួសចិត្តជាខ្លាំង។
«បើចៅហ្វាយខូចចិត្តស្លាប់ហើយ»ព្រីនរអ៊ូតិចៗម្នាក់ឯងគិតមើលទៅគ្រាន់តែឃើញថេហ្យុងនិយាយគ្នាស្និតស្នាលនឹងជេមគេខឹងគេប្រច័ណ្ឌចង់ស្លរឈាមហើយចុះទម្រាំតែមកឃើញពីរនាក់នេះអោបគ្នាហើយជេមថើបថេហ្យុងចឹងទៀតសាកគិតទៅមើលថានឹងមានរឿងអីកើតឡើង។
«ថេហ្យុង...!!!»សម្លេងមាំក៏បន្លឺឡើងនោះគឺគ្មានអ្នកណាក្រៅពីជុងហ្គុកទេ។ទិដ្ឋភាពមុននេះគេបានឃើញទាំងអស់បេះដួងប្រម៉ាត់របស់គេពេលនេះត្រូវពួកគេទាំងពីរញាំញីអោយបែកធ្លុះធ្លាយអស់ហើយ។
«លោកប្តី»ថេហ្យុងប្រលែងដៃចេញពីចង្កេះរបស់ជេមរួចក៏សន្សឹមហៅឈ្មោះប្តីតិចៗមិនស្មានថាគេនឹងអាចមកឃើញរូបភាពបែបនេះទេពិតជាស៊យធំហើយ។
«បងយកថ្នាំមកអោយ »ជុងហ្គុកហុចថ្នាំជាមួយនឹងទឹកសុទ្ធមួយដបអោយទៅថេហ្យុង។
«អគុណបងហើយ»ថេហ្យុងទទួលយកថ្នាំពីប្តីក៏មិនភ្លេចនឹងពោលពាក្យអគុណទៅគេវិញដូចគ្នា។
«បងស្រីត្រៀមខ្លួនទៅបន្តិចទៀតនេះដល់វេនរបស់បងហើយ»ជុងហ្គុកងាកមកនិយាយជាមួយនឹងយូមិ នាមជាបងក៏ងក់ក្បាលផ្ងក់ៗជាការយល់ដឹង។
«លោកប្តីបង...»
«ខ្ញុំទៅវិញហើយ...!!»ពេលថេហ្យុងនិយាយនាយក៏និយាយកាត់រួចក៏បែរខ្លួនដើរចេញទៅវិញដោយមិនបានខ្វល់ជាមួយថេហ្យុងទេ។ មើលទៅម្តងនេះគេប្រហែលជាអន់ចិត្តខ្លាំងជាងរាល់ដងហើយទើបដល់ថ្នាក់ហ៊ានធ្វើបែបនេះដាក់ថេហ្យុង។
«.....»ថេហ៍សំងំអង្គុយស្ងៀមនៅលើរទេះសម្លឹងមើលទៅផែនខ្នងរបស់ជុងហ្គុកដើរចេញទៅទាំងដឹងខ្លួនថាខុសយ៉ាងខ្លាំងចំពោះនាយ។
ឯជេមក៏ញញឹមឡើងសមចិត្តបន្ទាប់ពីបានឃើញទង្វើរបស់ជុងហ្គុកធ្វើដាក់ថេហ្យុងព្រោះនាយច្បាស់ជាមានឱកាសបាននៅក្បែរថេហ្យុងកាន់តែច្រើនជាងមុនទៅទៀត។
ជេមគេលួចស្រលាញ់ថេហ្យុងតាំងពីនៅរៀនម្លេះប៉ុន្តែដោយសារខ្លួនត្រូវផ្លាស់ប្តូរទៅរស់នៅស្រុកក្រៅត្រូវប្តូរសាលាឃ្លាតឆ្ងាយពីថេហ្យុងទើបមិនបានសារភាពប្រាប់តែពេលត្រឡប់មកវិញគេបែជាទទួលបានដំណឹងថាថេហ្យុងរៀបការបាត់ទៅហើយ។ហើយថ្ងៃដែលគេជួបជាមួយនឹងថេហ្យុងដំបូងនោះគឺគេមានចេតនាតាំងចិត្តអោយជួបរួចជាភ្លេចថេហ្យុងដើម្បីទាមទៀចំណាប់អារម្មណ៍ពីថេហ៍ប៉ុណ្ណោះ។
ស្ងាត់ៗតួរមាជ្រែកបកស្បែកមុខជាសុភាពបុសល្អចេញបាត់។
.....
ការដើរម៉ូតរបស់យូនិជាមួយនឹងជេមក៏បានចាប់ផ្តើម រាងមាំសង្ហារគ្រោងឈុតពណ៍ស្វាយលម្អរទៅដោយម៉ូតស្អាតប្រណិតទាក់ភ្នែកអ្នកមើលអមជាមួយសម្រស់របស់គេទៀតធ្វើអោយមួយឈុតនេះលិចឆ្លុះពេញកណ្តាលឆាកភ្លាមនោះយូមិគក៏បានសំយ៉ុងខ្លួនចុះតាមខ្សែរ៉តមកប្រៀបដូចជាព្រះនាងដែលយាងចុះពីលើមេឃមកកាន់ឋានកណ្តាលមិនខុស។ យូមិសម្រូតខ្លួនចុះមកដល់ខាងក្រោក៏ចាប់ផ្តើមដើរដោយភាពជឿជាក់ស្នាមញញឹមជាមួយនឹងការលេងស្ទីលខ្លួនបង្ហាញពីសម្រស់ឈុតលើដងខ្លួនរបស់នាងគឺពិតជាប្លែកភ្នែកធ្វើអោយអ្នកមើលបានឃើញហើយស្ញើញសរសើរមិនដាច់ពីមាត់ឯឈុតនោះវិញក៏ស្រស់ស្អាតមានពណ៍ប៉ៃតងស្រស់រំលិចជាមួយនឹងត្បូងពណ៍ស្វាយតូចៗតាមក្រវ៉ាត់ចង្កេះសំពត់មានមេអំប៉ៅជារំយោលសងខាងដៃអាវនិយាយរួមទៅឈុតនេះពិតជាស្អាតខ្លាំងណាស់។
*ផាច់ៗ....
ក្រោយពីការដើរម៉ូតបានបញ្ចប់អ្នកទស្សនាទាំងអស់ក៏នាំគ្នាងើបចេញពីកៅអីទះដៃជាការអបអរដោយក្តីពេញចិត្តជាមួយការដើរបង្ហាញម៉ូតរបស់ក្រុមហ៊ុនជុងហ្គុកជាខ្លាំង។
បន្ទាប់ពីការបង្ហាញម៉ូតបានបញ្ចប់ទៅការប្រកាសលទ្ធផលក៏បានចូលមកដល់គ្រប់គ្នាកំពុងតែរង់ចាំផ្ទៀងស្តាំនឹងសម្លេងប្រកាសរបស់MCចង់ដឹងណាស់ថាឆ្នាំនេះនរណាទៅដែលអាចក្លាយជាម្ចាស់ពាន The fashion show រដូវកាលទី4នេះតើជាមិគីឬក៏ជាជុងហ្គុកដដែល។
«ពេលនេះក្រដាសលទ្ធផលបានមកដល់ដៃរបស់ខ្ញុំហើយអ្វីដែលអ្នកទាំងអស់គ្នារង់ចាំក៏ជិតមកដល់តើអ្នកណាទៅជាម្ចាស់ពានរដូវកាលនេះ?»MC
«ជុងហ្គុក/មិគី»សម្លេងភ្ញៀវស្រែកឡើងប្រដេញគ្នាពេញស្ទូយូមើលទៅសន្ទុះរវាងក្រុមហ៊ុនទាំងពីរនេះមានអ្នកគាំទ្ររច្រើនមិនធម្មតានោះទេប៉ុន្តែអ្នកណាជាម្ចាស់ពានគឺនៅមិនទាន់ដឹងនៅឡើយនោះទេ។
«ដូច្នេះខ្ញុំនឹងធ្វើការប្រកាសជូនថាអ្នកណាគឺជាម្ចាស់ពានរង្វន់នៅរដូវកាលនេះ»MC
«ម្ចាស់ពាននៅរដូវកាលនេះគឺ.......The Jheon groupម្ចាស់ក្រុមហ៊ុនគឺលោកចនជុងហ្គុកនឹងលោកចនថេហ្យុងដែលជាភរិយាសូមអបអរសាទរលោកចនដែលនៅតែអាចរក្សាដំណែកជាអ្នកច្នៃម៉ូតដ៏ល្អបំផុតនៅក្នុងប្រទេសកូរ៉េ»Mc
«......»ក្រោយដឹងលទ្ធផលជុងហ្គុកក៏ក្រោកឈរញញឹមយ៉ាងស្រស់អោនគោរពដល់ភ្ញៀវដែលឈរទះដៃអបអរខ្លួននោះដោយការគួរសមហើយក៏មិនភ្លេចងាកមកញញឹមឌឺដាក់មិគីដូចគ្នា។
«ទៅវិញ...!!»មិគីនិយាយទាំងកំហឹងរហ័សអូសដៃរីនណាដើរចេញពីកម្មវិធីទាំងក្តីអាម៉ាស។ចាញ់ទៀតហើយហេតុអ្វីក៏គេមិនដែលឈ្នះជុងហ្គុកសូម្បីតែម្តងបែបនេះគិតទៅពិតជាគួរអោយខឹងពិតមែនខំព្យាយាមធ្វើគ្រប់វិធីហើយនៅតែទទួលបានបរាជ័យទៀត។
.......
*វិមានចន
ទទួលបានពានហើយពួកគេក៏នាំគ្នាមកវិមានវិញ។ពេលមកដល់ជុងហ្គុកក៏បានបីថេហ្យុងចុះពីលើឡានដូចសព្វគ្រាន់តែគេមិនបញ្ចេញកាយវិការល្អែមល្ហែមដាក់រាងតូចរឹតតែមិនមើលសូម្បីតែមុខរបស់ថេហ្យុង។
ចូលមកដល់ខាងក្នុងគេដាក់អោយថេហ្យុងអង្គុយនៅលើសាឡុងថ្នមៗ រួចសឹមដើរទៅយកអីវ៉ានចេញឡានយកទៅទុកនៅបន្ទប់។
ជុងហ្គុកគេចុះមកពីបន្ទប់វិញជាមួយនឹងទឹកមុខស្មើធម្មតាដដែលធ្វើអោយថេហ្យុងរឹតតែខ្វល់ចិត្តជាមួយនឹងប្តីរបស់គេខ្លាំងលើសដើម។
«លោកប្តី»គេបំលឺសម្លេងហៅនាយតិចៗទាំងមិនហ៊ានងើបមុខសម្លឹងមើលនាយចំនោះទេ។
«ហៅធ្វើអី?»ពាក្យសម្តីរបស់ជុងហ្គុកពិតជាសោះកក្រោះខ្លាំងណាស់ម្តងនេះ‹ហៅធ្វើអី?›ពាក្យនេះគេមិនធ្លាប់ប្រើជាមួយថេហ្យុងពីមុនមកទេស្តាប់ទៅវាដូចជាគ្មានជាតិសោះនាំអោយបេះដូងរបស់ថេហ្យុងផ្តើមញ័រកន្រ្តាក់តិចៗព្រោះតែភាពឈឺចាប់នឹងសម្តីមួយនេះ។
«បងខឹងនឹងអូនមែនទេ?»
«បើបងអោបថើមគ្នាជាមួយស្រីផ្សេងនៅនឹងមុខអូនតើអូនខឹងបងទេ?អូនប្រច័ណ្ឌទេ?អូនឈឺចាប់ដែលទេ?»

សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Unde poveștirile trăiesc. Descoperă acum