ep11:ល្បិចកល

1.9K 149 11
                                    

ភាគទី11:ល្បិចកល
«គ្រាន់តែឆុងមីមានអីត្រូវអស់កម្លាំង»ទឹកមុខភ្លើល្ងីល្ងឺដប់ជិតរបស់ហាណាបង្ហាញឡើងនាំអោយគ្រប់គ្នាអស់សំណើចជាមួយនាងខ្លាំងណាស់នេះគ្រាន់តែប៉ុណ្ណឹងនាងកាត់មិនយល់ដែរ។
«មិនមែនជារឿងក្មេងត្រូវដឹងទេឆាប់ញ៊ាំបាយទៅ»យូមិញញឹមតិចៗប្រាប់ទៅក្មួយបើមិនយល់មិនបាច់ចង់ដឹងទេព្រោះណាមួយវាក៏មិនមែនជារឿងដែលនាងត្រូវដឹងដែរ។
«តែខ្ញុំចង់ដឹងលោកតាលោកយាយប្រាប់ខ្ញុំមក»នាងនៅតែមានះចង់ដឹងចង់យល់ពីន័យនោះដដែលទើបទតូចអង្វរសុំអោយតាយាយដែលកំពុងញ៊ាំបាយនោះនិយាយប្រាប់មកខ្លួន។
«ឆាប់ញ៊ាំបាយទៅកុំរឹងក្បាលពេក»ធុញនឹងស្តាប់នាងល្អិតនេះពេកយូមិក៏ដួសបាយមួយស្លាបព្រាញុកចូលមាត់នាងសឹងតែខក់ដល់កន្លើតស្អប់ណាស់ក្មួយណារឹងជចេសនិយាយមិនចេះតាមបែបនេះ។
ហាណាបានត្រឹមតែអង្គុយទំពារបាយក្នុងមាត់លេបចូលពោះទាំងនៅមិនទាន់បាត់អស់ការឆ្ងល់ពីក្នុងខួរក្បាលមិនមែនគេធ្វើពើទេតែគេល្ងង់ស្តាប់មិនយល់ពិតមែន។
......
*ម៉ោង1ថ្ងៃរសៀល
ម៉ោងស្មើនេះមនុស្សធម្មតាគ្រប់គ្នាគេក្រោកចេញទៅធ្វើការអស់ទៅហើយតែយើងទៅមើលនៅក្នុងបន្ទប់មួយដែលមានគូរស្នេហ៍មួយនៅគេងសំគុកអោបគ្នាស្អិតរមួតនៅឡើយ។សភាពក្នុងបន្ទប់វិញក៏រញេរញ៉ៃសម្លៀកបំពាក់គ្រឿងតុបតែងខ្លួនធ្លាក់ជ្រុះរាយប៉ាញពេញឥដ្ឋនេះមិនដឹងថាយប់មិញពួកគេទាំងពីរនៅបន្តដល់ទឹកទីប៉ុន្មានទេបានជាធ្ងន់ធ្ងរដល់ម្លឹង។
«ហ្ហឹម~»សម្លេងក្រហ្ហឹមដើមក.បន្លឺឡើងតិចៗម្រាមដៃតូចៗលើកមកបាំងមុខដើម្បីគេចពីពន្លឺព្រះអាទិត្យដែលចាំងចូលមកប៉ះជាមួយនឹងផ្ទៃទន់រលោងរបស់ខ្លួន។
«លោកប្តីភ្ញាក់ឡើងថ្ងៃហើយ»ថេហ្យុងដាសប្តីអោយភ្ញាក់ទាំងខ្លួនឯងនៅសំងំគេងបិទភ្នែកនៅឡើយ។
«អត់ទេសុំគេងបន្តិចទៀត»ជុងហ្គុកប្រាសខ្លួនទាញកាយតូចមកអោបរឹតណែនជាងមុនគេនៅអស់កម្លាំងមិនទាន់ចង់ក្រោកទេណាមួយចង់គេងអោបប្រពន្ធអោយយូរបន្តិច។
«តែនេះម៉ោង1ហើយណាបងមិនទៅធ្វើការទេឬ?»ថេហ្យុងស្រវាទាញយកទូរស័ព្ទមកមើលម៉ោងហើយក៏វាចារទៅសួរប្តីដែលកំពុងបិទភ្នែកគេងអោបខ្លួនមិនពន្លែងសោះ។
«អត់ទេបងឈប់សម្រាកពីរបីថ្ងៃដើម្បីជូនអូនទៅដើរលេង»ជុងហ្គុកបើកភ្នែកឡើងសម្លឹងមើលមុខប្រពន្ធបន្តិចមុនតបទៅគេវិញ។
ជុងហ្គុកបានរៀបចំគម្រោងការងាររួចអស់ហើយសល់ប៉ុន្មានគឺទុកអោយព្រីនជាអ្នកចាត់ចែងបន្តហើយថ្ងៃនេះគេនឹងនាំថេហ្យុងជាមួយគ្រួសារទៅលេងសមុទ្រជុំគ្នាម្តងព្រោះរវល់តែធ្វើការងារកម្ររនឹងមានពេលជួបជុំគ្នាណាស់ពេលក៏ទំនេរទើបគិតថាដើរលេងអោយសប្បាយចិត្តនឹងបន្ធូអារម្មណ៍តានទឹងខ្លះផង។
«អូនឃ្លានហើយលោកប្តី»បើកភ្នែកឡើងមិនទាន់បានស្រួលបួលផងពោះរបស់ថេហ្យុងក៏ចាប់ផ្តើមកូរគ្រូកៗព្រោះតាំងពីល្ងាចមកគេមិនទាន់បានញ៊ាំបាយនោះទេរវល់ឆាក្តៅខ្យងជាមួយប្តីតាំងពីល្ងាចដល់ពាក់កណ្តាលអាធ្រាតទើបឈប់អស់កម្លាំងពេកក៏នាំគ្នាគេងអត់បាយទាំងប្តីទាំងប្រពន្ធ។
«អឹម~អញ្ចឹងពួកយើងក្រោកទៅរកអីញ៊ាំទៅ»
«បាទ!!»
ចរចារគ្នារួចជុងហ្គុកក៏បានបីថេហ្យុងចូលទៅងូតទឹកសម្អាតកាយជម្រះក្លិនឆ្អាបក្លិនមិនល្អចេញរួចសឹមនាំគ្នាចុះទៅខាងក្រោមដើម្បីរកអ្វីញ៊ាំ។
......
*ជាន់ផ្ទាល់ដី
ជុងហ្គុកជាមួយនឹងថេហ្យុងតែងខ្លួនស្អាតបាតខុសប្លែកពីធម្មតាថេហ្យ៍ពាក់អាវយឺតពណ៍បៃតងចាស់ជាមួយខោខាប៊ូយជើងខ្លីត្រឹមជុងហ្គុកឯជុងហ្គុកក៏ពាក់អាវយឺតពណ៍ស្វាយដែលថេហ្យុងរើសអោយគេកាលពីម្សិលមិញជាមួយនឹងខោខាប៊ូយជើងខ្លីដូចគ្នាជាមួយថេហ្យុង។ថ្ងៃនេះពួកគេចេញទៅញ៊ាំអាហានៅខាងក្រៅរួចក៏បន្តដំណើរទៅសមុទ្រមុនចំណែកប៉ាម៉ាក់នឹងបងស្រីរបស់គេចាំទៅក្រោយនៅថ្ងៃស្អែកជាមួយនឹងព្រីន។
«មោះបងបីអូនចូលឡាន»ដើរមកដល់ឡានភ្លាមជុងហ្គុកក៏បីថេហ្យុងដាក់ក្នុងឡានរួចក៏រហ័សជញ្ជូនអីវ៉ាន់នឹងបត់រទេះដាក់ចូលគូទឡាន។(រទេះថេហ្យុងអាចបត់ទុកដាក់បាន)
«លោកពូ..ចាំហាណាផង»បម្រុងនឹងឡើងឡានទៅហើយស្រាប់តែហាណារត់លឿនស្លេវសម្តៅមកគេ ហើយមិនមែនមកតែខ្លួនទេមានទាំងវ៉ាលីសម្លៀកបំពាក់ទៀតតើគេមកក្នុងបំណងអ្វីទៅ?
«នេះគិតចង់ទៅណាបានជារៀបចំវ៉ាលីធំដល់ម្លឹង?»ក្រឡេកឃើញវ៉ាលីនាងហើយនាយក៏ងាកមុខមកសួរក្មួយស្រីវិញ។
«គឺទៅលេងសមុទ្រជាមួយលោកពូនឹងហើយ»នាងតូចញញឹមខ្ចឹបតបទៅជុងហ្គុកដែលនាំអោយនាយលើកដៃមកឈ្លីក្បាលដោយភាពធុញទ្រាន់ជាខ្លាំង។
«អ្នកណាប្រាប់ថាពូទៅសមុទ្រ?»ឈប់សិននឹកគិតដល់ត្រឹមនេះគេក៏ប្លែកចិត្តហើយជម្រិតសួរទៅហាណាភ្លាមគេមានគម្រោងទៅសមុទ្រមែនប៉ុន្តែគេមិនទាន់បានប្រាប់ហាណាឡើយតែមិចក៏គេដឹងតើអ្នកអ្នកណាជាអ្នកប្រាប់?
«គឺអូនបានលឺពូនិយាយជាមួយពូតូច»គ្មានអ្នកណាប្រាប់នាងទេប៉ុន្តែនាងបានលឺដោយខ្លួនឯង។
«មិនអោយទៅទេចាំទៅជាមួយលោកតាលោកយាយនឹងមីងយូមិទៅថ្ងៃនេះពូនាំពូតូចទៅមុនតែពីរនាក់ទេ»ឃើញហាណាបម្រុងដើរចូលក្នុងឡានជុងហ្គុកក៏រហ័សឃាត់ថែមទាំងនិយាយបញ្ជាក់ច្បាស់ៗទៀតថាមិនអោយនាងទៅគេចង់ទៅតែពីរនាក់ប្រពន្ធរបស់គេ។
«អត់ទេអូនចង់ទៅជាមួយនឹងលោកពូអោយអូនទៅដែលទៅណា!!»ហាណាចាប់ដើមដៃជុងហ្គុកអង្រួនតិចៗដោយទឹកមុខអង្វរ.កនាងមិចនឹងសុខចិត្តអោយពូរបស់គេទៅជាមួយថេហ្យុងតែពីរនាក់នោះបើបំណងរបស់គេគឺចង់ទៅជ្រៀតជ្រែតពួកគេទាំងពីរមិនអោយមនក្តីសុខនឹងហើយ។
«អត់....»មិនថានាងចង់អង្វរដលើបែកពពុះមាត់ទៀតក៏ចម្លើយនៅតែអត់ដដែលគេទៅដើម្បីក្រេបទឹកឃ្មុំម្តេចនឹងអាចយកក្មួយទៅអោយជាប់ដៃជាប់ជើងបើបែបនឹងអាចធ្វើស្អីកើតទៅ។
«លោកពូចិត្តអាក្រក់ណាស់អ្ហឹកៗ..ពូតូចអោយហាណាទៅជាមួយដែរទៅណា..អូនចង់ទៅដើរលេងជាមួយនឹងពូទាំងពីរ»ដឹងច្បាស់ថានិយាយជាមួយជុងហ្គុកច្បាស់ជាមិនបានផលនោះទេទើបនាងបង្វៀសជុងហ្គុកចេញរត់មកនិយាយជាមួយថេហ្យុងដែលអង្គុយធ្វើភ្នែកម៉ង់ៗក្នុងឡាន។
«អ្ហា៎..រឿងនេះគឺពូ...អឺលោកប្តីអោយនាងទៅដែរទៅណាមួយកុំអោយស្ងាត់ផង»ដំបូងចង់ប្រកែកព្រោះក្រែងចិត្តរបស់ប្តីប៉ុន្តែក៏អាណិតដល់ក្មួយគ្នាចង់ទៅខំរៀបចំខ្លួនរៀបចំខោអាវរួចអស់ហើយក៏សម្រេចចិត្តជួយអង្វរជំនួសក្មួយ។
«ថេហ្យុង....??»ជុងហ្គុកគំហកដាក់ថេហ៍គេមិនយល់នោះទេហេតុអ្វីក៏ថេហ្យុងចូលអាណិតអ្នកដ៏ទៃមិនគិតពីក្តីសុខខ្លួនឯងខ្លះអញ្ចឹងគេមិនមែនដឹងឯណាថាហាណាទៅច្បាស់ជាអុកឡុកមិនអោយពួកគេមានពេលបានសាសងគ្នាហើយតែម្តេចក៏ចត្តរឹងទទឹងចង់អោយនាងទៅ?
«លោកប្តីបងស្រលាញ់អូនទេ?»
«ច្បាស់ជាស្រលាញ់ហើយ»
«បើា្រលាញ់អូនប្តីត្រូវតាមអូនអោយហាណាទៅជាមួយពួកយើងទៅ»
«ក៏បានបងយល់ដល់អូនទៅចុះ»គិតបានបន្តិចក៏សម្រេចថាអោយហាណាទៅជាមួយប៉ុន្តែអោយទៅទាំងបង្ខំប៉ុណ្ណោះព្រោះគេមិនចូលចិត្តឡើងក្មេងស្អីមិនដឹងទេតាមនោះតាមតាមមិនអោយលួសមួយថ្ងៃសោះ។
..........
*តាមផ្លូវ
ជិះមកដល់ការរាសសាំងឡានមួយកន្លែងជុងហ្គុកក៏បត់ឡានចូលប្លុកដើម្បីចាក់សាំងណាមួយអោយហាណានាងចូលបន្ទប់ទឹកផងលឺត្អូញត្អែរអ៊ូរទាំមិនឈប់តិចចុកពោះតិចក៏ឈឺបត់ជើងតូចគួរអោយធុញនឹងរំខានណាស់។
«ពូតូចជួយជូនខ្ញុំទៅបន្តិចបានទេទីនេះស្ងាត់ណាស់ខ្ញុំមិនហ៊ានទៅតែម្នាក់ឯងទេ»នាងធ្វើមុខកំសត់សុំអោយថេហ្យុងជូនខ្លួនទៅបន្ទប់ទឹកបន្តិចដោយយកលេសថាស្ងាត់ខ្លាចមិនហ៊ានទៅ។
«អឹម..អូខេអញ្ចឹងហាណាជួយទៅយករទេះមកអោយពូបន្តិចមក»ថេហ្យុងឃើញថាទីនេះគឺស្ងាត់ពិតមែនណាមួយនាងជាស្រីការដែលខ្លាចបែបនេះវាជារឿងធម្មតាទេទើបសម្រេចចិត្តជូននាងទៅ ។
«ចា៎..ចាំបន្តិច»នាងញញឹមបន្តិចរួចស្រូតដើរទៅបើកគូទឡានដើម្បីទាញរទេះរុញរបស់ថេហ្យុងមកនឹងលាតអោយចេញជាទម្រង់រទេះមុននឹងរុញមកដាក់ក្បែរមាត់ទ្វាររួចសឹមគ្រាថេហ្យុងចេញមកដាក់អោយអង្គុយនឹងរទេះ។
«ជុងហ្គុកអូនជូនក្មួយទៅបន្ទប់ទឹកមួយភ្លែតបងនៅចាំទីនេះហើយ»មុននឹងចេញទៅក៏មិនភ្លេចប្រាប់ប្តីអោយបានដឹងដូចគ្នាខ្លាចថាគេបារម្ភពេលមិនឃើញខ្លួននៅក្នុងឡាន។
«ចាំបងទៅជាមួយ»ទីនេះស្ងាត់ងាកទៅណាក៏មានតែព្រៃគេមិនទុកចិត្តសោះឡើយក៏សុំប្រពន្ធទៅជាមួយបានគ្នាស្រួលពេលមានអាសន្នអាចជួយបានទាន់ពេល។
«មិនបាច់ទេអូនជូននាងទៅតែមួយភ្លែតតើបងកុំបារម្ភអី»ថេហ្យុងប្រកែកព្រោះគិតថាទៅតែមួយភ្លែតប៉ុណ្ណោះណាមួយបន្ទប់ទឹកនៅជិតនេះទេគ្រាន់តែសម្លឹងមើលពីចម្ងាយក៏ឃើញដែរចាំបាច់ទៅជាមួយធ្វើអី។
«តែបងមិនទុកចិត្ត»នាយនៅតែមិនអស់ចិត្តទោះបីកម្លាតនៅមិនឆ្ងាយពីគ្នាក៏មិនហ៊ានបណ្តោយដែរ។
«មិនអីទេលោកពូខ្ញុំចូលបត់ជើងតូចតែមួយភ្លែតទេ»ហាណា
«តោះទៅហាណា»ថេហ្យុងញញឹមបន្តិចដាក់ជុងហ្គុករួចក៏អោយហាណារុញខ្លួនទៅកាន់បន្ទប់ទឹក។ជុងហ្គុកវិញក៏មិនបានទៅណាឆ្ងាយដែរគេនៅឈរសម្លឹងមើលពូក្មូយទាំងពីរនេះរហូតដល់ពួកគេបានទៅបន្ទប់ទឹកដែលនៅឆ្ងាយពីគេប្រហែល5ទៅ7មែ៉ត្រប៉ុណ្ណោះ។
«ពូតូចចាំនៅត្រង់នេះហើយខ្ញុំចូលទៅតែមួយភ្លែតទេ»នាងរុញថេហ្យុងទៅដាក់កែងនឹងចំណោទខ្ពស់មួយក្បែរទ្វារបន្ទប់ទឹក។ ចំណោទនោះគឺខ្ពស់ល្មមហើយវាបែមុខទៅរកថ្នល់ធំដែលមានឡានម៉ូតូធំៗបើកឆ្លងកាត់ក៏ជាផ្លូវដែលពួកគេត្រូវធ្វើដំណើរទៅមុខទៀតដែរ។
«ហាណាទីនេះចោទណាស់ក្មួយរុញរទេះពូមកក្រោយបន្តិចបានទេ?»ថេហ្យុងនឹកគិតមិនស្រួលក្នុងចិត្តសោះភ័យខ្លាចតែខ្លួនប្រយ័ត្នធ្លោយដូចកាលពីល្ងាចមិ្សលមិញទៀតច្បាស់ជាចប់មិនខានទេ។
«មិនអីទេពូតូចខ្ញុំបានខ្នាស់សោរកង់រទេះរួចហើយវាមិនរអិលទៅណាទេ»ហាណានាងនិយាយទៅថេហ្យុងដែលពាក្យទាំងនោះសុទ្ធតែជាពាក្យកុហកទាំងអស់ព្រោះអម្បាញ់មិញនេះនាងមិនបានខ្នាស់សោរកង់នោះទេគ្រាន់តែអោនយកដុំដីតូចៗមកកល់ប៉ុណ្ណោះ។
«អ៎រ..»កាលបើលឺក្មួយនិយាយបែបនេះហើយគេក៏មិនបានចាប់អារម្មណ៍ដែរគិតថាហាណានាងប្រហែលជាធ្វើដូចនាងនិយាយហើយទើបមិនសួរដេញដោលច្រើនទៀត។
ហាណាចូលទីក្នុងបន្ទប់ទឹកទាំងលួចញញឹមនៅចុងមាត់ហើយក៏ពោលក្នុងចិត្ត÷
[ពិការហើយល្ងង់ទៀត..ហ្ហឹសថ្ងៃនេះឯងច្បាស់ជាងាប់ក្នុងស្នាដៃយើងមិនខាន]នាងញញឹមផងនឹកគិតនៅក្នុងចិត្តផងតាមពិតនាងមិនបានឈឺបត់ជើងស្អីនោះទេគ្រាន់តែជាលេសដើម្បីនាំថេហ្យុងមកធ្វើបាបតែប៉ុណ្ណោះ។
មូលហេតុដែលនាងដាក់ថេហ្យុងអោយនៅកន្លែងកែងចំណោទនោះព្រោះវាជិតគ្នាជាមួយនឹងទ្វារបន្ទប់ដែលនាងកំពុងចូលដូច្នេះពេលនាងបើកចេញមកវិញទ្វារនឹងប៉ះជាមួយដៃរទេះរបស់ថេហ្យុងហើយច្បាស់ជាធ្វើអោយថេហ្យុងនឹងរទេះរអិលចុះទៅតាមផ្លូវចំណោទនោះចូលទៅផ្លូវធំដល់ពេលនោះថេហ្យុងអាចនឹងមានគ្រោះថ្នាក់តាមបំណងរបស់នាង។
«ហាណារួចហើយឬនៅ?»ថេហ្យុងសួរចេញពីខាងក្រៅនាងថាចូលតែមួយភ្លែតតែនេះវាជិត10នាទីជាងទៅហើយនៅមិនទាន់ឃើញនាងចេញមកវិញទៀត។
«រួចហើយលោកពូ»នាងឆ្លើយតបរួចក៏បើកទ្វារមួយទំហឹងច្រានអោយប៉ះជាមួយនឹងរទេះរបស់ថេហ្យុងពេលនោះក៏÷
*ផាំង
ទ្វារនឹងដៃរទេះក៏ប៉ះទង្គិចគ្នាយ៉ាងខ្លាំងបណ្តាលអោយរទេះរបស់ថេហ្យុងរអិលចុះទៅតាមចំណោតទួលនោះដូចអ្វីដែលហាណានាងគិតទុក។
«អាយ..ហាណាជួយពូផង»រទេះរអិលស្រូតចុះទៅក្រោមយ៉ាងលឿននាំអោយកាយតូចចាប់ផ្តើមយំសស្រាក់ស្រែកសុំអោយហាណានាងជួយ។
«ថេហ៍ ...»ស្របពេលនោះជុងហ្គុកក៏បានងាកមកឃើញនាយក៏រហ័សរត់ទៅរកថេហ្យុងទាំងភ័យស្លន់ស្លោព្រោះពេលនេះរទេះថេហ្យុងគៀកនឹងដល់ថ្នល់ធំហើយក៏មានឡានធំដឹកទំនិញមួយបើកឆ្លងកាត់ទៀតបើនាយទៅចាប់មិនទាន់ជីវិតថេហ្យុងតើសង្ឃឹមដែលទេ?
*ទឺតៗ...ទឺតៗ...អាយ*ផាំង

សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Where stories live. Discover now