ep15:បញ្ហារក្រុបហ៊ុន

1.6K 124 3
                                    

ភាគទី15:បញ្ហារក្រុបហ៊ុន
«បងជូនពួកម៉ាកមកលំហែកាយនៅសមុទ្រហើយថ្ងៃនេះក៏ត្រឡប់ទៅសេអ៊ូលវិញហើយចុះថេហ្យុងទៅណាដែរបានជាមកដល់ទីនេះ»ជេមគេមកទីនេះដើមកបីជូនពួកម៉ាកគេមកដើរលេងហើយពេលត្រឡប់ទៅវិញក៏ឆ្លៀតចូលផ្សារទិញរបស់តិចតួចហើយចៃដន្យក៏មកជួបជាមួយនឹងថេហ្យុងនេះឯង។ក្រោយឆ្លើយសំនួរជាមួយនឹងថេហ្យុងរួចគេក៏បានសួរបកទៅវិញដូចគ្នា។
«ទៅណាក៏បានដែរជាសិទ្ធរបស់បុគ្គលតើលោកចាំបាច់សួរចង់ដឹងធ្វើអី?»ជុងហ្គុកស្រដីឡើងតិចៗដោយមិនភ្លេចប្រើក្រសែភ្នែកមុតមាំសម្លឹងមុខថេហ្យុងជាប់មិនដាក់ដែលសម្លឹងនេះមិនមែនក្នុងន័យខឹងស្អប់អីទេតែលក្ខណៈប្រច័ណ្ឌយកតែម្តង។
«ជុង....!!!»ថេហ្យុងបង្អូសសម្លេងហៅនាយយ៉ាងវែង យ៉ាងមិចក្នុងខ្លួននឹងគ្រាន់តែគេសួរនាំបន្តិចមិនបានប្រច័ណ្ឌខុសរឿងពេកទេដឹងនេះ។
«អូនហៅបងធ្វើអី?»ជុងហ្គុកវាចារទាំងសម្លេងស្រាលៗស្រទន់បើទោះបីជាប្រច័ណ្ឌយ៉ាងណាក៏នាយនៅតែប្រើសម្តីផ្អែមល្ហែមជាមួយនឹងប្រពន្ធដែរ។
«បងគិតថាបងត្រឡប់ទៅវិញសិនហើយព្រោះបងចេញមកយូរគួសមដែរហើយ»ដោយមិនចង់អោយប្តីប្រពន្ធរបស់គេទាស់ទែងគ្នាជេមក៏រហ័សដកខ្លួនចេញភ្លែតណាមួយគេចេញមកយូរដែរហើយខ្លាចថាពួកម៉ាករបស់គេរកមិនឃើញ។
«បាទ!!បាយៗ»ថេហ្យុងញញឹមនឹងលើកដៃរេចុះឡើងដាក់ជេម។
«បាយៗ..អ្ហួក..ជ្រេញណាស់»ជុងហ្គុកនិយាយត្រាប់តាមថេហ្យុងបែបម្ញិម្ញក់ដូចមនុស្សស្រីកាយវិការរបស់នាយអត់នឹងអោយថេហ្យុងសើចមិនបាន។
«យ៉ាប់មែនហើយ»គេក្រវីក្បាលសើចទាំងហួសចិត្ត ជុងហ្គុកនេះគិតទៅពូកែកំប្លែងណាស់ដែលតើ។
.......
*វិមានចន
ថេហ្យុងជុងហ្គុកនឹងហាណាបានត្រឡប់មកដល់វិមានវិញដោយទឹកមុខម្នាក់ៗមើលទៅដូចជាមិនអំណោយផលសោះអ្នកខ្លះញញឹមអ្នកខ្លះមុខស្មើបើហាណាវិញមិនបាច់និយាយក៏អាចទាយទឹកមុខរបស់នាងបានដែរថាយ៉ាងមិច?
«ចៅហ្វាយ...!!»ព្រីនក្រោយពីបានឃើញវត្តចៅហ្វាយមកក៏រហ័សងើបពីកៅអីចេញមកទទួលទាំងញញឹមញញែម។
«យករបស់ទាំងនេះទៅចែកអ្នកបម្រើនឹងអ៊ុំថែសួនទៅ»ជុងហ្គុកបានហុចរបស់មួយថង់ធំទៅអោយព្រីនដើម្បីអោយយកទៅចែកអ្នកបម្រើក្នុងនោះមានរបស់ញ៊ាំរបស់ប្រើប្រាស់នឹងសម្លៀកបំពាក់ខ្លះដែរ។
«បាទចៅហ្វាយ»មិនបង្អន់យូរព្រីនក៏បានយកអីវ៉ាន់មានក្នុងដៃទៅចែកអោយអ្នកបម្រើដែលនៅក្នុងវិមានហើយនៅសល់ប៉ុន្មានទៀតក៏យកទៅចែកដល់អ៊ុំៗចាស់ៗដែលនៅថែសួនក្រោយវិមាន។
«លោកពូខ្ញុំ.....»នាងដើរមកជិតជុងហ្គុកលើកដៃបម្រុងនឹងអោបដើមដៃនាយប៉ុន្តែក៏ត្រូវជុងហ្គុកដើរបង្ហួសមករកថេហ្យុងជំនួសវិញមុននឹងនិយាយ÷
«តោះបងនាំអូនទៅសម្រាក»ជុងហ្គុកនាយលើកបីថេហ្យុងឡើងទៅបន្ទប់ដោយមិនបានខ្វល់ខ្វាយពីក្មួយស្រីម្នាក់ដែលកំពុងឈរស្តាប់ដៃខាំមាត់មិនពេញជាមួយទង្វើដែលគេបានធ្វើដាក់នាងមុននេះសូម្បីតែបន្តិច។ហេតុអ្វីទៅគេមិនល្អត្រង់ណាបានជាជុងហ្គុកត្រូវជ្រើសរើសយកថេហ្យុងហេតុអ្វីក៏នាងមិនអាចប្រៀបស្មើជាមួយនឹងថេហ្យុងបាន?
«អាយ...»ទ្រាំទប់មិនបាននាងក៏ស្រែកចេញមកមួយទំហឹងវាគួរអោយអស់សំណើចណាស់ដែលនាងព្យាយាមធ្វើមុខក្រាសតោងទាមជុងហ្គុកប៉ុណ្ណឹងហើយគេនៅតែមិនយកភ្នែកមើលនាងទៀតតើសមដែលទេ?
«ខ្ញុំអន់ជាងវាត្រង់ណាទៅហេតុអ្វីក៏លោកពូមើលមិនឃើញពីទំហំនៃក្តីស្រលាញ់របស់ខ្ញុំ?»សំនួរនេះនាងតែងតែសួរមកខ្លួនឯងរហូតប៉ុន្តែនាងមិនដែលទទួលបានចម្លើយត្រឡប់មកវិញនោះទេគេពិតជាច្រណែននឹងថេហ្យុងខ្លួនគេពិការតែគេទទួលបានការមើលថែយ៉ាងល្អពីជុងហ្គុករូបរាងក៏ស្រស់ស្អាតខុសពីនាងស្អាតឆ្លាតល្អទាំងវង្សត្រកូលប៉ុន្តែបែជាគ្មានវាសនាបាននៅក្បែរជុងហ្គុកក្នុងឋានៈជាគូនឹងគ្នាបានត្រឹមតែជាពូនឹងក្មួយ។
.......
*ក្នុងបន្ទប់
«អូនសម្រាកចុះ»បន្ទាប់ពីនាំថេហ្យុងមកដល់បន្ទប់គេក៏ដាក់អោយរាងតូចគេងនៅលើពូកទន់ៗក៏មិនភ្លេចទាញភួយយកមកដណ្តប់អោយគេដូចគ្នា។
«.....»ថេហ្យុងគ្រាន់ក្បាលតិចៗញញឹមយ៉ាងស្រស់តបមកនាយវិញហើយក៏សំងំបិទភ្នែកគេងរហូតដល់លង់លក់ទៅបាត់។
ជុងហ្គុកកាលបើឃើញប្រពន្ធគេងលក់ហើយនាយក៏បានងូតទឹករៀបចំខ្លួនដើម្បីចេញទៅក្រុមហ៊ុមើលការងារមួយភ្លែតព្រោះការងារនៅក្នុងក្រុមហ៊ុនដូចជាមានបញ្ហារបន្តិចបន្តួចជាមួយនឹងអ្នកច្នៃម៉ូត។
......
*ក្រុមហ៊ុន
«សួរស្តីចៅហ្វាយ»អ្នកនាងលេខាគ្រាន់តែក្រឡែកឃើញចៅហ្វាយចូលមកដល់ក៏ប្រញាប់ប្រញាល់មកទទួលរាក់ទាក់។
«កម្រោងច្នៃម៉ូតយ៉ាងមិចហើយ?»នាយមិនបានចាប់អារម្មណ៍នឹងពាក្យរាក់ទាក់របស់លេខាជីនទេអ្វីដែលនាយខ្វល់បំផុតគឺគម្រោងច្នៃម៉ូតដែលមានគម្រោងគ្រោងចេញនៅខែក្រោយនេះតើមានបញ្ហាអ្វីខ្លះ?
«អ្នកច្នៃម៉ូតបានសុំលាឈប់ព្រមទាំងបញ្ឈប់ការច្នៃម៉ូតគ្រប់យ៉ាងដែលគ្រោងនឹងចេញខែក្រោយនេះ»លេខាជីននិយាយរៀបរាប់ទាំងអោនមុខចុះ ព្រោះតែមានចិត្តអៀនខ្មាស់នឹងចៅហ្វាយគាត់ខំទុកចិត្តផ្ញើរការងារជាមួយប៉ុន្តែនាងបែជាធ្វើអោយមានបញ្ហាឡើងមក។
«ទៅបន្ទប់ការិយាល័យជាមួយខ្ញុំយកគម្រោងដែលត្រូវបញ្ឈប់មកតាមផង»បញ្ចប់ប្រយោគជាមួយលេខាជីនហើយជុងហ្គុកក៏ដើរតាំងៗទៅបន្ទាប់ការិយាល័យ ទឹកមុខក៏រក្សាភាពមាំទាំមិនប្តូរ។
ឯលេខាជីនក៏ប្រញាប់ទាញយកគម្រោងការច្នៃម៉ូតដែលជួបបញ្ហារនោះដើរទៅតាមជុងហ្គុកពីក្រោយយ៉ាងលឿន។
«មិនដឹងយ៉ាងមិចយ៉ាងទេនាងជីនអើយ»លេខាជីនដើរបណ្តើភ័យបណ្តើរវាជាលើកដំបូងដែលក្រុមហ៊ុនជួបជាមួយនឹងការCancelចោលទាំងអស់បែបនេះ គាត់ជាលេខានៅតែមានអារម្មណ៍ថាស្មុកស្មាញចុះទម្រាំជុងហ្គុកដែលជាម្ចាស់ក្រុមហ៊ុនផ្ទាល់នោះតើគេតានតឹងកម្រិតណាទៅ។
*បន្ទប់ការិយាល័យ
«គម្រោងការព្រមជាមួយនឹងឯកសារពាក្យសុំលាឈប់នៅក្នុងនេះទាំងអស់ចៅហ្វាយ»អ្នកនាងលេខាយកសាមីពណ៍ស្លាទុំដាក់លើតុរបស់ជុងហ្គុក ក្នុងនោះមានគម្រោងច្នៃម៉ូតនឹងក្រដាសពាក្យសុំលាឈប់របស់អ្នកច្នៃម៉ូតដូចគ្នា។
«ពេលដែលខ្ញុំមិននៅក្រុមហ៊ុនជួបបញ្ហារអ្វីខ្លះ?»នាយទាញឯកសានោះមកមើលក៏មិនភ្លេចសួរដេញដោលបន្តទៀតដូចគ្នាបើតាមព្រីននិយាយប្រាប់នាយមិនមែនមានតែរឿងច្នៃម៉ូតនេះទេដែលជួបបញ្ហារនោះ។
«បញ្ហារលុយនឹងក្រុមហ៊ុនធំៗមួយចំនួនបានសុំដកភាគហ៊ុនចេញដោយលើកយកហេតុផលថាក្រុមហ៊ុន TheJheongroupមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះធ្វើអោយពួកគេទទួលយកមិនបានជាមួយការសហការនេះ»អ្នកនាងលេខា
«បញ្ហារលុយ? ក្រែងលុយនឹងចំណូលដែលរកបានត្រូវផ្ទេរចូលក្នុងកុងហើយមានអ្នកត្រួតពិនិត្យច្បាស់លាស់មិនអញ្ចឹង?ចុះម្តេចក៏មកនិយាយថាមានបញ្ហារលុយមកជាមួយដែរ?»សម្លេងស្មើត្រជាក់របស់ជុងហ្គុកបន្លឺឡើងស្តាប់មើលទៅគឺធម្មតាប៉ុន្តែសម្រាប់អ្នកនាងលេខាជីនវិញវាមិនធម្មតានោះទេព្រោះសម្លេងនេះនាយកម្រនឹងនិយាយណាស់លុះត្រាតែពេលដែលនាយខឹងខ្លាំងបំផុតនោះទេ។
«គឺមានអ្នកលួចគឹមកេងលុយក្រុមហ៊ុនពេលនេះលោកព្រីនកំពុងតែតាមក្លំមើលថាជានរណា»លេខាជីននិយាយទាំងសម្លេងញ័រៗព្រោះតែភ័យខ្លាចជាមួយនឹងក្រសែភ្នែកត្រជាក់ស្រេបរបស់ជុងហ្គុកដែលកំពុងសម្លឹងមើលមកនាង។
«ខលហៅអ្នកច្នៃម៉ូតនេះអោយមកជួបខ្ញុំ»

សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Where stories live. Discover now