ep22:ជីវិតប្តីប្រពន្ធគឺបែបនេះហើយ....

1.5K 107 2
                                    

ភាគទី22:ជីវិតប្តីប្រពន្ធគឺបែបនេះហើយ....
«ពេលនេះបញ្ហារឈុតដោះស្រាយបានហើយចុះអ្នកដើរម៉ូតវិញតើជាអ្នកណា?»ព្រីនសម្លឹងមុខជុងហ្គុកភ្លឹះៗពេលនេះរឿងឈុតដែលត្រូវshowបានរួចរាល់ហើយចុះអ្នកដើរម៉ូតវិញតើរកបានហើយនៅព្រោះកាលពីប៉ុន្មានថ្ងៃមុននេះពួកអ្នកដែលដើរម៉ូតបានលាឈប់អស់បាត់ទៅហើយ។
«រឿងនេះយើងកំពុងតែគិតគូអំពីវាមិនដឹងថាគួររកអ្នកណាអោយមកដើរម៉ូតនោះទេ»ជុងហ្គុកគេក៏កំពុងគិតពីរឿងនេះដែរបញ្ហារមួយដោះស្រាយបានតែបញ្ហារមួយទៀតក៏ចូលមកគិតសព្វៗទៅឆ្នាំនេះក្រុមហ៊ុនរបស់គេជួបជាមួយនឹងរឿងដែលនឹកស្មានមិនដល់តែម្តង។
«ឥឡូវគិតបែបនេះសិនចុះពួកយើងគួរតែកុំទាន់គិតរឿងនេះអីលោកប្តីសំខាន់គឺត្រូវរំលិចឈុតនេះអោយចេញជារូបរាងសិនតើល្អទេ?»ឃើញទឹកមុខប្តីប្រែជាគ្រៀមស្រពោនថេហ្យុងដឹងច្បាស់ថានាយកំពុងតែគិតច្រើនទើបរហ័សបង្វែរឿងនិយាយវិញបញ្ហារទាំងនោះទុកមួយលែងសិនចុះអ្វីដែលអាចធ្វើបាននៅពេលនេះគួរតែធ្វើវាអោយបានសិនអ្វីផ្សេងចាំគិតទៀតនៅពេលក្រោយចុះ។
«អូខេ បងតាមតែអូននោះទេប្រពន្ធសម្លាញ់»ជុងហ្គុក។
ក្រោយពីបានពិភាក្សាគ្នារួចជុងហ្គុកក៏បាននាំថេហ្យុងមកសម្រាកនៅវិមាវិញព្រោះឃើញថាមួយរយៈក្រោយមកនេះរាងតូចមិនសូវបានសម្រាកពេញភ្នែកនោះទេព្រោះតែរវល់ជួយការងារដល់នាយ។
«សុំទោសមួយរយៈនេះបងធ្វើអោយអូនលំបាកហើយថេហ្យុង»ជុងហ្គុកស្រដីថ្នមៗដាក់ថេហ្យុងគេពិតជាអាណិតរាងតូចណាស់ដែលត្រូវមកនឿយហត់សម្រាកមិនបានគ្រប់គ្រាន់ជាមួយខ្លួនដែរ។
«លំបាកអីទៅបងចេះតែថាហើយ»គេមិនពេញចិត្តជាមួយសម្តីរបស់ជុងហ្គុកនោះទេហេតុអ្វីត្រូវសុំទោសបើវាមិនមែនជាកំហុសរបស់នាយផងនោះ?ម្យ៉ាងទៀតការងារទាំងនោះគេក៏ធ្លាប់ធ្វើវាពីមុនមកដែរគ្មានអីលំបាកសម្រាប់គេឡើយមានតែជុងហ្គុកទេដែលចូលចិត្តគិតតែឯងអឺអើតែឯង។
«អគុណណាស់ដែលអូនមិនទៅណាចោលបងអគុណដែលអូនតែងតែនៅក្បែរបងចាំជួយបងគ្រប់ពេល»ទឹកភ្នែកកូនប្រុសរបស់ជុងហ្គុកក៏ស្រក់ចុះមកភ្លាមព្រោះក្តីរំភើបក្នុងចិត្តដែលមានចំពោះថេហ្យុងមិនអាចគណនាបាន។
«ជីវិតជាប្តីប្រពន្ធតែងតែបែបនេះពេលប្តីមានទុក្ខប្រពន្ធនៅជិតចាំលើកទឹកចិត្តចាំជួយពីក្រោយអូនជាប្រពន្ធម្តេចនឹងអាចអង្គុយស្ងៀមៗមើលឃើញពីការរងទុក្ខរបស់បងបានទៅ»ដៃតូចស្រវាចាប់ក្រសោបមុខរបស់ប្តីរៀបរាប់ប្រាប់គេទាំងញញឹមតិចៗ។ក្នុងនាមគេជាប្រពន្ធទោះមិនអាចជួយអ្វីបានច្រើនក៏គេនៅផ្តល់ជាកម្លាំងចិត្តហើយរឿងខ្លះអាចជួយបានក៏ជួយចាំបាច់គិតថាលំបាកឬមិនលំបាកធ្វើអ្វីទៅ?ក្រែងរាល់ថ្ងៃនេះរស់នៅជាមួយគ្នាក្នុងឈ្មោះជាប្តីប្រពន្ធមិនអញ្ចឹងមែនទេ?ជាប្តីប្រពន្ធគឺត្រូវរួមសុខរួមទុក្ខជាមួយគ្នាមិនថានៅក្នុងស្ថានភាពបែបណាទេ។
«សឺត~បងពិតមានសំណាងខ្លាំងណាស់ដែលមានអូនក្នុងដៃអូនជាប្រពន្ធល្អជាគ្រាប់ពេជ្រដែលពិបាករក»នាយអោនចំកោងច្នងផ្តិតស្នាមថើបនៅលើថ្ងាសរបស់ថេហ្យុងមួយខ្សឺតធំមុននឹងងើបមុខមកបរិយាយប្រាប់ទៅរាងតូចវិញ។
«សឺត~អូនក៏មានសំណាងដែលបានប្តីល្អដូចជាបងចេះថ្នាក់ថ្នមចេះមើលថែយល់ពីអូនគ្រប់យ៉ាងមិនដែលជំទាស់ចិត្តរបស់អូនសូម្បីតែម្តង»ថេហ្យុងថើបដៃរបស់ប្តីមួយខ្សឺតតបទៅវិញគេក៏គិតថាខ្លួនឯងមានសំណាងដែរពេលបានជុងហ្គុកស្រលាញ់មិនដែលធ្វើអោយគេលំបាកចិត្តទាស់តែម្យ៉ាងទេពេលខ្លះប្រចណ្ឌខុសរឿងពេក។
«បានហើយៗទៅសម្រាកវិញល្អជាង»និយាយចប់ភ្លាមគេក៏បានបីថេហ្យុងដើរឡើងទៅបន្ទប់ដើម្បីសម្រាកយកកម្លាំងព្រោះស្អែកនេះនៅមានការងារច្រើនណាស់ដែលត្រូវធ្វើ។
.....
*ភូមិគ្រឹះអាទូរៀរ៍
កណ្តាលភូមិគ្រឹះបង្ហាញអោយឃើញនាងក្រមុំរីនណានាមជាប្រពន្ធអេតាសុីវិលរបស់មិគីកំពុងតែអង្គុយនៅមុខកុំព្យូរទ័រដៃចុចលើ keyboard ញាប់ស្អេកព្រោះកំពុងតែបញ្ចូលទិន្នន័យឯកសារគំរូម៉ូតដែលនឹងដាក់Showការក្រកួតនៅប៉ុន្មានថ្ងៃខាងមុខនេះអោយទៅមិគី ។ ឈុតដែលនាងធ្វើគឺជាឈុតសម័យបុរាណលម្អរទៅដោយភាពថ្លៃថ្នូរនឹងឆ្មើងឆ្មៃបញ្ជាក់ពីលក្ខណៈអោយដឹងថាជាឈុតឋានៈអភិជន។
«រួចរាល់ហើយ ហ្វូ~»នាងលើកដៃពត់ខ្លួនអេនអនតាមទម្លាប់មនុស្សដែលទើបនឹងធ្វើការរួចរាល់អស់។ទីបំផុតគម្រោងម៉ូតបានគូររួចហើយនៅតែរំលិចធ្វើអោយវាចេញជារូបរាងប៉ុណ្ណោះ។
«មិនដឹងថាបិសាចនោះពេញចិត្តឬក៏អត់ទេ?»នាងរអ៊ូងូវៗតែម្នាក់ឯងខ្លាចតែត្រូវធ្វើម្តងទៀតដូចជាលើកមុននោះទេព្រោះមិគីប្រុសកំណាចនោះទិសគ្រប់ឈុតដែលនាងបានធ្វើហើយនេះជាឈុតទី9ហើយបើគេមិនពេញចិត្តទៀតនាងឈប់ធ្វើអោយនាយរកអ្នកផ្សេងមកធ្វើជំនួសហើយខ្ជិលតាប៉ែជាមួយណាស់។
«នាងរអ៊ូស្អីរបស់នាង?»សម្លេងរអ៊ូរបស់នាងបានលឺដល់ត្រចៀករបស់មិគីដែលកំពុងឈរនៅខាងក្រៅ តាមពិតគេមកដល់យូរហើយតែមិនទាន់ចង់ចូលក្នុងចៃដន្យអីសម្លេងស្រីម្នាក់នេះរអ៊ូរងូវអត់នឹងអោយគេដើរចូលមកសួរនាំមិនបានមែន។
«នឹកដើមដង្ហើមដល់ពិតជាអាយុវែងមែន»នាងបិទភ្នែកដកដង្ហើមនិយាយខ្សាវៗមនុស្សស្អីនិយាយដើមតែបន្តិចសោះក៏មកដល់ទៅហើយចំជាឆ្កួតមែន។
«ខ្ញុំរអ៊ូស្អី?»នាងងាកសួរបកទៅវិញមុខឌឺៗរបស់នាងក៏បង្ហាញឡើងធ្វើអោយមិគីឃើញហើយសែនគ្រឺតចង់តែចាប់ញិចអោយបែកសាច់ក្លាយជាផេះទេ។
«ខ្ញុំសួរនាងៗមិនឆ្លើយនៅសួរផ្គើនមកវិញទៀត?»គេសួរមិនត្រឹមតែមិនឆ្លើយទេតែក្មេងស្រីនេះបែជាហ៊ានសួរផ្គើនបកអោយនាយវិញទៀតសមទេដែលនាយមិនខឹងនោះ?
«ចុះខ្ញុំក៏សួរលោកដែរថាស្តាប់លឺខ្ញុំរអ៊ូស្អីបានជាមកសួរខ្ញុំនឹង?»
«បើយើងដឹងយើងសួរនាងធ្វើអី?»
«បើអញ្ចឹងស្មើនឹងខ្ញុំមិនបានរអ៊ូហើយលោកមិគីចា៎ត្រចៀករបស់លោកប្រហែលជាមានបញ្ហារហើយ ល្មមៗទៅអោយពេទ្យមើលទៅប្រយ័ត្នខូចត្រចៀកទាំងនៅក្មេង»រីនណានិយាយទាំងដំឡើងគ្រាប់ភ្នែកធំៗសម្លក់មិគីថ្លែទាំងសេចក្តីខ្នក់ខ្នាញ់ចេះដឹងស្អីដែររឿងគេជីវិតគេសោះគេរអ៊ូស្អីក៏បានចាំបាច់សួរចង់ដឹងធ្វើអី។
«កុំបានសម្តីខ្លាំងពេកណាប្រយ័ត្នដូចយប់មិញទៅនាងជើងល្អ»មិគីញញឹមមុខខិលដើរសន្សឹមចូលមករករីនណាស្រវាទាញកាយតូចអោយក្រោកមកមួយទំហឹងបុកផ្អឹបជាមួយប្រអប់ទ្រូងរបស់ខ្លួនរួចសឹមអោនទៅខ្សឹបនិយាយដាក់ត្រចៀករបស់នាង។
រីនណារហ័សច្រានប្រាណមាំចេញឆ្ងាយពីនាងមុខក៏ចាប់ផ្តើមភ័យស្លេកស្លាំងភាពក្លាហានកាចឆ្នាសអម្បាញ់មិញនេះក៏រលាយអស់បន្ទាប់ពីបានលឺសម្តីរបស់គេ។រឿងរ៉ាវកាលពីយប់បានលោតចូលក្នុងខួរក្បាលរបស់នាងឡើងវិញម្តងទៀតទិដ្ឋភាពពេលដែលគេបំពាននាងគេញាំញីរាងកាយរបស់នាងគ្រប់កន្លែងគ្មានចន្លោះនឹកឃើញពេលណាភ្នែករបស់នាងផ្តើមច្រាលទឹកភ្នែកមកភ្លាមអមជាមួយនឹងចិត្តខឹងស្អប់ចំពោះមិគីដែលមិនអាចបរិយាយចេញមកបាន។
«អ្ហឹក...លោកអាក្រក់ណាស់មិគីលោកបំផ្លាញខ្ញុំគ្រប់យ៉ាង..អ្ហឹកៗ»

សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Where stories live. Discover now