ep19:មនុស្សដូចលោកចិញ្ចឹមបំបង់បាយពិតមែន

1.4K 106 7
                                    

ភាគទី19:មនុស្សដូចលោកចិញ្ចឹមបំបង់បាយពិតមែន
«ពីពេលនេះទៅនាងមិនមែនជារីនណាហ្វារ៉ាលើទៀតទេតែនាងគឺជារីនណាអាទូរៀស៍ជាភរិយារបស់យើង»កាយក្រាសបន្ទាបខ្លួនលំអោនប្រាណមកគៀកនឹងរីនណាដៃមាំរបស់គេក៏លូកមកចាប់ផ្ងើយចង្កាស្រីតូចអោយងើយសម្លឹងមើលមុខនាយចំៗនឹងបរិយាយពាក្យទាំងនោះដោយញញឹមសប្បាយចិត្តជាខ្លាំង។
ការចំណាយលុយជាងមួយមុឺនដុល្លាដោះដូរលើកនេះនាយចំណេញទ្វេដងបានទាំងស្រីស្អាតមកធ្វើជារបស់ខ្លួនបានទាំងអ្នកច្នៃម៉ូទអោយក្រុមហ៊ុនរបស់ខ្លួនទៀតពិតជាសំណាងរបស់គេណាស់។
«អ្ហឹកៗ...»រីនណានាងបានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកពេញទៅដោយក្តីឈឺចាប់មិននឹកស្មានថាជីវិតរបស់នាងដើរមកដល់ផ្លូវមួយនេះសោះវាពិតជាគួរអោយអស់សំណើចណាស់។
.......
+TheJheongroup
នៅក្នុងក្រុមហ៊ុនជុងហ្គុក៉នេះវិញកំពុងតែវីវក់ជាមួយនឹងបញ្ហារក្រុមហ៊ុនជាខ្លាំងនៅពេលនេះអ្នករួមភាគហ៊ុនធំៗទាំងក្នុងប្រទេសនឹងក្រៅប្រទេសបានសុំដកខ្លួននឹងផ្តាច់កុងត្រាម្តងម្នាក់ៗអស់សឹងតែ50%ទៅហើយបុគ្គលិកក្នុងរោងចក្រផលិតនឹងក្នុងក្រុមហ៊ុនក៏សុំលាឈប់ចង់អស់ដូចគ្នាធ្វើអោយជុងហ្គុករិតតែពិបាកចិត្តឡើងមួយកម្រិតទៀតត្រឹមតែមួយពព្រិចភ្នែកសោះក្រុមហ៊ុនរបស់គេដួលសឹងតែចង់ផ្ងារជើងលែងមានកន្លែងឈរទៅហើយ។
«គិតយ៉ាងមិចទៅចៅហ្វាយបញ្ហារចាស់នៅមិនទាន់ដោះស្រាយបានទេឥឡូវបញ្ហារថ្មីក៏ចូលមកទៀតហើយ?»កុំថាឡើយជុងហ្គុកជាម្ចាស់ក្រុមសូម្បីតែព្រីនដែលជាកូនចៅនេះក៏ទាល់គំនិតអស់វិធីនឹងដោះស្រាយហើយរឿងចាស់នៅមិនទាន់ឃ្លាអស់ផងពេលនេះរឿងថ្មីចូលមកបន្តបន្ទាប់មិនចេះឈប់។
«បណ្តោយសិនទៅរកវិធីដោះស្រាយម្តងមួយកុំបង្ខំ»ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយក៏នាយនៅតែរក្សារភាពជាមនុស្សឈាមត្រជាក់ចូលចិត្តដោះស្រាយម្តងមួយមិនបង្ខំព្រោះបើបង្ខំកុំថាឡើយស្តាក្រុមហ៊ុនឡើងមកវិញបានសូម្បីតែកេរ្តិ៍ឈ្មោះដែលល្បីរន្ទឺរាប់ឆ្នាំនោះក៏មិនសល់ដែរ។
«អូនគិតថាយើងគួរតែដោះស្រាយរឿងអ្នកគឹមកេងលុយជាមុនសិនព្រោះបើដំណោះស្រាយមួយនេះដោះមិនចេញទេយើងច្បាស់ជាបាត់បង់ប្រាក់កម្រៃនឹងប្រឈមមុខជាមួយការក្ស័យធនហើយ»ថេហ្យុងដែលអង្គុយស្ងាត់អស់ជាយូរក៏និយាយឡើង។ លុយគឺសំខាន់ណាស់បើដោះស្រាយបញ្ហារលុយមិនបានគ្រប់យ៉ាងគឺចប់ទាំងអស់។
«អូននិយាយត្រូវ»នាយយល់ស្របជាមួយនឹងមតិថេហ្យុងបញ្ហារលុយគឺជាបញ្ហារធំបំផុតក្នុងក្រុមហ៊ុនព្រោះបុគ្គលិកត្រូវការលុយបើគ្មានលុយបើកអោយពួកគេនោះច្បាស់ជាពួកគេត្រូវលាឈប់ទៅរកកន្លែងថ្មីហើយ។
«ខ្ញុំស៊ើបដឹងហើយថាអ្នកណាជាអ្នកកឹបកេងលុយក្រុមហ៊ុនហើយ»និយាយដល់រឿងនេះព្រីនប៊ីសតែភ្លេចសូន្យឈឹងតែម្តងនេះកុំតែបានថេហ្យុងនិយាយរំលឹកទេ។
«ជាអ្នកណាទៅ?»ថេហ្យុងសួរដោយប្រើកែវភ្នែកសម្លឹងមើលទៅព្រីនចិត្តអន្ទះអន្ទែងចង់ដឹងជាខ្លាំង។
«លោកចាងប៉ារបស់លេខាជីនជាអ្នកកាន់កាប់ផ្នែកគ្រប់គ្រងលុយហើយក៏ជាម្ចាស់ហាងJhang Ho The Shoes store »ព្រីនរៀបរាប់ក្នុងទឹកមុខប្រាកដប្រជាមិនលេងសើច។គ្រប់ពាក្យដែលគេនិយាយគឺសុទ្ធតែបានឆ្លងកាតពីការស៊ើបរបស់គេទើបគេហ៊ាននិយាយចេញមក។
ម្សិលមិញនេះគេបានមកក្រុមហ៊ុនដើម្បីរកទិន្ន័យទាក់ទងជាមួយនឹងលុយដែលរកបានក្នុងមួយខែមកមើលហើយក៏មើលពីបញ្ជីឈ្មោះអ្នកដែលគ្រប់គ្រងលុយនោះឆែកចុះឆែកឡើងក៏បានឃើញថាលុយមួយចំនួនដែលរកបានត្រូវវេចូលទៅក្នុងប្រព័ន្ធគណនីកុងមួយទៀតដែលមានឈ្មោះថាJhangHo Theshoesstoreវាជាគណនីរបស់ប៉ាលេខាជីនដែលគាត់នេះហើយគឺជាអ្នកកាន់កាប់ផ្នែកគ្រប់គ្រងលុយទាំងអស់។ទើបព្រីនដឹងថាលោកចាងគឺជាអ្នកកឹបកេងលុយក្រុមហ៊ុន។
«ខ្ញុំល្ងង់ណាស់អោយគេចាក់ពីក្រោយខ្នងបាន»ជុងហ្គុកញោចស្នាមញញឹមឡើងតិចៗនឹកស្មានមិនដល់ថាមនុស្សដែលគេគោរពស្រលាញ់ទុកចិត្តបំផុតបែជាមកក្បត់ជាមួយគេទៅវិញ ។
«បងគិតយ៉ាងមិចបន្តទៀតលោកប្តី?»ស៊ើបដឹងហើយថាអ្នកណាជាអ្នកកឹបកេងលុយចុះបន្តទៀតតើធ្វើយ៉ាងណា?
«ព្រីនឯងរៀបចំឯកសារតាមផ្លូវច្បាប់យើងនឹងថេហ្យុងទៅសួរសុខទុក្ខលោកចាងហូបន្តិច»ប៉ះអ្នកណាគេមិនដឹងតែបើប៉ះនាយមួយគឺមិនទុកនៅអោយបានចិត្តនោះទេសាលាមានវិន័យប្រទេសមានច្បាប់ចាប់លោកឯងដាក់ទោសតាមផ្លូវច្បាប់អោយដឹងដៃម្តងតែមុននឹងចាប់សុំទៅសួរសុខទុក្ខបន្តិចសិនដើម្បីជាការគួរសមចំពោះមនុស្សដែលធ្លាប់ធ្វើការងារជាមួយគ្នា។
......
+ផ្ទះលេខាជីន
កាយក្រាសបើកឡានចូលមកចតនឹងអែបផ្លូវក្បែររបងផ្ទះរបស់លេខាជីនរួចសឹមចុះពីឡានដើម្បីរៀបចំរទេះអោយប្រពន្ធរបស់ខ្លួនហើយក៏រហ័សនាំយកកាយតូចចេញពីក្នុងឡានដាក់អោយអង្គុយនឹងរទេះនឹងរុញដើរទៅចុចកណ្តឹងនៅមុខផ្ទះ។
...រ៉ឺងៗ....
សម្លេងណ្តឹងលាន់បន្លឺឡើងកញ្ឆក់យកអារម្មណ៍អ្នកនៅខាងក្នុងផ្ទះអោយរហ័សស្រូតចេញមកបើកទ្វារយ៉ាងលឿន។
ទ្វារបើកឡើងបង្ហាយអោយឃើញវត្តមានរបស់លេខាជីនមុនគេតែម្តង។អ្នកនាងលេខាញញឹមយ៉ាងពព្រាយរីករាយជាមួយនឹងវត្តមានរបស់ចៅហ្វាយខ្លួនមកលេងដល់ផ្ទះបែបនេះ។
«ខ្យល់អ្វីបក់ចៅហ្វាយអោយមកដល់ផ្ទះរបស់ខ្ញុំ»លេខាជីននិយាយតិចៗទៅកាន់ជុងហ្គុកក៏មិនភ្លេចងាកមកញញឹមដាក់ថេហ្យុងដែលអង្គុយស្ងៀមៗនៅលើរទេះដែរ។
«ខ្យល់អាក្រក់ខ្យល់ត្រូវគេលួចចាក់ពីក្រោយខ្នងទើបបក់បោកអោយចិត្តខ្ញុំនឹកចង់មកទីនេះភ្លាម»សម្តីផ្អែមស្រទន់ពោលទាំងញញឹមស្រស់បស់ឥតលាក់លៀម វោហារឡើងធ្វើអោយអ្នកម្ខាងទៀតមានអារម្មណ៍ចម្លែកចិត្តចាប់ផ្តើមសើចលេងសម។
«ចៅហ្វាយចូលមកខាងក្នុងសិនមក»លេខាជីន
ជុងហ្គុកក៏បាននាំថេហ្យុងចូលទៅខាងក្នុងតាមការអញ្ជើញរបស់លេខាខ្លួន។នាយចូលមកដល់ខាងក្នុងផ្ទះក៏ដាក់ខ្កួនចុះអង្គុយនឹងសាឡុងរួចក៏ស្រដីសួរឡើង÷
«ចៅហ្វាយអង្គុយលេងសិនចុះចាំខ្ញុំទៅយកទឹកមកអោយ»និយាយចប់លេខាជីនក៏ដើរទៅផ្ទះបាយបើកទូទាញយកទឹកត្រជាក់ៗមួយដបនឹងកែវពីរដាក់ថាសលើកយកមកដាក់លើតុអោយជុងហ្គុកនឹងថេហ្យុង។
«អគុណហើយ»ថេហ្យុងញញឹមបន្តិចពោលពាក្យអគុណទៅកាន់នាង។
បន្តិចក្រោយមកវត្តមានរបស់លោកចាងក៏បានចុះមកពីខាងលើគាត់ហាក់ដូចជាមានភាពភ្ញាក់ផ្អើលខ្លាំងក្រោយបានឃើញជុងហ្គុកមកអង្គុយច្រងរៗនៅក្នុងផ្ទះរបស់គាត់បែបនេះ។
«សួរស្តីលោកចាង»ជុងហ្គុកក្រោយពីក្រឡែកភ្នែកទៅឃើញវ័យចំណាស់កំពុងឈរសម្លឹងមើលមកខ្លួនក្នុងន័យមិនយល់នោះនាយក៏រហ័សញញឹមផ្កាត្រកួនរាក់ទាក់គាត់។
«បាទសួរស្តី»លោកចាងតបបានប៉ុណ្ណឹងគាត់ក៏បន្តដើរមករកសាឡុងដែលជុងហ្គុកកំពុងអង្គុយភ្លាម។គាត់ប្រើក្រសែភ្នែកសម្លឹងមើលមុខថេហ្យុងនឹងជុងហ្គុកឆ្លាស់គ្នាក្នុងចិត្តក៏មានសំណួរជាច្រើនចង់សួរទៅពួកគេប៉ុន្តែមិនដឹងថាគួរចាប់ផ្តើមពីសំនួរមួយណាមុន។
«លោកប្រហែលជាឆ្ងល់ហើយហេតុអ្វីពួកយើងមករកលោកតើត្រូវទេ?»មិនចាំអោយលោកចាងនិយាយនោះទេនាយមើលតែទឹកមុខរបស់គាត់ក៏អាចទាយដឹងបានដែរថាគាត់កំពុងតែឆ្ងល់។
«ត្រូវហើយតើចៅហ្វាយទាំងពីរមកផ្ទះខ្ញុំមានការអ្វីមែនទេ?»គាត់តបឯទឹកមុខក៏នៅតែរក្សាភាពមាំស្មើដដែល។
«រឿងនេះចាំបាច់ប្តីខ្ញុំនិយាយបញ្ជាក់ដែលមែនទេលោកចាង?លោកធ្វើអ្វីខ្លះដាក់ប្តីរបស់ខ្ញុំលោកគួរតែដឹងខ្លួនឯងហើយ»រាងតូចបោះសម្តីយ៉ាងប្រាកដប្រជាទៅលោកចាងរឿងដល់ដំណាក់កាលនេះហើយគាត់នៅមុខក្រាសចង់លាក់បាំងដល់ពេលណាទៀតមិនចេះខ្មាស់អៀននឹងរអៀសចិត្តខ្លះទេឬយ៉ាងមិចនឹង?
«ចៅហ្វាយតូចចង់និយាយពីអ្វីខ្ញុំដូចជាមិនយល់នោះទេ»មើលសម្តីនឹងទង្វើរបស់គាត់ចុះពិតជាមនុស្សដែលពូកែសម្តែងពិតមែនថេហ្យុងនិយាយប៉ុណ្ណឹងហើយគេនៅធ្វើមិនយល់ទៀត។
«លោកចាងមនុស្សដូចជាលោកនេះចិញ្ចឹងបំបង់បាយពិតមែន»អត់មិនបានថេហ្យុងក៏ប្រលះមួយឃ្លានេះដាក់លោកចាងទាំងកំហឹងគេនឹងជុងហ្គុកចាប់បានហើយថាគាត់ក្បត់នឹងពួកគេថែមទាំងកឹបកេងលុយទៀតតែមើលរឹកពាគាត់ចុះធ្វើដូចជាមិនដឹងមិនយល់មិនខ្វល់អ្វីទាំងអស់មិនអោយគេក្តៅចិត្តបានយ៉ាងមិច។
«ចៅហ្វាយតូចដូចជាជ្រុលហួសហេតុពេកហើយណា»រីនណាស្ទុះក្រោកឡើងអស់កម្ពស់ហាក់មិនពេញចិត្តជាមួយនឹងសម្តីដែលថេហ្យុងប្រើជាមួយនឹងប៉ារបស់ខ្លួនឡើយយ៉ាងណាគាត់ក៏ជាមនុស្សចាស់មានវ័យចំណាស់អាយុស្របាលនឹងប៉ារបស់គេដែរមិនគួរមកនិយាយមើលងាយប៉ានាងបែបនឹងទេ។
«វាមិនជ្រុលទេសម្រាប់មនុស្សមឹះៗតែកេះឆ្នាំងបាយធ្លុះដូចជាប៉ារបស់អ្នកនាង»

សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Where stories live. Discover now