ep12:លំបាកដល់បងហើយលោកប្តី

1.8K 150 13
                                    

ភាគទី12:លំបាកដល់បងហើយ!!!
«ថេហ៍..»ស្របពេលនោះជុងហ្គុកក៏បានងាកមកឃើញនាយក៏រហ័សរត់ទៅរកថេហ្យុងទាំងភ័យស្លន់ស្លោព្រោះពេលនេះរទេះថេហ្យុងគៀកនឹងដល់ថ្នល់ធំហើយក៏មានឡានធំដឹងទំនិញមួយបើកឆ្លងកាត់ទៀតបើនាយទៅចាប់មិនទាន់ជីវិតថេហ្យុងតើសង្ឃឹមដែលទេ?
*ទឺតៗ...ទឺតៗ...អាយ*ផាំង
«ថេហ្យុង....!!»សម្លេងស្រែករបស់ជុងហ្គុកលាន់សន្ធឹកលឺដល់មនុស្សនៅក្នុងការាសសាំងផ្អើលឈូឆរចេញមកមើលព្រោងព្រាត។ មិនអោយនាយស្រែកបានយ៉ាងមិចបើរទេះរបស់ថេហ្យុងវីសតែត្រូវបានឡានធំនោះបុកទៅហើយតែសំណាងដែលនាយរត់ទៅទាញរទេះមកវិញទាន់ហើយឡានដឹងទំនិញនោះក៏បានរេចង្កូតទៅបុកជាមួយបង្គោលភ្លើងយ៉ាងសំណំដែរ។
«ថេហ៍អូនមានត្រូវរបួសត្រង់ណាទេ?»ជុងហ្គុកទាញរលាស់ដៃថេហ្យុងមើលហើយក៏សួរឡើងទាំងបារម្ភ នេះបើគេទៅទាញរទេះមិនទាន់តើមានរឿងអ្វីកើតឡើងទៅ?គ្រាន់តែគិតគេក៏ខ្លាចណាស់ទៅហើយខ្លាចថានឹងបាត់បង់ថេហ្យុងទៅជារាងរហូត។
«អូន..អូនមិនទេ»ថេហ្យុងឆ្លើយរដាក់រដុបគេនៅភ័យនៅស្លន់មិនទាន់បាត់ទេអម្បាញ់មិញនេះប្រលឹងរបស់គេហោះចេញពីក្នុងខ្លួនអស់បាត់ទៅហើយ។
«លោកពូលោកពូមិនអីទេឬ?»ក្រោយពីជជែកជាមួយប្រពន្ធរួចជុងហ្គុកក៏រហ័សរត់យ៉ាងលឿនទៅសួរនាំពូតៃកុងឡានដែលត្រូវបានមនុស្សក្នុងការាសសាំងនាំគ្នាជួយយកគាត់ចេញពីក្នុងឡានមក។
«មិនអីទេហើយអ្នកកម្លោះនោះកើតអ្វីឬអត់?»គាត់គ្រាន់តែរបួសក្បាលសើស្បែកមិនជាអ្វីធ្ងន់ធ្ងរនោះទេ តែគាត់ក៏មិនភ្លេចសួរពីថេហ្យុងដែរ។
«ប្រពន្ធរបស់ខ្ញុំគេមិនអីទេ»ជុងហ្គុកតបដោយញញឹមស្រាលៗ។
«ថ្ងៃក្រោយកុំបណ្តោយគេពេកមើលមុននេះចុះបើក្មួយមកជួយពូកាច់ចង្កូតមិនទាន់ច្បាស់ជាមានរឿងធំមិនខានទេ»គាត់និយាយដោយបន្ទោសជុងហ្គុក មិនមែនគាត់ខឹងនោះទេប៉ុន្តែចង់ណែនាំកុំបណ្តោយអោយប្រពន្ធនៅតែម្នាក់ឯងទៅណាមកណាតែម្នាក់ឯងព្រោះគ្មានអ្នកណាមើលដឹងមុនទេថាកើតមានហេតុអ្វីឡើងមកដូចជាមុននេះអញ្ចឹង។
«អោយខ្ញុំសុំទោសលោកពូផងថ្ងៃក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះ»នាយលើកដៃសំពះសុំទោសទៅលោកពូតៃកុងឡានព្រោះនេះជាកំហុសរបស់គេពិតមែនគេរីករាយនឹងទទួលវា។
«មិនអីទេអញ្ចឹងរឿងនេះមិនបាច់វែងឆ្ងាយអីទេពូទៅសិនហើយ»គាត់ថាហើយក៏ឡើងឡានរួចអាយ៊ែអោយស្រួលក៏បើកចេញទៅបាត់។ឡានរបស់គាត់មិនមានបញ្ហារអ្វីទេព្រោះគ្រាន់ប៉ះបញ្ឈិតជាមួយបង្គោលភ្លើងប៉ុណ្ណោះណាមួយក៏មិនចង់មានរឿងវែងឆ្ងាយអីដែរសម្រួលគ្នាតែប៉ុណ្ណឹងក៏អោយវាចប់ទៅ។
«ចង្រៃយ៍-ជីវិតរបស់ឯងថ្លៃម្លេះថេហ្យុង?»ហាណាឈរស្តាប់ដៃនឹងជាយសំពុតក្តៅចិត្តឆេះឆួលពេញដើមទ្រូងដែលថេហ្យុងមិនបានកើតអ្វីដូចដែលនាងគ្រោងទុក។
«មិនអីទេឱកាសធ្វើបាបឯងមានច្រើនទៀតណាស់ថ្ងៃនេះមិនសម្រេចចាំថ្ងៃក្រោយក៏បាន»នាងញញឹមតិចៗឡើងមកគំនិតអាក្រក់ៗដែលប៉ងធ្វើបាបថេហ្យុងនៅតែមានដក់ជាប់ក្នុងចិត្តនាងមិនប្រែនាងសម្រួលទឹកមុខពីញញឹមមកស្មើវិញមុននឹងដើរសម្តៅទៅរកថេហ្យុងនឹងជុងហ្គុក។
«ពូតូចពូមិនអីទេអ្ហេស៎? អោយហាណាសុំទោសផងដែលធ្វើអោយពូតូចប៊ីសនឹងជួបគ្រោះថ្នាក់ទៅហើយ»នាងនិយាយដោយការសម្តែងធ្វើជាបារម្ភនឹងថេហ្យុងទាំងដែលការពិតក្នុងចិត្តរបស់នាងបន់ស្រន់អោយថេហ្យុងជួបនឹងគ្រោះថ្នាក់ទៅវិញទេ។
«មិនអីទេកុំបន្ទោសខ្លួនឯងគួរបន្ទោសពូដែលមិនចេះប្រយ័ត្ន»ថេហ្យុងមិនបានស្តីបន្ទោសឬក៏ប្រកាន់ជាមួយនឹងនាងឡើយគេមានតែបន្ទោសខ្លួនឯងជំនួសវិញតើនេះមិនគិតថាខ្លួនឯងល្ងង់ពេកទេដឹងថេហ្យុងដែលទៅលង់ជឿពាក្យសម្តីបោកបញ្ឆោតស្រីចិត្តមារម្នាក់នេះ?
«ឆាប់ទៅៗ »ជុងហ្គុកលើកបីថេហ្យុងឡើងយកទៅដាក់ក្នុងឡានភ្នែកវិញក៏សម្លក់ហាណាចង់ជ្រុះគេស្មានដឹងណាថាហាណាមានបំណងអ្វីមកលើប្រពន្ធរបស់គេហើយមុននេះគេក៏មិនជឿដូចគ្នាដែលថារទេះថេហ្យុងស្រាប់តែរអិលចុះមកគ្មានមូលហេតុបែបនេះប្រាកដជាហាណានាងមានបំណងចង់អោយរទេះនោះរអិលចុះមកច្បាស់ណាស់។
«ហួងហែងណាស់ណ៎លោកពូតែមិនអីទេបន្តិចទៀតលោកពូលែងបានហួងហែងគេទៀតហើយ»នាងញញឹមយ៉ាងស្រស់ស្រដីឡើងទាំងសប្បាយចិត្ត មិនបានកើតទុកទេដែលពូនាងខ្វល់ខ្វាយពីថេហ្យុងនោះព្រោះអីនៅពេលខាងមុខនេះនាងមិនធានាជាមួយសុវត្ថភាពរបស់ថេហ្យុងនោះទេ។
.......
*សមុទ្រ
ចំណាយពេលជាងមួយម៉ោងពួកគេក៏បានគ្នាមកដល់សមុទ្រកាយក្រាសស្រូតចុះពីឡានព្រមទាំងមានបីប្រពន្ធតូចរបស់ខ្លួនក្នុងដៃដើរតម្រង់ទៅផ្ទះមាត់សមុទ្រដែលបានកក់ទុកកាលពីម្សិលម្ងៃ។ក្រោយពីបីថេហ្យុងមកដាក់អោយអង្គុយនៅក្នុងផ្ទះរួចរាល់ហើយនាយក៏ប្រញាប់ទៅជញ្ជូនអីវ៉ាន់ចេញពីគូទឡានយកមកទុកនៅក្នុងបន្ទប់រៀបចំសម្លៀកបំពាក់ដាក់តាមទូរជាថ្នាក់ៗដោយមិនអោយថេហ្យុងគេលំបាកមករៀបចំនោះទេ។
ក្រោយពីរៀបចំផ្នែកសម្លៀកបំពាក់ហើយនាយក៏បានចូលផ្ទះបាយប្រមូលយកម្ហូបស្រស់ៗដែលបានឈប់ឡានទិញមុននឹងយកមកលាងសម្អាតដើម្បីចម្អិតធ្វើជាម្ហូបសម្រាប់ភរិយារបស់គេ។
«លំបាកដល់បងហើយលោកប្តី»ថេហ្យុងអង្គុយរអៀសចិត្តមើលចុះការងារទាំងអស់គឺជុងហ្គុកជាអ្នកធ្វើខ្លួនឯងជាប្រពន្ធបានត្រឹមតែអង្គុយមើលស្ងៀមៗចង់ជួយក៏ពិបាកធ្វើអ្វីមិនបានក្រៅពីការងារតិចតួច។
«លំបាកអីទៅការងារប៉ុណ្ណឹងមិនពិបាកនោះទេគ្រាន់តែបោសផ្ទះលាងចានដាំបាយធ្វើម្ហូបសោះ»គេធ្វើម្ហូបបណ្តើឆ្លៀតងាកតបមកប្រពន្ធបណ្តើរ។ ការងារបែបនេះវាមិនហត់ហើយក៏មិនលំបាកអីដែរគឺជារឿងទូទៅធម្មតាហើយ។
«ប៉ុន្តែការងារផ្ទះបាយទាំងនេះអូនទេជាអ្នកធ្វើតែនេះបែជាពឹងបងទាំងស្រុងទៅវិញគួរអោយអាមា៉សណាស់ដែលបងជាប្តីត្រូវចូលផ្ទះបាយរាល់ថ្ងៃបម្រើអូនមើលថែអូនគ្រប់យ៉ាង»រាងតូចអោនមុខចុះជ្រុបជាមួយនឹងដៃលើកមកខ្ទប់មុខលួចសម្រក់ទឹកភ្នែកដោយមិនអោយនាយបានដឹងគេពិតអាណិតជុងហ្គុកណាស់ដែលត្រូវមកទទួលរាប់រងមើលថែខ្លួនទាំងស្រុងលំបាកនឹងការងារក្រៅផ្ទះហើយត្រូវមករវល់ជាមួយនឹងការងារផ្ទះអញ្ចឹងទៀត។
«គ្មានអ្នកណាចែងច្បាប់មកមិនអោយប្តីចូលផ្ទះបាយចម្អិតម្ហូបបម្រើមើលថែប្រពន្ធនោះទេអូនកុំគិតច្រើនពេក»ប្តីប្រពន្ធមានសិទ្ធដូចគ្នាតើមិនមែនចាំអោយតែប្រពន្ធជាអ្នករាប់រងនូវការងារផ្ទះបាយចង្រ្កានជើងឆ្នាំងវិលជុំអញ្ចឹងទេគេជាប្តីក៏មានសិទ្ធដែរ។ម្យ៉ាងទៀតមើលថែថ្នាក់ថ្នមប្រពន្ធជារឿងមួយដែលប្តីគ្រប់រូបគប្បីគួរធ្វើស្រាប់ទៅហើយ។
«បងមិនហត់ទេអ្ហ៎?ការងារនៅក្នុងក្រុមហ៊ុនផងពេលមកផ្ទះវិញនៅឆ្លៀតមើលថែអូនងូតទឹកអោយអូននៅមានច្រើនទៀតណាស់ដែលបងធ្វើជាមួយអូន»ថេហ្យុងធ្វើភ្នែកភ្លឹសៗសម្លឹងមើលផែនខ្នងអ្នកជាប្តីមុននឹងសួរដេញដោលគេបន្តទៀត។
«មិនហត់ទេមានតែសប្បាយចិតវិញពេលបានមើលថែអូន»ជុងហ្គុកដើរមករកថេហ្យុងជាមួយនឹងម្ហូបពីរបីមុខដាក់លើថាស។
គេយកម្ហូបទាំងនោះទៅដាក់លើតុបាយរួចក៏រហ័សមករុញរទេះប្រពន្ធអោយមកអង្គុយញ៊ាំបាយជាមួយគ្នាតែក៏មិនភ្លេចដើរទៅហៅក្មួយស្រីរបស់ខ្លួនអោយមកញ៊ាំបាយដែរ។
«ហាណាមកញ៊ាំបាយលឿនឡើង»នាយគោគហៅស្រីក្រមុំនាមជាក្មួយខ្លាំងៗល្មមអោយនាងបានស្តាប់លឺ។
«ចា៎ទៅហើយលោកពូ»ហាណាដែលកំពុងតែនិយាយទូរស័ព្ទក៏រហ័សងាកមកតបនឹងពូវិញរួចសឹបចុចបិទទូរស័ព្ទនឹងដើរចូលទៅផ្ទះវិញ។
«អូរហូ!នេះសុទ្ធតែជាម្ហូបដែលខ្ញុំចូលចិត្តទាំងអស់លោកពូដឹងចិត្តខ្ញុំណាស់»នាងដើរស្រដីដោយញញឹមរីកដូចផ្កាត្រកួនគិតថាជុងហ្គុកធ្វើម្ហូបទាំងនេះសម្រាប់ខ្លួននាងផ្ទាល់ព្រោះវាសុទ្ធតែជាម្ហូបដែលនាងចូលចិត្តញ៊ាំទាំងអស់។
«ឆាប់ញ៊ាំទៅកុំនិយាយបូបាច់ច្រើនពេក»សម្តីរបស់នាងមិនបានធ្វើអោយជុងហ្គុកមានអារម្មណ៍ចង់តបជាមួយទេបើដឹងថាជាម្ហូបខ្លួចូលចិត្តហើយចាំបាច់និយាយចេញមកធ្វើអីគួរអោយធុញណាស់។
«លោកប្តីបងញ៊ាំអោយបានច្រើនទៅមួយរយៈនេះបងស្គមណាស់»ថេហ្យុងចាប់ដួសឆាមឹកម្រិចខ្ចីដាក់ចានបាយជុងហ្គុកដូចដែលថេហ្យុងថាមិនខុសមួយរយៈពេលក្រោយនេះជុងហ្គុកគេរវល់ការងារហើយមកផ្ទះវិញក៏មិនសូវបានសម្រាកគ្រប់គ្រាន់ធ្វើអោយគេស្រកសាច់ស្គមជាងមុនឆ្ងាយណាស់។
«អគុណប្រពន្ធសម្លាញ់អូនក៏ដូចគ្នាញ៊ាំអោយបានច្រើនឆាប់ធំដឹងនៅ»នាយវិញក៏បានដួសម្ហូបអោយថេហ្យុងដូចគ្នាថែមទាំងឆ្លៀតនិយាយចម្អន់ថេហ្យុងទៀតពិតជាគួរអោយចង់ទះណាស់។
«បងចង់ដៀលថាអូនខ្លួនតូចមែនទេ?»កាលបើបានលឺប្តីនិយាយបែបនេះធ្វើអោយគេកើតទុកមិនសុខចិត្តភ្លាមរូបរាងគេប៉ុនហ្នឹងដែរម្តេចចង់មើលងាយថាគេតូចញិបមែនទេ?
«បងមិនទាន់បាននិយាយឯណា»គេមិនទាន់បានថាទេថេហ្យុងគិតផ្តេសផ្តាសតែខ្លួនឯងរួចមកចោទគេអញ្ចឹងគេម្តេចនឹងសុខចិត្តត្រូវតែប្រកែកតវ៉ាទើបបាន។
«បានហើយពូហ្គុកពូតូចឈប់ប្រកែកគ្នាទៅបាយម្ហូបត្រជាក់អស់ហើយគួរតែឆាប់ញ៊ាំទៅ»ទ្រាំមើលប្តីប្រពន្ធមួយគូនេះស្វីតលែងបាននាងក៏រហ័សនិយាយកាត់ផ្តាច់ពួកគេបើបន្តអោយពួកគេទាំងពីរផ្អែមល្ហែមជាមួយគ្នាទៀតសង្ស័យតែនាងត្រូវប្រេះទ្រូងក្រហល់ក្រហាយស្លាប់នឹងកន្លែងមិនខានទេ។
.......
ក្រោយពីបញ្ចប់បាយពេលល្ងាចរួចជុងហ្គុកក៏បាននាំថេហ្យុងមកអង្គុយលេងនៅមាត់ឆ្នេមើលថ្ងៃលិចជាមួយគ្នាស្នាមញញឹមរបស់ពួកគេផុសឡើងលើផ្ទៃមុខចេញពីចិត្តមើលទៅមានក្តីសុខខ្លាំងណាស់។ប៉ុន្តែក្តីសុខរបស់ពួកគេទាំងពីរមិនមែនជាការពេញចិត្តសម្រាប់មនុស្សដែរកំពុងអង្កុយនៅក្បែរៗនោះឡើយហើយម្នាក់នោះគ្មានអ្នកណាក្រៅពីហាណានោះទេ។
«លោកពូខ្ញុំចង់លេងទឹកពូកំដរខ្ញុំបន្តិចបានទេ»នាងអង្រួនដើមដៃជុងហ្គុកតិចៗចង់អោយរាងក្រាសទៅកំដរគេលេងទឹកសមុទ្រប៉ុន្តែក៏ត្រូវជុងហ្គុកសម្លក់មុខហើយនិយាយ÷
«គ្រាន់តែលេងទឹកចាំបាច់មានអ្នកកំដរ?»ជុងហ្គុកបំបេះដៃនាងចេញដោយការមិនពេញចិត្ត និយាយត្រង់ចុះគេមិនចូលចិត្តហាណាសូម្បីតែប៉ុនធូលីដីមានឈ្មោះជាក្មួយបង្កើតរបស់នាយតែនាងវិញលេងខ្លួនដូចជាចង់ទាក់នាយយកធ្វើប្តី។
«ហាណាខ្លាចលង់ទឹកពូក៏ដឹងថាអូនមិនចេះហែលទឹក»
«បើដឹងថាមិនចេះហែងទឹកហើយលេងត្រឹមទឹករាក់ទៅវាមិនលង់ងាប់ទេ»មួយប្រយោគនេះធ្វើអោយអ្នកដែលបានស្តាប់លឺហើយចុកឆ្អល់ពេញទ្រូងស្តាប់សម្តីពូរបស់គេចុះពិតជាអាក្រក់ស្តាប់សម្បើមណាស់។
«អ្នកណាបង្រៀនបងអោយនិយាយស្តីអាក្រក់ស្តាប់បែបនេះដាក់ក្មួយហ្ហា៎?»

សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Onde as histórias ganham vida. Descobre agora