ep24:សប្បាយអរណាស់ពេលបានជួបវាចឹង

1.3K 102 8
                                    

ភាគទី24:សប្បាយអរណាស់ពេលបានជួបវាចឹង
«សិស្សច្បងជេមនឹងបងថ្លៃនោះអីខ្ញុំគិតថាគាត់ទាំងពីរច្បាស់ជាអាចជួយពួកយើងបាន»ថេហ្យុងនិយាយទាំងសប្បាយអរកខិកខុបចម្លែកអីតែជុងហ្គុកអង្គុយធ្វើមុខស្លឺៗបង្ហាញអាការៈមិនពេញចិត្តចំពោះវត្តមានរបស់ម្ចាស់ឈ្មោះទាំងពីរបាត់ទៅហើយ។
«......»នាយស្លឺភ្នែកសក្បុរឡើងលើគិតទៅជីវិតរបស់គេនេះកាន់តែគេចកាន់តែជួបមែនទេ?នាយខំគិតថាថេហ្យុងរកបានអ្នកណាមកពីណាតាមពិតជាសិស្សច្បងសត្រូវបេះដូងរបស់នាយនឹងបងស្រីកំពូលរអ៊ូរបស់នាយសោះ។
«បងគិតថាមិនចាំបាច់ទេដឹងចាំរកអ្នកផ្សេងក៏បានមិនចង់ពឹងពាក់គេទេ»នាយនិយាយដោយទឹកមុខស្មើមិនមែនខ្លាចចិត្តទេតែនាយមិនចង់ជួបមុខច្រើនជាងជាពិសេសសិស្សច្បងជេមៗរបស់ថេហ្យុងនឹងហើយជួបលើកណាក៏មកល្អូកល្អើនជាមួយថេហ្យុងដែរ។
«ហីយ៉ាបងសម្លាញ់សិស្សច្បងជេមជាមនុស្សមានទឹកចិត្តល្អពឹងពាក់ប៉ុនហ្នឹងគាត់មិនថាអីទេ»
«ហ្ហឹម~»នាយបិទភ្នែកដកដង្ហើមធំមួយខ្សឺតបន្ធូរអារម្មណ៍តានតឹងចេញប្រពន្ធរបស់គេពិតជាមិនយល់សាច់ការអីមែនក្រែងដឹងហើយឃើញហើយថានាយធ្លាប់ប្រច័ណ្ឌខ្លួនជាមួយនឹងសិស្សច្បងជេមស្អីគេនោះឥឡូវបែជាលើកយកឈ្មោះគេមកសរសើលើកជើងនៅចំពោះមុខរបស់គេទៀតនេះគិតចង់ដុតកំហឹងគេអោយពុះកញ្រ្ជោលឡើងមកមែនទេ?
«បងមើលមុខអូនធ្វើអី?អូននិយាយអីខុសមែនទេ?»ថេហ្យុងសម្លឹងមើលមុខប្តីភ្លឹះៗសួរទៅនាយដោយភាពមិនដឹងខ្យល់អីសូម្បីតែបន្តិចនាំអោយជុងហ្គុករឹតតែក្តៅលើសដើម។និយាយអីខ្លួនឯងគួរតែដឹងខ្លួនឯងហើយនៅមកសួរគេទៀតថាខ្លួននិយាយស្អីពិតជាគួរអោយខឹងចិត្តណាស់។
«បងឈប់និយាយជាមួយអូនហើយទៅគេងវិញល្អជាង»ជុងហ្គុកទម្លាក់ទូរស័ព្ទចុះដើរតាំងៗងរខ្មើតឡើងទៅដេកលើពូកដោយមិនខ្ចីខ្វល់ពីថេហ្យុងដែលអង្គុយធ្វើមុខឆ្ងល់មិនយល់ពីនាយសោះម្តងចេះម្តងចុះហ្ហើយតាមមិនទាន់ទេ។
«ខលទៅសិស្សច្បងវិញល្អជាង»ខ្ជិលខ្វល់ច្រើនថេហ្យុងហូតយកទូរស័ព្ទពីក្នុងថតតុរួចសឹមចូលក្នុងឆាតដើម្បីខលតាម internet ទៅជេមព្រោះថេហ្យុងគេអត់ស្គាល់លេខរបស់ជេមទេមានតែឆាតប៉ុណ្ណោះ។ម្រាមដៃតូចៗបម្រុងនឹងចុចខលទៅហើយភ្លាមនោះក៏ស្រាប់តែមានដៃមាំមួយមកកញ្ឆក់ទូរស័ព្ទពីដៃយកទៅបាត់ហើយម្នាក់នោះគ្មានអ្នកណាក្រៅពីលោកប្តីមហារករឿងខុសទំនងរបស់គេនោះទេ។
«អៅ~ជុងអោយទូសរ័ព្ទមកអូនវិញអូនមានការខលទៅសិស្សច្បងជេម»ថេហ្យុងលាដៃសុំទូរស័ព្ទពីជុងហ្គុកវិញមនុស្សកំពុងតែប្រញប់រឿងការងារនេះផងនៅមកលេងសើចច្រើនទៀតឬមួយក៏គេមិនគិតគូរពីរឿងនេះទេ?
«មិនបាច់ខលទៅទេអោយអាព្រីនវាដើរម៉ូតទៅហើយតួរស្រីអោយបងដាជាអ្នកដើរក៏បានដែរ»នាយមិនខ្ចីខ្វល់គប់ទូរស័ព្ទចោលទៅលើពូកធ្វើប្រងើយអ្វីដែលសំខាន់គឺសម្តីរបស់នាយធ្វើអោយថេហ្យុងអត់នឹងលើកដៃទះថ្ងាសខ្លួនបណ្តេញចេញនូវភាពហួសចិត្តមិនបាន។តើប្តីរបស់គេគិតស្អីនឹងបានជាយកកូនចៅនឹងអ្នកបម្រើក្នុងផ្ទះអោយទៅដើរម៉ូត?ខួរក្បាលរបស់គេមិនមែនគិតច្រើនរហូតកើតមានបញ្ហាទេមែនទេ?
ទឺង*
សម្លេងសារក៏បានលោតចេញពីក្នុងទូរស័ព្ទរបស់ជុងហ្គុកថេហ្យុងក៏មិនបង្អន់យូររហ័សទាញយករស័ព្ទរបស់នាយមកមើល។
[ជុងហ្គុកបងមកដល់កូរ៉េហើយមកទទួលបងផង]យូមិ
«បាទ!បងស្រីចាំខ្ញុំទៅយក»ថេហ្យុងចុចតបទៅបងស្រីរបស់ជុងហ្គុកវិញទាំងញញឹមញញែម។ បានបន្តិចគេក៏ងើបមុខចេញពីទូរស័ព្ទហើយក៏និយាយទៅកាន់នាយ÷
«បងស្រីយូមិមកដល់កូរ៉េហើយគាត់អោយបងទៅទទួលគាត់ផង»និយាយរួចក៏លើកទូរស័ព្ទមកបង្ហាញព្រោះមិនចង់អោយប្តីខ្លួនគិតថាគេនឹងចេះកុហក។
«មិនចោលអាទម្លាប់មកមិនប្រាប់នឹងសោះ»នាយរអ៊ូរងូវស្អប់មហារស្អប់មកម្តងណាក៏លំបាកដល់នាយដែរ មកមិនដែលចេះប្រាប់ទេរួចពេលមកដល់តាំងហើយខលហៅគេហៅឯងអត់ក្រែងចិត្តគេអីតិចសោះ។
«នៅរអ៊ូស្អីឆាប់ទៅៗ»
«បាទដឹងហើយលោកប្រពន្ធ»និយាយចប់ក៏ដើរទៅទាំងមិនចង់មនុស្សកំពុងខ្ជិលផងមកអោយទៅយកអីណាសំខាន់បើព្រីននៅសង្ស័យអោយព្រីនទៅជំនួសទៀតតែសំណាងកូនចៅរបស់នាយគេចទៅមើលការងារនៅក្រុមហ៊ុនបាត់ទៅហើយ។
ចំណែកថេហ្យុងកាលបើប្តីទៅបាត់គេក៏ប្រញាប់បង្វិលកង់រទេះមករកគ្រែគេងគេប្រើដៃសង្កត់គែមគ្រែដើម្បីងើបចេញពីរទេះឡើងទៅលើពូក។ បន្ទាប់ពីឡើងពូកបានហើយគេក៏ដាក់ខ្លួនក្បែងជាមួយក្បាលគ្រែហើយក៏យកទូរស័ព្ទរបស់ខ្លួនផ្ញើរសាទៅអោយជេមភ្លាម÷
[សិស្សច្បងជេមថេហ៍អាចសុំពឹងពាក់បងបន្តិចតើបានទេ?]ថេហ្យុង
*ទឺង...
មិនដល់មួយនាទីផងសាររបស់ជេមក៏បានលោត.តបមកវិញ។ថេហ្យុងប្រញាប់ចូលមកហើយក៏ប្រញាប់តបដូចគ្នា÷
[ចង់ពឹងអ្វីទៅកូនខ្លាឃ្មុំ]ជេមពេលនៅរៀនគេហៅថេហ្យុងបែបនេះ។
«គឺក្រុមហ៊ុនប្តីរបស់ខ្ញុំខ្វះអ្នកដើរម៉ូតខ្ញុំគិតចង់ពឹងបងអោយជួយរឿងនេះតើបានទេគឺខ្ញុំចង់អោយបងជួយដើរម៉ូតអោយខ្ញុំ»ថេហ្យុងសរសេរទាំងញ័រដៃសរសេររួចក៏គិតថាគួរតែផ្ញើរទៅឬអត់នោះទេព្រោះគេក៏រាងក្រែងចិត្តដែរ។
«ល្ហើយចុះយ៉ាងណាក៏យ៉ាងហ្នឹង»គិតរួចក៏ចុចផ្ញើសារនោះតបទៅជេមវិញ។
[អូ! មានអីបងទំនេស្រាប់តើអញ្ចឹងចាំបងជួយហើយការដើរម៉ូតនេះធ្វើនៅស្អែកនេះមែនទេ?]
«បាទពិតមែនហើយមិចក៏បងដឹង?»

ប្រពន្ធពិការ(The end)Where stories live. Discover now