ep26:ឬក៏អូនស្រលាញ់វា?

1.5K 129 5
                                    

ភាគទី26:ឬក៏អូនស្រលាញ់វា?
«បងខឹងនឹងអូនមែនទេ?»ថេហ្យុងប្រមូលអារម្មណ៍មកវិញងើយសម្លឹងមើលមុខប្តីចំមុននឹងវាចារសួរទៅគេ។ថេហ្យុងកាន់តែសម្លឹងមុខជុងហ្គុកគេកាន់តែមានអារម្មណ៍ថាខុសប៉ុន្តែពេលនោះគេគ្រាន់តែភ័យហើយត្រូវការកម្លាំងចិត្តតែប៉ុណ្ណោះគេពិតជាគ្មានចេតនាទៅអោបជេមពិតមែន។
«បើបងអោបថើមគ្នាជាមួយស្រីផ្សេងនៅនឹងមុខអូនតើអូនខឹងបងទេ?អូនប្រច័ណ្ឌទេ?អូនឈឺចាប់ដែលទេ?»ក្រោយស្ងាត់មាត់បានមួយសន្ទុះជុងហ្គុកហាស្តីសួរបកទៅវិញ។ បើសិនជាសុខៗគេទៅយកស្រីមកដេកអោបថើបនៅចំពោះមុខថេហ្យុងវិញតើគេនឹងមានអារម្មណ៍បែបណា?ដឹងទេថាពេលដែលឃើញថេហ្យុងស្និតស្នាលជាមួយជេមបេះដូងរបស់នាយហាក់គាំងនៅមួយកន្លែងលេងដំណើរសរសៃឈាមរត់ប្រដេញគ្នាសឹងតែមិនទាន់វីសតែស្ទះស្លាប់នៅនឹកមុខពួកគេទាំងពីរទៅហើយ។ គេមិនយល់នោះទេតើហេតុអ្វីទៅបានជាថេហ្យុងទៅស្និតស្នាលជាមួយជេមធ្វើដូចជាដៃគូរជីវិតនឹងគ្នាអញ្ចឹងហេតុអ្វីចូលចិត្តធ្វើអោយគេខូចចិត្តច្រើនលើកច្រើនសារម្លេះ?
«អូន...អូនគ្រាន់តែភ័យទើបអោបគាត់ដើម្បីបំបាត់ការភ័យខ្លាចប៉ុណ្ណោះ»ថេហ្យុងនិយាយទាំងរលីងរលោងទឹកភ្នែកពេលនោះគេពិតជាភ័យពិតមែនហើយក៏គ្មានបំណងនឹងធ្វើរឿងបែបនោះអោយជុងហ្គុកគេបានឃើញដែរគិតថាអោបតែមួយភ្លែតនឹងលេងវិញតែអ្នកណាទៅស្មានដល់ទៅថាប្តីរបស់ខ្លួនបានមកឈរមើលតាំងពីពេលណាក៏មិនដឹង។
«ចុះបងស្រី?អូនមិនអោបហេតុអ្វីចាំបាច់ជាវា?ឬក៏អូនស្រលាញ់វា?»នេះជាអ្វីដែលគេចង់សួរថេហ្យុងបើស្រលាញ់គេម្នាក់នោះណាស់ក៏ប្រាប់គេមកគេសុខចិត្តដើរចេញក៏មិនចង់ឈឺចាប់ដោយសារតែទង្វើរបស់ថេហ្យុងច្រំដែលអញ្ចឹងទេ។
«អត់ទេលោកប្តីអូនមិនបានស្រលាញ់គាត់ទេអូនគិតគាត់ត្រឹមជាបងប្រុសប៉ុណ្ណោះអូនស្រលាញ់បង.. អ្ហឹកៗ...បងកុំនិយាយបែបនេះអីក្នុងចិត្តអូនមានតែបងម្នាក់ប៉ុណ្ណោះ»សម្តីរបស់នាយបានដាស់ទឹកភ្នែករបស់ថេហ្យុងអោយកាន់តែស្រក់ចុះប្រដេញគ្នាមកយ៉ាងសស្រាក់សស្រាំ។ហេតុអ្វីក៏គិតមកលើគេបែបនឹងគេមិចនឹងអាចមានចិត្តវៀចវេរក្បត់ប្តីទៅស្រលាញ់ប្រុសផ្សេងបានទៅបើបេះដូងរបស់គេបានចាក់ឆ្លាក់ឈ្មោះរបស់នាយទុកតែម្នាក់ក្នុងចិត្តរួចស្រេចទៅហើយ។
«ស្រលាញ់បង? អ្ហឹក..ស្រលាញ់បងតែអូនមានដែរខ្វល់ពីចិត្តបងទេថេហ្យុង?ប៉ុន្មានដងហើយដែលអូនស្និតស្នាលជាមួយគេ?ពេលមានគេអូនដេញបងចេញ នេះមែនទេហៅថាស្រលាញ់នោះ?»ជុងហ្គុកស្រែកគំហកមួយទំហឹងទឹងសរសៃ.កដាក់ថេហ្យុងគេពិតជាហត់ចិត្តខ្លាំងណាស់វាច្រើនដងពេកសឹងតែគេទទួលយកលែងបានទៅហើយគ្រប់ការឈឺចាប់គេតែងតែលាក់វាទុក្ខដ្បិតមិនចង់អោយមានជម្លោះក្នុងគ្រួសារប៉ុន្តែចុងក្រោយទំនាស់នៅតែមានមិនអាចគេចផុតដដែល។
«អ្ហឹកៗ...អូនសុំទោស..អ្ហឹក..លោកប្តីអូនសុំទោសពិតមែន»ថេហ្យុងក្រវីក្បាលយំយកៗក៏មិនភ្លេចពោលពាក្យសុំទោសចេញពីបបូមាត់តូចច្រមិចរបស់ខ្លួននោះដែរ។
«......»ជុងហ្គុកបែក្រោយឈរសម្រក់ទឹកភ្នែកមកតក់ៗ គេឈឺចាប់មិនចាញ់ថេហ្យុងទេប៉ុន្តែលើកនេះគេមិនអាចចិត្តទន់ជាមួយនឹងថេហ្យុងឡើយព្រោះគេតែងតែចិត្តទន់នឹងលើកទោសអោយថេហ្យុងរហូតប៉ុន្តែការតបស្នងមកវិញមានតែភាពចាក់ស្រេះដដែល ។
«.....»ជុងហ្គុកកញ្ឆក់សោឡានពីលើតុដើរញាប់ឆ្មេរទាំងទឹកភ្នែកសម្តៅទៅឡានគេពេលនេះតានតឹងខ្លាំងណាស់ចង់បន្ធូអារម្មណ៍ទាំងនេះចេញបន្តិចទើបសម្រេចចិត្តបើកឡានចេញទៅខាងក្រោយដោយពុំខ្វល់ពីថេហ្យុងដែលអង្គុយយំនៅលើរទេះតែម្នាក់ឯងនោះទេ។(យូមិទៅគេងនៅខុនដូរព្រីនទៅគេងនៅផ្ទះរបស់គេមួយថ្ងៃក្នុងវិមានពេលនេះមានតែថេហ្យុងទេព្រោះអ្នកបម្រើបានឈប់សម្រាកទៅស្រុកអស់បាត់ហើយចំណែកហាណាក៏បានចុះទៅតាមខេត្តតាំងពីថ្ងៃមានរឿងជាមួយថេហ្យុងថ្ងៃចុងក្រោយនឹងម្លេះ)
«អ្ហឹកៗ..វាជាកំហុសរបស់ខ្ញុំ..សុំទោស..សុំទោសពិតមែន»ដឹងកំហុសពេលនេះប្រហែលជាស្តាយក្រោយហើយមិននឹកស្មានថាគ្រាន់តែអោបនឹងថើបរបស់សិស្សច្បងជេមដ៏សែនល្អរបស់ខ្លួនបែជាត្រូវធ្វើអោយខ្លួនឯងមានទំនាស់ជាមួយនឹងប្តីដល់ថ្នាក់នេះសោះឡើយ។បើអាចខ្ញុំចង់សុំទាញពេលវេលាថយក្រោយវិញតើបានទេ?
......
+ម៉ោង12យប់
តាំងពីជុងហ្គុកចាកចេញបាត់ពីវិមានទៅវាកន្លងទៅអស់រយៈពេលជាច្រើនម៉ោងគួរសមហើយឯថេហ្យុងក៏មិនហ៊ានទៅណាដែរគេនៅអង្គុយឆ្ងក់លើរទេះអើត.កចាំមើលផ្លូវប្តីត្រឡប់មកវិញសូម្បីតែគេពេលនេះងងុយគេងយ៉ាងណាក៏មិនហ៊ានគេងដែរបាយក៏មិនទាន់បានញ៉ាំព្រោះបារម្ភពីសុវត្ដិភាពរបស់ជុងហ្គុក។
«យប់ណាស់ទៅហើយបងនៅមិនទាន់មកវិញទៀត »ថេហ្យុងនិយាយតិចៗស្តាប់សឹងតែមិនបានព្រោះតែគេខ្សោះខ្សោយកម្លាំងខ្លាំងណាស់មុខមាត់ក៏ស្លេកស្លាំងព្រោះតាំងពីថ្ងៃត្រង់រហូតមកដល់ពាក់កណ្តាលអាធ្រាតនេះគេមិនទាន់មានអ្វីចូលពោះបន្តិចទេ។
«.....»ថេហ្យុងអង្គុយញញឹមលើរទេះអស់សំណើចជាមួយខ្លួនឯងភ្នែកទាំងគូរក៏សម្លឹងមើលជើងទាំងពីររបស់ខ្លួនដោយក្តីសង្វេគជាខ្លាំងក្នុងចិត្តក៏បានគិតថា បើគេអាចដើរបានគេនឹងចេញទៅតាមរកជុងហ្គុកហើយមិននៅអង្គុយរង់ចាំទាំងចិត្តអន្ទះសាបែបនេះទេហើយបើពេលនេះគេអាចដើរបានគេក៏មិនបណ្តោយអោយជុងហ្គុកចាកចេញទៅបានដែរគេនឹងរត់ទៅអោបនាយអោបអោយណែនមិនប្រលែងគេជាដាច់ខាត។
ថេហ្យុងបន្តអង្គុយចាំជុងហ្គុកពីមួយនាទីទៅមួយនាទីរហូតប្រែជាម៉ោងចាំបាត់ៗមិនឃើញស្រមោលរបស់គេឡើយ។
........
*ស្អែកឡើងម៉ោង9:30នាទី
ព្រឹកនេះក្នុងវិមាននៅតែមានសភាពស្ងប់ស្ងាត់មានតែរាងតូចល្អិតដែលអង្គុយនៅលើរទេះរុញបើកភ្នែកមីៗសម្លឹងមើលទៅផ្លូវមិនដាក់់ដដែលហើយគេនោះគឺជាថេហ្យុងនេះឯងគ្មានអ្នកណាផ្សេងទៀតនោះទេ។ ពិតមែនហើយតាំងពីយប់គេនៅតែអង្គុយបែបនេះមិនព្រមទៅណាឡើយស្រេកទឹកក៏មិនហ៊ានទៅផឹកងងុយក៏មិនហ៊ានគេងរហូតមកដល់ម៉ោងស្មើនេះគេនៅតែបន្តធ្វើបែបនេះដដែល។
«ខិះ...អ្ហឹក»ថេហ្យុងក្អកតិចៗទាំងមានឈាមធ្លាក់ចេញមកជាមួយផងដែរពិតមែនហើយថេហ្យុងគេមានបញ្ហាទងសួតកាលពីល្ងាចមិចនេះគេមិនបានញ៊ាំថ្នាំទេទើបធ្វើអោយអាការៈជំងឿរបស់គេស្រាប់តែរើឡើងមកបែបនេះ។
«ថ្នាំ?ថ្នាំនៅក្នុងឡានចប់ហើយគួរធ្វើយ៉ាងមិចទៅ»ថេហ្យុងទាញកាបូបមកស្វែងរកថ្នាំលេបប៉ុន្តែមិនឃើញ ភ្លាមនោះក៏នឹកឃើញថាខ្លួនបានទុកវានៅក្នុងថតឡានរបស់ជុងហ្គុកបើបែបនេះតើគេមានថ្នាំមកពីណាលេបទៅ?
ងុឺត....
សម្លេងហ្វ្រាំងឡានក៏បន្លឺឡើងធ្វើអោយថេហ្យុងរហ័សងើបមុខសម្លឹងមើលទៅឡានស្ពតសេរីទំនើបនោះយ៉ាងលឿន។
«ទីបំផុតបងត្រឡប់មកវិញហើយ»ថេហ្យុងញញឹមទាំងមាត់មានប្រលាក់ដោយឈាមតិចៗប្តីរបស់គេមកវិញហើយគេមិនដាច់ចិត្តទុកអោយខ្លួននៅតែម្នាក់ឯងទេ។
«លោកប្តី»ឃើញជុងហ្គុកដើរចូលមកថេហ្យុងក៏រហ័សហៅនាយដោយសម្លេងផ្អែមស្រទន់នឹងញញឹមដាក់នាយប៉ុន្តែនាយធ្វើមិនខ្វល់ក៏ដើរហួសបម្រុងនឹងឡើងទៅបន្ទប់ប៉ុន្តែអាក់ដំណើរបន្ទាប់ពីបានលឺសម្តីរបស់ថេហ្យុង÷
«បងអាចយកថ្នាំពីក្នុងថតឡានអោយអូនបន្តិចបានទេ?»មិនដឹងថាអាចពឹងបានឬក៏អត់នោះទេតែយ៉ាងណាក៏ត្រូវតែនិយាយព្រោះខ្លួនមិនអាចទ្រាំទ្របានយូរទៀតនោះទេអាការៈហត់ថប់ដង្ហើមរបស់ខ្លួនវាចេះតែធ្វើទុក្ខបុកម្នេញខ្លួនមិនឈប់សឹងតែដាច់ខ្យល់ស្លាប់ម្តងៗទៅហើយ។
«....»នាយមិននិយាយអ្វីតបទៅថេហ្យុងទេតែក៏ដើរបកក្រោយទៅបើកទ្វារឡានរកថ្នាំមកអោយថេហ្យុងលេបពេលរកឃើញហើយក៏រហ័សប្រញាប់យកមកអោយថេហ្យុង។
«យកទៅហើយនេះទឹក»នាយនិយាយទាំងគម្រោះគម្រើយមុខថេហ្យុងក៏គេមិនមើលដែរ។
«អគុណ»ថេហ្យុងញញឹមតិចៗទទួលយកទាំងដៃញ័រតតាត់ក្នុងចិត្តក៏លួចរំភើបពេលដឹងថាជុងហ្គុកមិនដាច់ចិត្តជាមួយខ្លួនខ្លាំងណាស់ណានោះទេយ៉ាងហោចណាស់គេក៏មានចិត្តបារម្ភពីខ្លួនដែរ។
ក្រោយពីយកថ្នាំអោយថេហ្យុងរួចគេក៏ដើរឡើងទៅបន្ទប់បាត់ព្រោះគិតថាថេហ្យុងប្រហែលជាអាចញ៊ាំថ្នាំខ្លួនឯងបានម្យ៉ាងគេក៏ប្រញាប់ងូតទឹកទៅក្រុមហ៊ុនបូករួមនឹងការខឹងថេហ្យុងពីយប់មិញទៀតធ្វើអោយនាយរឹតតែមិនខ្វល់នឹងចាប់អារម្មណ៍ពីថេហ្យុងឡើយ។
«ខិះ..អ្ហឹក..ខិះ»សភាពថេហ្យុងកាន់តែយ៉ាប់គេក្អកដង្ហក់ញាប់ៗថ្នាំដែលកាន់នឹងដៃក៏របូតជ្រុះរាយប៉ាយអស់ទឹកវិញក៏កំពុបប្រលាក់ពេញខ្លួន។
*ប្រាវ....
«ជុ..ជុងហ្គុក..អ្ហឹក»

សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Where stories live. Discover now