បុរសជោគជ័យJoen Jungkook (ភាគទី១)
ចន ជុងហ្គុកអាយុ26ឆ្នាំជាសេដ្ឋីវ័យក្មេងម្នាក់ដែលជោគជ័យមិនថាមុខជំនួញ មុខមាត់ សុទ្ធតែមានសក្ដានុពលជាពិសេសស្នេហាវិញបើទោះបីជាគេមិនចង់រវីរវល់ជាមួយស្រីទាំងអស់នោះក៏ដោយតែពួកនាងមកថ្វាយខ្លួនមកឲ្យគេដោយខ្លួនឯងដែរ«ហ៊ើយគួរឲ្យធុញមែនស្រីទាំងអស់នេះគ្មានអ្នក ណាដែលត្រូវចិត្តយើងសោះមួយថ្ងៃៗគិតតែពីដើរ តាមយើងពួកនាងគ្មានការងារធ្វើទេមែនទេ?»
ជុងហ្គុកនិយាយទាំងធុញទ្រាន់ទៅកាន់នាងៗដែលនៅចាំមុខទ្វារអូហ្វេសខាងក្រៅ
«រួមទាំងខ្ញុំទៀតមែនទេលោកប្រធាន?»ស្រីស្អាតបបូរមាត់ក្រហមទុំដើរកាច់រាងមករកគេដោយសម្ដីស្រទន់រួចទើបអង្គុយលើភ្លៅគេ
«លើកលែងអូនម្នាក់ណា៎ជូសុី...អូនស្អាតហើយពូកែយ៉ាងនៀកបងម៉េចនឹងហ៊ានថាឲ្យអូននោះ»
ជុងហ្គុកនិយាយទាំងឱបចង្គេះមួយក្ដាប់នាងហើយដៃនៅមិនស្ងៀមអង្អែលភ្លៅនាងមិនឈប់
«ដៃបងរវៀមដូចមឹកចឹង...ហើយមាត់នៀកក៏ចឹងដែរចេះតែនិយាយផ្អែមបញ្ជោះអូនតែមាត់នៀកអូនចូលចិត្ត...»
និយាយទាន់ចប់ផងជុងហ្គុកក៏ចាប់ចញ្ចឹងករនាងមកថើបយ៉ាងផ្អែមល្ហែមនឹងរោលរាល«ចូលចិត្តសម្ដីបងឬក៏មាត់បងហឹម?»
«ចូលចិត្តទាំងពីរនឹង...»
«ចឹងយើងបន្តទៀតទៅ...»អ្នកទាំងពីរបន្តថើបគ្នាយ៉ាងក្ដៅគគុកដៃដ៏រពឹសរបស់រាងក្រាស់ក៏ចាប់ផ្ដើមចាប់ប្រលេះឡេវអាវរបស់ស្រីស្អាតនៅចំពោះមុខយ៉ាងតក់ក្រហល់
ផាំង!!!«ជុងហ្គុកអាកូនចង្រៃយ៍...»
«ម៉ាក់?ជូសុីអូនចេញទៅវិញសិនទៅ...»«មកចាប់ឆាយស្អីទីនេះយើងនៀកមិនដែលឃើញអ្នកណាគេអត់របបដូចឯងទេ...បើឃ្លានណាស់ក៏មិននាំគ្នាទៅកន្លែងផ្សេងហើយមកថើបគ្នានៅអូសហ្វីសធ្វើការនេះជាម៉ាក់ចុះបើអ្នកផ្សេងវិញនោះឲ្យម៉ាក់យកមុខទៅទុកនៅឯណា?»
«ទុកនៅលើស្មារម៉ាក់ដដែលទៅ...»
«អាចង្រៃយ៍...វាចេះមកនិយាយបែបដាក់យើងផង?ធ្វើស្អីមិនចេះគិតខ្លួនមានឋានះដល់ទៅម្ចាស់ក្រុមហ៊ុនឈ្មោះជាសេដ្ឋីវាល់លានហើយមកដោយញីដោយឈ្មោលអត់មើលកន្លែង...»
«ម៉ាក់តែចង់ហើយកន្លែងណាក៏បានដែល...»
«យី...ចង់តែគ្រាំទ្រូងស្លាប់ទេលោកអើយ...មើលវានិយាយចុះអាពេលរកគូណាត់ឲ្យមិនយកទេ... និយាយរហូតថា...»
«នៅលីវស្រួលជាង...»
«ណ៎ក...នៅលីវម្ដាយឯងហើយមួយថ្ងៃៗដេកជាមួយស្រីមិនរើសមុខសូម្បីតែនាងម៉ូច៉ូអ៉ីតារាម៉ូដែលល្បីក៏វាសុីហើយទៀតយើងឆ្ងល់ឯងណាស់តើឯងកាត់ទៅរកអ្នកណាគេ?»
«អត់ដឹងផងប្រហែលមកពីកំណើតខ្ញុំម៉ាក់ចូលចិត្តមើលប្រុសស្អាតទេដឹង?»
«យី...ហើយមានមុខមកចោតយើងទៀតដើរមិនដួលមិនក្រោកមែន...»
«ម៉ាក់ស្ងប់អារម្មណ៍សិនស្ងប់អារម្មណ៍សិនចាំចេញពីនេះទៅកូននាំម៉ាក់ទៅស៊បភីងបានអត់?»
«ដឹងចិត្តម៉ាក់វាទៀត...បានតែអត់មានទៅញ៉ែអ្នក លក់ក្នុងហាងទេប្រយ័ត្នបានដេកក្រៅផ្ទះប្រាប់ឲ្យ ហើយវើយ»
«តោះៗម៉ាក់កូនជូនទៅការងារនៅក្នុងក្រុមហ៊ុនកូនធ្វើរួចហើយ...សល់ពេលកូននាំម៉ាក់ទៅលំហែរកុំស្រ្តេសរឿងកូនពេកមុខឆាប់ចាស់»
«អាកូនឆ្គួត...យើងប្រើស្គីនឃែអស់លុយម៉ាគគោកមកថាយើងមុខចាស់តិចត្រូវ...»
«ម៉ាក់~កូនលឺថាក្រែមឆាណែលទើបតែចេញម៉ូតថ្មីមែនទេ?»
«តោះនៅធ្វើអីទៀត...»
«បាទៗ»ជុងហ្គុកក៏សើចពេលបានញ៉ោះម៉ាក់គេបើទោះបីការងារច្រើនយ៉ាងណាក៏គេមិនភ្លេចម៉ាក់គេដែលគេតែងតែធ្វើឲ្យម៉ាក់របស់គេក្រពុលមុខជាមួយគេរហូតហើយបើរឿងនិយាយវិញល្មមៗអីចូលមនោគមន៍របស់ប្រុសសង្ហារចនជុងហ្គុកហើយ
YOU ARE READING
បុរសជោគជ័យJeon Jungkook ❤️✨
Romance(ជុងហ្គុកTop,ថេហ៍យ៉ុងbottom,ជីមីនBottom,នូណា) ចនជុងហ្គុកជាបុរសបុរសម្នាក់ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បានមិនថាកេរ្តិ៍ឈ្មោះ ការងារ មុខតំណែងសុទ្ធសឹងតែមិនអាចមានអ្នកប្រៀបផ្ទឹម។បើសិនមនុស្សម្នាក់ណាដែលអាចធ្វើឲ្យគេចាប់អារម្មណ៍បានច្បាស់ណាស់ថានឹងរស់នៅក្នុង...