បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី៩)

114 4 0
                                    

បុរសជោគជ័យ Jeon Jungkook (ភាគទី៩)

ថ្ងៃត្រង់_/\_

អ្នកគ្រប់គ្នានៅក្នុងក្រុមហ៊ុននាំគ្នាទៅញ៉ាំអារហារថ្ងៃត្រង់រួចអស់ហើយនៅឡើយតែរាងតូចនូណាដែលនៅឈ្ងោកមុខធ្វើការងាររបស់នាងមិនឈប់

«នូណាចុះទៅញ៉ាំអ្វីបន្តិចទៅ...នេះម៉ោង១២ថ្ងៃ ត្រង់ហើយណា៎ឯងមិនគិតពីសុខភាពរបស់ខ្លួនឯងខ្លះទេហេស៎?»

ជីមីននិយាយបណ្ដើរដៃចុចទូរសព្ទ័កុម្មង់អារហារបីឈុតឯថេហ៍វិញក៏ដើរទៅរៀបចំឯកសាររបស់នូណាទុកមួយដុំហើយចាប់រុញនាងទាំងនៅអង្គុយលើកៅអីទៅតុញ៉ាំដើម្បីញ៉ាំអារហារ

«អង្គុយត្រង់នេះហើយខ្ញុំទៅយកអ្វីមកឲ្យផឹកមួយព្រឹកធំហើយសូម្បីតែទឹកក៏យើងមិនឃើញឯងផឹកដែលណា...»ថេហ៍

«យើងទៅយកអារហារសិននៅទីនេះហើយអត់មានរត់ទៅធ្វើការងារទៀតទេណា៎និយាយគ្នាឲ្យហើយ...»

ជីមីននិយាយរួចក៏ដើរចេញទៅបាត់ទុកឲ្យនូណានៅអង្គុយឆ្ងល់ក្នុងចិត្តម្នាក់ឯង(តើខ្ញុំជាប្រធានពួកគេឬពួកគេជាប្រធានរបស់ខ្ញុំវិញទៅនៀក)

រីង~រីង~

«ហេលឡូជំរាបសួរខ្ញុំនូណានិយាយ...នេះប្រូហ្គុកមែនទេ?នេះទៅបានលេខខ្ញុំមកពីណាហ្នឹង»

«មានអ្វីទៅពិបាកទៅគឺខ្ញុំបានពីអ្នកមីងនឹងហើយចុះពេលនេះនាងកំពុងធ្វើអី?»

«គឺខ្ញុំកំពុងអង្គុយរត់ចាំញ៉ាំអារហារថ្ងៃត្រង់ជាមួយ នឹងថេហ៍ជីមីននៅក្រុមហ៊ុនលោកទាក់ទងមកមាន ការអ្វីមែនទេឬមួយចង់ជួបមិត្តរបស់ខ្ញុំ?បើនឹកគេក៏ប្រាប់មកខ្ញុំធ្វើមេអណ្ដើកឲ្យណា៎...»

«គឺនឹកដែរនឹងណានេះនាងព្រមធ្វើមេអណ្ដើកឲ្យខ្ញុំបែបនេះក៏ល្អណា៎ប្រហែលរសៀលថ្ងៃស្អែកនាងទំនេរដែលទេគឺមិត្តរបស់ខ្ញុំចង់ជួបនិយាយរឿងកិច្ចការមួយចំនួនព្រោះវាជាការប្រញាប់ហើយចង់ជួបនិយាយផ្ទាល់ព្រោះលេខានាងនិយាយថានាងមាន កាលវិភាគរវល់រហូតចឹងហើយទើបខ្ញុំទាក់ទងទៅនាងផ្ទាល់...»

«មិនអីនោះទេខ្ញុំគ្មានពាក្យថារវល់សម្រាប់អនាគតប្ដីពួកម៉ាកទេមានអីក៏ឲ្យជួយមក...ចឹងចាំជួបគ្នាថ្ងៃស្អែកម៉ោងបួនល្ងាចចុះព្រោះកាលវិភាគខ្ញុំបង្ហើយស្អែកពេលព្រឹកនេះហើយ...កុំភ្លេចតែងខ្លួនសង្ហារៗផងឲ្យទាក់ភ្នែកចែៗបន្តិចទៅ...»នូណា

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now