បុរសជោគជ័យJeon Jungkook ❤️✨ (ភាគទី៧)

128 4 0
                                    

បុរសជោគជ័យ Jeon Jungkook (ភាគទី៧)

សួនផ្កាខាងក្រោយផ្ទះអ្នកគ្រប់គ្នាកំពុងតែនៅជុំគ្នាដើម្បីរៀបចំញ៉ាំងអារហារនៅខ្វះតែម្នាក់នោះទេគឺជាថេហ៍យើងនោះឯងព្រោះថាគេរវល់បន្តិចទើបមិនទាន់ចូលមកជាមួយគ្នា

«ជីមីន...ឯណាថេហ៍ក្រែងនៅផ្ទះបាយធ្វើម្ហូបត្រូវអត់ម៉េចឥឡូវមិនទាន់ឃើញគេមកទៀតចឹងមានរឿងអ្វីទៅ?ចឹងចាំយើងទៅតាមមិនចឹងនៅក្រោយគេហើយ»នូណា

នូណានាងងើបចេញទៅដោយជីមីនគេតាមមើលនាងមិនឈប់ឯជុងហ្គុកបានឱកាសក៏ខិតទៅជិតជីមីនភ្លាមៗទាំងសមីខ្លួនមិនដឹង

«ឈ្មោះជីមីនមែនទេ?អាយុប៉ុន្មានហើយ?រាល់ថ្ងៃនៅជាមួយអ្នកណាដែលហើយមានសង្សារនៅ?បើមិនទាន់មានទេចឹងប្រហែលខ្ញុំអាចស្រលាញ់បានអត់...»

ជុងហ្គុកនិយាយដូចរ៉េបមកកាន់ជីមីនគេវិញសែនឆ្ងល់ថាប្រុសម្នាក់នេះកើតអ្វីរោគចិត្តទេដឹងមិនទាំងដែលស្គាល់គ្នាផងមកសួរស្អីចឹងៗ

«តែខ្ញុំគិតសំណួររបស់លោកជុងហ្គុកដូចជាហួសហេតុពេកហើយពួកយើងនៅមិនទាន់ស្គាល់គ្នានៅឡើយទេហេតុអ្វីក៏ហ៊ានលើកយកសំណួរបែបនេះមកសួរខ្ញុំទៅកើត...»

«អូរសុំទោសដែលខ្ញុំសួរនាំជ្រុលហួសហេតុ...តើសំណួរទាំងអស់នេះអាចឆ្លើយនឹងខ្ញុំបានដែរទេបាទ»

«មិនអីទេ...ចឹងផ្ដើមដំបូងឈ្មោះខ្ញុំគឺផាកជីមីន អាយុ28ឆ្នាំហើយរាល់ថ្ងៃនៅម្នាក់ឯង ហើយរឿងគូគ្រងអីនោះមិនទាន់មានទេតែវាមិនទៀងដែរព្រោះអាយុក៏ច្រើនចង់មានសង្សារនឹងគេដែរនឹងហាសហើយចុះលោកវិញរុបរាងបែបនេះប្រហែល មានប្រជាប្រិយភាពខ្លាំងហើយមើលទៅនៀកបើអាចស្គាល់មនុស្សច្រើនអីណែនាំឲ្យខ្ញុំខ្លះក៏បានណា៎»

ជីមីនគេនិយាយបែបលេងសើចជាមួយនឹងជុងហ្គុកព្រោះជាធម្មតាគេគឺបែបនេះហើយចង់ស្គាល់មនុស្សម្នាឲ្យបានច្រើនចឹងឯង

«ខ្ញុំក៏ប្រាប់ហើយតើថាបុិនខ្ញុំនៀកទទួលយកបានដែលទេ?»

ជុងហ្គុកនាយមិនត្រឹមតែនិយាយឡើយនៅបញ្ចេញស្នាមញញឹមព្រាននារីដាក់ជីមីនទៀតផងតែក្បាច់នេះស្ទើរណាស់ព្រោះជីមីនគេធ្លាប់ប្រើរួចហើយតែខុសត្រង់ថាគេម្នាក់នេះប្រើក្បាច់នេះមកញ៉ែគេជាប្រុសទៅវិញ

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now