បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៥)

148 5 0
                                    

បុរសជោគជ័យJoen Jungkook (ភាគទី៥)
ក្រុមហ៊ុនត្រកូលចន

«លោកប្រុសអ្នកស្រីបានផ្ដាំថាឲ្យអ្នកប្រុសជូនគាត់ទៅផ្សារទំនើបដើម្បីពិនិត្យមើលឥវ៉ាន់ម៉ាកប្រេន ដែលស្ថិតនៅក្នុងផ្សារទំនើប...»

ម៉ែដោះដែលជាអ្នកមើលថែជុងហ្គុកតាំងពីក្មេងមកនិយាយដាស់តឿនទៅកាន់រាងក្រាស់ដែលស្ថិតនៅក្នុងឈុតអាវក្រសេយ៉ាងមានអំណាច

«បាទម៉ែដោះខ្ញុំដឹងហើយ...ចុះឯណាម៉ាក់ម៉េចក៏នៅមិនឃើញគាត់ទៀតចឹងក្រែងឲ្យខ្ញុំជូនទៅហេស?»

ជុងហ្គុកសួរដេញដោលរកម៉ាក់ខ្ញុំក្រោយរង់ចាំគាត់មិនឃើញចេញមកទាល់តែសោះ

«ម៉ាក់ទៅហើយៗយីអាកូនចង្គួតគ្រាន់តែឲ្យចាំយើងតែបន្តិចសោះវារអ៊ូតែដល់ចាំស្រីវាស្មើរណាក៏ចាំបានដែរ...»

«មានឯណាម៉ាក់កូនមិនដែលរង់ចាំអ្នកណាយូរទេមានតែម៉ាក់ម្នាក់គត់ដែលកូនរង់ចាំគ្រាន់តែរឿងបន្តិចនេះម៉ាក់ក៏ងរនឹងកូនដែលមែនទេ?»

«យើងវាមិនចេះងរង៉ក់ច្រើនោះទេកុំចេះតែនិយាយថ្ងៃនេះម៉ាក់ចង់ទៅផ្សារទំនើបយកម៉ូតអាវដែលម៉ាក់កម្មង់ឲ្យកូនសម្រាប់ថ្ងៃខួបកំណើតកូនម៉ាក់ចង់ឲ្យភ្ញៀវដែលចូលរួមទាំងអស់សង្ហារមើលមកកូនដូចជាទេពបុត្រដើរដី...»

«ម៉ាក់...កុំសូវតែងខ្លួនឲ្យកូនពេកម៉ាក់មិនខ្លាចពួកកូនៗសេដ្ឋីទាំងនោះចាប់ខ្ញុំសុីទេមែនទេ?»

«ហឹស...យើងខ្លាចតែឯងទៅចាប់កូនគេសុីវិញទេម៉ោយ៉ាងណាឯងមិនត្រូវអាក្រក់ទេប្រយ័ត្នស្រីៗរត់ចោលស្រួលមិនស្រួលថ្ងៃខួបកំណើតរបស់កូនម៉ាក់អាចជួបក្មេងស្រីណាម្នាក់ដែលអាចក្លាយជាកូនប្រសារម៉ាក់ពិតប្រាកដក៏ថាបាន...»

អ្នកស្រីចននិយាយដោយការសប្បាយចិត្តនឹកដល់ថ្ងៃកូនប្រុសគាត់រៀបការនោះចិត្តគាត់សប្បាយណាស់ទៅហើយតែកូនដូចជាគ្មានអ្នកច្បាស់លាស់ជាមួយទាល់តែសោះ

«ហើយ~~»

«នូណាហា៎ថ្ងៃនេះយើងចេញមកខាងក្រៅទិញបន្លែទៅធ្វើម្ហូបឲ្យឯងជាពិសេសចង់ញ៉ាំអីកម្មង់បានណា...»

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now