បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី១០)

121 4 0
                                    

រីង~រីង~

«បងប្រុសខ្ញុំសុំលើកទូរសព្ទ័បន្តិចហេលឡូលូខាស៎មានអ្វីមែនទេ?»

«បាទអ្នកនាងប្រធានមានបុរសម្នាក់ឈ្មោះជុងហ្គុកបានមកសុំជួបអ្នកនាងខ្ញុំនិយាយយ៉ាងណាក៏មិនត្រឡប់ទៅវិញដែរតើអ្នកនាងជួបគេដែរទេបាទ?»

«ជុងហ្គុក?អូខេឲ្យគេចូលមកក្នុងអូហ្វីសខ្ញុំមកមិនអីទេអរគុណហើយដែរខលមកប្រាប់មុន...»

«មានរឿងអីដែលនូណា?បងមិនដែលឃើញឯងនេះប្រើសម្លេងកាចបែបនេះពីមុនមកទេនេះក្ដៅខ្លួនមែនទេ?»

ណាមជូនដោយហេតុខ្លួនធ្លាប់តែឃើញនាងឡេឡឺឡប់ៗដូចកូនក្មេងតែដល់ពេលនេះនិយាយស្ដីប្រាកដប្រជាចឹងដូចរៀងភ្លែកចិត្តដែរ

«បងមិនដឹងទេយាយនូណាពេលនៅផ្ទះចរិតដូចក្មេងមិនទាន់ធំដល់ពេលមកធ្វើការជាមួយបានដឹងពីម្សិលទើបតែស្ដីឲ្យខ្ញុំហើយទេឡើងកាចតែម្ដង»

ជីមីននិយាយរៀបរាប់ប្រាប់ទៅបងជីដូនមួយនោះគឺណាមជូនឲ្យដឹងពីចរិតនាងតូចហាក់ដូចមនុស្សពីរផ្សេងគ្នា

«ពួកខ្ញុំមិនសូវអីទេតែពេលស្ដីឲ្យបុគ្កលិកស្រីម្នាក់មុខកាចមធ្យមងំត្រង់សម្ដីហ្មងមួយម៉ាត់ៗចាក់ចំបេះដូងលឺសូរតែឈីបៗដល់ថ្នាក់ស្រីម្នាក់នោះឈរយំអណ្ដឺតអណ្ដកនៅនឹងមុខទៀតសុំប្រាប់ទៅចុះ»

ថេហ៍បន្ថែមធ្វើឲ្យណាមជូនបើកភ្នែកធំសឹងមិនជឿថាប្អូនស្រីគួរឲ្យស្រលាញ់របស់គេប្រែមកបែបនេះសោះចឹងតើបានឥឡូវទារលុយគេបើធ្វើបែករបស់ចាក់កម្ល៉េះរាល់ដងគេមកតែមួយភ្លែតៗទើបមិនដឹង

«កុំរវល់តែនិយាយរឿងខ្ញុំទៅតុការងាររបស់អ្នកទាំងពីរទៅឯបងណាមជូនអង្គុយនៅឲ្យស្ងៀមថ្ងៃនេះខ្ញុំមានភ្ញៀវប្រយ័ត្នបន្តិច...»

នូណានិយាយថោយសម្លេងត្រជាក់ឯណាមជូនក៏អង្គុយនៅយ៉ាងស្ងៀមនៅលើសាឡូងព្រោះពេលនាងតូចនិយាយមកកាន់គេមុននេះព្រឺដល់ឆ្អឹងខ្នង
«តុកៗៗខ្ញុំចូលទៅបានដែរឬទេ?»

«ចូលមក...»

សម្លេងបើកទ្វារក៏មានបុរសសង្ហារពីរនាក់ដើរចូលមកម្នាក់សុទ្ធតែមានមាឌធំទាំងអស់តែនូណាចាប់ អារម្មណ៍ឃើញបុរសដែលដើរក្រោយជុងហ្គុកឯណោះវិញ

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now