បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៤/2)

133 5 0
                                    

---ព្រលានយន្ដហោះ---

«អ្នកនាង...»

លូខាស៎ដែលជាលេខាចាស់របស់ខ្លួនបានរង់ចាំទទួលនាងក្រមុំនៅព្រលានយន្ដហោះទាំងស្នាម ញញឹម

«លូខាស៎ម៉េចក៏មកបែបនេះ...ម៉េចមិននៅរង់ចាំមើលក្រុមហ៊ុនខ្ញុំគ្រាន់តែផ្ដល់ដំណឹងឲ្យដឹងមុនប៉ុណ្ណោះ»

នូណានិយាយស្របពេលក្នុងដៃគ្មានវ៉ាលីនៅជាប់ឡើយ

«អ្នកនាងនេះមកមិនបានយកវ៉ាលីមកជាមួយទេហេស៎...ហើយចុះថេហ៍នឹងជីមីនមិនមកជាមួយទេមែនទេ?ពិតជាគ្មានបានការមែនមកធ្វើប៉ុន្មានថ្ងៃសោះធ្វើខ្លួនដូចម្ចាស់ក្រុមហ៊ុន»លូខាស៎

«អញ្ចើញអ្នកនាងមកខាងនេះមកខ្ញុំជូនអ្នកនាងទៅផ្ទះបាទ...»

«មិនបាច់ទេលោកទៅវិញចុះខ្ញុំទៅផ្ទះវិញដោយខ្លួន ឯងបានអូមីងឃូបងមកហើយហេស៎...»

«សួស្ដីលោកគីមតើលោកបានមកជាមួយអ្នកនាងមែនទេ?អត់ទោសសុំសួរថាតើអ្នកទាំងជាអ្វីនឹងគ្នាដែរបាទ?»

«រវាងពួកយើង?គឺជាសង្សារនាងជាសង្សារខ្ញុំថ្ងៃអនាគតក៏អាចក្លាយជាកូនក្រមុំខ្ញុំក៏ថាបានណា៎»

មីងឃូនិយាយហើយយកដៃកាន់ស្មាររបស់នាងតូចយ៉ាងស្និតស្នាល

«អរ...បាទចឹងខ្ញុំមិននៅរំខានយូរទេនេះឡានអ្នកនាងខ្ញុំបានត្រៀមរួចហើយ...អញ្ជើញតាមការសប្បាយ»

លូខាស៎និយាយយ៉ាងស្មើរតែក្នុងទ្រូងប្រាប់ថានាងគឺជារបស់គេតែម្នាក់គត់ទោះបីអ្នកណាក៏មិនអាចជំនួសតំណែងនេះពីគេបានដែរ...

គេបានត្រឹមឈរមើលនាងកៀកកើយនឹងអ្នកផ្សេងដែលមិនមែនជាគេទាំងឈឺចាប់

«កុំទាន់អាលសប្បាយចិត្តពេកលោកគីមរបស់ដែលខ្ញុំប្រាថ្នាហើយអ្នកណាក៏គ្មានសិទ្ធិជាងខ្ញុំដូចគ្នា...»

លូខាស៎ឈរមើលអ្នកទាំងពីរទាំងកំហឹងមនុស្សដូចជាគេសមតែទទួលបាននាងជាជាងលះបង់នាងឲ្យទៅអ្នកដទៃ

«នូណាអូនមើលទៅដូចជាស្នឹតស្នាលនឹងខ្លាំងនឹងម្នាក់លូខាស៎នោះដល់ហើយអូនស្គាល់គ្នាជាមួយគេប៉ុន្មានឆ្នាំហើយ...»មីងឃូ

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now