បុរសជោគជ័យ Jeon Jungkook✨❤️(ភាគទី១២)

99 5 1
                                    


នៅក្នុងកម្មវិធីដែលពោរពេញទៅដោយអ្នកមានមុខមាត់ជាច្រើនមិនថាតែតារាល្បីៗក៏ដូចជាអ្នក ជំនួញក៏ដូចជាអ្នកមានស្នាដៃទៅលើសម្លៀកបំពាក់បង្ហាញម៉ូតនោះទេសុទ្ធតែចូលរួមម្នាក់ៗស្លៀកពាក់យ៉ាងស្អាតៗ

តែខុសភ្លែកអ្វីតែនាងក្រមុំនូណាដែលស្លៀកពាក់សាមញ្ញតែទោះបីយ៉ាងនេះក៏ដោយនាងនៅតែស្អាតក្នុងចំណោមមនុស្សទាំងអស់ដដែល

ចំណែកលេខាទាំងពីរក៏មិនឲ្យចាញ់ឡើយពួកគេស្លៀកពាក់យ៉ាងសមសួនធ្វើឲ្យអ្នកកាសែតដែលនៅទីនោះតាមថតពួកគេមិនឈប់

«នូណាយើងចង់ខ្យល់ចាប់ហើយមនុស្សក៏ច្រើនហើយនៅមានពន្លឺដែលបាច់ចេញពីកាំមេរ៉ានោះទៀតភ្នែកយើងចង់ខ្វាក់ទៅហើយ»ជីមីន

«មែនហើយនេះយើងគ្រាន់តែមកកម្មវិធីបង្ហាញម៉ូតធម្មតាឬក៏មកដើរបើកបង្ហាញខ្លួនជាតារាដំបូងទៅនៀកនូណា...»

ថេហ៍នឹងជីមីនពួកគេនិយាយបែបនេះមែនប៉ុន្តែមិនបាច់មើលកាយវិការឡើយនិយាយរួមកាច់រាងមិនឲ្យចាញ់តារានៅក្នុងកម្មវិធីឡើយ

«ល្មមៗបានហើយឯងយើងគិតថាហួសហើយតោះចូលទៅក្នុងវិញអូយ៎តើយើងគិតត្រូវឬខុសដែលយកពួកឯងមកជាមួយទៅ»នូណា

នាងក្រមុំយកដៃឈ្លីក្បាលតិចៗបន្ទាប់ពីនោះអ្នកដែលចូលរួមក៏ដើរចូលមកតាមកម្រាលព្រំក្រហមជាបន្តបន្ទាប់

ម៉ូចូអុី តារាសម្ដែងស្រីជួរមុខល្បីរបស់ប្រទេសកូរ៉េបានឈានជើងចូលមកលើព្រំក្រហមនៃកម្មវិធីកាំមេរ៉ាទាំងអស់បង្វែរទៅលើនាងម្នាក់គត់សម្រស់របស់នាងប្រៀបដូចទៅនឹងផ្កាកុលាបមួយទងដែលកំពុង
បំភាយម្លិនក្រអូបធ្វើឲ្យកន្លង់ចោមរោមចាប់អារម្មណ៍លើនាងតែម្នាក់

«ជុងហ្គុកនោះម៉ូចូអុីតារាសម្ដែងនឹងបង្ហាញម៉ូតដែលឯងធ្លាប់ទាក់ទងនោះក៏នៅក្នុងកម្មវិធីនេះដែលណា៎ប្រយ័ត្នប្រយែងខ្លួនផងនាងម្នាក់នេះមិនមែនស្លូតដូចអ្វីដែលឯងគិតនោះទេ...»

មីងឃូហៅជុងហ្គុកឲ្យមើលទៅនាងហើយប្រាប់មិត្តឲ្យប្រុងប្រយ័ត្នជាមួយនាងពីមុននាងក៏ធ្លាប់ធ្វើសុីជុងហ្គុកម្ដងរួចទៅហើយ

បុរសជោគជ័យJeon Jungkook ❤️✨حيث تعيش القصص. اكتشف الآن