បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី១១)

115 5 0
                                    


   ព្រឹកថ្ងៃថ្មីនាងតូចងើបឡើងទាំងមុខស្រស់រៀបចំខ្លួនហើយចុះមកដល់ក្រោមក៏មានថេហ៍នឹងជីមីនម៉ាក់នាងនៅ

«នូណាកូនកើតអីមុខញញឹមបិតមាត់មិនជិតបែបនេះហាស៎?»អ្នកស្រីគីម

«គឺកូនគ្មានអីនោះគ្រាន់តែនឹកឃើញចង់សើចចង់ញញឹមតែប៉ុណ្ណឹងម៉ាក់ ម៉ាក់ធ្លាប់ប្រាប់កូនមិនចឹងថាជីវិតយើងខ្លីណាស់កុំពិបាកចិត្តពេកត្រូវតែញញឹមហើយមានក្ដីសុខឲ្យបានច្រើន»នូណា

«អឺ...អ្នកមីងនិយាយត្រូវដែលប្រាប់ឯងបែបនេះតែឯងកុំញញឹមយូរពេកបើអ្នកមិនដឹងស្មានតែឯងនេះជាមនុស្សឆ្គួតដើរសើចដើរញញឹមផង...»ជីមីន

«ឆីក'មីន...»នូណា

«នែ៎កុំហៅយើងបែបនេះយើងស្រលាញ់ស្រីកុំមកហៅយើងដូចយើងស្រីទ្រាំមិនបានញយដងពេកដណ្ដឹងធ្វើប្រពន្ធឥឡូវ...»ជីមីន

«សាកទៅបើខ្លាំង...»នូណា

«នូណាកូនបានហើយឈប់ឈ្លោះគ្នាទៅមើលថេហ៍ទៅមើលសុភាពជាងគេរៀនតាមគ្នាផងទៅមើលកុំរបៀបឆ្គួតទាំងពីរត្រឹមត្រូវតែគេមួយនោះ»

អត់ទ្រាំមិនបានអ្នកស្រីគីមដែលត្រូវជាម្ដាយរបស់នូណាក៏ស្ដីឲ្យពួកគេហើយលើកសរសើរពីថេហ៍ធ្វើឲ្យគេញញឹមខ្ជឹប

(បងថេហ៍នឹងគាត់ពិសាជោរ)

«អ្នកមីងអាថេហ៍នេះហេសសុភាពត្រឹមត្រូវជាធម្មតាវាឆ្គួតជាងពួកខ្ញុំផងឃើញមុខមាត់ចឹងទេតែបើរឿងកូរវិញក'ថេហ៍ខ្ញុំឲ្យ Level proឯណោះ»ជីមីន

«អាជីតុញ...ពូកែច្រណែនយើងម្ល៉េះអ្នកមីងសរសើរយើងបន្តិចក៏មិនបានដែរវុី...ហើយនៅយូរទៀតទេមកបាយសិនទៅក្រែងទៅបារីសហ្អីស្មើរនេះហើយមិនទាន់ទៅព្រលានយន្តហោះទៀតតិចបានខកជើងយន្តហោះ»ថេហ៍

«មែនហើយៗប្រញាប់ឡើងនេះកម្មវិធីគឺធ្វើឡើងស្អែកនេះហើយប្រញាប់មកវិញការងារនៅចាំច្រើនណាស់...»

នូណានិយាយហើយក៏ដើរទៅយកសាំងវុិចឈីសដែលថេហ៍ធ្វើមកញ៉ាំ

«នៅប្រកែកគ្នាទៀតទៅដល់ម៉ោងចាំអង្គុយបន្ទោសគ្នាឆាប់ឡើង...»អ្នកស្រីគីម

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now