បុរសជោគជ័យ Jeon Jungkook ❤️🥀(ភាគទី១៣/២)

99 4 0
                                    

រីង~រីង~រីង~

សម្លេងទូរស័ព្ទបានបន្លឺឡើងសម្លេងទូរស័ព្ទបានបន្លឺឡើងធ្វើឲ្យកម្លោះសង្ហារដូចជាថេហ៍ត្រូវលើកដៃទៅទទួលទូរសព្ទ័ទាំងនៅងងុយនៅឡើយ

«ហេលឡូជំរាបសួរ~»

«យ៉ា~ស្មើរនេះហើយអត់ភ្ញាក់ទៀតក្រែងរាល់ដងក្រោកលឿនណាស់មែនទេ?ឆាប់ងើបឲ្យឆាប់កុំឲ្យយើងក្ដៅទាន់...»

នូណាស្រែកស្ដីឲ្យថេហ៍តាមទូរសព្ទ័គ្រាន់តែលឺសម្រែកដូចរាជសីនេះភ្លាមថេហ៍គេយកទូរសព្ទ័ចេញពីត្រចៀកភ្លាម

«ដឹងហើយៗចាំយើងចេញទៅបើកទ្វារឲ្យចូលមកចាំបន្តិច~»

ថាហើយគេក៏ដើរទៅបើកទ្វារទាំងភ្នែកបើកមិនទាន់អស់នៅឡើយពេលបើកទ្វារហើយក៏ឃើញទឹកមុខនាងក្រមុំភ្លាមភ្ញាក់ដូចគេទះ ម៉ែអើយមុខម៉ូវសាហាវ

«ដេកស្ពឹក!ចឹងអីអ្នកណាគេយករាល់ដងងើបមុនឯងបន្តិចដៀលគេថាដេកស្ពឹកម៉េចហើយអ្នកដៀលគេថ្ងៃនឹងដេកឆាប់ក្រោកម្ល៉េះ?នាងក'មីនងើបឡើងយប់មិញសាហាវណាស់សុទ្ធតែលើកដាច់ៗអីក៏ទ្រង់ទារុណជាងគេម្ល៉េះក្រែងអួតគេថាពូកែផឹកហ្អី?»

នាងក្រមុំចូលមកដល់ភ្លាមក៏ចាប់ផ្ដើមទេសនាឲ្យពួកគេស្ដាប់ភ្លាមថេហ៍រត់ទៅបន្ទប់ទឹករៀបចំខ្លួនភ្លាមឯជីមីនងើបឡើងទាំងសក់ក្បាលសំពីង សំពោងហើយក៏រត់ចូលបន្ទប់ទឹកម្នាក់ទៀតដោយទុកឲ្យនាងនៅឈររអ៊ូម្នាក់ឯង

មួយសន្ទុះក្រោយមកពួកគេក៏ចេញមកហើយឈរតម្រៀបនៅមុខនូណាទាំងពីរ

«ទាល់ចឹងបានលឿន...ឆាប់មកទៅក្រៅញ៉ាំអីនេះម៉ោងជិត១០ហើយយ៉ាប់មែន»

នាងតូចបានដើរចេញទាំងមុខក្រម៉ូវឯកម្លោះៗទាំង ពីរនាក់វិញបានត្រឹមដើរទៅតាមទាំងខ្ទប់ត្រចៀក

«រអ៊ូរង៉ូវៗដូចម៉ែចាស់អាយុប៉ែតសិបទៅកើតយាយនូណា»ថេហ៍និយាយចម្អន់នាងលេង

«ចឹងក៏ហៅម៉ាក់ភ្លាមមកកូនឆី...»

នូណានិយាយធ្វើខ្លួនដូចជាម្ដាយហើយដើរវាយគូទរបស់ថេហ៍នឹងជីមីនយ៉ាងសប្បាយដៃ កំពុងតែសប្បាយសុខៗស្រមោលមនុស្សពីរនាក់ក៏បានបង្ហាញខ្លួនឡើងមក

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now