បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៤)

150 7 0
                                    

ព្រឹកថ្ងៃថ្មី
    ដោយសារឃើញនូណានាងមកសម្រាកមើលពួក គេជីមីនដែលភ្ញាក់ជិតភ្លឺក៏បីនូណាឲ្យគេងនៅលើគ្រែរបស់គេឲ្យនាងគេងលក់យ៉ាងស្កប់ស្កល់

«អឹម~អុញ!ម៉េចក៏ខ្ញុំគេងនៅលើជីមីនឯណាជីមីន?គេនៅឯណា?»

នូណាក្រោយពីភ្ញាក់ដោយមិនឃើញវត្តមានរបស់ជីមីននាងក៏ងើបសួររកយ៉ាងលឿន

«យើងគឺទីនេះមុននេះយើងឃើញឯងគេងលក់ទើបបីឯងដាក់លើគ្រែបើឯងងងុយគេងបន្តិចទៀតទៅ...»
«ម៉ោងប៉ុន្មានហើយ...?»

«ម៉ោង៩ហើយមិនបាច់ភ្ញាក់ផ្អើលទេយើងទើបតែងើបប្រហែលកាលពីប៉ុន្មានម៉ោងនេះឯង»

«អឹមយើងលែងងងុយហើយជីមីនឯងមាននៅមិនស្រួលត្រង់ណាដែលទេ?»

«មិនអីទេគ្រាន់តែឃើញឯងបារម្ភពីពីយើងក៏វារៀងស្បើយជាងមុនដែរ»

«បើមិនចឹងទេចាំថេយ៍ភ្ញាក់ហើយចាំត្រឡប់ទៅផ្ទះម៉ាក់យើងគាត់បានបង់ប្រាក់ថ្លៃមន្ទីរពេទ្យរួចរាល់កាលយប់រួចហើយ...»

ពេលដែលកំពុងនិយាយនោះថេយ៍ក៏ភ្ញាក់មកល្មមដោយសារនៅខឹងគ្នារឿងយប់មិញនោះថេយ៍នឹងជីមីនមិនបានមើលមុខគ្នានោះទេ

«ពួកឯងកើតអីរាល់ដងត្រូវគ្នាណាស់មិនចឹងទេហ្អី?យប់មិញមានរឿងអីកើតឡើង?ពួកឯងមានលឺយើងសួរដែលទេ?ថេយ៍...ជីមីន...»

នូណាខំសួរពួកគេទាំងពីរតែនៅតែគ្មានចម្លើយតបមកវិញឡើយបើដូច្នេះនាងក៏មិនមានដំណោះ ស្រាយនោះឡើយ

ថេយ៍នឹងជីមីនចូលដល់ក្នុងឡានទាំងមិននិយាយ រកគ្នា មិនមែនថាពួកគេមិនដែលឈ្លោះគ្នាតែរាល់ ដងឈ្លោះងាយនឹងត្រូវគ្នាវិញណាស់

«ទៅសម្រាកនៅផ្ទះយើងសិនទៅយ៉ាងណានៅផ្ទះរបស់ពួកឯងក៏គ្មាននាក់ចាំមើលថែឡើយបើនៅផ្ទះយើងយើងអាចនឹងទុកចិត្តពួកឯងមានសុវត្តិភាព»

«អឹម...»

ថេយ៍បានត្រឹមងក់ក្បាលជាការឆ្លើយតបនឹងនូណាវិញ នៅពេលនេះនូណាពិតជាឆ្ងល់ជាខ្លាំងថាតើមូលហេតុអ្វីទើបធ្វើឲ្យពួកគេឈ្លោះគ្នាបានយូរដល់ថ្នាក់នេះ(ឈ្លោះគ្នាដោយសារចែឯងនឹងហើយ)

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now