បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៣/១)

86 4 0
                                    


ចូលមកដល់ខាងក្នុងភ្លាមនាងក៏ត្រូវបានថេហ៍សួរនាំភ្លាមៗ

«ឯងទៅណាម៉េចក៏យូរម្ល៉េះ?ឯងដឹងទេពួកយើងនៅជាមួយអាក្មេងនេះគេចេះតែនិយាយញ៉ែញ៉ងយើងរហូត»

«ចុះឯងចាប់អារម្មណ៍នឹងគេដែលទេ?»

«ឆ្គួតយើងជាប្រុសទៅស្រលាញ់គេបានយ៉ាងម៉េចនាងល្អិតយើងចាប់អារម្មណ៍ឯងទៅវិញទេ...»ថេហ៍

«ហើយទៅណាមកវិញជាមួយអ្នកណាសំខាន់ពេលនេះទៅបានអាវមកពីណាអ្នកណាឲ្យ?»ជីមីន

«អួយ៎!ចែសួរច្រើនម្លឹងៗខ្ញុំឆ្លើយម៉េចនឹងអស់ទៅសួរធ្វើមើលតែប្រចណ្ឌ័សង្សារចឹង...គឺថាមនុស្សតែម្នាក់ដែលនៅជាមួយខ្ញុំនោះគឺមីងឃូឈប់សួរអូខេណាចា៎ស...»

ជីមីននឹងថេហ៍ក៏ងាកទៅសម្លឹងមីងឃូដោយទឹកមុខគម្រាមប្រហែសខ្លួនមិនបានទេទាំងមិត្តតែម្ដងហើយណ៎

«សូមអរគុណភ្ញៀវកិត្តិយសដែលបានមានវត្តមានចូលរួមនៅក្នុងកម្មវិធីមួយនេះពិតជាមានកិត្តយសណាស់ដែលអ្នកទាំងអស់គ្នាបានអញ្ជើញមក...ក្នុងកម្មវិធីមួយនេះពួកយើងក៏បានសម្រិតសម្រាំងយកស្នាដៃរបស់សិល្បះបីរូបដែលល្អដាច់ដើម្បីទទួលបានពានកិត្តិយសនឹងអ្នកមានភាពច្នៃប្រឌិតល្អជាងគេផងដែរ...»

ពិធីករចាប់ផ្ដើមនិយាយរៀបរាប់យ៉ាងច្រើនគ្រប់គ្នាសាទរយ៉ាងខ្លាំងពេលនោះក្រដាសប្រកាសក៏បានដល់លើដៃពិធីករ

«អូរ៎...សុទ្ធតែជាជើងខ្លាំងតែម្ដងហើយក្នុងនោះអ្នកច្នៃម៉ូតដ៏វ័យក្មេងមួយរូបដែលថ្មីៗនេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលចិត្តសម្លៀកបំពាក់ផងដែរគឺ...អ្នកច្នៃម៉ូតគីម នូណាមកពីប្រទេសកូរ៉េខាងត្បូងសូមអបអរសាទរ...សូមអ្នកនាងឡើងមកបង្ហាញពីចំណាប់អារម្មណ៍បន្តិចទៅ»

នូណានាងដើរឡើងទៅលើឆាកទាំងសប្បាយចិត្តវាជាអ្វីដែលនាងបានខំប្រឹងរហូតទទួលបាននូវលទ្ធផលដែលល្អជាទីគាប់ចិត្តបែបនេះ

«ជាដំបូងខ្ញុំគោរពទៅដល់ភ្ញៀវកិត្តយសនឹងម្ចាស់កម្មវិធីជាទីគោរព...ខ្ញុំនូណាពិតជាមានកិត្តិយសណាស់ដែលបានទទួលពានមួយនេះវាមិនមែនជាការខំប្រឹងរបស់ខ្ញុំតែម្នាក់នោះទេគឺក្រុមការងាររបស់ខ្ញុំទាំងមូលបានជួយឲ្យវាសម្រេចនូវសមិត្តផលដែលគួរឲ្យកត់សម្គាល់មួយនេះ ខ្ញុំសូមអរគុណទៅដល់ក្រុមការងារទាំងមូលដែលតែងធ្វើជាគំនិតនៃភាពខ្វះខាតសម្រាប់ខ្ញុំ អរគុណមិត្តដែលតែងនៅក្បែរនឹងលើកទឹកចិត្ត ជាពិសេសអ្នកម៉ាក់ពេលនេះកូនអាចក្លាយជាមនុស្សស្រីម្នាក់ដែលរឹងមាំឯករាជ្យដូចម៉ាក់ម៉ាក់ជាសរសមួយដែលតែងទប់កូនមិនឲ្យដួលអរគុណម៉ាក់ខ្លាំងណាស់កូនស្រលាញ់ម៉ាក់...អរគុណ...»

សម្លេងទះដៃអបអរសាទរដល់នាងនាងមកឈរលើឆាកមួយក៏ដោយសារតែការខិតខំរបស់នាងកន្លងមកវាជាមោទនភាពមួយសម្រាប់នាងក្នុងនាមជាកូនស្រី

«អូយ៎នូណាពេលឯងឡើងនិយាយនោះពិតជាឡូយមែនទែនពិតជាពូកែមែនក្មេងតូចរបស់យើង»

ជីមីននិយាយទាំងសប្បាយចិត្តហើយយកដៃទៅញីសក់ក្បាលនាងឡើងសំពោង

«សរសើរធម្មតាទៅថីចាំបាច់អីញីសក់?គេខំរៀបចំឡើងស្អាតហើយមកធ្វើចឹងខូចភ្លីសក់អស់ហើយក'មីន...»នូណា

«យាយនូណាសុំពានមកភ្លក់តិចមើលចង់ដឹងរសជាតិយ៉ាងម៉េចឆ្ងាញ់ដូចសូកូឡាអត់...»

ថេហ៍ក៏និយាយនោះធ្វើឲ្យគ្រប់គ្នាបើកភ្នែកដកករចំហរមាត់នឹងអ្វីដែលថេហ៍និយាយមុននេះ

«នូណានេះខ្ញុំស្ដាប់ច្រឡំទេដឹងនេះគេនិយាយថាចង់ភ្លក់រសជាតិពាននេះមែនទេ?»ជុងហ្គុកនិយាយបណ្ដើរយកដៃឈ្លីត្រចៀក

«ថេហ៍ហា៎នេះកុំចេះតែបុិនពេកនេះពូកែរកប្រធាន បទនិយាយគ្រប់ពេលតែម្ដងហើយណ៎ចាំស្អែកទៅញ៉ាំអីជុំគ្នាទុកឲ្យខ្ញុំជាអ្នកប៉ាវ...អូខេណា៎កុំភ្លេចលឺអត់?ស្អែកនៅម៉ោង១០ព្រឹកណា៎...»

នូណានិយាយទាំងញញឹមតែប៉ុណ្ណឹងបានចាប់គូឲ្យគេទៀតហើយមិត្តយើងជិតបានប្ដីហើយវើយ...

«អូខេៗយើងចូលចិត្តណាស់អាប៉ាវនឹងហេស៎»

ជីមីនគ្រាន់តែលឺនូណានិយាយថាប៉ាវភ្លាមញញឹមរីកដូចគ្រាប់ជីយ៉ាងចឹង

(អាហ្នឹងចរិកដូចមិត្តខ្ញុំចូលចិត្តណាស់អាគេចេញ លុយឲ្យនឹងយាយពីថាញញឹមបិតមាត់អត់ជិតសោះឲ្យតែលឺគេប៉ាវ)

ក្រោយចប់កម្មវិធីហើយអ្នកទាំងប្រាំក៏ធ្វើដំណើរទៅកន្លែងស្នាក់នៅវិញដែលនៅមិនឆ្ងាយពីកន្លែងកម្មវិធីនោះប៉ុន្មានឡើយ

ព្រឹកឡើងនូណានាងបានក្រោកពីព្រឹកមកតុបតែងខ្លួនយ៉ាងស្អាតជាមួយនឹងខោខូវប៊យអាវយឺតនឹងអាវក្រៅរួមជាមួយកាបូបតូចៗដែលដាក់បានត្រឹមទូរសព្ទ័នឹងរបស់បន្តិចបន្តួច

«ថេហ៍ហា៎ជីមីនហា៎ក្រោកឡើង~នេះម៉ោង៩កន្លះហើយណា៎សុំចូលទៅផងបើកទ្វារឲ្យបន្តិច»

នាងក្រមុំបានចេញពីបន្ទប់របស់ខ្លួនហើយក៏ដើរទៅគោះទ្វារបន្ទប់ថេហ៍នឹងជីមីនតែពុំលឺសម្លេងឆ្លើយអ្វីសោះទើបទាញយកទូរសព្ទ័មកខលទៅ

បុរសជោគជ័យJeon Jungkook ❤️✨Место, где живут истории. Откройте их для себя