បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៣)

207 8 0
                                    

បុរសជោគជ័យJoen Jungkook (ភាគទី៣)

«គ្មានអ្វីនោះទេ...»

ជីមីននិយាយយ៉ាងរំភើយហាក់ដូចជាមិនមានការភ្ញាក់ផ្អើលដែលថេយ៍មកឃើញនូវទិដ្ឋភាពរបស់គេកំពុងចង់ថើបនូណាឡើយ

«ពួកឯង...»

«អត់ទេៗមិនដូចអ្វីដែលឯងគិតទេថេយ៍...»

រាងតូចនូណាប្រញាប់បកស្រាយយ៉ាងលឿនព្រោះខ្លាចថេយ៍មានការយល់ច្រលំរវាងនាងនឹងជីមីន

«ចាត់ទុកថាមុននេះយើងមិនបានឃើញអ្វីទៅចុះម៉ោះញ៉ាំតែប៉ុណ្ណឹងបានហើយទៅផ្ទះ...»

ថេយ៍គេហាក់ដូចជាមានរឹកពារមិនខឹងអ្វីទាំងអស់លើអ្នកទាំងពីរនូណានាងមិនយល់អ្វីឡើយក៏រៀបចំរបស់របរត្រឡប់ទៅវិញ

«ចូលផ្ទះទៅ...»

«ថេយ៍ឯងមិនអីទេមែនទេ?យើងគិតថាពួកយើងមិនទាន់និយាយគ្នាចប់ទេ ឯងពិតជាមិនអីទេមែនអត់?»

នូណានាងនិយាយទាំងបារម្ភនាងគិតថាបើសិនជាថេយ៍គេគិតអ្វីលើសពីនោះតើទំនាក់ទំនងរបស់ពួកគេនឹងទៅជាយ៉ាងណា

«យើងមានអីឯណា...ទៅចូលផ្ទះទៅស្មើរនេះវារាងងងឹតហើយកុំភ័យអីយើងប្រាប់ហើយតើថាយើងមិនបានឃើញអ្វីនោះទេ...រាត្រីសួស្តី...»

«អឹម...បាយៗ»

រាងតូចនូណានាងត្រឡប់ចូលទៅក្នុងផ្ទះវិញទាំងមិនអស់ចិត្តឡើយនាងនៅតែងាកមើលដំណើររបស់ថេយ៍នឹងជីមីនត្រឡប់ទៅវិញផុតទើបនាងដាច់ចិត្តចូលទៅក្នុងផ្ទះ

«ម៉េចមិនព្រមហៅជីមីននឹងថេយ៍ចូលមកសិនមកប្រញាប់ឲ្យពួកគេទៅក្នុងផ្ទះម្ល៉េះនូណា?»អ្នកស្រីគីម

«មេឃក៏រាងងឹតហើយម៉ាក់ណាមួយថ្ងៃនេះដើរ លេងរៀងច្រើនដែលប្រហែលជាពួកគេហត់នឿយហើយកូនមិនចង់ឲ្យពួកគេធុញថប់នឹងកូនទេរាត្រីសួស្ដីម៉ាក់...»

នូណានាងនិយាយហើយក៏ឡើងទៅបន្ទប់បាត់ទៅដោយមិនភ្លេចងាកទៅមើលរូបថតគ្រួសារនៅលើជញ្ជាំងដែលមានរូបនាងនឹងប៉ាម៉ាក់

«អ៎...រាត្រីសួស្ដីនូណាកូន...»

អ្នកស្រីគីមគាត់និយាយទៅកាន់កូនស្រីនាងដឹងថាគ្រប់ពេលកូនស្រីចូលមកដល់ក្នុងផ្ទះម្ដងៗនាងទឹកមុខនាងតែងតែស្រពោនព្រោះរូបថតនៅលើជញ្ជាំងនោះ

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now