Part1: traitorous

197 20 11
                                    


•នៅភូមិគ្រឹះត្រកូលជុង

មានឡានបីគ្រឿងទុករងចាំម្ចាស់វាដែលកំពុងតែនៅក្នុងភូមិគ្រឹះរបស់ព្រះអង្គ ហ្វាងហូ ជុង។ មកមេីលនៅក្នុងអង្គប្រជុំកិច្ចជួបរវាង លោក ម៉ាដុង គីម ថេយ៉ុងគីម ជាមួយព្រះអង្គហ្វាងហូ ជុង នោះហាក់តឹងតែងជាខ្លាំងឯទឹកមុខម្នាក់ៗគឺមានភាពប្រាកដប្រជាណាស់។

"ពួកលោកមានការអីជាមួយយេីង?"ព្រះអង្គជុង
"ខ្ញុំគិតថាទ្រង់ច្បាស់ជាដឹងថាហេតុអីខ្ញុំមកទីនេះ!"លោកគីមមានប្រសាសន៍ទាំងហ៊ានមេីលទៅព្រះភ័ក្ររបស់ស្ដេចជុង មិនដាក់ភ្នែករបស់គាត់ហាក់កំពុងតែដាក់សម្ពាធ។

"ហឹស-ហឹស..តេីលោកនិយាយពីរឿងអី?..យេីងគឺជាព្រះអង្គជារាជវង្សរបស់ស្ដេច...ក៏ពិតមែនតេីអាចដឹងគ្រប់រឿងដោយរបៀបណា!!"ព្រះអង្គជុង នៅតែមានទឹកមុខមិនញញេីតនឹងពាក្យសម្ដីរបស់លោកទូតគីមដដែល។

"ព្រះអង្គព្រមទទួលស្គាល់ទៅថាទ្រង់បានសាងអំពេីខ្មៅងងិតដាក់ប្រទេសជាតិទៅ..ពេលនេះពួកយេីងដឹងអស់ហេីយ!"លោកឧត្តសេនីយ៍ ថេយ៉ុងគីម ស្រែកខ្លាំងពេលនឹកដល់អំពេីក្បត់ជាតិដ៏ខ្មៅងងឹតរបស់ស្ដេចជុង។

"ហឹស..ថ្លេីមធំហ៊ានចោទប្រកាន់យេីង!"ទ្រង់មានភាពភ័យខ្លាចតែមិនទាន់មានភាពក្លាហានសារភាពទទួលស្គាល់កំហុសនោះទេទោះដឹងថាទោសក្បត់ជាតិកំពុងតែស្រែកហៅទ្រង់។

"ទ្រង់ឈប់ប្រកែកទៀតទៅ!!..បេីទ្រង់មិនទទួលស្គាល់ទេគ្រួសាររបស់ទ្រង់មួយត្រកូលនឹងត្រូវជាប់ទោសទៅជាមួយមិនខាន!..ក៏អាចត្រូវសម្លាប់ផ្ដាច់ពូជដែរ!"ស្ដេចជុងឮហេីយទ្រង់ក៏ទាន់ជង្គង់..ទឹកភ្នែកស្រក់ចុះមកពេលដឹងថាខ្លួនអស់ច្រក់រត់។

លោកម៉ាដុងគីមបានតែមេីលនឹងស្ដាប់កូនប្រុសនិយាយជំនួសព្រោះគាត់ហាមាត់និយាយពាក្យនោះទៅព្រះអង្គ ហ្វាងហូដែលជាមិត្តចាស់មិនកេីត។

"ទ្រង់ដឹងលទ្ធផលស្ដេចដែលក្បត់ជាតិមែនទេ?..គ្រួសាររបស់ទ្រង់នឹងពិបាកទៅជាមួយ...ក្នុងនាមទ្រង់ជាមិត្តលោកប៉ា..ខ្ញុំសុំឲទ្រង់ព្រមសារភាពហេីយទទួលទោសតាមស្រុកទេសរបស់យេីងចំពោះជនក្បត់ទៅ!.បេីទ្រង់នៅចចេសបះបោរមិនព្រម..គ្រួសាររបស់ទ្រង់នឹងយ៉ាប់ទៅជាមួយ!"លោកឧត្តមសនីយ៍ផ្កាយបួនគីម

Enemies To Lovers🖤/VHOPE/Opowieści tętniące życiem. Odkryj je teraz