Part3: He's a princess

135 18 3
                                    

•ល្ងាច

"អ្ហឹក-អ្ហឹក.."
ហូស៊ុកដែលដឹងខ្លួនពីសន្លប់ក៏យំយំមិនឈប់ដោយសារតែនឹកឃេីញដល់រូបភាពដែលខ្លួនរត់ចូលទៅក្នុងផ្ទះខណ:ប៉ាម៉ាក់កំពុងតែដេកដួលទៅលេីឥដ្ឋមុខផ្ទះទេម្ដង។

រូបភាពនោះតេីអាចបំភ្លេចដោយរបៀបណា?..រឹតតែមិនអាចកាត់ចិត្តជាមួយមនុស្សជាទីស្រលាញ់ទាំងពីរទៅទៀត ក្ដីស្រលាញ់ការយកចិត្តទុកដាក់ទោះគេនៅឆ្ងាយក៏អាសារទៅលេងគេញឹកញាប់រហូតដូចមិនបាននៅឆ្ងាយផ្ទះ។

"យេីងនឹងសងសឹកឲពួកទ្រង់!"ស៊ុកស៊ុកវាសទឹកភ្នែកងាក់មេីលឆ្វេងស្ដាំរកមេីលអីក៏មិនដឹង។

ខ្លួនតូចល្អិតជាមួយនឹងអាវស្ដេីងៗឃេីញថ្លុះដល់រាងខាងក្នុងដែលតូចស្រឡូនល្អិតមិនសមជាមនុស្សប្រុស។
ស៊ុកស៊ុកលូកដៃទៅរកកូនកាំបិតមួយហេីយក៏ចូលទៅក្នុងបន្ទប់ទឹក។

ប្រាវ

"ព្រះអង្គ!"
អ្នកបម្រេីស្រីៗដែលឈរយាមចាំហូស៊ុកនៅខាងក្រៅពេលឮសម្លេងធ្លាក់បែកក៏ចូលមកខាងក្នុងយ៉ាងលឿន តែមិនឃេីញទេីបរត់ទៅមេីលនៅក្នុងបន្ទប់ក៏ស្រាប់តែ...

ឌឹប..ឌឹប

នាងទាំងពីរត្រូវដេកដួល  ហូស៊ុកក៏ទៅឈរពួននៅម្ខាងរងចាំឲពួកនាងចូលមកនឹងបានវ៉ៃកញ្ជាំងកឲសន្លប់ទាំងអស់។ពេលវ៉ៃពួកនាងសន្លប់អស់ហេីយកាយតូចក៏កាន់កាំបិតបេីកទ្វាចេញទៅក្រៅ។

"អរ..ដឹងហេីយចាំខលទៅវិញ!"សម្លេងនិយាយទូរស័ព្ទកំពុងតែឡេីងមកហូស៊ុកក៏រត់ទៅពួននៅវាំងនូនយ៉ាងលឿនរងចាំឲជីមីនដេីរមកជិត។

"ធ្វេីអី?..ឯងជាអ្នកណា?"ជីមីនឈប់ជំហ៊ានពេលកំបិតភ្ជុងនៅពីមុខសួរដោយរាងភ័យៗព្រោះមិនដែលឃេីញមុខហូស៊ុកគិតថាគេជាពួកឃាតករដែលត្រូវជួលឲមកសម្លាប់។

"កុំសួរច្រេីន!..ឆាប់បែខ្នងទៅ!"ហូស៊ុកបញ្ជាឲជីមីនបែក្រោយដេីម្បីខ្លួនយកធ្វេីជាខែលការពារចេញទៅក្រៅគំរាមកូនចៅនឹងថេយ៉ុង។

"ឯងកំពុងតែមករកផ្លូវស្លាប់ហេីយ!..បេីបងប្រុសយេីងឃេីញឯងធ្វេីបែបនេះដាក់យេីងគាត់នឹងបាញ់សម្លាប់ឯងភ្លាម!..នាយឧត្តមសេនីយ៍ផ្កាយបួនឯងដឹងហេីយថាពូកែយ៉ាងណា..យេីងក៏ដឹងថាឯងស្គាល់គាត់ច្បាស់ដែរ!!..ឯងនៅក្មេងណាស់កុំចង់ស្លាប់បែបនេះអី!"ជីមីនខំនិយាយប្រាប់ដេីម្បីឲហូស៊ុកខ្លាចហេីយប្ដូរចិត្តតែខ្លួនឯងក៏រាងប្លែកចិត្តមិនគិតថាផ្ទះបងប្រុសធំហេីយមានអង្គរក្សយាមច្រេីនយ៉ាងនេះហេតុអីឃាតករក្មេងបែបនេះចូលមកបាន។

Enemies To Lovers🖤/VHOPE/Where stories live. Discover now