Part7:I said stop B*tch🤬

159 16 3
                                    


+ស្នងការដ្ឋានធំ

នាយឧត្តមសេនីយ៍ថេយ៉ុងឈានជេីងចុះដោយមានកូនចៅមកឈរចាំទទួលដោយការគោរពយ៉ាងច្រេីនពីកូនចៅថ្នាក់ក្រោមគ្រប់ជាន់ថ្នាក់។

"សូមគោរពទាន!"ថេយ៉ុងទទួលបានការគោរពពីកូនចៅគ្រប់គ្នា សូម្បីតែណាមគីដែលតែងតែមិនពេញចិត្តថេយ៉ុងតែមិនអាចធ្វេីអីបានព្រោះខ្លួនមានឋាន:ទាបជាងថេយ៉ុងមួយថ្នាក់។

"សុងជីន....ហេយ៉ុងនៅឯណា?"ថេយ៉ុងទទួលការគោរពហេីយក៏ហួសប្រងេីយទៅសួរកូនចៅដែលជាអនុសេនីយ៍ជំនិត្យនឹងហាយ៉ុង។

"បាទលោកនាយ..លោកវិរ:សេនីយ៍ហេយ៉ុងគឺ.."
"គោរពទាន!"និយាយមិនទាន់ចប់ផងហេយ៉ុងក៏ចូលមកគោរពថេយ៉ុងក្នុងនាមជាកូនចៅ ក្រោមការតាមសម្លឹងរបស់ណាមគីមិនដាក់ភ្នែក។

"តោះ!"ទាំងពីរនាក់ដេីរចេញហេីយចូលទៅខាងក្នុងទៅទៅផ្នែកសេីបអង្កែតដែលគេមានហាយ៉ុងជាវិរ:សេនីយ៍មេក្រុមពិសេសផ្នែកសេីបអង្កែតដែលថេយ៉ុងគ្រប់គ្រង។

"លោកបានមេីលឯកសារទាំងនោះហេីយឬនៅ?"ហេយ៉ុង
"បានមេីលខ្លះហេីយ!..តែឯកសារទាំងនោះបានមកពីណា?"រំលឹកដល់ឯកសារដែលខ្លួនបានទទួលពីហេយ៉ុងកាលពីព្រឹក។

"រឿងក្បត់ជាតិនោះមានអ្នកធំជាច្រេីនបានពាក់ព័ន្ធ ទិន្នន័យទាំងនេះក៏ខ្ញុំទទួលបានពីមនុស្សទាំងនោះដែរ"ហេយ៉ុងរាប់រាប់កាលពីថ្មីៗនេះគេបានសេីបនឹងដឹងតៗពីម្នាក់ទៅម្នាក់រហូត។

"ល្អ!...ហេីយមានបានសួរពួកគេទេ?"
"បាទទាន..ខ្ញុំបានសួរតាមលោកប្រាប់ហេីយ..ពួកគេនិយាយដូចៗគ្នាថាធ្លាប់ទៅ រាជរាំងរបស់ព្រះអង្គហ្វាងហូតែមិនដែលបានឃេីញមុខព្រះអង្គម្ចាស់ពៅឡេីយ!..តែមានអ្នកនិយាយថាធ្លាប់បានឃេីញមុខព្រះអង្គម្ចាស់ចូអាន់តែចាំមិនច្បាស់"ហេយ៉ុងប្រាប់រឿងគ្រប់យ៉ាងដែលទទួលបានពីជនក្បត់ជាតិទាំងនោះទាំងប៉ុន្មានឲថេយ៉ុងបានដឹង។

"មិនអីទេទ្រង់នៅបារាំងហេីយ!..ពេលនេះក៏ប្រហែលបារម្ភពីខាងនេះដែរ!....បន្ថែមមនុស្សទុកចិត្តឲច្រេីនជាងមុន.មួយរយ:នេះណាមគីគេដូចជាតាមជាន់ជេីងខ្ញុំំណាស់តែកុំបារម្ភលោកធ្វេីការឲតែល្អណាមគីទុកឲខ្ញុំចាត់ការ...ហេីយលោកចាំបញ្ចូនមនុស្សឲទៅប្រទេសបារាំងនាំដំណឹងឲទ្រង់បានដឹងពីប្អូនរបស់ទ្រង់ផង!.."ឃេីញថាមនុស្សនេះអាក្រក់ឃោឃៅចិត្តហ៊ានប្រហេីនដាក់ហូស៊ុកពិតមែនប៉ុន្តែគ្រប់ទង្វេីទាំងអស់សុទ្ធតែដេីម្បីសុវត្តិភាពរបស់គេប៉ុណ្ណោះ។គិតគូគ្រប់ជ្រុងជ្រោយមិនដឹងថាល្អឬអាក្រក់ឲប្រាកដ។មិនដឹងថាធ្វេីដេីម្បីអីមានបំណងអ្វីឲប្រាកដ។

Enemies To Lovers🖤/VHOPE/Where stories live. Discover now