Part8: I said no, but you don't listen to me!

165 13 6
                                    

នាយឧត្តមសេនីយ៍ថេយ៉ុងញញឹមចុងមាត់"យេីងសាកចិត្តទ្រង់មេីលទេថាហ៊ានសម្លាប់ខ្លួនឯងពិតឬអត់!"នាយមិនកុហកទេប៉ុន្តែមុននេះក៏មានការបន្លំដែរ។

"មនុស្សថោកទាប!...លោកប្រៀបដូចជាមនុស្សធន់ថោកទាបទាំងនោះ!..ប្រហេីនហ៊ានប៉ះពាល់ខ្លួនរបស់យេីង!..លោកប្រហេីនណាស់!!!!!!..."ព្រះអង្គម្ចាស់តូចហូស៊ុកស្រែកខ្លាំងៗដោយសេចក្ដីខឹងខឹងជាខ្លាំងដៃនឹងមាត់ញ័រតតាក់កែវភ្នែកដក់ដោយទឹកភ្នែកសម្លឹងទៅកាន់មនុស្សមាឌធំដោយការខឹងស្អប់ពេញទ្រូង។

នាយថេយ៉ុងញញឹមម្ដងទៀត"តែខ្ញុំយល់ថាទ្រង់សាកសមនឹងមនុស្សថោកទាបដូចខ្ញុំណាស់!"សម្ដីប្រហេីនហួសមេឃហ៊ាននិយាយសម្ដីព្រាបទ្រង់ទៅជាមួយមនុស្សថោកទាប។

"ទ្រង់គិតមេីលទៅ..មនុស្សថោកទាបក្នុងគ្រួសារអភិជនមានអំណាចយោងខ្នង..យេីងក៏មានតួនាទី...យេីងគិតបេីយេីងហាមាត់ទ្រង់នឹងក្លាយជារបស់មនុស្សថោកទាបដូចយេីងភ្លាម!"នាយឧត្តមសេនីយ៍និយាយដោយអំនួតក្រអឺតក្រទមប៉ុន្តែទាំងអស់នេះគ្មានមួយណាដែលជាការភូតភរនោះទេទាំង យសសក្ដិ កិត្តិយស ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ គ្មាននរណាមួយបានមួយជំណិត។

"ថោកទាប!..លោកសំអាងអីហ៊ាននិយាយពាក្យគួរឲរអេីមទាំងនោះចេញមក?..."ដ្បិតថាកំពុងតែនៅក្រោមទ្រូងរបស់នាយឧត្តមសេនីយ៍ញ័រទាំងខ្លួនពិតមែន ប៉ុន្តែទ្រង់នៅតែមានសម្ដីខ្លាំងមិនខ្ចីចុះញម។

ថេយ៉ុងញញឹម"ក៏សំអាងពេលនេះ.."មិនត្រឹមតែនិយាយភ្នែកក៏សម្លឹងកាយស្រឡូនពីក្បាលដល់ចុងជេីងដោយស្នាមញញឹមមិនដឹងថាក្នុងចិត្តមានអ្វីខ្លះ។
"ឯងអាក្រក់ណាស់...កុំឲយេីងមានឪកាសឲសោះ គីម-ថេយ៉ុង!"ទឹកភ្នែកថ្លាៗហូកាត់ថ្ពាល់ក្រពុំដោយការឈឺចិត្តជាខ្លាំងដោយសារតែខឹងចិត្តព្រោះធ្វេីអីដេីម្បីការពារខ្លួនឯងក៏មិនបាន។

នាយឧត្តមសេនីយ៍ប្ដូរទឹកមុខភ្លាមៗ"ចរឹកព្រះអង្គម្ចាស់របស់ទ្រង់ប្រេីជាមួយយេីងមិនបានទេ!...ទ្រង់ធ្លាក់ដំណែងជាព្រះអង្គម្ចាស់យូណាស់មកហេីយគួរតែដឹងខ្លួនទៅ!..."មិននិយាយតែមាត់ថេយ៉ុងក៏ទាញចង្ការរបស់ទ្រង់ឲសម្លឹងមកចំភ្នែករបស់នគេចំៗដោយការដាក់សម្ពាធទឹកមុខស្មេីរដោយកំពុងតែដាស់តឿនទ្រង់។

Enemies To Lovers🖤/VHOPE/Where stories live. Discover now