Part6: your life is mine

105 18 6
                                    


ថេយ៉ុងចំណាយពេលងូតទឹកអស់មួយសន្ទុះក៏ចេញមកវិញ   មនុស្សមាឌធំដេីរមកក្បែគ្រែដែលមានព្រះអង្គម្ចាស់រូបតូចកំពុងតែគេង តាមមេីលងងុយអស់កម្លាំងខ្លាំងណាស់តែខំបេីកភ្នែករហូតទប់ភ្នែកមិនបានទេីបគេងលក់ទាំងអង្គុយបែបនេះ។

រាងក្រាស់បីកាយតូចស្រឡូនឲដាក់ខ្លួនគេងតាមសម្រួលមុននឹងយកសោមកដោះខ្នោះដៃដែលជាប់ដៃរបស់ហូស៊ុកចេញឲទ្រង់គេងអោយបានលក់ស្រួល។

"ប៉ា! ម៉ាក់..អ្ហឹក-អ្ហឹក!"សម្លេងតូចឆ្មាៗត្រហោយំហៅមនុស្សជាទីស្រលាញ់ទាំងពីដែលបានទុកទ្រង់ចោលដោយភាពភ័យខ្លាចនឹងរស់នៅជាមួយជីវិតដែលងងឹតដូចជាយប់។

ថេយ៉ុងសម្លឹងមុខតូចច្រមិចដែលយំដាបដោយទឹកភ្នែកមុននិយាយ"សុំទោស!"ខ្ញុំក៏មានអារម្មណ៍មិនល្អពេលដែលឃេីញទ្រង់យំជាមួយនឹងភាពភ័យខ្លាចបែបនេះ។ ប៉ុន្តែខ្ញុំធ្វេីអីមិនបានក្រៅពីទទួលការស្អប់ពីទ្រង់នឹងការពារទ្រង់តាមដែលអាចធ្វេីបាន។

រាងក្រាស់លែងដៃស្រឡូនពេលដែលហូស៊ុកគេងលង់លក់បានស្ងប់វិញទេីបទៅបិទភ្លេីងហេីយក៏ទៅគេងនៅសាឡុងអស់ពេញមួយយប់។

•ព្រឹកថ្ងៃថ្មី

ហូស៊ុកបម្រាស់ខ្លួនឲសាំនឹងពន្លឺថ្ងៃដែលបានចាំងចូលមកក្នុងបន្ទប់ថ្ងៃនេះទ្រង់ហាក់មេីលទៅស្វាហាប់មានកម្លាំងកំហែងជាងប៉ុន្មានថ្ងៃមុនដាច់។
ភ្នែកស្អាតបេីកឡេីងតិចៗក្រោកអង្គុយយឺតៗទាំងមេីលដៃដែលលែងមានខ្នោះដាក់ជាប់ដូចម្សិលមិញ។ ទ្រង់ប្រងេីយនឹងគ្រប់យ៉ាងពេលងាក់មេីលជុំវិញ ហេីយប្រទាក់ភ្នែកជាមួយនឹងមនុស្សមាឌធំដែលកំពុងតែគេងនៅលេីសាឡុង។ ភ្លាមៗទ្រង់ក៏មានគំនិតចង់សម្លាប់ថេយ៉ុងពេលដែលនាយគេងលង់លក់បែបនេះ។

ជេីងស្រឡូនតូចៗឈានចុះពីលេីពូកថ្នមៗដោយគិតចង់ទៅសម្លាប់ថេយ៉ុងដោយច្របាច់ក ទ្រង់គិតអីមិនឃេីញហេីយក៏មិនបានគិតអីដែរអ្វីដែលទ្រង់ចង់ធ្វេីពេលនេះគឺសម្លាប់ថេយ៉ុង។

"យេីងនឹងសម្លាប់ឯង!"ហូស៊ុកចូលទៅឈរជិតកែវភ្នែកឡេីងក្រហមចង់ចូលចូលទៅច្របាច់ករបស់ថេយ៉ុងតែភ្លាមៗម្ចាស់រាងកាយក៏ដឹងខ្លួនភ្លាមៗធ្វេីឲទ្រង់ចង់រត់ចេញតែថេយ៉ុងមកចាប់ជាប់ ទាំងពីរនាក់ក៏ដួលទៅលេីឥដ្ឌដោយថេយ៉ុងតាមទៅទ្រោបជាប់

Enemies To Lovers🖤/VHOPE/Where stories live. Discover now