Part13: I want to protect him as Mine!

113 17 18
                                    


កន្លងផុតទៅមួយអាទិត្យ មួយអាទិត្យនេះមិនសូវមានរឿងអ្វីនោះទេដោយ ថេយ៉ុងរវល់ជាមួយនឹងមនុស្សដែលគេចង់ឲជួយរៀងប្ដូរសមាសសភាពរបស់ព្រះអង្គម្ចាស់តូចហូស៊ុកដោយសារតែរឿងនោះធ្វេីឲនាយថេយ៉ុងមកផ្ទះវិញយប់ៗរហូតមិនដែលនៅឈ្លោះជាមួយកាយតូចនោះទេថ្ងៃខ្លះសឹងតែមិនឃេីញមុខរបស់ថេយ៉ុងតែម្ដង។ ឯហូស៊ុកក៏ធ្វេីចិត្តបានខ្លះហេីយខំព្យាយាមរស់នៅក្នុងរូងខ្លាមួយនេះយ៉ាងស្ងៀមស្ងាត់នឹងរៀនប្រាប់ខ្លួនឯងឲត្រជាក់ចិត្តជាងមុនបានច្រេីន។

វាពិបាករស់នៅណាស់ការដែលឃេីញមុខអ្នកសម្លាប់ឪពុកម្ដាយរបស់ខ្លួននៅនឹងមុខហេីយធ្វេីអីគេមិនបានហេីយថែមទាំងត្រូវរស់នៅសម្របខ្លួនស្ដាប់តាមសម្ដីរបស់គេគ្រប់បែបយ៉ាងបែបនេះទៀតនោះ។តែហូស៊ុកព្យាយាមណាស់សឹងតែទឹកភ្នែកក្លាយទៅជាឈាមពេលដែលឃេីញថេយ៉ុងម្ដងៗតែខ្លួនបែជាធ្វេីអីគេមិនបាន។

ថេយ៉ុងជាមួយនឹងឯកសណ្ឋារបស់នាយឧត្តមសេនីយ៍ឯកដេីរសំដៅជាមួយនឹងដំណេីរដ៏មានអំណាចឆ្ពោះទៅកាន់ជាន់ខាងលេីសំដៅទៅបន្ទប់របស់ខ្លួន។

"ចៅហ្វាយ!"នាងៗទាំងបួនដែលឈរចាំនៅមុខបន្ទប់ពេលឃេីញនាយចៅហ្វាយដេីរទៅក៏អោនគោរព

"ទ្រង់ភ្ញាក់ហេីយឬនៅ?"នាយឧត្តមសេនីយ៍សួរទៅកាន់អ្នកបម្រេីទាំងបួនដែលសឹងតែក្លាយជាអ្នកបម្រេីដែលប្រតិបត្តិអោយព្រះអង្គម្ចាស់តូចគ្រប់យ៉ាង។

"ចាស...ពេលនេះព្រះអង្គម្ចាស់តូចកំពុងតែរៀបចំខ្លួន!"ថេយ៉ុងងក់ក្បាលហេីយក៏ដេីរចូលទៅដោយមាននងបម្រេីទាំងបួនបេីកទ្វាអោយ

+ក្នុងបន្ទប់

"រៀបចំខ្លួនទៅថ្ងៃនេះខ្ញុំនាំទ្រង់ទៅជួបមនុស្សម្នាក់!"ថេយ៉ុងចូលមកក្នុងបន្ទប់របស់ខ្លួនដែលមានហូស៊ុកកំពុងតែរៀបចំខ្លួន។

"យេីងមិនទៅ!"ហូស៊ុកចោលក្រសែភ្នែកសម្លក់ថេយ៉ុងទ្រង់មានបំណងដេីរចេញពីបន្ទប់តែរាងក្រាស់រហ័សចាប់ដេីមដៃជាប់។

មុខមាំសង្ហារជាមួយនឹងកែវភ្នែកមុតសម្លឹងទៅមុខតូចច្រមិចជាមួយនឹងក្រសែភ្នែកត្រជាក់ល្ហឹមមុត មុននឹងបន្លឺឡេីង"..ជុង-ហូស៊ុក!...ទ្រង់ត្រូវតែទទួលយក!..រស់នៅជាមួយបច្ចុប្បន្ន...ទ្រង់ពេលនេះគ្មានអ្វីទាំងអស់ក្រៅពីជីវិតមិនស្ថិតស្ថេររបស់ទ្រង់!"ពាក្យសម្ដីរបស់ថេយ៉ុងធ្វេីឲហូស៊ុករលីងរលោងទឹកភ្នែក ប៉ុន្តែក៏យល់ពីអ្វីដែលថេយ៉ុងនិយាយ។ ទ្រង់ពិតជាមិនមានអ្វីពិតមែនក្រៅពីជីវិតដ៏គ្មានន័យមួយនេះស្លាប់ថ្ងៃណាក៏មិនដឹង។

Enemies To Lovers🖤/VHOPE/Where stories live. Discover now