Part15: I'll choose Him!

243 23 17
                                    


យប់ដ៏ស្ងប់ស្ងាត់ថ្ងៃនេះមានតែហូស៊ុកដែលអង្គុយអោបជង្គង់នៅវេរងដាទឹកភ្នែកដាបសម្លឹងទៅផ្ទៃមេឃដែលមានផ្កាយរាប់ដួងភ្លឺសញ្ចាចពេញផ្ទៃមេឃ។

"ម៉ាក់ជាផ្កាយមួយដួងក្នុងចំណោមផ្កាយនោះដែរទេ?"ហូស៊ុកសួរទាំងសម្លឹងទៅផ្ទៃមេឃខណ:ទឹកភ្នែកកំពុងតែស្រក់ចុះមកកាត់ផែនថ្ពាល់។

"ចោះលោកប៉ា? លោកប៉ាទោះមិនដឹងថាលោកប៉ានៅទីណាតែខ្ញុំសង្ឃឹមថាប៉ានឹងបានទៅកន្លែងដែលល្អ!"ហូស៊ុកគិតតាមសម្ដីរបស់យូហានហេីយក៏គិតយល់បានខ្លះ ក៏ព្រមទទួលស្គាល់ថាលោកប៉ារបស់ខ្លួនធ្វេីទង្វើក្បត់ជាតិពិតមែន ទោះជាគាត់បែបនោះគាត់ស្រលាញ់គេណាស់។

ក្រាក

ថេយ៉ុងបេីកទ្វាចូលមកតែមិនបានឃេីញហូស៊ុកដំបូងក៏រាងស្លន់តែក្រោយសម្លឹងទៅឃេីញខ្នងតូចកំពុងតែអង្គុយផ្អែកក៏អស់បារម្ភមកវិញ។

"យប់ហេីយមិនមែនចង់អង្គុយកន្លែងនោះដល់ព្រឹកទេហ្ហេស?"នាយឧត្តមសេនីយ៍ឈរនិយាយមកពីក្រោយ។ ស៊ុកស៊ុកឮសម្លេងរបស់គេហេីយក៏ជូតទឹកភ្នែកហេីយក៏ដេីរទៅលេីពូកទម្រេតខ្លួនគេងបែខ្នងទៅម្ខាងយ៉ាងស្ងៀមស្ងាត់។

".ដំណែងរបស់ត្រកូលជុងត្រូវដកចេញក្លាយជាមនុស្សធម្មតាតាំងពីគេរកកំហុសរបស់ព្រះអង្គឃេីញ តែគ្រប់យ៉ាងមិនតាមផែនការទេីបគ្មានពិធីដកដំណែង សង្ឃឹមថាទ្រង់មិនសោកស្ដាយជាមួយនឹងដំណែងរបស់ទ្រង់!."នាយថេយ៉ុងឈរនិយាយពន្យល់ខ្លាចថារឿងនោះធ្វេីឲហូស៊ុកខូចចិត្តខ្លាំងពេក។

"...យេីងដឹង!..លោកមិនចាំបាច់ប្រាប់យេីងនោះទេ!.."ជាបុត្រាស្ដេចទាំងមូលហេតុអីទ្រង់មិនដឹងទ្រង់រៀនបានជ្រៅជ្រះណាស់។ តែដែលថេយ៉ុងនិយាយទ្រង់យល់ថានាយកំពុងតែនិយាយបញ្ឈឺទ្រង់ទៅវិញទេ។

"ល្អហេីយ!"ថេយ៉ុងងក់ក្បាលបំណងនឹងដេីរចេញទៅហេីយប៉ុន្តែក៏ទុចជំហានព្រោះតែនៅមានរឿងត្រូវនិយាយបន្ថែម។
"ថ្ងៃស្អែកគ្រួសាររបស់យេីងនឹងមានការជួបជុំ!..សង្ឃឹមថាទ្រង់បំពេញតួនាទីជាប្រពន្ធរាក់ទាក់ជាមួយគ្រួសាររបស់យេីងឲ្យបានល្អ!"ប្រាប់ហេីយនាយក៏ដេីរទៅបិទភ្លេីងហេីយក៏ចេញទៅវិញតាមមេីលទៅថ្ងៃនេះនាយមិនបានគេងនោះទេព្រោះរវល់ជាមួយរបាយការណ៍។

You've reached the end of published parts.

⏰ Last updated: Jan 09 ⏰

Add this story to your Library to get notified about new parts!

Enemies To Lovers🖤/VHOPE/Where stories live. Discover now