Part2:Mocking

126 21 7
                                    

•ស្អែកឡេីង

សារព័ត៌មានទាំងអស់របស់កូរ៉េបានចុះផ្សាយគ្រប់ទំព័រអំពេីការមរណ:ភាពរបស់ព្រះអង្គ ជុងនឹងព្រះនាងដែលជាភរិយា។គ្រប់ទំព័រទាំងអស់ផ្សាយដូចៗគ្នាហេីយចូលរួមរំលែកទុកក្នុងនាមទ្រង់ជាខ្សែរាជវង្សស្ដេចម្នាក់។តែត្រូវបានបិទជិតមិនឲនិយាយពីកូនៗសោះតែម្ដង គ្មានព័ត៌មានមួយណានិយាយទាក់ទងនឹងបុត្ររបស់ទ្រង់នោះទេ ព្រោះតែថេយ៉ុង។

•ភូមិគ្រឹះគីម

"គេយ៉ាងមិចហេីយ?"ថេយ៉ុងសួរទៅលោកគ្រូពេទ្យប្រចាំផ្ទះដែលទេីបតែចេញពីបន្ទប់របស់គេក្រោយមេីលឲហូស៊ុក
"ព្រះអង្គទ្រង់មិនអីទេ..ចៅហ្វាយ!គ្រាន់ភ័យរន្ធត់ស្លុតចិត្តក៏ធ្វេីអោយសន្លប់!..តែទ្រង់គឺរាងខ្សោយ!..ចាំខ្ញុំឲក្មេងៗយកថ្នាំប៉ូវមកឲលោក!"ដុកទ័រហ្វាងប្រាប់តាមដំណេីរក្រោយពិនិត្យឲហូស៊ុករួច

ថេយ៉ុងងក់ក្បាលជូនដំណេីរពេទ្យហេីយក៏ទៅអង្គុយមេីលសៀវភៅវិញ។

មកមេីលហូស៊ុកក្រោយភ្ញាក់ក៏ស្រែកយំខ្លាំងៗ រត់ចុះមកក្រោមព្រោះប្លែកកន្លែង
"ព្រះអង្គ!..ទ្រង់កុំរត់អី"ថេយ៉ុងឮសម្លេងរញ៉េរញ៉ៃក៏ដេីរចេញមកមេីលយ៉ាងលឿន។ឯស៊ុកស៊ុករត់ចុះមករកថេយ៉ុងលែងខ្វល់ថាទីនេះជាកន្លែងណាទៀត រឿងតែមួយដែលចង់ធ្វេីគឺសម្លាប់ថេយ៉ុង។

"ឯង!..អាមនុស្សអាក្រក់!ឯងសម្លាប់ប៉ាម៉ាក់យេីង!!..ហ្ហឹក-ហ្ហឹក!"ស៊ុកស៊ុកទាញក៏អាវមនុស្សមាឌធំភ្នែកឡេីងក្រហមខឹងថេយ៉ុងឡេីងញ័រ។

"ខ្ញុំសម្លាប់ជនក្បត់!..ចង់សម្លាប់ខ្ញុំវិញមែនទេ?"ថេយ៉ុចាប់កដៃតូចៗដែលកំពុងតែទាញកអាវរបស់ខ្លួនដោយទឹកមុខត្រជាក់ធម្មតាសែនធម្មតា

"យេីងនឹងសម្លាប់ឯង!..យេីងនឹងសម្លាប់ឯង!"ឈាមត្រជាក់ឃោឃៅណាស់ ហេតុអីហ៊ាននិយាយបែបនេះឲក្មេងដូចជាហូស៊ុកឮគេពិតជាឈឺចាប់ណាស់ ហេតុអីឌឺដង។
"ចឹងធ្វេីទៅ!..ទ្រង់កុំស្លាប់ហេីយចាំសងសឹកជាមួយខ្ញុំ!បេីទ្រង់ធ្វេីមិនបានទេ!..ខ្ញុំនឹងជាអ្នកសម្លាប់ទ្រង់"ថេយ៉ុងនិយាយជួសឲកាយតូចគេមិនខ្វល់ទេ ឲតែព្រះអង្គទន់ខ្សោយម្នាក់នេះធ្វេីបាន។

Enemies To Lovers🖤/VHOPE/Where stories live. Discover now