Part9+10:I'll Show you my cruelty😡¹⁸+

156 17 2
                                    


នាយឧត្តមសេនីយ៍គីមមានរបួសតែមិនសូម្បីជូតលាងសម្អាតគ្រាន់តែរុំធម្មតាប្ដូរអាវហេីយក៏ជិះឡានទៅស្កាត់នៅផ្ទះលោក លី ជីហ៊ុនដេីម្បីចាប់កាយតូចហូស៊ុកមកវិញមុននឹងមានអ្នកឃេីញទ្រង់។

ឯហូស៊ុកជិះតាក់សុីទៅឈប់នៅបន្ទប់ទឹកសាធារណ:មួយដេីម្បីប្ដូរសម្លៀកបំពាក់ចេញព្រោះបេីទៅទាំងមានឈាមមានអីខ្លាចថាមានអ្នកគិតវែងឆ្ងាយមកលេី។

"អាល្អិតចង់ទៅណា?"ម្ចាស់តាក់សុីសួរពេលឃេីញហូស៊ុកឡេីងមកលេីឡានវិញ
"ខ្ញុំចង់ទៅ×××..លោកពូជួយបេីកឲលឿនបន្តិចបានទេ!"ហូស៊ុកភ័យណាស់នៅមិនសុខខ្លួនទេខ្លាចថាថេយ៉ុងតាមមកណាមួយក៏ខ្វល់នឹងយូហានដែរខ្លាចថានាយត្រូវធ្វេីបាបដេីម្បីសួរនាំ។

ជិះមកមួយសន្ទុះហូស៊ុកក៏មកដល់របងផ្ទះរបស់លោក លី ជីហ៊ុនដែលជាលោកអ៊ំរបស់ខ្លួន។ ហូស៊ុកពេលឃេីញញញឹមសប្បាយចិត្តណាស់ដែលខ្លួនបានមកដល់ទីនេះ។

ចាំឡានតាក់សុីចេញទៅផុតទេីបអាល្អិតដេីរទាំងងាក់មេីលឆ្វេងស្ដាំដេីម្បីទៅចុចកណ្ដឹងផ្ទះរបស់លោកលី។
"លោ-លោក!!"ហូស៊ុកដែលសំដៅទៅរកចុចកណ្ដឹងផ្ទះមុននេះក៏ថយក្រោយទាំងភិតភ័យពេលឃេីញនាយថេយ៉ុងដែលកំពុងតែដេីរសំដៅមករកខ្លួនជាមួយនឹងទឹកមុខគួរឲខ្លាច។

"....."ហូស៊ុកមិនចាំយូក៏ដកថយពីរបងផ្ទះរបស់លោកលីចាប់ផ្ដេីមរត់បកក្រោយទៅវិញទាំងខ្លាចថេយ៉ុងតាមមកទាន់ ក្នុងភ្នែកហូស៊ុកនាយឧត្តសេនីយ៍ថេយ៉ុងមិនខុសពីបីសាចនោះទេ។

"កុំតាមយេីង....អូយ!!"ហូស៊ុករត់ៗក៏ទាក់ជេីងដួលទាំងគ្មានជំហោទៅលេីផ្លូវ ផ្លូវខាងមុខមានថេយ៉ុងហេីយខាងក្រោយខ្នងខ្លួនមានកូនចៅរបស់ថេយ៉ុងរត់ទៅណាក៏មិនរួច។

"អស់ចិត្តហេីយឬនៅ?"នាយថេយ៉ុងសួរឌឺមុននឹងឈោងដៃចង់ជួយលេីកតែហូស៊ុកក្រវីក្បាលបដិសេធទាំងកែវភ្នែកឡេីងក្រហមដោយសារតែទឹកភ្នែកដែលជិតនឹងហូចុះមក។
"....យេីងចង់ជួបអ៊ំប្រុសរបស់យេីង!!..បេីលោកពិតជាមានបំណងល្អជាមួយយេីងដោះលែងយេីងទៅ!...ពួកគេមិនសម្លាប់យេីងទេ!!"ហូស៊ុកលែងធម៌ត្រជាក់និយាយតិចៗដូចកំពុងតែអង្វរកឲថេយ៉ុងព្រមឲខ្លួនមកទីនេះ តែទ្រង់គិតខុសហេីយ។

Enemies To Lovers🖤/VHOPE/Where stories live. Discover now