Part12: Bad guys!

128 16 8
                                    


+ផ្ទះនាយឧត្តមសេនីយ៍ឯក ថេយ៉ុង-គីម

ថេយ៉ុងចេញពីផ្ទះធំមកផ្ទះរបស់ខ្លួនវិញដេីម្បីមេីលហូស៊ុកថាយ៉ាងមិចហេីយ។នាយឧត្តមសេនីយ៍ដេីរចេញមកជាមួយស្នាមញញឹមទទួលបានការអនុញ្ញាតប៉ុន្តែទោះពួកគាត់មិនព្រមក៏គេមិនខ្វល់ដែរគេគ្រាន់តែប្រាប់ឲពួកគាត់បានដឹងប៉ុណ្ណោះមិនបានសុំកាអនុញ្ញាតទេ។

"ចៅហ្វាយ!"ស៊ុនហូដេីរមកទទួលថេយ៉ុងមុននឹងប្រាប់"អ្នកប្រុសតូចបានយកថ្នាំទៅបន្ទប់របស់លោកហេីយ!"ថេយ៉ុងងក់ក្បាលហេីយប្រញាប់ដេីរទៅខាងលេីសំដៅទៅបន្ទប់របស់ខ្លួន។

•ក្នុងបន្ទប់

ជីមីនបានមកតាមថេយ៉ុងប្រាប់ដោយមានជាមួយនឹងថ្នាំដែលថេយ៉ុងបានសុំ។ដៃតូចៗបេីកទ្វាចូលទៅខាងក្នុងបន្ទប់ហេីយបានឃេីញហូស៊ុកដែលកំពុងតែអង្គុយដូចជាមនុស្សគ្មានព្រលឹងនៅលេីគ្រែជាមួយនឹងទឹកភ្នែកដែលដាបលេីថ្ពាល់ក្រពុំ។

ជីមីនធ្វេីសញ្ញាបញ្ជានាងបម្រេីទាំងបួនអោយចេញមុននឹងចូលទៅឈរជិតកាយតូចដែលអង្គុយធ្មឹង..ទឹកភ្នែកស្រក់មកមួយដំណក់ៗ។

"បងប្រុសអោយខ្ញុំយកថ្នាំមកឲ្យទ្រង់!.."ជីមីនដាក់ថ្នាំនៅចុងជេីងរបស់ហូស៊ុកទាំងតាមសម្លឹងមុខតូចមិនដាក់ភ្នែក
"យេីងមិនលេប..ទុកអោយយេីងស្លាប់ទៅល្អជាង!"សម្លេងតូចៗខ្សឹកខ្សួលនិយាយទាំងអួលដេីមករតឹងណែនក្នុងទ្រូង។

"ប-បងប្រុសមិនមែនជាមនុស្សអាក្រក់នោះទេ!..គា-គាត់គ្រាន់តែចង់ប្រាកដថាទ្រង់មានសុវត្តិភាព"ឮសម្ដីរបស់ជីមីនហេីយហូស៊ុកបញ្ចេញសម្លេងសេីចទាំងឈឺចាប់សម្លឹងទៅកាន់ជីមីនទាំងទឹកភ្នែកហូមិនដាច់។

"ទាល់តែគេសម្លាប់យេីងមែនទេទេីបហៅថាអាក្រក់?...បងប្រុសរបស់ឯងជាបីសាច..គេអាក្រក់ណាស់..ក្នុងលោកនេះមានតែគ្រួសារគេទេដែលគេមិនសម្លាប់នោះក្រៅពីនោះនឹងត្រូវស្លាប់ក្រោមស្នាដៃរបស់បងឯងទាំងអស់!"ហូស៊ុកស្រែកដាក់ជីមីនជាមួយសម្លេងញ័រសម្លឹងមុខរបស់ជីមីនជាមួយភ្នែកឡេីងក្រហម ពោពេញដោយគំនុំស្អប់ជាមួយនឹងគ្រួសារនេះ។

"បេីដឹងក៏ល្អហេីយ!!"សម្លេងរបស់ថេយ៉ុងចេញមកពីក្រោយទ្វាដេីរមករកកាយតូចដែលនៅលេីគ្រែទាំងកែវភ្នែកដូចជារាជសី។ដេីរមកចាប់ដេីមដៃតូចៗទាញឡេីង

Enemies To Lovers🖤/VHOPE/Where stories live. Discover now