ភាគ១៣៖វ័យ ១៨ ឆ្នាំ

5.6K 305 6
                                        

    មន្ទីពេទ្យខេត្ត
    ជើងសារប្រៃសណីយ៍ នៅតែបន្តរត់ការណ៍សំបុត្រជាច្រើនច្បាប់មកកាន់មន្ទីពេទ្យមួយនេះសឹងតែរាល់ថ្ងៃដដែល ព្រោះតាមការបញ្ជាក់ព័ត៌មានទីតាំងកន្លែងស្នាក់នៅថ្មីរបស់ ជុងហ្គុក គឺ រីន ជាអ្នកណែនាំផ្តល់អាស័យដ្ឋានជាក់លាក់មួយនេះទៅឱ្យខាងប្រៃសណីយ៍នៅឯទីក្រុងដោយខ្លួនឯង ព្រោះយល់ថាមានចិត្តអាណិតដល់ក្មេង ណាមួយក៏ដឹងច្បាស់ទៀតថាលោកដុកទ័រធំ នៅមិនទាន់អាចធ្វើចិត្តដាច់ អាចកាត់ចិត្តពី ថេយ៉ុង បានជ្រះស្រឡះមួយរយភាគរយដែរ។
    បើតាមការសន្ទនា រីន ជាមួយនិង ហេគូ សំបុត្រដែលតែងតែមានផ្ញើមកជាញឹកញាប់ ពីមុន ថេយ៉ុង ឧស្សាហ៍សរសេរទុកច្រើនៗច្បាប់ខ្លាំងណាស់ លោតដល់ខ្ទង់រាប់រយសំបុត្រក៏មានដែរ តែគេពុំសូវបានទៅប្រៃសណីយ៍ញឹកញាប់ខ្លាំងពេកទេ គ្រាន់តែសរសេរសំបុត្រគជើងគ្នាឱ្យបានច្រើន និងយកទៅស្តុកទុកនៅទីនោះប្រាប់ថាទុកផ្ញើឱ្យបងពេទ្យគេរៀងរាល់ថ្ងៃមួយថ្ងៃផ្ញើម្តងប្រាំច្បាប់។
    ប៉ុន្តែចាប់តាំងពីមានរឿងរកាំរកូសនិងគ្នាមក កើតមានហេតុការណ៍អ៊ីចឹងឡើង ថេយ៉ុង ក៏មិនសូវបានទៅបង្ហាញមុខមាត់ឱ្យ ហេគូ ឃើញម្តងទៀតដែរ មិនដឹងថាគេពិបាកចិត្តឬសំងំខូចចិត្តខ្លាំងប៉ុណ្ណានោះទេ។
    ចប់ម៉ោងពិនិត្យមើលសុខភាពអ្នកជំងឺ រាងក្រាស់កម្ពស់ខ្ពស់ស្រឡះក្នុងដំណើរសកញ៉កបានវិលត្រលប់មកកាន់បន្ទប់បម្រើការងារផ្ទាល់ខ្លួនវិញ។ នាយចាប់ដាក់បង្គុយចុះរួចដកដង្ហើមធំៗដោយក្តីហត់នឿយយ៉ាងលំបាក គេខកខានបានចួបអារម្មណ៍បែបនេះមកអស់ពេលជាយូរណាស់មកហើយ នៅពេលដែលបានចួបវាម្តងទៀត គេកាន់តែពិបាកគ្រប់គ្រងស្មារតីខ្លួនឯង ធ្វើការក៏មិនសូវហ្មត់ចត់ ធ្វើការឡេះឡះៗ ឱ្យតែរួចផុតពីដៃ មានពេលខ្លះ សូម្បីតែចេញទៅណាដើម្បីបានចួបមុខឬពិភាក្សាជាមួយនរណាម្នាក់ឱ្យបានធូរស្រាលចិត្ត ក៏គេមិនចង់បង្ហើបបបូរមាត់ប្រាប់ពីអារម្មណ៍ទាំងអស់នេះបន្តិចណាផង។
    «លោកដុកទ័រ!» នាយ រីន ឧទានព្រមទាំងកាន់ភ្ជាប់កញ្ចប់ស្រោមសំបុត្រលើកបង្ហាញដល់ ជុងហ្គុក ឡើងសន្សឹមៗជាមួយទឹកមុខពុំសូវស័ក្តិសម។
    «ទុកត្រង់ហ្នឹងហើយ រីន!» ជុងហ្គុក និយាយតាមធម្មតា តែទឹកមុខគេក្រៀមក្រំមិនធម្មតានោះទេ។ មួយរយៈនេះគេសើចញញិមបានតិចតួចណាស់ សូម្បីតែរង្វង់ភ្នែកក៏ស្លក់ខ្មៅស្វាយដែរ មិនដឹងថាគិតរឿងច្រើនស្មុគស្មាញអីដល់ថ្នាក់បណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងសភាពបែបនេះឡើយ។ ចំណែក រីន គ្រាន់តែដាក់ស្រោមសំបុត្រចុះរួចទៅបាត់វត្តមានសូន្យឈឹង។ នៅពេលនេះបរិយាកាសខាងក្នុងបន្ទប់ កាន់តែស្ងាត់លើសពីពាក្យថាស្ងាត់ទៅទៀត។
    ជុងហ្គុក នៅអង្គុយស្ងៀមសញ្ជឹងគិតសម្លឹងទៅមើលស្រោមសំបុត្រពណ៌ពងមាន់ដដែលជាមួយខ្សែភ្នែកសោកសៅរួចលូកដៃចូលទៅចាប់យកវាមកបើកអាន ផ្តើមដំបូងក៏មានអារម្មណ៍ថាស្រងេះស្រងោចខ្លាំងណាស់ណាទៅហើយដែរ។
    "បងពេទ្យ ថ្ងៃនេះ ថេយ៍ នឹកប៉ាខ្លាំងណាស់ ថេយ៍ ចង់ចួបបង!"
    "ថេយ៍ ឃើញប៉ាបណ្តើរស្រីថ្មី គាត់មិនដែលនឹកដល់ខ្ញុំម្តងណាទេ មើលទៅប៉ាជាមួយប្រពន្ធថ្មីគាត់ មានសុភមង្គលខ្លាំងណាស់?"
    "បងពេទ្យ ជាអ្នកយល់ចិត្ត ថេយ៍ ជាងគេ សូម្បីតែលោកពូក៏មិនសូវមានពេលរវីរវល់ជាមួយ ថេយ៍ រហូតដែរ ម៉ាក់ក៏រវល់ធ្វើការ បើយករឿងក្នុងចិត្តទៅនិយាយប្រាប់មិត្តភក្តិខ្លាចគេមិនយកត្រចៀកស្តាប់!"
    "ថេយ៍ កាន់តែពិបាកចិត្ត រកមិត្តភក្តិស្និទ្ធស្នាលម្នាក់មកទាក់ទងជាមួយគ្នាមិនបានសោះ!"
    "មានអារម្មណ៍ថាហត់នឿយខ្លាំងណាស់បងពេទ្យ!"
    «គិតចង់សរសេរសំបុត្រផ្ញើឱ្យបងដល់ពេលណាទៀត?»
    ផ្តាច់ទំនាក់ទំនងមកបានដោយរបៀបណា បើឃើញមានតែសំបុត្រជាច្រើនច្បាប់ផ្ញើចូលមកញឹកញាប់រហូត។ មនោសញ្ចេតនារវាងពួកគេទាំងពីរនាក់នៅតែជ្រៀលជ្រៅដដែល បើគិតមើលទៅគ្មាននរណាម្នាក់ អាចធ្វើចិត្តដាច់កាត់ចិត្តពីគ្នាបានទាំងស្រុងនោះទេ អ្នកខាងនេះ នឹកអ្នកខាងនោះ ចំណែកឯអ្នកខាងនោះកំពុងតែពិបាកចិត្តឈឺចាប់នឹកនាចំពោះគេវិញដូចគ្នា នឹកគ្មានពេលល្ហែរ នឹកគ្រប់ពេល គ្រប់វេលា គ្រប់វិនាទី រៀងរាល់តែថ្ងៃ។
    តុៗ...
    សំឡេងគោះទ្វារបានបន្លឺឡើងមកសារជាថ្មីម្តងទៀត..
    «ចូលមក!» ជុងហ្គុក ឧទានមិនភ្លេចយកសំបុត្រមកលាក់ទុក។
    «សួស្តីលោក!» នារីដ៏ស្រស់ស្អាតក្នុងឈុតពណ៌.សសំដែងការរាក់ទាក់ចំពោះលោកដុកទ័រសង្ហា ខណៈអ្នកកំលោះក៏បានទទួលរាក់ទាក់មកកាន់នាងយ៉ាងគួរសមផងដែរ។
    «បាទសួស្តីសូមអញ្ជើញអង្គុយ!» មើលឃើញតាមរយៈការបម្រើការងារ ជុងហ្គុក តែងតែយកចិត្តទុកដាក់ចំពោះអ្នកជំងឺយ៉ាងសំខាន់ខ្លាំងណាស់ មានពេលខ្លះគេក៏ទទួលបានពាក្យកោតសរសើរទៅលើកិរិយាមាយាទដែរ មិនមែនមានចរិតគម្រក់ដូចដែលអ្នកសារព័ត៌មានបានអះអាងសរសេរបំភ្លៃពីការពិតថាគេជាមនុស្សប្រុសមានចិត្តមិនល្អនោះទេ។
    «អ្នកនាងមានបញ្ហាអ្វីដែរ?»
    «មួយរយៈនេះខ្ញុំឧស្សាហ៍ចុកពោះទំនងជាមានបញ្ហាក្រពះ!»
    «តែងតែឧស្សាហ៍ញ៉ាំអាហារមិនគ្រប់គ្រាន់ ឬខ្វះជីវជាតិ មានអាហារខ្លះទៀតក៏អាចផ្តល់ផលប៉ះពាល់ដល់សុខភាពបានដែរ ដូច្នេះអ្នកនាងកុំញ៉ាំស្រា ឬរបស់ហិរខ្លាំងពេក ចំពោះបញ្ហាក្រពះ ប្រសិនបើប៉ះពាល់ខ្លាំងប្រព័ន្ធរំលាយអាហារនិងចុះខ្សោយ ហើយបើសិនជាញ៉ាំអ្វីមិនបាន តំបន់រាងកាយផ្សេងៗ ក៏អាចផ្តល់ផលប៉ះពាល់ខ្លាំងដូចគ្នា!» ជុងហ្គុក បកស្រាយពីបញ្ហាទទួលទានអាហារនិងបានធ្វើការត្រួតពិនិត្យមើលសុខភាពអ្នកជំងឺទើបដឹងថានាងមានបញ្ហារលាកក្រពះដំណាក់កាលដំបូង។
    «សូមព្យាយាមញ៉ាំថ្នាំឱ្យបានគ្រប់គ្រាន់ ជៀសវាងការបង្កឱ្យមានបញ្ហារលាកក្រពះកាន់តែធ្ងន់ធ្ងរ ដូច្នេះអ្នកនាងត្រូវតបអាហារណាដែលផ្តល់ផលប៉ះពាល់សុខភាពដូចគ្នាផងបាទ!»
    «ចាស សូមអរគុណ!» អ្នកជំងឺក្រោកដើរចេញទៅបាត់ ស្រាប់តែវត្តមាននារីវ័យចំណាស់ម្នាក់ទៀតបានបង្ហាញរូបរាងឡើងមកបន្តបន្ទាប់។
    «បងស្រី!» ជុងហ្គុក សម្លឹងមើលមុខលោកស្រី ដារីរ៉ា ដែលចាប់ដើរចូលមករកខ្លួនសន្សឹមៗ។
    «បងត្រូវការនិយាយគ្នាជាមួយ ជុង!» តាមការសំណូមពររបស់លោកស្រីបានធ្វើឱ្យនាយកំលោះយើងចាប់ផ្តើមមានការតានតឹងក្នុងចិត្តបន្តិចបន្តួចដែរ។
    «បាទបង សូមអញ្ជើញបង!»
    ក្រឹក!!!
    គន្លឹះទ្វារបានបិទជិតឈឹងទៅវិញ ស្ត្រីចំណាស់ក្នុងទឹកមុខស្ងួតស្រពោនក្រៀមក្រំបានទម្លាក់ខ្លួនអង្គុយចុះទល់មុខនិងនាយកំលោះ ហាក់បង្ហាញឱ្យមើលឃើញពីភាពសៅហ្មងដែលផុសអណ្តែតឡើងពេញផ្ទៃមុខរបស់គាត់នៅពេលនេះ។
    «មានរឿងអ្វីសំខាន់ ទើបបណ្តាលឱ្យបងមកដល់ទីនេះបាន?»
    «បងចង់មកនិយាយរឿង ថេយ៍ ជាមួយនិង ជុងហ្គុក!» មកដល់ចំណុចនេះ ជុងហ្គុក ភ្លេចឱ្យឈឹងទៅថាមិនទាន់បានចូលខ្លួននិយាយបកស្រាយពីអ្វីប្រាប់ទៅដល់ម្តាយក្មេងនៅឡើយទេ គេមានអារម្មណ៍ខុសឆ្គងចំពោះគាត់ដែរ ដែលខ្លួនមានអាយុច្រើនហើយ នៅតែធ្វើខ្លួនមិនបានការចំពោះក្មេងដែលមិនដឹងរឿងអី្វទៅកើតទៀតដដែល។
    «បាទបងថាមកចុះ!»
    «ជុងហ្គុក ស្រលាញ់ ថេយ៍ ទេ?» សំណួរដ៏មុតស្រួចសំខាន់ចង្អុលចំកណ្តាលបេះដូងកំលោះយើងឱ្យមានភាពរសើបខ្លាំង ដ្បិតវាចាក់ដោតក្នុងដើមទ្រូងខ្លាំងពេក។
    «ខ្ញុំមានអារម្មណ៍ល្អចំពោះគេ!»
    «គ្រាន់តែមានអារម្មណ៍ល្អមិនមែនជាការស្រលាញ់ទេមែនទេ?»
    ពេលលោកស្រី ដារីរ៉ា កាន់តែដេញដោលសួរនាំបែបនេះទៅហើយ ជុងហ្គុក ក៏មិនអាចកុហកខ្លួនឯងឬក្លែងបន្លំការពិតបានដែរ។
    «ខ្ញុំស្រលាញ់គេ!» អារម្មណ៍អ្នកជាម្តាយស្រាប់តែកើតមានចិត្តរំភើបជំនួសកូន បើសួរគាត់ថា គាត់សប្បាយចិត្តទេ? គាត់ប្រាកដជាសប្បាយចិត្តខ្លាំងៗហើយបានដឹងថាក្តីស្រលាញ់ដែលកូនប្រុសគាត់មានមិនបានប្រគល់ជូនមនុស្សប្រុសខុសនោះទេ។
    «ថេយ៉ុង ក៏ស្រលាញ់ ជុងហ្គុក ខ្លាំងណាស់ដែរ!»
    «បងប្រាកដជាបានដឹង អំពីផលរំខាន ប្រសិនបើពួកយើងទាក់ទងគ្នានៅក្នុងពេលនេះ វាមិនបានជួយអ្វីសោះ ក្រៅពីផ្តល់ផលអាក្រក់ចូលមក ថេយ៍ ក៏នៅក្មេង ហើយខ្ញុំនេះចាស់អាយុជិតសាមសិបឆ្នាំទៅហើយ បើឱ្យខ្ញុំបង្ហាញពីទំនាក់ទំនងទាំងនេះឱ្យមនុស្សគ្រប់គ្នាបានដឹង យល់ថាខ្ញុំធ្វើដូចបំផ្លាញមុខមាត់និងកិត្តិយសរបស់ប្អូនទាំងនៅវ័យខ្ចីអ៊ីចឹងដែរ!» ហេតុផលរបស់គេក៏សមទំនងណាស់ដែរ គេគិតបានជ្រៅជ្រះ មិនដាច់អហង្ការពេក ម្យ៉ាងវិញទៀត ថេយ៉ុង ជាក្មេងមានះ ចចេស រឹងរូសណាស់ បើនិយាយគ្នាតាមសម្រួលស្រួលស្តាប់ក៏គេមិនធ្វើតម្រាប់តាមដែរ មានតែវិធីក្តៅរាក់ទាំងអស់នេះហើយដែលអាចជួយធ្វើឱ្យអ្វីៗប្រសើរឡើងបាន។
    «បងគិតស្មានថា ជុងហ្គុក ប្រហែលជាអាចខឹងស្អប់ចំពោះប្អូនដែលចូលចិត្តតាមរំខាន គិតថា ជុងហ្គុក អាចផ្លាស់ប្តូរការងារក៏ដោយសារតែ ថេយ៉ុង ធ្វើខ្លួនគួរឱ្យធុញទ្រាន់ខ្លាំងពេក!»
    «មិនមែនបែបហ្នឹងទេបង ខ្ញុំមិនធ្លាប់គិតថាប្អូនរំខានខ្ញុំទេ!» ជុងហ្គុក ចាប់ប្រកែកចំពោះគំនិតលោកស្រី ដារីរ៉ា បើគេធុញទ្រាន់ គេមិនមែនអង្គុយនឹក ដេកក៏នឹក នឹកគ្រប់វិនាទី គ្រប់ដង្ហើម ចេញចូលអ៊ីចឹងនោះឡើយ។
    «ចុះស្ថានភាពរបស់គេពេលនេះវិញនោះ យ៉ាងម៉េចទៅហើយបងស្រី?»
    «ហ្អឹម!!» គាត់ស្រាប់តែដកដង្ហើមធំៗ។
    «យំរាល់តែថ្ងៃ!» ជុងហ្គុក ទទួលបានចម្លើយរួចក្នុងចិត្តគេស្រងេះស្រងោចភ្លែត។
    «មកពីខ្ញុំនិយាយស្តីមិនល្អស្តាប់ចំពោះគេ!»
    «បងស្គាល់ចរិតកូនបងច្បាស់ណាស់ បើនិយាយគ្នាស្រួលស្តាប់គេប្រាកដជាមិនព្រមស្តាប់តាមទេ!»
    «ឱ្យខ្ញុំសូមទោសផងណាបង!»
    «មិនអីទេ ជុង!» និយាយៗទៅគេក៏លួចរអៀសចិត្តដែរ ប៉ុន្តែពេលបានបកស្រាយប្រាប់ម្តាយ ថេយ៉ុង រួចរាល់ នាយក៏រៀងមានអារម្មណ៍ធូរស្រាលជាងមុនថែមមួយកម្រិតដែរ។
   
    +++
    ៣ ឆ្នាំក្រោយ
    នៅពេលបានបញ្ចប់ជីវិតជាសិស្សថ្នាក់កម្រិតវិទ្យាល័យហើយ អ្វីៗក៏បានប្រែប្រួលសូម្បីតែរូបរាងនិងមុខមាត់ ការប្រើប្រាស់ជីវិត រស់នៅប្រចាំថ្ងៃ បូករួមទាំងសម្តីសម្តៅព្រមទាំងអត្តចរិតម៉ឺងម៉ាត់ដ៏ហ្មត់ចត់។
    ថេយ៉ុង ក្នុងវ័យ ១៨ ឆ្នាំ ជាសិស្សពូកែដែលបាន​ប្រឡង​សញ្ញាប​ត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំចុងក្រោយនៃការបញ្ចប់ថ្នាក់សិក្សាកំណត់ត្រឹមវិទ្យាល័យបានសម្រេច ដោយគេនិងក្រុមគ្រួសារបានមកចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់សម្រាប់សិស្សឆ្នើមដែលទទួលបាននិន្ទេស A ផងដែរ។ មិនតែប៉ុណ្ណោះក៏មានព័ត៌មានចាក់ផ្សាយអំពីព្រឹត្តិការណ៍ក្នុងប្រទេសជាតិមួយនេះធ្វើឱ្យមុខមាត់លោកស្រី ដារីរ៉ា ត្រូវជាម្តាយកាន់តែរីកស្កុះស្កាយនិងមានភាពសប្បាយរីករាយ មានមោទនភាពចំពោះកូន ដល់ថ្នាក់រកពាក្យថ្លាថ្លែងវាចាពុំបាននោះទេ។
    «កូនម៉ាក់ពូកែខ្លាំងណាស់!» ថេយ៉ុង ងាកមកញញិមដាក់ម្តាយ រួចឱនខ្សឹបប្រាប់គាត់ដោយទឹកមុខច្រឡឺម។
    «កូនខ្ទើយទេម៉ាក់!»
    «យីកូននេះ..ថ្ងៃនេះចង់បានអី ម៉ាក់ព្រមសម្រេចបំណងឱ្យកូនបានគ្រប់យ៉ាងព្រោះកូនម៉ាក់ធ្វើឱ្យម៉ាក់សប្បាយចិត្តខ្លាំងណាស់!»
    «ចង់ទៅផ្ទះគេងណាម៉ាក់ ថ្ងៃនេះកូនហត់ណាស់ រង់ចាំលទ្ធផលប្រឡងប្រកាសយូរខ្លាំងពេក កូនអស់កម្លាំង!»
    «អ៊ីចឹងម៉ាក់ធ្វើស៊ុបក្តៅៗប៉ូវសុខភាពឱ្យកូនណា!»
    «ហិហិ..បាទ!»
    «ថេយ៍!» អ្នកដែលកំពុងតែសើចសប្បាយខ្លាំងៗអម្បាញ់មិញស្រាប់តែងាកក្រឡេកទៅសម្លឹងមើលមុខបុរសចំណាស់ជាមួយកែវភ្នែកដ៏រាបស្មើគ្មានភាពរីករាយដូចមុនទៀតឡើយ។
    «ប៉ា!»
    «ថ្ងៃនេះប៉ាមកអរគុណកូន ដែលកូនបានខិតខំរៀនសូត្រកន្លងមកណា!» ថេយ៉ុង មិនសប្បាយចិត្ត ថែមទាំងពើងទ្រូង និយាយវាយបកត្រលប់ទៅកាន់ឪពុកក្នុងទឹកមុខដ៏រាបស្មើថែមទៀត៖
    «ថ្ងៃនេះអាចកើតឡើងមកបានក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់ម៉ាក់ដែរ ព្រោះម៉ាក់បានចិញ្ចឹមខ្ញុំឱ្យធំធាត់មកបានយ៉ាងល្អ ប៉ាគួរតែខ្មាសអៀនចំពោះម៉ាក់ដែលម៉ាក់គ្រាន់តែជាមនុស្សស្រីទន់ខ្សោយម្នាក់ មិនទន់ជ្រាយ មិនចុះចាញ់ តស៊ូចិញ្ចឹមកូនមកបានដោយខ្លួនឯង មិនរាថយ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈមួយណាក៏ដោយ..»
    លោក យ៉ុងជុន មានការខកចិត្តលើខ្លួនឯងខ្លាំងណាស់ដែរ ដែលដើរតួ ជាស្វាមី ជាឪពុក របស់កូនមិនបានល្អ ទៀតសោតគាត់ពិតជាកោតសរសើរចំពោះស្មារតីដ៏រឹងមាំរបស់អតីតភរិយាម្នាក់នោះខ្លាំងណាស់គ្រប់បញ្ហាតែងតែឈរឈ្មោះបញ្ចេញមុខមាត់ដោះស្រាយតែម្នាក់ឯងបានគ្រប់រឿងជានិច្ច។
    «ថេយ៉ុង តោះកូនទៅផ្ទះ!» លោកស្រី ដារីរ៉ា មិនអាចបន្សាបចិត្តស្អប់ចំពោះអតីតស្វាមីបានទេ ដ្បិតបានឃើញថាគាត់មានកាដូយកមកជូនកូនប្រុសខ្លួនក៏ដោយតែគាត់ពិតជាមិនចង់ឱ្យ ថេយ៉ុង ទៅរវីរវល់ទទួលយករបស់របរពីមនុស្សដែលគាត់ស្អប់មកទុកក្នុងផ្ទះនាំតែឃ្នើសចិត្ត ទាំងម្តាយនិងកូននាំគ្នាដើរចេញផុតៗពីមុខមាត់បុរសចំណាស់វិលត្រលប់ទៅរករថយន្តទំនើបទើបតែបានពន្លត់ម៉ាស៊ីនចតរង់ចាំចេញដំណើររួចជាស្រេច។
    «ជាអ្វីហ្នឹងខាយ៍?» លោកស្រី ដារីរ៉ា ឧទានសួរទៅកាន់ ខាយ៍ ជាអ្នកបើកឡានវ័យកំលោះថ្មីថ្មោងទើបតែបានចូលធ្វើការបានប្រហែលជាងពីរសប្តាហ៍រួចមកហើយ។
    «ជាផ្កាលោកស្រីហើយមានកាដូខ្លះដែរ មានគេយកមកផ្ញើជូនអ្នកប្រុសតូចប្រាប់ថាជាការដូលើកទឹកចិត្ត!» ថេយ៉ុង ជ្រួញចិញ្ចើមឡើង ងាកមើលឆ្វេងស្តាំ មានអារម្មណ៍ចម្លែក ហើយមិនភ្លេចងាកមកសម្លឹងមើលមុខម្តាយធ្វើភ្នែកភ្លឹះៗដែរ។
    «ចុះឯងស្គាល់គេទេ ថាគេនោះជាអ្នកណា?»
    «មិនស្គាល់ដែរលោកស្រី!» ស្ត្រីចំណាស់ស្ងាត់មាត់លែងនិយាយសួរនាំច្រើន រួចក៏ម្នីម្នាបបួលកូនប្រុសឡើងឡានធ្វើដំណើរចាកចេញទៅផ្ទះតែម្តង។
   
    ពេលយប់...
    ម៉ោង ៨:៣២ នាទី
    ដល់ពេលសម្រាក ថេយ៉ុង ងូតទឹកជម្រះក្លិនញើសនិងបានរៀបចំថែទាំស្បែកមុខខ្លួនស្អាតបាតរួចរាល់រួចមកហើយ ទើបក្រឡេកទៅរកតុដ៏ធំទូលាយដែលមានដាក់កញ្ចប់ប្រអប់កាដូរនានាទទួលបានមកពីអ្នកស្គាល់គ្នាជិតដិតក៏មាន ទទួលបានមកពីខាងសាលារៀនរៀបចំកម្មវិធីទៀត នៅមិនទាន់អស់នៅឡើយទេ មិនតែប៉ុណ្ណោះនៅទទួលបានរង្វាន់ធំៗ ដែលថ្នាក់លើរៀបចំកម្មវិធីលំដាប់ថ្នាក់ជាតិ ប្រគល់ជូនគេបន្ថែមទៀតផងដែរ។
    «ច្រើនណាស់មើលមួយណាល្អទៅ?» ថេយ៉ុង គិតបន្តិចក្រឡេកទៅសម្លឹងមើលឃើញប្រអប់កាដូពណ៌ផ្កាឈូករៀងតូចបន្តិចជាមួយនិងបាច់ផ្កាអមមកជាមួយដែរ ទើបគេនឹកឃើញដល់កាដូមិនស្គាល់ម្ចាស់ម្នាក់កាលពីរសៀលមិញ។
    «របស់អ្នកណា?» ប្រអប់ដៃស្រឡូនចាប់លើកប្រអប់មួយនោះមកបើកសម្លឹងមើលឃើញខ្សែ.កជំនិតបេះដូងមួយចំហៀង ទំនងដូចជាខ្សែ.កគូស្នេហ៍អីបែបនេះទៅ តែចម្លែកអីចិត្តរបស់គេស្រាប់តែស្រលាញ់ហើយពេញចិត្តវាស្តូកតែម្តង។
    «ស្អាតខ្លាំងណាស់ គួរតែពាក់ហើយផូសរូបទៅក្នុង Instagram!»
    ថ្ងៃនេះ ជាថ្ងៃដែលម្តាយរបស់គេ បានអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទសម្រាប់លេងប្រព័ន្ធ Internet គ្រប់បណ្តារបណ្តាញសង្គម platform រួមមានការបើកបង្ហាញវេទិការសំខាន់ៗ និងចំណីអារម្មណ៍ដ៏ពិសេសៗគួរឱ្យចាប់អារម្មណ៍ជាច្រើនថែមទៀត។
    ថេយ៉ុង ក៏មានគណនី Instagram ផ្ទាល់ខ្លួន រួមមានអ្នកចុច Follow រហូតដល់ទៅ ១.២ លាននាក់ បើគិតត្រឹមថ្ងៃទើបតែបានបង្កើត Account ជាលើកដំបូងផងដែរ។ ក្រោយពីបានដាក់បង្ហោះរូបភាពត្រឹមតែពីរសន្លឹកសោះទទួលបានការ Like - Comments ជាច្រើនពី Followers ស្ទើរតែមិនគួរឱ្យជឿ ដោយសារតែរូបភាពដ៏ទាក់ទាញរបស់គេបានធ្វើការដាក់បង្ហោះជាលើកដំបូងបង្អស់ ភ្ជាប់មកជាមួយសំណេរប៉ុន្មានប្រយោគ "Thank You My sweetie ♡" នៅលើរូបភាពដ៏ស្រស់ស្អាតទាំងនោះទៀត។
    រូបថតទីមួយ : ជារូបភាពថតមួយចំហខ្លួន បំពាក់អាវយឺត crop top ពណ៌ផ្កាឈូក រួមជាមួយខោជើងខ្លី លើជង្គង់បន្តិចពណ៌.ស ពាក់ខ្សែ.កបន្តោងរូបបេះដូងមួយជំនិតតែមួយចំហៀង លើកប្រអប់ដៃដ៏ស្រឡូនស្រួចវែងដូចបន្លាក្រូចទ្រចុងចង្កាអង្គុយលើកៅអី រួចញញិមយ៉ាងផ្អែមល្ហែម ថែមទាំងបានបង្ហាញសាច់សម្បុរសណ្តែកបាយ មិនសូវជាសខ្លាំងពេក តែសម្បុររបស់គេភ្លឺស្អាតខ្លាំងប្រៀបដូចជាពពួកដែលមានស្បែកសម្បុរទឹកឃ្មុំ បង្អួតរាងរូវតូចស្គមច្រឡឹង ចង្កេះតូចអង្ក្រង ត្រគាកមូលណែនក្លំ ពេញវ័យ ១៨ ឆ្នាំ កាន់តែស្អាត កាន់តែ Show off បញ្ជាក់ថាខ្លួនឯងជាអ្នកណា មកពីអ្នកណា ហើយបង្ហាញខ្លួនលើវេទិការប្រព័ន្ធ Internet ជាលើកដំបូងក្នុងនាមជា Influence ដ៏ល្បីល្បាញវ័យក្មេងម្នាក់ទៀត។
    រូបថតទីពីរ : ជារូបថតត្រឹមគល់.កគួរឲ្យទាក់ទាញ ជាសារបង្ហាញអំពីអត្ថន័យរូបភាពខ្សែ.ក បញ្ជាក់អរគុណដល់ម្ចាស់កាដូ ដែលមិនបានស្គាល់ឈ្មោះម្នាក់នោះឱ្យបានដឹងថាគេពិតជាពេញចិត្តខ្សែ.កបន្តោងបេះដូងមួយនេះខ្លាំងណាស់ព្រោះវាស័ក្តិសមចំពោះគេហើយស្រលាញ់ខ្លាំងទៀតផង អានតែ Caption ដែលគេបានសរសេររៀបរាប់ជាសារបង្ហោះសាធារណៈក៏ដឹងថាផ្អែមល្ហែមស្អិតរមួតខ្លាំងប៉ុណ្ណាដែរ។
    Comment...
    ► ប្រុសពៅធំឡើងស្អាតខ្លាំងណាស់
    ► រាងកាយរបស់គេក៏ទាក់ទាញ សម្បុររបស់គេក៏ស្អាតខ្លាំងណាស់ដែរ
    ► ទម្រង់មុខដូចកូនកាត់សាសន៍គេយ៉ាងអ៊ីចឹងមើលចុះ ច្រមុះស្រួច បបូរមាត់សិចស៊ី កែវភ្នែកទាក់ទាញ ស្រទន់ កាចឆ្នាស់ មោះមុត គួរឱ្យស្រឡាញ់ណាស់
    ► រៀនក៏ពូកែ មុខមាត់ក៏ស្អាត ស្អាតជាងក្មេងស្រីទៅទៀត
    ► គួរឱ្យក្នាញ់ខ្លាំងណាស់
    ► ស្អាតខ្លាំងណាស់ម៉ែអើយ!!!!
   
    +++
    «អនាគតប្រពន្ធឯងធំពេញវ័យហើយតើស!» ជុងហ្គុក ដកខ្សែភ្នែកចេញពីអេក្រង់ទូរស័ព្ទ ងាកទៅសម្លឹងមើលមុខ ដូជុន ដែលនិយាយលេបខាយនាយនៅឯម្ខាងណោះ។
    «ហើយយ៉ាងម៉េច?» នាយធ្វើជាលើកចិញ្ចឹើមសួរដូចមានអំនួត។
    «មានយ៉ាងម៉េច ព្រោះកាន់តែធំ កាន់តែស្អាត មើលចុះសុទ្ធសឹងតែ មាន Comment ក្មេងៗកំលោះៗចូលមកកោតសរសើរគេគ្រប់ៗគ្នា!»
    «មើលទៅខ្សែ.កក្មួយរបស់ឯងពាក់ហើយងាកមកមើលរបស់យើងវិញម្តង!» ជុងហ្គុក ទាញខ្សែ.កចេញពីក្នុងអាវបង្ហាញបន្តោងបេះដូងតែមួយចំហៀងបង្អួតកែវភ្នែក ដូជុន អាមិត្តពូកែតាមផ្ចាញ់ផ្ចាល់គ្រប់រឿងម្នាក់នោះឱ្យបានឃើញ។
    «ហ្អឺ?» ដូជុន ភ្ញាក់ឡើងឱ្យព្រើត បើកភ្នែកសស្គូសធំៗ កាលបើឃើញខ្សែ.កពួកគេពាក់ជាខ្សែ.ក Couple។
    «KookTae is real!»
    «អាឆ្កែ!»
   
  
   
   
   
   
   
   
  
   
   
   

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now