@ភូមិគ្រឹះ គីម
មួយសប្តាហ៍បន្ទាប់..
អាការៈក្អួតចង្អោរតែងតែកើតឡើងមានរាល់ថ្ងៃចំពោះ ថេយ៉ុង មិនទាន់ធូរស្បើយនៅឡើយ បើទោះបីជា ជុងហ្គុក ខិតខំខ្នះខ្នែងស្វែងរកវិធីសាស្ត្រមកព្យាបាលយ៉ាងណាក៏មិនបាត់ដដែល ដល់ថ្នាក់ខ្លួនជាដុកទ័រធំ មានជំនាញការងារច្បាស់លាស់ប៉ុណ្ណឹងហើយ នៅរកភាពខុសប្រក្រតីមិនឃើញទៀត។
«អ៊ួក!»
«អូនពិបាកក្នុងខ្លួនណាស់ឬ? ចាំអូនជាសះស្បើយហើយ ចាំវិលត្រលប់ទៅទីក្រុងញ៉ូវយ៉កវិញក៏បានដែរណា បងមើលទៅអូននៅមិនទាន់ជាស្រួលបួលសោះបងបារម្ភខ្លាចទៅដល់ទីនោះធ្លាក់ខ្លួនឈឺខ្លាំងពិបាកគ្មានអ្នកមើលថែដិតដល់ណាស់!» ជុងហ្គុក មិនទាន់អនុញ្ញាតឱ្យ ថេយ៉ុង ហោះហើរទៅប្រទេសក្រៅវិញនៅឡើយទេព្រោះមានអារម្មណ៍ មិនសូវល្អ មិនទុកចិត្ត ខ្លាចពេល ថេយ៉ុង ទៅវិញមានបញ្ហាសុខភាព ដោយសារតែមួយរយៈក្រោយមកនេះឃើញរាងតូចមានទឹកមុខស្លេកស្លាំងតែងតែឧស្សាហ៍ក្អួតចង្អោរញ៉ាំបានតែផ្លែឈើរសជាតិជូរៗបានច្រើនជាងបាយទឹកទៅទៀត។
«បងនិយាយក៏ត្រូវដែរកូនផ្អាករៀនសិនទៅចាំជាគ្រាន់បើហើយចាំត្រលប់ទៅវិញក៏មិនអីដែរ!» ថេយ៉ុង គេងលើពូកសម្លឹងមើលមុខម្តាយបន្តិច រួចព្យាយាមចាប់ប្រអប់ដៃគាត់មកកាន់ថ្នមៗ ឱ្យតែពេលឈឺមិនស្រួលខ្លួនតែងតែចង់នៅជិតម្តាយជាងនរណាៗទាំងអស់។
«ញ៉ាំថ្នាំនេះហើយសម្រាកទៅណា..បងដល់ពេលទៅធ្វើការហើយ ល្ងាចចាំចួបគ្នា!»
«ទៅធ្វើការហ្នឹង ទៅឱ្យដល់មន្ទីពេទ្យ កុំឆ្វែរហាច់ហើរទៅរកស្រីកញ្ចាស់ម្នាក់នោះទៀត!»
«កូនឯងគួររៀននិយាយស្តីជាមួយបងឱ្យពិរោះស្តាប់បន្តិចទៅមើលចាំបាច់អីគ្រោតគ្រាតដល់ម្លឹងកូន?» សម្តីលោកស្រី ដារីរ៉ា ធ្វើឱ្យខ្សែភ្នែកកំលោះតូចបាញ់សម្លក់សម្លឹងទឹកមុខស្ងួតក្រៀមប្រុសកំលោះជាអនាគតស្វាមីដោយសេចក្តីសង្ស័យមិនទុកចិត្តដូចមុនតែក៏មិនហ៊ានរ៉ាយរាប់រឿងប៉ះទង្គិចចំពោះគ្នាកាលពីលើកមុនបកស្រាយឱ្យអ្នកម្តាយបានស្តាប់ដែរ។
«ទៅធ្វើការកុំភ្លេចញ៉ាំនំអូនរៀបចំឱ្យផង!»
«បាទ!» ជុងហ្គុក ញញិមឱនលំទោសបន្តិចរួចក៏ដើរចេញទៅវឹងបាត់ស្រមោលឈឹង។
«កូនអញធ្វើអីកូនគេ? បានស្លូតអីស្លូតយ៉ាងនេះ!» លោកស្រី ដារីរ៉ា មិនអស់ចិត្តចំពោះអត្តចរិត ជុងហ្គុក ពេលបច្ចុប្បន្ននេះសោះ មើលទៅគេស្លូតបូត ស្តាប់តាមសម្តី ថេយ៉ុង គ្រប់យ៉ាង ទាំងទន់ភ្លន់ ឆ្លើយបាទយ៉ាងពិរោះរណ្តំប្រុសល្អដូចសំពត់ក្នុងផ្នត់អ៊ីចឹង។
«កូនមានធ្វើអី មនុស្សគាត់ខូចដាក់កូនមុនសមតែអ៊ីចឹងហើយ!»
«សមយ៉ាងម៉េចកូន? ជុងហ្គុក អាយុបងកូនឯងច្រើនឆ្នាំណាស់កុំស្តី កុំបន្ទោសថាឱ្យបងបែបហ្នឹងវាមិនសមទេ!»
«មកពីគាត់ចូលចិត្តរករឿងធ្វើឱ្យកូនខឹងមុន បើគាត់មិនរឹងរូសស្តាប់សម្តីកូន កូនប្រាកដជានិយាយពិរោះពិសារជាមួយគាត់ឱ្យបានផ្អែមល្ហែម!»
«ន៎ែ..យ៉ាងណាក៏បងចាស់ជាង ចំណាស់ជិតស្មើឪពុកកូនម្នាក់ដែរ ថ្ងៃក្រោយកែប្រែចរិតបែបហ្នឹងចេញផងណា កុំឱ្យម៉ាក់ស្តាប់ឮសូរពាក្យទាំងអស់នេះទៀត..»
«អ៊ួក!!!»
«យើងនិយាយប្រដៅតិចតួចចង់ក្អួតផងអ្ហេះ?» ថេយ៉ុង ស្ទុះក្រោកអង្គុយគ្រវីក្បាលដាក់គាត់ រួចបែររត់ចេញទៅរកបន្ទប់ទឹកវឹងក្អួតយកៗ នាំឱ្យចិត្តអ្នកជាម្តាយបារម្ភហួសថ្លែង ទើបស្ទុះតាមទៅជួយរឹតខ្នងឱ្យកូនមិនដកដៃចេញសោះ។
«អ៊ួក..អ៊ួក!!!»
«អើយ..ក្អួតនេះក្អួតមិនបាត់សោះ កើតស្អីឱ្យប្រាកដ មានមេរោគក្នុងក្រពះទេដឹង? ដូជុន...ដូជុន ហា..»
«បាទបង!» នាយកំលោះស្ទុះស្ទារដើរចូលមកតាមក្រោយដោយចិញ្ចើមចងឡើងខ្ពស់គួរសម សម្លឹងមើលក្មួយឱនក្អួតចង្អោរស្ថិតក្នុងអាការៈមិនប្រក្រតីជាថ្មីម្តងទៀត។
«ឯងមើលរកអីមកពិនិត្យសុខភាពក្មួយផងទៅមើល វាកាន់តែមិនស្រួលឡើងរាល់ថ្ងៃហើយ!»
«អើយបង បើជាអាជុង ព្យាបាលវាមិនបាត់ផង ខ្ញុំជួយអីកើត បងភ្លេចហើយអ្ហេ ថាអាជុងវាជាដុកទ័រជំនាញមានបទពិសោធន៍ច្រើនឆ្នាំជាងខ្ញុំដែរ យ៉ាងណាក៏ពូកែព្យាបាលជាង..»
«អើរ រវល់តែគិតដូចគំនិតឯងអ៊ីចឹងទៅ ក្មួយក្អួតក្អករាល់ថ្ងៃលេបស្អីក៏មិនបាត់ សង្ស័យតែកើតមហារីកក្រពះទេ!»
«តែខ្ញុំថា..មិនមែនអ៊ីចឹងទេបង!» ដូជុន ថាចប់ដើរចូលទៅចាប់លើកដៃស្ទាបអង្អែលមុខមាត់ ថេយ៉ុង សម្លឹងមើលយ៉ាងម៉ិតប្រាយរួចក៏ព្យាយាមចាប់អូសទាញរាងតូចមករកគ្រែសម្រាកនិងសួរនាំឱ្យបានល្អិតល្អន់បន្ថែម។
«មួយរយៈនេះចេះតែយ៉ាងម៉េច? ពីមុន ថេយ៍ ធ្លាប់ញ៉ាំអីខ្លះ គេងបានគ្រប់គ្រាន់ទេ?»
«ថេយ៍ ចេះតែធំក្លិនអាហារគ្រប់មុខ ហើយក៏ឈឺក្បាលវិលមុខញ័រសាច់ធីងធោងក្នុងអារម្មណ៍ឆាប់ឆេវឆាវ ពេលឃើញអាហារចង់តែក្អួតឃ្លានរបស់ជូរ ហើយក៏សាបមាត់ ឧស្សាហ៍ជ្រាបទឹកមាត់ ដោលក្នុងក្រពះក្អួតចង្អោរមកព្រមមិនឈប់រហូត!»
«អាការៈនេះ ដូចជា...ស្ត្រីមានផ្ទៃពោះ..ចាញ់កូន!»
«ចាញ់កូនជីដូនជីតាឯងអី!» លោកស្រី ដារីរ៉ា ថាមិនទាន់ផុតមាត់ប្រញាប់លើកដៃគក់លើស្មា ដូជុន អស់មួយទំហឹងកម្លាំង។
«អូយបង..ខ្ញុំឈឺណាស់!»
«ធ្វើដល់គ្រូពេទ្យហើយនៅនិយាយឡប់ៗទៀត!»
«បង..អាការៈទាំងអស់នេះវាដូចគ្នាពេកទើបបានជាខ្ញុំនិយាយដូច្នេះ ឥឡូវអញ្ចេះទៅសាកគិតប្រថុយឱ្យ ថេយ៍ ធ្វើតេស្តទឹកនោមម្តងមើលក្រែងលោអាចមានភាពខុសប្រក្រតីអ្វីមួយកើតឡើង ងាយស្រួលរកឃើញចម្លើយ!»
«ថេយ៍ ព្រមទេកូន?» ថេយ៉ុង សម្លឹងមើលមុខម្តាយនិងលោកពូដោយឫកពាអេះអុញៗ។
«ព្រមហើយម៉ាក់!» គេសម្រេចចិត្តធ្វើតាមពាក្យសម្តីពូរបស់ខ្លួន ចំណែកឯ ដូជុន រូតរះក្រោកឡើងទៅចាប់យកឧបករណ៍ធ្វើតេស្តមករក ថេយ៉ុង ពិតប្រាកដមែន។
«យកទៅ..ធ្វើតេស្តមើលឱ្យអស់ការសង្ស័យម្តង!» ថេយ៉ុង ចាប់យកឧបករណ៍មួយនោះមកសម្លឹងមើលយ៉ាងយូរ បើសួរថាគេមានអារម្មណ៍ភ័យខ្លាចទេ គេប្រាកដជាភ័យញ័រដៃជើងសសឹកហើយ តែបើគេគេចវេសមិនព្រមធ្វើតេស្តមើលក៏ពិបាករករោគសញ្ញាជំងឺដដែល។
ខាងក្នុងបន្ទប់ទឹកត្រជាក់ស្រេងរាងតូចបញ្ចប់កិច្ចការផ្ទាល់ខ្លួនរួចរាល់ ទើបចាប់បន្តក់កាកសំណល់ផ្សើមទៅលើទ្រនិចឧបករណ៍មួយនោះដោយការអន្ទះសារ ឈររង់ចាំមើលលទ្ធផលពិនិត្យតើការពិតនិងក្លាយទៅជាយ៉ាងណា។
5 នាទីក្រោយ
តុៗ...
«យ៉ាងម៉េចទៅហើយកូន?» រង់ចាំយូរពេកអ្នកជាម្តាយមានចិត្តឆ្លេឆ្លាហាក់បីនៅមិនស្ងៀម ព្រោះអារម្មណ៍ភ័យខ្លាចកូនខ្យល់ចាប់ដួលសន្លប់ក្នុងបន្ទប់ទឹក។
«ចាំបន្តិចម៉ាក់!» ថេយ៉ុង ស្រែកពីខាងក្នុងមកខាងក្រៅវិញ បន់ឱ្យឧបករណ៍មួយនោះបង្ហាញអ្វីឡើងមកឱ្យខ្លួនបានឃើញតាមទៅដោយអារម្មណ៍ច្របូកច្របល់ខ្លាំងបំផុត។ បារម្ភខ្លាំងពេក ថេយ៉ុង ស្រាប់តែចាប់ឧបករណ៍មួយនោះដើរចេញមកទាំងមិនខ្ចីរង់ចាំយូរទៀត គេកាន់វារៀងរបេះៗប្រៀបដូចជាចង់បោះចោល ហើយគិតថាគ្មានអី្វសំខាន់ ម្យ៉ាងវិញទៀតវាគ្មានបានការជួយស្អីដល់ខ្លួនឱ្យបានធ្វើតេស្តរកឃើញអាការៈចង្អោរមិនបាត់រាល់ថ្ងៃដែរ។ ខណៈនោះ លោកស្រី ដារីរ៉ា ស្ទុះវឹងទៅចាប់យកឧបករណ៍ពីដៃកូនប្រុសមកសម្លឹងមើលឃើញថាគ្មានលទ្ធផលអ្វីបង្ហាញឡើងទាំងអស់ គាត់គោះវាម្តងជាពីរដងនៅតែរកមិនឃើញសញ្ញាអី្វទៀត។
«ហ៉ើយ..វិធីអាឆ្កួតយ៍ឯងគ្មានទៅបានការស្អីទេ..ថេយ៉ុង មានកូនមកពីណាចេះតែថាហើយអាឡប់គ្រឿង!» គាត់ជេរផង បន្ទោសប្អូនប្រុសផង មុននឹងគប់គ្រវែងចោលឧបករណ៍មួយនោះទៅក្នុងធុងសំរាមបាត់។
«អ្ហា-ខ្ញុំស្មានតែវាអ៊ីចឹងមែន បានចេះតែរកវិធីមកពិនិត្យមើលទៅ បើគ្មានក៏គ្មានទៅមកសម្រាកឱ្យបានធូរស្រាលខ្លួនបន្តិចសិនទៅ បន្តិចទៀតក្មេងៗលើកអាហារមកដល់ហើយញ៉ាំអីទ្រាប់ពោះខ្លះលេបថ្នាំហើយក៏ព្យាយាមសម្រាកឱ្យបានច្រើនឆាប់បានជាកុំបង្អត់អាហារអ្វីសោះនោះ!»
អ្នកទាំងពីរសម្លឹងមើលមុខកំលោះវ័យខ្ចីដោយក្នុងខ្សែភ្នែកបារម្ភរៀងៗខ្លួនដដែល ថ្លែងពីអ្នកដែលត្រូវគេណែនាំប្រាប់ចាប់ផ្តើមមានអារម្មណ៍ស្រងាកចិត្តស្តូក ព្រោះតែងតែគិតចង់ដឹងពីការពិតចំពោះជំងឺរបស់ខ្លួនយ៉ាងអន្ទះសារប៉ុន្តែចុងក្រោយបានត្រឹមតែលះបង់ពេលវេលាទន្ទឹងរង់ចាំយ៉ាងទទេស្អាតដដែល។
រាត្រីនេះ..
ក្រោមអំពូលភ្លើងអគ្គិសនីនាពេលរាត្រីសំឡេងគ្រាប់រលឹមធ្លាក់ចុះមកបន្តបន្ទាប់បុកលាន់ឮសូរសំឡេងប្រាំងៗទង្គិចនិងដំបូលផ្ទះមិនដាច់សូរ។ រាងកាយដ៏តូចស្រឡូនអង្គុយផ្អែកខ្នងក្បែរក្បាលគ្រែសម្លឹងមើលទឹកសន្សើមទៅតាមមាត់បង្អួចជាមួយកែវភ្នែកខ្មៅនិល បង្កប់ទៅដោយទុក្ខក្រៀមក្រំប្លែកចម្លែកក្នុងចិត្ត ដោយសូម្បីតែក្នុងខ្លួនប្រាណរបស់គេ ក៏មិនអាចប៉ាន់ស្មានដឹងពីជម្រៅដួងចិត្តខ្លួនឯងកំពុងតែពិបាកចិត្តធ្វើទុក្ខបុកម្នេញដោយសារតែរឿងហេតុអី្វដែរ។
«បើអូនអាចមានកូនបានបងសប្បាយចិត្តទេ?» ថេយ៉ុង ចោលសំណួរគ្មាននរណានៅរង់ចាំឆ្លើយតបនៅទីនេះជាមួយកែវភ្នែកក្តៅផ្សាររលីងរលោងគេមានអារម្មណ៍ហេងហាងស្រងាកក្នុងចិត្តប្លែកណាស់ ដំបូងគិតថាគ្រាន់តែជារោគសញ្ញាជំងឺធម្មតាៗ ប៉ុន្តែគំនិតរបស់លោកពូគេដែលបានពោលពាក្យចាប់តាំងតែព្រឹកព្រលឹមមិញនោះ ធ្វើឱ្យគេនៅវិលវល់គិតច្រើន អំពីទស្សនៈទាំងអស់នោះមិនព្រមឈប់មួយវិនាទីណាសោះ។ បើសិនជាគេអាចមានកូនបានគឺជារឿងល្អខ្លាំងណាស់ ប្រសិនបើគេអាចក្លាយទៅជាម្តាយរបស់នរណាម្នាក់គេប្រាកដជាអាចទទួលបានបទពិសោធន៍ថ្មីនៅក្នុងជីវិតមួយនេះជាក់ជាមិនខានឡើយ។
ក្រាក!!
«អូនមិនទាន់ចូលគេងទៀត?» ជុងហ្គុក វិលត្រលប់មកពីធ្វើការវិញ មិនភ្លេចយួរស្បោងចំណីអាហារយកមកផ្ញើ ថេយ៉ុង ដែរ។
«នៅទេ!»
«បងបានទិញស៊ុបក្តាមមកឱ្យអូនញ៉ាំដែរ បងមិនឱ្យគេដាក់ជីទេ ខ្លាចអូនញ៉ាំមិនបាន!»
«មកជិតអូនមក អូនចង់ឱប!» អ្នកកំលោះរហ័សរហួនដាក់របររបស់ចុះទៅលើតុកក្បែរនោះ សឹមដាក់គូទអង្គុយចុះចាប់ទាញរាងតូចមកឱបយ៉ាងណែននិងថើបទៅលើសៀតផ្ការាងតូចមួយខ្សឺតធំបន្ថែមទៀត។
«នឹកបងហ៎?»
«នឹក!!» ថេយ៉ុង ឆ្លើយដោយសំឡេងរអាក់រអួលអាចទាយដឹងថាគេកំពុងតែយំបាន។
«អូនយំមែនទេ?» ជុងហ្គុក ចាប់ដឹងភ្លាមលើកបាតដៃស្ទាបលើថ្ពាល់ ថេយ៉ុង ទើបដឹងថាគេពិតជាបានលួចយំពិតមែន។
«អូនគ្រាន់តែនឿយហត់បន្តិចបន្តួច ព្រោះក្អួតចង្អោរមិនបាត់!»
«អ៊ីចឹងអូនក៏ញ៉ាំអាហារពីបីម៉ាត់ទៅ កុំអត់សោះបែបនេះអីខ្លាចមានបញ្ហាក្រពះធ្ងន់ធ្ងរណាស់ បងបារម្ភណា!»
«អូនញ៉ាំក៏បាន!» ថេយ៉ុង ងក់ក្បាលស្តាប់បង្គាប់ ចំណែកឯ ជុងហ្គុក ប្រញាប់ក្រោកដើរទៅចាប់ស្រាយថង់កញ្ចប់អាហារដកប្រអប់ស៊ុបក្តាមដែលបានទិញមកមុននេះចេញមក សឹមយកសំរាមទៅបោះចោលក្នុងធុងសំរាម។
«នរណាគេពិនិត្យផ្ទៃពោះ?» ដោយក្រឡេកទៅឃើញឧបករណ៍ក្នុងធុងសំរាមភ្លាម ជុងហ្គុក ឆោឡោសួរយកតែម្តងមុននឹងឱនរើសវាយកមកសម្លឹងមើលតាមរយៈកែវភ្នែកភ្ញាក់ផ្អើល កាលបើឃើញលោតខ្សែបន្ទាត់ក្រហមពីរកាំរួចមកហើយ។
«របស់អូន!» ថេយ៉ុង ឆ្លើយតបដោយទឹកមុខស្រឡើ ខណៈ ជុងហ្គុក ខាងណោះបែរជាចងចិញ្ចើមឡើងក្រាស់ឱ្យឃ្មឹក។
«អូនមានកូនឬ?» រាងតូចភ្ញាក់ព្រើត បើកភ្នែកធំៗយ៉ាងក្រឡោតសម្លឹងមើលទឹកមុខឆ្ងល់មួយទំហឹងរបស់ ជុងហ្គុក ដោយបបូរមាត់ក៏ចាប់បង្ហើបនិយាយយ៉ាងញ័រចង្វាក់ទទ្រើក។
«គ..គឺ..អ..អូន..ពិនិត្យមើលព្រឹកមិញ!»
«ខ្សែបន្ទាត់ក្រហមពីរកាំបញ្ជាក់ថាអូនមានកូន!» ជុងហ្គុក និយាយញ័របបូរមាត់ចំប្រប់ លែងខ្វល់ពីចានស៊ុប បែរជាស្ទុះដើរចូលមកចាប់ក្រសោបផ្ទៃមុខ ថេយ៉ុង ទាញមកថើបបបូរមាត់ក្រពុំជាច្រើនខ្សឺត។
«ពិតជារបស់អូនមែនហ្អេ?» គេសួរម្តងទៀត រំភើបខ្លាំងពេកធ្វើឱ្យកែវភ្នែកទាំងសងរលីងរលោងចេញមកតិចៗ។
«របស់អូនពិតប្រាកដមែន!» ថេយ៉ុង ឆ្លើយចប់យំសស្រិកសស្រាក់ចាប់ឧបករណ៍នោះពីរដៃ ជុងហ្គុក មកសម្លឹងមើលឃើញទិដ្ឋភាពដូចទៅនឹងពាក្យសម្តីរាងក្រាស់បានអះអាងពិតមែន ទឹកភ្នែកគេក៏ហូរស្រក់ចុះមកតក់ៗពីព្រោះអារម្មណ៍អររំជើបរំជួលក្រៃលែងគ្មានពាក្យអ្វីអាចថ្លែងវាចាបកស្រាយបាននោះទេ។
«អ្ហឹកៗ..កូន!!!»
«ថេយ៍ ម៉ាក់យកទឹកដោះគោមកឱ្យកូន!» ស្ត្រីចំណាស់នៅតែប្រើប្រាស់ទម្លាប់ចាស់ដូចដើម គាត់បានយកទឹកដោះស្រស់ជាប្រចាំ លើកចូលមកឱ្យកូនប្រុសញ៉ាំមុនពេលចូលគេងរាល់យប់ មិនភ្លេចសម្លឹងមើលសកម្មភាពឱបក្រសោបគ្នាដ៏ស្អិតរមួតដែលកំពុងតែបង្ហាញឡើងក្នុងកែវភ្នែករបស់គាត់ជាមួយនិងទឹកមុខងឿងឆ្ងល់នោះទេ។
«ម៉ាក់!» ថេយ៉ុង ប្រកូកសំនៀងហៅអ្នកម្តាយរួចក្រោកប្រញាប់ប្រញាល់បោះជំហ៊ានដើរចូលទៅរកគាត់មិនភ្លេចហុចឧបករណ៍ឱ្យអ្នកម្តាយបានសម្លឹងមើល។
«ជាអី?»
«ខ្ញុំមានផ្ទៃពោះណាម៉ាក់!»
«អ្ហះ?មានផ្ទៃពោះយ៉ាងម៉េច?» គាត់ភ្ញាក់ស្ទើរគាំងប្រសាទគិតហើយមានអារម្មណ៍វិលវល់ច្របូកច្របល់ ព្រោះសម្តីកូនប្រុសបានពោលពាក្យនិយាយអះអាងមុននេះបន្តិច។
«ខ្ញុំមានកូន..ម៉ាក់ស្តាប់បានទេ..នេះហើយលទ្ធផលធ្វើតេស្តដែលលោកពូបានប្រាប់ខ្ញុំឱ្យធ្វើតាមវីធីសាស្ត្ររបស់គាត់នោះ!»
«អ្ហេ..មានកូនយ៉ាងម៉េចបានម៉ាក់វិលវល់អស់ហើយ!» លោកស្រី ដារីរ៉ា ថាចប់ចាប់អូសដៃ ថេយ៉ុង បង្អូសរាងតូចចេញមកឈរនិយាយគ្នាខាងក្រៅបន្ទប់តែពីរនាក់ដោយភាពស្ងៀមស្ងាត់។
«រឿងនេះវាអាចទៅរួចបានដោយរបៀបណាហះ? ឆាប់ប្រាប់ម៉ាក់ភ្លាមមក!»
«ខ្ញុំមិនដឹងទេម៉ាក់..សុខៗក៏មាន..»
«មានកូនលុះត្រាតែឯងជាមនុស្សស្រី ទើបអាចមានផ្ទៃពោះបាន តែឯងជាមនុស្សប្រុសគ្រាន់តែមានអត្តចរិតទន់ភ្លន់ជាងមនុស្សប្រុសទូទៅមិនប្រាកដថាឯងអាចមានកូនបាននោះទេ ថេយ៉ុង!»
«មានបានតើសបង..» សម្តីរបស់ ដូជុន ស្រាប់តែបានលើកឡើងធ្វើឱ្យទឹកមុខម្តាយកូនទាំងពីរនាក់ហាក់មានចម្ងល់រឹតតែណែនកកស្ទះពេញក្នុងខួរក្បាលបន្ថែម។
«កាលពីព្រឹកមិញនេះខ្ញុំមិនអស់ចិត្តសោះ ទើបត្រូវយកសារធាតុធ្វើតេស្តទៅពិសោធន៍នៅឯមន្ទីពេទ្យធំបន្ថែមទៀត កម្រិតអ័រម៉ូនក្នុងឈាមរបស់ ថេយ៉ុង គឺខុសប្លែកមិនធម្មតាពីមនុស្សប្រុសទូទៅ ដែលយើងអាចសន្មត់បានថាពពួក (Group Omegaverse ) ឈាមទាំងនេះអាចមានតិចខ្លាំងបំផុតនៅលើសកលលោកយើងនេះ ដែលយើងអាចចែកចេញជាបីរួមមាន alpha,beta,omega ជាធម្មតា Omega ជាមនុស្សប្រុសគឺអាចមានផ្ទៃពោះបាន ដូច្នេះហើយសរុបសេចក្តីមក ថេយ៉ុង គឺស្ថិតនៅក្នុងចំណោមពពួកទាំងអស់នោះដែរ..»
«បើអ៊ីចឹងបានន័យថាយើងក៏អាចមានចៅបានដែរមែនទេ?»
លោកស្រី ដារីរ៉ា ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ និយាយដោយទឹកមុខញញិមស្រស់ប្រៀបដូចជាផ្កា កាលបើដឹងថាគាត់អាចមានចៅម្នាក់ពរនិងគេបានហើយ។
«ត្រូវហើយបង!» ដូជុន ឆ្លើយតបក្នុងស្នាមញញិមសប្បាយចិត្តណាស់ដែរ។
«ប៉ុន្តែ...អា ថេយ៉ុង!»
«អូយម៉ាក់!!» ថេយ៉ុង ស្ញូញមុខកាលបើត្រូវម្តាយក្តិតលើសាច់ស្មាសឹងតែរបេះស្បែកទន់ល្មើយ។
«ប្រាប់ម៉ាក់មកហេតុអីបានជាឯងមានកូន?»
«ម៉ាក់...»
«គេចាប់ឯងឬ?»
«អត់ទេ កូនឱ្យគេខ្លួនឯង!»
«.......» គាត់ស្ងាត់ស្ងៀមស្មើនិងគាត់អស់យោបល់ក្នុងការបញ្ចេញមតិទៀតហើយ ចំណែកឯ ថេយ៉ុង ខាងណេះវិញលួចញញិមញញែម មានអារម្មណ៍សប្បាយចិត្តប្រៀបដូចជាបានត្រូវឆ្នោតរង្វាន់ធំយ៉ាងអ៊ីចឹង។ មានកូនជាចំណងដៃនិងកាដូដ៏ធំធេងខ្លាំងបំផុតមិនអាចកាត់ថ្លៃបានរឹតតែមិនងាយរកបានសំណាងទាំងអស់នេះផងទៀត។
ព្រឹកថ្ងៃថ្មី
ម៉ោង ៧:៣០ នាទីព្រឹក..
សំឡេងបោសជូតសម្អាតខាងក្នុងបន្ទប់បន្លឺរំខានដល់តំណេកអ្នកដែលបានគេងលុងលក់ជាមួយនិងសកម្មភាពដ៏មមាញឹក ខណៈអ្នកកំលោះសង្ហាក្នុងវ័យ ៣៣ ឆ្នាំរូបនោះ នៅតែបន្តបម្រើការងារជាបុរសមេផ្ទះទាល់តែបែកញើសជោកខ្នងអាវស្រក់ហូរហៀរកក្លាក់។
«បងមិនទៅធ្វើការទេឬ?» ថេយ៉ុង ភ្ញាក់ឡើងចោលសំណួរទៅកាន់នាយកំលោះជាមួយទឹកមុខស្មឿគ។
«ទៅមិនបានទេ បងនៅមើលថែប្រពន្ធកូន!» គ្រាន់តែនាយឆ្លើយចប់រាងតូចញញិមឡើងយ៉ាងស្រស់ប៉ប្រិម មើលចុះរៀបចំបន្ទប់បានស្អាតមានផាសុខភាព មានរបៀបរបបរៀបរយណាស់។ ចាប់តាំងពីដឹងថា ថេយ៉ុង មានគ្រាប់ពូជមួយសំងំដុះពន្លកថ្មីថ្មោងក្នុងពោះមក ជុងហ្គុក មិនដែលហ៊ានមាត់.កសម្តីធំដាក់រាងតូចឡើយ សំងំធ្វើការមិនមាត់មិនក បម្រើថែទាំអនាគតភរិយាប្រៀបដូចជាកែវចរណៃថ្នាក់ថ្នមមិនឱ្យទង្គិចទាំងផ្លូវកាយនិងផ្លូវចិត្ត។
«មិនទាន់បានមួយខែផង បងបារម្ភដល់ថ្នាក់នេះផងអ្ហេះ?»
«តែមួយថ្ងៃក៏ដោយ ក៏បងមានអារម្មណ៍មិនទុកចិត្តដែរ អូនចូលចិត្តធ្វើអ្វីៗច្រើនតែមិនសូវប្រុងប្រយ័ត្នបងបារម្ភខ្លាចមានបញ្ហា!»
«ខ្លាចមានបញ្ហាដល់កូនហ្នឹងស្មានថាអូនមិនដឹងអ្ហេះ?»
«ខ្លាចមានបញ្ហាតែទាំងពីរនាក់ហ្នឹង កុំនិយាយដូច្នេះអី ក្រោកមកទៅងូតទឹកសម្អាតខ្លួនចេញ និងអាលបានមកញ៉ាំអាហារពេលព្រឹកៗ កាលពីថ្មីៗនេះបងក៏បានទិញទឹកដោះគោបំប៉នសុខភាពមកឱ្យអូនបន្ថែមដែរ ទឹកដោះគោនេះជួយឱ្យឆ្អឹងអូនរឹងមាំ ជួយធ្វើឱ្យកែវភ្នែកមើលឃើញច្បាស់មិនហេវហត់អស់កម្លាំងខ្លាំងពេកទេ!»
«បានអនាគតប្តីជាដុកទ័រ..ធ្វើបានគ្រប់សព្វមុខសារពើ បើកូនឯងដេកដល់ម៉ោង ៨-៩ ព្រឹក ខ្ជិលសព្វ ខ្ជិលគ្រប់ ចាប់តាំងតែពីរឿងងើបលុបមុខដុះធ្មេញ!» លោកស្រី ដារីរ៉ា រអ៊ូឮៗទាំងព្រលឹម ខំភ្ញាក់ទៅផ្សារតាំងពីព្រឹកព្រលឹមអុល ទិញម្ហូបរបស់ញ៉ាំល្អៗទៀត មកទុកឱ្យកូនញ៉ាំទ្រាប់ពោះ ខ្លាចញ៉ាំអាហារល្អៗមិនបានគ្រប់គ្រាន់ មានបញ្ហាដល់កូនក្នុងផ្ទៃទៀតដែរ។
«ងើបបានហើយ នៅរលួយដល់ណាទៀត កំណើតឯងយើងមិនដែលថ្នមខ្លួនដល់ថ្នាក់ហ្នឹងទេ ងើបមកស៊ីបាយស៊ីទឹក!»
«ប្រយ័ត្នតែកូនខ្ញុំកើតមក ខ្ញុំបង្គាប់ឱ្យឈ្លោះជាមួយម៉ាក់ជំនួសខ្ញុំ តិចថាឈ្លោះមិនឈ្នះ?»
«សាកទៅអញបង្អត់បាយ..»
«បង្អត់ទៅ ចៅម៉ាក់សោះ!!!»
«អើរតែខ្លាំងអញបង្អត់អ៊ីចឹង ចៅណាក្បាលរឹងដូចម៉ែវា អញគក់ទាល់តែធ្លាក់ចេញកម្អួត!»
«ម៉ាក់ឆ្នាស់!!»
«ស្អីអាកូនញេញ..»
«បានហើយៗនៅឈ្លោះជាមួយកូនឮៗឱ្យកកោក ខ្ញុំហេវបាយណាស់នៀក!» ដូជុន ឧទានលើកដោយដៃអង្អែលក្បាលពោះតិចៗ។
«ទៅឥឡូវហើយ!» ស្ត្រីចំណាស់ស្រដីដោយបង្អូសបន្លឺសំឡេងដ៏វែងអន្លាយ។
«ចុះអាមួយនោះ ចេះស៊ីបាយទេ? ផ្ទះឯងមិននៅ មកសំងំនៅផ្ទះគេរាប់អានពួកម៉ាក សម្លឹងឃើញក្មួយគេឯង!»
«បាទ..ឥឡូវពួកម៉ាកពាក់កណ្តាល ពូថ្លៃពាក់កណ្តាល មិនសូវហ៊ានតវ៉ាជាមួយទេ ខ្លាចគេអត់លើកក្មួយឱ្យ!» ជុងហ្គុក និយាយទាញយកសំណើចអ្នកគ្រប់គ្នាឱ្យបន្លឺសំឡេងទ្រហឹងអឺងកងពេញតែផ្ទះ។
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់
