ល្ងាចដដែល..
ថេយ៉ុង ញញិមបិទបបូរមាត់ពុំជិត សម្លឹងមើលឃើញសារបង្ហោះបន្តកន្ទុយគ្នាជាច្រើនអត្ថបទ សូម្បីតែឪពុករបស់គេផ្ទាល់ក៏បានចូលរួមចំណែកនិយាយលើកទឹកចិត្តគេម្នាក់ផងដែរ។ មិនតែប៉ុណ្ណោះរឿងដ៏គួរឱ្យផ្អែមល្ហែមបំផុតគឺ ជុងហ្គុក បានសរសេររៀបរាប់ប្រាប់គេអំពីសំណេរទំនាក់ទំនងស្នេហាចាស់ៗ តាមរយៈរូបភាពចាប់តាំងតែពីគេ នៅមានវ័យក្មេងខ្ចីជាងនេះទៅទៀត។
«ថេយ៍!» អ្នកកំលោះចាប់ឈានប្រអប់ជើងដើរចូលទៅរកកាយតូចអង្គុយស្ងៀមលើគ្រែ មុននឹងហុចបាច់ផ្កាកុលាបពណ៌ក្រហមមួយបាច់ទៅឱ្យរាងតូចតំណាងដោយសេចក្តីស្រលាញ់។
«ទៅទិញផ្កាឱ្យអូនចាប់តាំងពីពេលណា?»
«ចៃដន្យអីមកពីទិញអាហារ បងឆ្លងកាត់ហាងផ្កា ឃើញស្អាតទើបទិញយកមកឱ្យអូនទៅស្រលាញ់ទេ?»
«ស្រលាញ់ស្អាតខ្លាំងណាស់!» ថេយ៉ុង ស្ថិតក្នុងទឹកញញិមញញែមរំភើបចិត្តព្រួចរួចក្រោកចាប់វាយកទៅដាក់ក្នុងថូរផ្កាខាងក្នុងបន្ទប់ដើម្បីលម្អឱ្យបានស្អាត ទុកនៅពេលដែលបានបើកទ្វារដើរចូលមក ឃើញផ្កាក៏លួចមានអារម្មណ៍ស្រស់ស្រាយ ម្យ៉ាងវិញទៀតនឹកដល់អ្នកដែលបានទិញផ្ញើឱ្យមុនគេ។ រាងតូចបកក្រោយដើរចូលទៅឈរសម្លឹងមើលរាងក្រាស់ ចាប់ប្រអប់អាហារចាក់វាចូលទៅក្នុងឆ្នាំងសម្រាប់កម្តៅទុកនៅពេលញ៉ាំ ថ្ងៃនេះនឿយហត់មកពេញមួយថ្ងៃគេមិនបានឆ្លៀតពេលជួយចម្អិនម្ហូបនោះទេ មានតែទៅទិញអាហារ មកពីហាងក្បែរម្តុំៗនេះយកមកញ៉ាំស្រាប់ៗតែប៉ុណ្ណោះ។
«ថេយ៍ ប្រយ័ត្នក្រពប់អាហារ!» ជុងហ្គុក ភ្ញាក់បះដៃបះជើងកាលបើ ថេយ៉ុង ស្រាប់តែរត់ស្ទុះវឹងមកចាប់ឱបក្រសោបចង្កេះគេ ពីខាងក្រោយយ៉ាងណែនតែនតាប់រង្វង់ដៃទាំងទ្វេ។
«អរគុណបងសម្រាប់ថ្ងៃនេះច្រើនណាស់!»
«បងត្រូវធ្វើដើម្បីអូនច្រើនទៀតណាស់ មិនចាំបាច់អរគុណបងដល់ម្លឹងទេ!»
«បងនៅធ្វើអ្វីទៀត?»
«បោកខោអាវ លាងចាន ធ្វើម្ហូប មើលថែប្រពន្ធ មើលថែកូន..»
«មានកូនឯណាឱ្យបងមើលថែហះ?» ថេយ៉ុង ផ្ទុះសំណើចលើកដៃវាយស្មាក្រាស់ឃ្មឹកសើចយ៉ាងកក្អឹក មិនដឹងជានាំគ្នានិយាយពីអ្វីសុខៗក៏ធ្លាយដល់ការគិតគូររឿងកូនង៉ែតកូនង៉ារឯណាផ្សេងទៅវិញ។
«កូនក្នុងពោះអូនឯងហ្នឹង!»
«ហ្អឺ..បងនេះចំមែន!»
«អ្ហា-កុំនិយាយច្រើន ឆាប់មកញ៉ាំអាហារវិញមក!» ជុងហ្គុក លើកចានម្ហូបបង្វែរដំណើរដើរសំដៅទៅរកតុអាហាររួចរៀបចំចានក្បានដើម្បីបានញ៉ាំបាយពេលល្ងាចជាមួយគ្នា។
«ញ៉ាំម្ហូបគេធ្វើប្រហែលជាមិនឆ្ងាញ់ដូចម្ហូបបងចម្អិនទេ!»
«ទ្រាំញ៉ាំមួយថ្ងៃសិនទៅ ពេលអូនរៀនចប់ទៅដល់ប្រទេសកូរ៉េវិញ បងចម្អិនអាហារឱ្យអូនញ៉ាំរាល់ថ្ងៃណា!» ថេយ៉ុង ងក់ក្បាលសន្សឹមៗប្រញាប់ដាក់គូទអង្គុយចុះទល់មុខរាងក្រាស់ រួចក៏បន្តញ៉ាំអាហារទៅមុខជាមួយគ្នា។
Eating food time...
"ញ៉ាំអាហារពេលល្ងាច..ជាមួយនិងបងពេទ្យ!"
"ប្រាប់ហើយថាកុំឱ្យហៅបងថាបែបនេះទៀត!"
"អ៊ីចឹងឱ្យអូនហៅថាយ៉ាងម៉េច?"
"បងប្រាប់អូនថាយ៉ាងម៉េចថ្ងៃមុន?"
"ឱ្យហៅថាលោកប្តី? ហៅយ៉ាងម៉េចបើមិនទាន់រៀបការផង?"
"បន្តិចទៀតគង់តែដល់ពេលរៀបការទេ រៀនទម្លាប់ហៅឱ្យហើយទៅ!"
"អ្នកទាំងអស់គ្នា មួយរយៈនេះបងពេទ្យឧស្សាហ៍តាមជម្រិតខ្ញុំ ឱ្យហៅគាត់ថាលោកប្តីគ្រប់ពេលមិនហៅក៏ធ្វើមុខក្រញូវជាទម្លាប់ហិហិ!"
"ព្រោះអីទៅថ្ងៃអនាគតក៏នៅតែហៅដដែល..សឺត!"
"បន្លំថើបគេគ្រប់ពេល ពេលគេង ពេលញ៉ាំបាយ ពេលដើរលេង!"
"ថើបមិនបានឬ? សង្សាបង បងចង់ថើប ចង់ឱបអូន មកពីអូនគួរឱ្យស្រឡាញ់ខ្លាំងពេក!"
"ថើបទៀតមកអ៊ីចឹង!"
"ជុប៎!!"
@មន្ទីពេទ្យ Sejeong
ការងារនៅក្នុងមន្ទីពេទ្យកាន់តែមមាញឹកច្រើនឡើងបន្តកន្ទុយគ្នារាល់ថ្ងៃមិនដាច់ពេលនោះទេ។
ចំណែកឯ ដូជុន ខាងណេះ នៅតែបន្តមកបម្រើការងារគ្រប់ពេល ហើយក៏បានមកជំនួសកន្លែងការងារឱ្យ ជុងហ្គុក បន្ថែមដែរ។ ប៉ុន្តែគេពុំដែលរអ៊ូរទាំ ដ្បិតឃើញមិត្តភក្តិនិងក្មួយប្រុសសំណព្វចិត្ត សប្បាយចិត្ត រីករាយជាមួយពេលវេលាផ្ទាល់ខ្លួន។ នៅមិនប៉ុន្មានឆ្នាំទៀតពួកគេក៏ឆ្លៀតពេលរិះរកពេលវេលាទាំងអស់នោះមិនបានច្រើនទៀតដែរ ដូច្នេះហើយអ្វីដែលអាចផ្តល់ឱ្យបានគឺការបើកចិត្តឱ្យធំទូលាយនៅកំឡុងពេលនេះ។
«លោកដុកទ័រ ជុង ឧស្សាហ៍ចេញមុខ ចេញមាត់ជាមួយក្មេងប្រុសម្នាក់នោះខ្លាំងណាស់ ច្បាស់ក្នុងចិត្តហើយមែនទេ? ថាយកគ្នាជាប្តីប្រពន្ធ?»
«អូយមិនដឹងទេរឿងផ្ទាល់ខ្លួនរបស់គាត់!»
«ពួកឯងគិតថាសមដែរ?»
«ដឹងអី? សមឬមិនសមរឿងរបស់គាត់ទេតើស!»
«មើលទៅអ្នកគ្រូពេទ្យដូចជាយកពេលវេលាធ្វើការមកចំណាយពេលឥតប្រយោជន៍ច្រើននាទីហើយសូមអញ្ជើញបំបែកផ្លូវគ្នា!» កំលោះ ដូជុន មិនដឹងជាអើតខ្លួនចេញមកពីត្រង់កន្លៀតណាមក ស្រាប់តែពោលពាក្យវាយប្រហារស្មារតីអ្នកគ្រូពេទ្យមាត់ចាបមាត់ព្រាបទាំងអស់នោះឱ្យភ្ញាក់ខ្លួនកន្ទ្រាក់នាំគ្នាចាកចេញទៅធ្វើការរៀងៗខ្លួនអស់គ្មានសល់។
«ចំជាមាត់ត្រីកំផ្លាញពិតមែន!!» ចង់នរណានិយាយស្តីពីរឿងស្អីគេមិនដែលយកខ្លួនទៅពាំងឈឺឆ្អាលនាំតែអំពុលទុក្ខនោះទេ ប៉ុន្តែពួកនេះនិយាយដើមក្មួយប្រុសដែលជាសាច់ឈាមរបស់ខ្លួនស្រលាញ់ស្ទើរលេបគេច្បាស់ជាមិនឈរស្ងៀមឱបដៃសម្លឹងមើលពពួកចូលចិត្តយករឿងគ្រួសារគេមកធ្វើជាចំណីមាត់ទុកគ្រាន់កំដរអារម្មណ៍ចាយពេលវេលានិយាយផ្តុំក្បាលគ្នាអត់ប្រយោជន៍ឡើយ។
«ដូជុន!»
«បងស្រីមកមន្ទីពេទ្យធ្វើអីបង?» នាយនិយាយទៅកាន់លោកស្រី ដារីរ៉ា ដែលទើបតែបានដើរចូលមករកនាយដល់ក្នុងមន្ទីពេទ្យ។
«មកណេះបន្តិច!» លោកស្រីមិននិយាយចរចារកណ្តាលវាលប្រញាប់ចាប់អូស.កដៃប្អូនប្រុសដើរចេញទៅឈរពិភាក្សាគ្នាស្ងាត់ៗ។
«មានរឿងអ្វីទៅបងដូចជាសម្ងាត់ដល់ហើយ!»
«ចាត់ការរឿងនេះឱ្យបងបន្តិច!» កែវភ្នែកដ៏មុតស្រួចសម្លឹងចំផ្ទៃមុខនាយកំលោះ ស្របពេលដែល ដូជុន ស្រាប់តែបង្ហាញទឹកមុខភ្ញាក់ផ្អើលឡើងមក។
«គួរធ្វើយ៉ាងម៉េចទៅបង ខ្ញុំមិនមែនជាអ្នកជំនាញ IT ឯណា?»
«ក៏ទៅរកមិត្តភក្តិឯណាដែលរៀនពូកែខាងជំនាញមួយនេះ..»
លោកស្រី ដារីរ៉ា ប្រើប្រាស់ប្អូនប្រុសយ៉ាងដាច់ខាតគ្មានលក្ខខណ្ឌ ដើម្បីដេញឱ្យគេទៅតាមរកអ្នកជំនាញពូកែខាងបច្ចេកទេសអេឡិចត្រូនិចមួយណាដែលអាចទុកចិត្តបានបំផុត។
«បន្ទាប់មកបងចង់ធ្វើយ៉ាងម៉េច?»
«ឱ្យគេលុបព័ត៌មាន ជុងហ្គុក ជាមួយនិងអតីតមិត្តស្រីរបស់គេចោលទៅ ព្រោះបងមិនចង់ឱ្យ ថេយ៍ ឃើញខ្លាចកូនពិបាកចិត្ត!»
«អូយបង..តែរឿងវាបែកធំដល់ថ្នាក់នេះទៅហើយ បិទវិញមិនជិតទេ យ៉ាងហោចណាស់ក៏នៅតែបន្តមាន បែកព័ត៌មានមកមួយពីរបីបួនបន្តកន្ទុយគ្នាបន្ថែមទៀតដែរ ពួកអាអស់នេះរកស៊ីលើខ្នងគេ ហែកកេរ្តិ៍រឿងអាស្រូវគេហ្នឹងឯង ម្យ៉ាងវិញទៀត ថេយ៉ុង និង ជុងហ្គុក ឥឡូវកំពុងតែល្បីល្បាញលើប្រព័ន្ធ Internet ស្រាប់ផង ដូច្នេះហើយរឿងដែលពួកវាចង់សារើ បញ្ហាចាស់ៗ មកសរសេរព័ត៌មានផ្តេសផ្តាស វាប្រាកដជាទៅតាមរកជីកកកាយមកឱ្យទាល់តែបាន យ៉ាងណាក៏ អាជុង..និងស្រីម្នាក់នោះបានចែកផ្លូវគ្នាអស់ពេលជាយូរមកហើយចាប់តាំងពីរៀននៅឯវិទ្យាល័យមកម្ល៉េះគិតមកទល់និងពេលនេះវាមានរយៈពេល 12-13 ឆ្នាំទៅហើយបង..»
«មកពីបងខ្លាចកូនគិតច្រើន ថេយ៉ុង ងាយនិងប៉ះទង្គិចអារម្មណ៍ខ្លាំងណាស់ជាពិសេសនោះគឺរឿង ជុងហ្គុក នេះឯង..ខ្លាចគេរៀនមិនចូល ធ្វើការក៏មិនកើតណា ជុន!» គាត់និយាយបណ្តើរសំដែងភាពសោកសៅបណ្តើរ សុខៗមកមានរឿងអាស្រូវមិនចេះចប់មិនចេះហើយ នៅមានព័ត៌មានផ្សព្វផ្សាយរឿងរ៉ាវមិនគួរផ្សាយដ៏ឥតប្រយោជន៍ទៀតលើសពីនេះក៏នៅមានក្រុមតែស្ករមួយចំនួន ចូលមកនិយាយដៀមដាមផ្លែផ្កា ស៊កសៀត មើលងាយ តាមបឺតជញ្ជក់ខាំមិនលែង ចូលចិត្តតែសួរនាំឬលើកយកបញ្ហាកូនប្រុសខ្លួន មកបង្ហោះសរសេរបែបនេះបែបនោះ ជាផលប្រយោជន៍ឱ្យខ្លួនឯង មិនដឹងថា ថេយ៉ុង ចួបអារម្មណ៍ស្មុគស្មាញយ៉ាងណានោះទេ។
«ខ្ញុំថាមិនអីទេបង ជុងហ្គុក នៅជាមួយ ថេយ៉ុង ស្រាប់ ថាមិនត្រូវពួកគេកំពុងតែនិយាយដោះស្រាយគ្នាហើយបងកុំព្រួយបារម្ភអី ធ្វើចិត្តឱ្យតែនឹងនរៗទៅណាបងមិនអីទេ!»
«ហ្អឹម!!» គាត់ងក់ក្បាលផ្ងក់ៗ ស្តាប់តាមសម្តីប្អូនប្រុសមិនហេងហាងក្នុងចិត្តទៀត ដ្បិត ថេយ៉ុង ធំពេញវ័យទៅហើយគេប្រហែលជាអាចមានផ្លូវចិត្តរឹងមាំជាងមុនបានច្រើន។
ព័ត៌មាន : អតីតមិត្តស្រី លោក ដុកទ័រ ចន ជុងហ្គុក ដែលគ្រប់គ្នាបានស្គាល់ថា ជាម្ចាស់មន្ទីពេទ្យ Sejeong នោះ ពេលនេះកំពុងតែលេចមុខនៅក្នុងទស្សនារដ្តីដ៏ល្បីមួយហើយនៅក្នុងនោះផងដែរ ក៏មានលេចឮពាក្យចចាមរ៉ាមអំពីទំនាក់ទំនងស្នេហាអ្នកនាងជាមួយលោកដុកទ័រ នៅពុំទាន់ដាច់ស្រឡះគ្នានៅឡើយ។ ថ្លែងរៀបរាប់ប្រាប់ដល់អ្នកសារព័ត៌មាន អ្នកនាង ម៉ារីអេ បាននិយាយឱ្យដឹងថាការផ្សារភ្ជាប់ទំនាក់ទំនងសារជាថ្មីម្តងទៀតរវាងអ្នកនាងនិងលោកដុកទ័រនោះគឺជារឿងពិត បើទោះបីជាពេលបច្ចុប្បន្នលោកកំពុងតែទាក់ទងជាមួយកំលោះវ័យក្មេងជាកូនប្រុសតែមួយគ្រាប់របស់វង្សត្រកូលអភិជនដោយក្តី។
Comment
► មិនដឹងជាមករកងាប់តាយហោងស្អីទ៎េះអញមុខឡើងក្រាស់
► គេឯណេះកំពុងតែផ្អែមល្ហែមចំពោះគ្នាឯងដក.កចេញមកទាំងថ្ងៃ
► ស្រីស្អីបែកថ្នាំឱ្យម្នាក់ៗឯងអ៊ីចឹង? កំពុងទាក់ទងគ្នាខ្មោចយ៍ស្អី? ខ្ញុំឃើញគេនៅស៊ីមីស៊ុបជាមួយគ្នាឆ្ងាញ់ដល់ចាស់!!
► មិនដែលឮដុកទ័រ ជុង រំឭកឈ្មោះម្តងផង សុខៗតែឯង...បែក!
► គេមិនយកចែឯងវិញទេ ទៅស្រុកចែឯងលក់ពោតស្ងោវិញទៅ
► ថេយ៉ុង ដឹងហើយគិតម៉េចទៅហ្ន៎??
See more...
New York/ ញ៉ូវយ៉ក
ម៉ោង ៧:៣០ នាទីយប់
បន្ទាប់ពីទទួលបានព័ត៌មានរួចមកហើយ ចូលមើលការបញ្ចេញមតិក៏ឃើញសុទ្ធសឹងតែជាពាក្យជេរតិះដៀលត្មិះទៅលើអតីតមិត្តស្រីរបស់ ជុងហ្គុក ទាំងអស់។ បើសួរថាស្ថានភាពរបស់ ថេយ៉ុង នៅពេលនេះកំពុងតែមានអារម្មណ៍យ៉ាងម៉េចដែរ? គេកំពុងតែអង្គុយញ៉ាំផ្លែឈើយ៉ាងឆ្ងាញ់មាត់ហើយបន្តអាន Comment អ្នកដែលចូលទៅជេរ ម៉ារីអេ ដែលជាអតីតមិត្តស្រីរបស់ ជុងហ្គុក តាំងតែពីរៀននៅឯវិទ្យាល័យយ៉ាងសុះសាច់ អានបណ្តើរ សើចបណ្តើរ ហើយថែមទាំងមានប្រុសកំលោះនៅគេងកើយក្បែរដើមទ្រូងខ្លួនកៀកកិតស្អិតរមួតដូចជ័រកាវបេះមិនព្រមរបូត។
«Daddy ទៅត្រូវរូវគ្នាជាមួយគេតាំងតែពីពេលណាមក?»
«Daddy នៅជាមួយអូនរហូតមិនដឹងរឿងឯណា?» ជុងហ្គុក ឆ្លើយ ខណៈ ថេយ៉ុង ទាញទូរស័ព្ទថតវីដេអូឡើង រួចឱនឈ្ងោកផ្ទៃមុខមកថើបបឺតជញ្ជក់បបូរមាត់ ជុងហ្គុក យ៉ាងឆ្ងាញ់បូករួមទាំងក្លិនផ្លែឈើក្នុងមាត់រាងតូចទៀតកាន់តែបង្កើតរស់ជាតិផ្អែមល្ហែមហើយឈ្ងុយក្លិនខ្លាំងលើសដើម។
«មាត់អូនផ្អែមទេ?»
«ផ្អែម!!»
«អ៊ីចឹងនៅញ៉ូវយ៉កជាមួយអូនរហូតទៅណា!»
«បាទ!»
«ឆ្លើយបាទជាមួយអូនពិរោះខ្លាំងម្ល៉េះ?»
«ឆ្លើយឱ្យអូនស្តាប់មានអារម្មណ៍ស្រលាញ់ប្តីខ្លាំងលើសដើម!»
«អូនស្រលាញ់លោកប្តីរាល់តែថ្ងៃទេតើស ប្តីសំឡាញ់!!!»
«សឺត!!!» ជុងហ្គុក ចាប់ថើបថ្ពាល់ ថេយ៉ុង មួយខ្សឺតរួចក្រោកឡើងដើរទៅចាប់ទាញកន្សែងសំដៅទៅរកបន្ទប់ទឹកបាត់។
«មិនបានដងឌឺឱ្យទេណា ព្រោះសុខៗមកឆ្កួតជ្រូកខ្លួនឯង ប៉ុណ្ណឹងនៅស្ទើរផងបន្តិចទៀតដឹងស.ខ្មៅខ្លាំងហើយ ពូកែតែខាងបំផុសបំផុលព័ត៌មានឱ្យមានរឿងឈឺក្បាលរាល់តែថ្ងៃ នៅមិនទាន់ចួបរបស់ពិតទេអស់លោក លោកស្រីអ្នកសារព័ត៌មាន ជាពិសេសអ៊ំស្រី ម៉ារីអេ មុខឡើងកញ្ចាស់ជាងម៉ែខ្ញុំទៀត..» ថេយ៉ុង និយាយបណ្តើរចុចវីដេអូថតសកម្មភាពអម្បាញ់មិញ Add Story Instagram យ៉ាងមានភាពផ្អែមល្ហែមជាមួយនិងបុរសគូស្នេហ៍ដ៏ស្អិតរមួត។
នៅពេលដែលអង្គុយគិត អស់មួយស្របក់ធំក្រោយមក គេស្រាប់តែក្រោកឈរសម្រាតខោអាវខ្លួនឯងចុះអស់រលីងគ្មានសេសសល់។
«នាងឯងជាអ្នកតាមខាំខ្ញុំមុនទេណា..ចាំមើលខ្ញុំធ្វើយ៉ាងម៉េច!»
រាងតូចបញ្ចប់សម្តីចប់ មិនភ្លេចកាន់ទូរស័ព្ទយកទៅតាមខ្លួនដែរ រួចលូកដៃចូលទៅចាប់គោះទ្វារបន្ទប់ទឹករាងក្រាស់លាន់សំឡេងទ្រហឹង។
តុៗ....
ក្រាក!!
«អូនមានការអី?» ជុងហ្គុក អើតក្បាលចេញមកតែត្រឹម.ករហង់។
«អូនចូលទៅក្នុងហ្នឹងដែរ!» អ្នកកំលោះឮដូច្នេះស្រាប់តែចងចិញ្ចើមឡើងឆ្កឹង។
«បងកំពុងងូតទឹកអូនចូលមកធ្វើអី?»
«អូនងូតទឹកដែរ!» ថេយ៉ុង ឆ្លើយហីៗសម្លឹងមើលមុខ ជុងហ្គុក ជាមួយល្បិចលាក់កំណួច។
«កំពុងតែស្រាតហ្នឹង?»
«មានអ្វីខុសទៅ?»
«.......» រាងក្រាស់ហាក់និយាយអីលែងចេញ ស្របពេលដែល ថេយ៉ុង បានសម្រុកដើរចូលទៅ នៅស្រាតននលគកឱ្យគេឃើញរាងកាយមិនចេះអៀនខ្មាសគេសោះ។
ជុងហ្គុក ចូលទៅអង្គុយត្រាំខ្លួនក្នុងអាងទឹក ខណៈ ថេយ៉ុង ក៏ចូលទៅអង្គុយទល់មុខនាយម្នាក់ដែរ។ ពួកគេបន្តងូតទឹកជាមួយគ្នាធ្វើដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។
«ថេយ៍!» អ្នកកំលោះភ្ញាក់ព្រើត ដ្បិតប្រអប់ជើងស្រឡូនស្រាប់តែកៀសប៉ះត្រូវអាវុធតូចត្រង់ប្រឡោះភ្លៅភ្ញាក់លស់ព្រលឹងអស់រលីង។
«មកពីអាងទឹកនេះតូចខ្លាំងពេកអូនសូមទោសផងណា!»
«ហ្អឹម!» ជុងហ្គុក គ្រាន់តែគ្រហឹមមុននឹងលើកដៃចាប់ពពុះសាប៊ូមកត្រដុសដុះខ្លួនប្រាណញីខាត់ថ្នមៗ។
«អូនឯងធ្វើស្អីទៀតហើយ?» ម្តងនេះគេភ្ញាក់ឈុតធំ កាលបើឃើញរាងតូចស្រាប់តែលើកជើងទាំងគូ ដាក់មកលើស្មានាយ រួចទម្រេតខ្នងផ្អែកក្បាលលើមាត់អាងទឹកយ៉ាងច្រឡឺម។
«អង្គុយយូរៗអូនចុកចង្កេះណាស់ ចង់គេងអ៊ីចឹង!»
«យ៉ាប់ណាស់នៅក្មេងសោះចេះឈឺចង្កេះឈឺខ្នងទៅកើតដែរ!» គេបានត្រឹមតែពោលពាក្យហួសចិត្ត រួចសើចដោយទឹកមុខកំប្លុកកំប្លែង។
ថេយ៉ុង ទាញទូរស័ព្ទមកថតរូប ជុងហ្គុក ជាច្រើនសន្លឹករួចទុកវាទៅលើធ្នើដាក់សម្ភារៈសាប៊ូឱ្យបានត្រឹមត្រូវ មុននឹងឡើងទៅងូតទឹកស្អាតជម្រះភាពរអិលដោយពពុះសាប៊ូលើដងខ្លួនជាមួយរាងក្រាស់ សន្សឹមនាំគ្នាចាប់ទាញកន្សែងមកជូតសម្ងួតខ្លួនស្លៀកពាក់ចូលគេងតែម្តង។
ប្រទេសកូរ៉េ
@ភូមិគ្រឹះ គីម
ស្ត្រីចំណាស់ក្នុងទឹកមុខបារម្ភហួសថ្លែងឯណេះ ហាក់បីទទួលបានអារម្មណ៍ពុំសូវសប្បាយចិត្តសោះ។ មួយរយៈក្រោយមកនេះ កូនប្រុសសំណព្វចិត្តតែមួយគត់របស់គាត់ ពុំសូវទាក់ទងមកនិយាយសន្ទនាគ្នាល្អូនល្អឺនជាមួយនិងគាត់ឡើយ អារម្មណ៍នឹកកូន បូករួមទាំងអារម្មណ៍ភ័យខ្លាចថាកូនមានការពិបាកចិត្តទៀត ធ្វើឱ្យគាត់ចលាចលពេញក្នុងដើមទ្រូងអស់ទៅហើយ។
«ខ្ញុំថាមិនអីទេ បងទៅគិតច្រើននាំតែពិបាកចិត្តធ្វើអ្វី?» ដូជុន ពោលពាក្យកំឡុងពេលដើរចូលមកអង្គុយក្បែរគាត់ក្នុងបន្ទប់ទទួលភ្ញៀវ។
«ហ៉ើយ..អារម្មណ៍បងជាម្តាយកូន គិតពីគេខ្លាំងបែបនេះហើយ!»
«មិនដឹងជាទៅគិតនាំស្មុគស្មាញខួរក្បាលធ្វើស្អីទេបង អាជុង វាស្រលាញ់ ថេយ៍ ខ្លាំងណាស់ រឿងខ្លះវាមិនបានខុស ក៏វាស្ម័គ្រចិត្តសូមទោសទៅកាន់ ថេយ៍ គ្រប់ពេលដែរ បងធ្វើចិត្តឱ្យតែសប្បាយៗទៅកុំទៅខ្វល់ខ្វាយឈឺចិត្តស្អិតទ្រូងអី!» គេមិននិយាយតែមាត់ តែដៃនៅរាវចាប់ដបស្រាយកមកចាក់ផឹកយ៉ាងទំនង លោកស្រី ដារីរ៉ា អត់ទ្រាំមិនបាននិងលើកដៃខោកក្បាលប្អូនប្រុសមួយក្រញរ។
ឃូស!
«អូយបង!!!»
«ជាគ្រូពេទ្យផឹកស្រាឯណាពាក្យថាស្រលាញ់សុខភាពនោះ ឯងនេះប្រយ័ត្នតែក្រិនថ្លើមឆាប់ស្លាប់ទៅ ខ្លួនមិនទាន់រៀបការ មានប្រពន្ធកូនផង!»
«បងនេះចំមែនផឹកតិចតួចសោះដាក់ទំនាយឱ្យខ្ញុំឆាប់ស្លាប់ដែរ!»
«អើរបើឯងងាប់បាត់ បានអ្នកណានៅជួយមើលថែកូនប្រុសយើង? កូនយើង កូនមាស កូនពេជ្រ កូនប្រាក់ មានតែមួយគ្រាប់នេះផង បើគេយ៉ាងម៉េចយ៉ាងម៉ាទៅឯងគិតយ៉ាងម៉េច?»
«បងនិយាយធ្វើមើលកូនខ្លួនឯង ជា កូនង៉ែត កូនង៉ា រត់ស្រាតមិនដឹងខ្យល់អីយ៉ាងអ៊ីចឹង..កោតតែគាត់គិតឃើញគំនិតនេះទៅរួចដែរ!» ដូជុន គ្រវីក្បាលហួសចិត្តឥតឧបមារួចលើកកែវស្រាបម្រុងផឹក។
Notifications
@Kim Taehyung
ទីងៗ....
«ថេយ៉ុង មក Add Story ល្មម កំពុងតែនឹកខ្លាំងៗផងសំណព្វចិត្តម៉ាក់..!»
«អាជុនស្អីហ្នឹង?»
«អីបង???»
"ព្រលប់មិនទាន់ ចាប់លើកជើងអូនដាក់លើស្មាបង ទាល់តែផុតក្បាល!"
ព្រូស!!!!!!!!!!!!!!!
«ឈ្លក់ស្រា...លោកព្រះ...»
«ក្មេងៗយកប្រេងខ្យល់មកខាងណេះបន្តិច..អញចង់ខ្យល់ចាប់!»
YOU ARE READING
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់
