ភាគ១៧៖កូនក្មេងពូកែងរង៉ក់

5.9K 272 4
                                        

     ជុងហ្គុក ក្នក់ក្នាញ់សម្តី ថេយ៉ុង ចង់តែចាប់បឺតជញ្ជក់បបូរមាត់ឱ្យស្លេកម្តង ពូកែនិយាយត្បកនាយ ឫកពាគឃ្លើនខ្លាំងណាស់ មិនខ្លាចគេចាប់ធ្វើបាបសោះ នៅតែពីរនាក់ផងគេចង់ធ្វើយ៉ាងម៉េចក៏បានដែរឱ្យតែបាននៅក្បែរសង្សាក្មេងខ្ចីម្នាក់នេះ ចង់ថ្នាក់ថ្នម ល្បួងលួងលោម ប្រលោមស្នេហ៍ យកចិត្តទុកដាក់ លន់តួសព្វគ្រប់បែបយ៉ាង ព្រោះតែពាក្យថាស្រលាញ់ ធ្វើឱ្យគេដាច់ចិត្តធ្វើខ្លួនថោកទាប មិនខ្លាចខ្វល់ពីអ្វីទាំងអស់។
     «ប្តីក្រៅខោក៏បាន ឱ្យតែបានឱបប្រពន្ធក្នុងខោ!» ថេយ៉ុង ប្រឹងទប់សំណើចឮសូរនាយនិយាយសម្តីឡឺកឺរួចមកហើយ ធ្វើឱ្យគេហួសចិត្ត កាលពីមុនចាស់ទុំមិនឡេះឡះនិយាយស្តីអ្វីមួយប្រុងប្រយ័ត្នណាស់ ឥឡូវនេះចេះតាម ញញ៉េះញញ៉ោះ និយាយលួងយកចិត្តថ្លើម ពូកែខាងប្រើស្នៀតល្បិចបញ្ឆោតមិនចាញ់កាលពីខ្លួននៅជាកុមារភាព។
     «ងូតទឹក!» ថេយ៉ុង ហុចកន្សែងឱ្យនាយ រួចដើរបង្ហួសទៅចាប់ទូរស័ព្ទមកចុចសម្លឹងមើលម៉ោង ម៉ោងចរត្រឹម ៩:០០ នាទីល្មម។
     ជុងហ្គុក ដើរតម្រង់ទៅរកបន្ទប់ទឹក ដើម្បីងូតទឹកបាត់ ខណៈទូរស័ព្ទស្រាប់តែរោទ៍រន្ទឺសំឡេងឡើង។
     «ហេឡូ!ម៉ាក់..»
     (គេងនៅកូន? ម៉ាក់នឹកកូនណាស់!)
     «នៅទេម៉ាក់ ! កូនក៏នឹកដល់ម៉ាក់ដែរ តែកូនមានរឿងសំខាន់ចង់ប្រាប់ដល់ម៉ាក់!»
     (រឿងអីអ្ហះកូន?)
     «បងពេទ្យមករកកូនតើស!»
     (អ៊ីចឹង?)
     «ម៉ាក់គាត់មករកកូនដល់ New York គួរធ្វើយ៉ាងម៉េចទៅម៉ាក់?»
     (ម៉ាក់ម៉េចនិងដឹងទៅ? បើគេមិនប្រាប់ម៉ាក់ផង?)
     «ឥឡូវកូនបើកទ្វារឱ្យគាត់ចូលបន្ទប់ហើយ!»
     (ហ្អឺ?)
     «ដេកលើគ្រែជាមួយកូន!»
     (ហ្អាក?)
     «គាត់ថើបកូន ឱបកូនថែមទៀត!»
     (កូនឯងមិនប្រកែក!)
     «ប្រកែកធ្វើអីទេម៉ាក់ បើបងពេទ្យស្រលាញ់កូនដែរ!»
     (តែកូនឯងនៅមិនទាន់បានរៀបការជាមួយគេឯណាកូន ឱ្យបងថើបតាមចិត្តម្តេចនិងបាន ខូចខ្លួន ខូចប្រាណ អស់ហើយ រៀបការរួចសឹមឱបថើបគ្នាក៏មិនទាន់ហួសពេលដែរកូន!)
     «តាមពិតបងពេទ្យ មិនបានថើបកូនទេ កូនរត់ទៅរកគាត់មុនខ្លួនឯងតើស!»
     (បានហើយដេកទៅអ៊ីចឹង ដេកឱ្យគេរំលោភទៅ បើមិនចេះគិតគូរពីខ្លួនឯង!)
     «តែគាត់ចាប់រំលោភកូន កូននៅស្ងៀមហើយ!»
     (កូនឆ្កួត..ឆ្កួតកូនអញមួយទទេ!)
     និយាយគ្នាម៉ែកូនបានត្រឹមប៉ុណ្ណេះ ថេយ៉ុង និងគាត់បានបិទទូរស័ព្ទចុះ ស្របពេលដែល ជុងហ្គុក បានងូតទឹករួចរាល់ហើយល្មម។ នាយពាក់អាវយឺតស.រលុងៗ ជាមួយខោខោចជើង លើជង្គង់បន្តិច មុននឹងបោះជំហ៊ានចូលទៅរករាងតូចដោយសក់ក្បាលនៅសើមទទឹកតិចៗបន្ថែមផងដែរ។
     «ពេលណាអូនចូលគេង?» ជុងហ្គុក ទម្លាក់ខ្លួនអង្គុយចុះលូកដៃទៅចាប់អង្អែលក្បាល ថេយ៉ុង ខណៈរាងតូចប្រញាប់ច្រានប្រអប់ដៃនាយចេញ។
     «កុំហៅអូនៗរលួយខ្លាំងពេក!»
     «អ៊ីចឹងឱ្យបងហៅថាយ៉ាងម៉េច? ហៅថាប្រពន្ធសម្លាញ់វិញឬ?»
     «ទុកហៅអនាគតប្រពន្ធបងទៅ!»
     «ហៅអូនឯងហ្នឹងហើយអនាគតប្រពន្ធបងនោះ!» ជុងហ្គុក សើចរលៀមឱនទៅថើបលើផែនខ្នង ថេយ៉ុង មួយខ្សឺត។
     «ន៎ែ!» កំលោះតូចកញ្ជ្រោលខឹងដូចឆ្មាគេជះទឹកដាក់ គ្រាន់តែថើបខ្នងបន្តិចសោះស្រែកខ្លាំងៗធ្វើដូចគេយកភ្លើងមកអុជខ្លួនយ៉ាងអ៊ីចឹង។
     «បងស្រលាញ់..»
     «ស្រលាញ់ស្រីអាយុស្មើបងហ្នឹងមែន?»
     «ទេ!ស្រលាញ់អូនឯងតើស!» ថេយ៉ុង ងើបអង្គុយទាញកន្សែងពីដៃ ជុងហ្គុក មកកាន់ជាប់។
     «កន្សែងនេះជារបស់ខ្ញុំទេ បើបងចង់ប្រើប្រាស់ទិញអាថ្មីទៅ!»
     «កាលពីមុនយកខោអាវបងស្លៀកគេងផង បងមិនដែលកំណាញ់ចិត្តជាមួយអូនទេ ចិត្តអាក្រក់អីជាមួយប្តីឯងសោះ?»
     «ប្តីចម្កួតចឹងចិត្តអាក្រក់ដាក់ដល់ចាស់!» ក្មេងសោះឈ្លើយថាឱ្យមនុស្សចាស់សុទ្ធតែចម្កួត ជុងហ្គុក អាយុបងគេជាង ១៥ ឆ្នាំឯណោះមើលចុះឈ្លើយកប់ពពក។
     ផាច់!
     «ម៉េចបានវាយគេ?» ថេយ៉ុង ស្រែកចាច កាលបើ ជុងហ្គុក ស្រាប់តែទះកំប៉េះគូទគេមួយដៃលាន់ឮសូរតែផាច់។
     «ចេះជេរមកពីណាថាបងឆ្កួត?»
     «មកពីបងឆ្កួតមែនហ្នឹង ម្តងស្រលាញ់ ម្តងមិនស្រលាញ់!»
     «ម៉ាក់មិននៅជាមួយអូនផង អាជុនក៏មិននៅជួយដែរ ប្រយ័ត្នបងវាយឱ្យបែកគូទម្តង កុំអាងបងស្រលាញ់ ឆ្នាស់ឆ្នើមដូចឆ្មាឈ្លក់ទឹកដាក់បងឱ្យសោះ!»
     «ចង់គេងក្រោមគ្រែមែនបានខ្លាំងហ្នឹង?» ថេយ៉ុង ឡើងឈរច្រត់ចង្កេះសម្លុតកោកៗដាក់ ជុងហ្គុក ដុះស្លាបហើយ និយាយស្អីក៏ហ៊ានតមាត់និងគេដែរ។
     «បងឈប់ស្រលាញ់ឥឡូវហ្នឹង!»
     «ឈប់ៗទៅ!» រាងតូចស្រែកឮឱ្យស្រួយស្រែស មិនខ្លាចអីពាក្យគម្រាមចាស់គំរឹលហ្នឹងទេ ឈប់ស្រលាញ់គេ ស្មានថាហ៊ានតាមគេមកដល់ស្រុកក្រៅអ៊ីចឹង។
     «បងថាលេងតើស!» ជុងហ្គុក សើចញឹមៗក្រោកតាមទៅចាប់ក្រសោបឱបរាងតូចទាញ ថេយ៉ុង ឱ្យមកអង្គុយលើភ្លៅ រួចលើកដៃច្បិចមិចៗថ្ពាល់ក្រហមងាំងដោយចិត្តក្នក់ក្នាញ់។
     «អ្នកណាទៅហ៊ានឈប់ស្រលាញ់កូនក្មេងពូកែងរង៉ក់បានទៅ!»
     «ថាតែមាត់ហ្នឹង!»
     «បងញ៉ោះឱ្យអូនខឹងលេង កុំខឹងណា តោះទៅងូតទឹក!»
     «គេងូតខ្លួនឯងបាន គេធំហើយ!»
     «និយាយគេៗធ្វើដូចបងអ្នកដទៃអ៊ីចឹង ទៅងូតទឹកទៅ បងលែងរំខានហើយ!» ដៃដ៏ក្រាស់ឃ្មឹកព្រលែងចេញពីចង្កេះតូចអង្ក្រង ថេយ៉ុង ងើបដើរបង្ហួសទៅចាប់បើកទូរសម្លៀកបំពាក់ជ្រើសអាវគេងយប់មួយកុមភ្លេមកកាន់ជាប់រួចក៏បកត្រលប់ទៅរកបន្ទប់ទឹកវិញ។
      ទម្លាប់របស់គេងូតទឹកយូរៗខ្លាំងណាស់ យូររហូតដល់ទាល់តែ ជុងហ្គុក គេងលក់មុនបាត់ទៅហើយ។ ទម្រាំតែងូតទឹកសម្អាតខ្លួនរួចម៉ោងក៏កៀកក្បែរម៉ោង ១០ យប់ល្មម។
      ថេយ៉ុង ស្លៀកពាក់សមសួនចាកចេញពីបន្ទប់ទឹកវិញ លើកដៃចាប់កន្សែងជូតញីត្រដុសសរសៃសក់ ក្រឡេកទៅសម្លឹងមើលឃើញរាងក្រាស់គេងលក់បាត់ស្ងាត់មាត់ច្រៀបសូម្បីតែពេលគេងលក់ក៏សង្ហាខ្លាំងណាស់ដែរ។ អ្នកដែលឈរសម្លឹងមើលពីជ្រុងខាងណេះញញិមបិទមាត់មិនជិតឡើយ បណ្តាលឱ្យប្រអប់ជើងស្រឡូនបោះជំហ៊ានចូលទៅអង្គុយក្បែររាងក្រាស់ ខណៈសំឡេងដកដង្ហើមខ្សាវៗ ក៏បានបន្លឺអង្រួនដល់ចង្វាក់បេះដូងអ្នកកំពុងតែអង្គុយសណ្តាប់។
      «បងមិនព្រមចាស់ទៅណាបន្តិចសោះ ជុងហ្គុក បងកាន់តែគួរឱ្យស្រឡាញ់ជាងមុនទ្វេដងទៅទៀត!» ថេយ៉ុង លូកម្រាមដៃចូលទៅចាប់ក្រសោបថ្ពាល់រាងក្រាស់ទាំងសងខាងមុននឹងឈ្ងោកយឺតៗទៅថើបផ្តិតបបូរមាត់រាងក្រាស់មួយដង្ហើមដោយក្តីស្រលាញ់ជ្រាលជ្រៅ ថើបឱ្យបានស័ក្តិសមនិងក្តីស្រលាញ់ដែលខ្លួនតែងតែមានចំពោះនាយកន្លងមក ចង់ថើបឱ្យបានឆ្អែត ថើបឱ្យដឹងថាក្តីស្រលាញ់មួយនេះមានសម្រាប់គេវាពិតធំធេងខ្លាំងប៉ុណ្ណា។ រាងតូចដកបបូរមាត់ចេញ សម្លឹងមើលមុខសង្ហាៗគេងលក់ស្ងៀមធ្មឹងៗ ញញិមដោយអារម្មណ៍រំភើបចិត្ត ក្នាញ់ខ្លាំងពេកទើបឱនឈ្ងោកទៅថើបថ្ពាល់កំលោះចំណាស់មួយខ្សឺតបន្ថែមទៀត។
      «ថើបៗទៅអនាគតប្តីខ្លួនឯងសោះ!» កំលោះតូចឧទានខ្សាវៗបែរទៅចាប់បោះកន្សែងដាក់លើស្នួរហាលទុក រួចឡើងទៅខាងលើគ្រែទម្រេតខ្នងគេងងាកទៅចាប់ឱបក្រសោប.ករាងក្រាស់ហាក់បីដូចជាបានកក់ក្តៅខ្លាំងណាស់ យប់នេះគេងប្រាកដជាលក់ស្រួលសុបិនល្អណាស់ណាហើយ។
     
      ព្រឹកថ្ងៃថ្មី
      ទឺត!!ទឺត!!
      សំឡេងនាឡិកាលើតុរោទ៍បន្លឺសូរសំឡេងឡើងរង្គើអស់ពេញក្នុងបន្ទប់គេង។
      ថេយ៉ុង ក្រោកពពីមពពើមលើកដៃជ្រងចូកសក់ក្បាលរញ៉េរញ៉ៃចេញរួចសម្លឹងរកមើលរាងក្រាស់តែហាក់មិនឃើញនាយនៅក្នុងបន្ទប់នេះជាមួយគេសោះ។
      ក្រាក!!
      «អ្ហា-ភ្ញាក់ហើយអ្ហេះ?» ជុងហ្គុក បើកទ្វារដើរចូលមកយួរស្បោងចំណីអាហារសំពីងសំពោងសំដៅមករករាងតូច។
      «ឆាប់ទៅងូតទឹកទៅ បងចម្អិនអាហារឱ្យអូនញ៉ាំ!»
      «ទៅញ៉ាំអាហារខាងក្រៅបានតើស!»
      «អត់ទេ..ឈឺ..បងមិនឱ្យញ៉ាំទេ!»
      «ហើយចុះអ្នកណាសន្យាថាឱ្យញ៉ាំអីក៏បាន សន្យាយប់មិញឮៗកាកោលនោះ?»
      «អត់ទេ បងខ្លាចអូនញ៉ាំអាហារអស់ទាំងនោះយូរៗ ខូចក្រពះពោះវៀន បងចម្អិនអាហារឱ្យអូនញ៉ាំវិញម្តង តែមួយភ្លែតទេណាឆ្អិនហើយណា!» ជុងហ្គុក និយាយបញ្ចុះបញ្ចូលរាងតូចលួងផងអង្វរផងទម្រាំនិយាយត្រូវរូវគ្នា គេយួរស្បោងអាហារចង់បាក់ដៃអស់ទៅហើយ។
      ក្រោយមកអាហារប៉ុន្មានមុខត្រូវបានចម្អិនហើយរួចរាល់មិនត្រឹមតែពូកែតែរឿងព្យាបាលអ្នកជំងឺតែប៉ុណ្ណោះនោះទេ ប៉ុន្តែរឿងបាយម្ហូបចង្ក្រាន្តជើងឆ្នាំង ជុងហ្គុក ក៏ពូកែខ្លាំងៗដូចគ្នា។
      «ឆ្អិនហើយៗ!!» អ្នកកំលោះទម្លាក់ចានម្ហូបចុងក្រោយទៅលើតុចុះរួចបែរទៅចាប់អូសដៃកាយតូចទើបនិងងូតទឹកសម្អាតខ្លួនរួច ថែមទាំងបានតែងខ្លួនយ៉ាងស្រស់ស្អាតខ្លាំងទៀតផង។
      «មកភ្លក្សម្ហូបស្នាដៃបងធ្វើទៅមើលឆ្ងាញ់ទេ!» 
      «ចុះបើមិនឆ្ងាញ់ឱ្យធ្វើយ៉ាងម៉េច?» ថេយ៉ុង ដៀងកន្ទុយភ្នែកសម្លក់មុខនាយ ខណៈរាងក្រាស់ស្រាប់តែលាន់មាត់សើច។
      «មិនឆ្ងាញ់ មិនចាំបាច់យកបងធ្វើប្តីអូនទេ!»
      «មិនយកស្រាប់ហើយ!»
      «ម្តេចបានមិនយកស្មានថាអូនអាចស្វែងរកបុរសល្អដូចជាបងបានមែនទេ?» ពូកែតែខាងអួតអាង អួតតែជាមួយមនុស្សដែលគេស្រលាញ់ អួតព្រោះស្រលាញ់ អួតព្រោះខ្លាចបាត់បង់អនាគតភរិយា។
      «បានច្រើននាក់ទៀតណាស់ គិតថាលើលោកនេះនៅសល់តែបងម្នាក់មែនទេ?»
      «បុរសល្អសល់ច្រើនតែមិនប្រាកដថាគេអាចល្អនិងអូនបានទៅមុខរហូតឬអត់!» ជុងហ្គុក សើចតិចៗឱនឈ្ងោកមុខ បន្ទាបខ្នងខិតផ្ទៃមុខទៅជិតកៀកនិងផ្ទៃមុខ ថេយ៉ុង។
      «ថើបបងមួយខ្សឺតមក បងខំចម្អិនអាហារឱ្យញ៉ាំហើយ!»
      «អេ មិនបានប្រើផង!»
      «ហ្អឹម ចាត់ទុកថាបងសុំក៏បាន លឿនឡើងថើបបងមួយខ្សឺតមក ត្រង់នេះ ថើបថ្ពាល់ត្រង់នេះណា!» ថេយ៉ុង ក្តាប់ម្រាមដៃគ្រឺតក្នាញ់ចំពោះចរិតច្រឡឺម ជុងហ្គុក ទាល់តែខិតមុខទៅជិតបួញបបូរមាត់បម្រុតនិងថើបថ្ពាល់គេ។
      «ជុប៎!!!»
      «បងពេទ្យ!» រាងតូចភ្ញាក់ឱ្យព្រើត កាលបើ ជុងហ្គុក ស្រាប់តែងាកមុខវឹបមកចាប់ថើបបបូរមាត់គេមួយខ្សឺតវិញម្តង។
      «មាត់កូនក្មេងផ្អែមណាស់!»
      «ឈប់ញ៉ាំហើយ!»
      «ញ៉ាំទៅបងធ្វើលេងតើស!» គេឈប់លេងច្រើនប្តូរទៅចាប់ដួសអាហារដាក់ចានឱ្យ ថេយ៉ុង ញ៉ាំ ឃើញរាងតូចខំញ៉ាំអាហារដែលគេបានធ្វើមានអារម្មណ៍សប្បាយចិត្តណាស់ ខានបានមកចំណាយពេលអង្គុយមើលកូនក្មេងច្រឡឺមញ៉ាំអាហារបែបនេះយូរមកហើយ នៅតែគួរឱ្យស្រឡាញ់ គួរឱ្យក្នាញ់ដដែល មើលចុះបបូរមាត់ទំពារលេបអាហារជីបជុបៗ បបូរមាត់ស្រួចៗ ថ្ពាល់ប៉ោងៗ ភ្នែកមូលក្រឡង់ៗ រឹតតែមើល រឹតតែគួរឱ្យស្រឡាញ់។
      «Cute ណាស់!» ជុងហ្គុក លើកទូរស័ព្ទមកចាប់ថតរូប ថេយ៉ុង មិនដឹងជាប៉ុន្មានរូប ថតយកៗ ថតបណ្តើរ កើតចិត្តក្នាញ់ ស្រលាញ់ចង់តែលេបចូលពោះទេ។
      «ថតធ្វើអី!»
      «ថតកូនក្មេងពូកែយំកិកកុកឱ្យបងលួង!»
      «មុខអាក្រក់មើលណាស់!» ថេយ៉ុង លើកកន្សែងមកជូតបបូរមាត់ ទាញទូរស័ព្ទមកចុចមើលទើបឃើញ ជុងហ្គុក ស្រាប់តែ Add Story Tag ឱ្យគេទៀត។ 
      "របស់ញ៉ាំឆ្ងាញ់ជាងអាហារ!"
      «បងពេទ្យ!!»
      «ញ៉ាំអូនបែបឆ្ងាញ់ជាងញ៉ាំអាហារ!»
      «ដាក់ Caption បែបហ្នឹងធ្វើអីចុះបើអ្នកម៉ាក់ឃើញនោះ?»
      «ម៉ាក់ក្មេកមានថាអី ទាំងពូអូន ទាំងម៉ាក់អូន ជាអ្នកដេញឱ្យបងមករកអូនដែរតើស!»
      «អ៊ីចឹងបានន័យថាម៉ាក់និងលោកពូ ជាអ្នកដេញបងមក ទើបបានជាបងយល់ព្រមមកមែនទេ?» ថេយ៉ុង សួរស្របពេលផ្ទៃមុខចាប់ផ្តើមក្រហមងាំង។
      «ចិត្តបងក៏ចង់មកដោយខ្លួនឯង ពេលឮថាពួកគាត់អនុញ្ញាតបងក៏ធ្វើដំណើរមកវឹងតែម្តង!»
      «ខ្ពើមហះ ស្រលាញ់កូនគេ មិនហ៊ានជាមួយម៉ែឪគេផង!»
      «នរណាថាបងមិនហ៊ាន? មកដេកយាមកូនគេឡើងមួយអាទិត្យ នៅហ៊ានថាបងខ្លាចទៀត?»
      «ខ្លាចប្រាកដណាស់ ខ្លាចពេលមកដល់កូនគេឱ្យដេកខាងក្រៅ!»
      «ឆ្នាស់អ៊ីចឹងអ្នកណាមិនខ្លាច? ប្តីមួយណាក៏ខ្លាចប្រពន្ធដែរ!»
      «បើបងអួតអាងខ្លួនឯងជាប្តីរបស់ខ្ញុំអ៊ីចឹងឆាប់ឱ្យលុយមក!»
      «ឱ្យលេខកុងមកអ៊ីចឹង!» ប្រកែកគ្នាយូរៗដល់ត្រឹមណេះ ថេយ៉ុង ស្ងាត់មាត់ឱ្យច្រៀប កាលបើ ជុងហ្គុក ហ៊ានចិត្តសឿងមិនខ្លាច មិនឱ្យចាញ់ចិត្តក្នុងនាមជាកូនប្រុសមួយបៀកណានោះទេ។
      «យកលុយឬអត់?» ម្តងនេះរាងក្រាស់ស្រាប់តែជម្រិតសួរ។
      «គេក៏ចេះរកលុយខ្លួនឯងដែរ គេមិនអត់លុយចាយទេ!»
      «ប៉ុន្តែអាហ៊ាចង់ឱ្យលុយគេចាយ!»
      «អាហ៊ាទុកលុយចិញ្ចឹមស្រី!»
      «ទុកលុយចិញ្ចឹមអូនឯងហ្នឹង!»
      «ចៃដន្យអីមិនមែនជាក្មេងអានាថាផង មានម៉ាក់ចិញ្ចឹម មានលោកពូចិញ្ចឹម រួចហើយ មិនត្រូវការលុយមនុស្សចាស់ណាទេ!»
      ថេយ៉ុង សំដែងឫកពាជាអ្នកមានលុយកាក់ច្រើនសម្បើមណាស់ទាំងដែលគេពុំបានដឹងថា ជុងហ្គុក គឺជាម្ចាស់មន្ទីពេទ្យ Sejeong ជាអ្នកជំនួញកាន់កាប់ធានាគារហិរញ្ញវត្ថុប្រាក់កម្ចី មានទាំងក្រុមហ៊ុនផលិតទោចក្រក្រយាន្តយន្ត ផលិតយាន្តជំនិះសម្រាប់ដាក់បញ្ជាលក់ក្នុងស្រុកនិងក្រៅស្រុកទៀតផង ឃើញគេរយីរយាក ចូលចិត្តធ្វើខ្លួនសាមញ្ញបែបរហេមរហាម តោកយាក តែគេមិនមែនជាអ្នកអត់ក្រក្សត់នោះទេ។ គ្រាន់តែគេមិនសូវចូលចិត្តបញ្ចេញសម្ភារៈនិយម មិនចេះអួតសំញែង ខែងរ៉ែង រឿងលុយកាក់ទ្រព្យសម្បិត្ត កេរ្តិ៍អាករ រឹតតែមិនដែលអួតអាងអំណាច ចូលចិត្តជួយអ្នកដទៃជាពិសេសអ្នកដែលអត់អន់ជាងខ្លួន។
      «ចុះអ្នកណាទៅអួតប្រាប់ម៉ាក់ថាធំឡើងមានបងពេទ្យជួយចិញ្ចឹមជំនួសម៉ាក់នោះ?» ថេយ៉ុង ទ័លអស់គំនិត ដ្បិតខ្លួនពិតជាបាននិយាយអ៊ីចឹងពិតមែនអង្កាល់រៀនថ្នាក់ទី ៩ ពេញវក់ជាមួយ ជុងហ្គុក មួយទំហឹងទៅហើយនោះ។
      «ម៉ាក់ប្រាប់បងហ្អី?»
      «ប្រាប់ហ្នឹងហើយ!»
      «បងកូនម៉ាក់ខ្ញុំពីអង្កាល់ ហេតុអីម៉ាក់ចាំបាច់ត្រូវយករឿងផ្ទាល់ខ្លួនរបស់ខ្ញុំទៅប្រាប់បងដែរ?»
      «បងមិនមែនជាកូនបង្កើតគាត់អីទេ តែបងជាកូនប្រសារគាត់!» ថេយ៉ុង ឈប់អង្គុយប្រកែកជាមួយនាយ កាន់តែនិយាយ គេកាន់តែមួម៉ៅ និយាយមិនឈ្នះដដែលហត់និងនិយាយច្រើនណាស់។
     
      @មន្ទីពេទ្យ Sejeong
      ទីងៗៗ...
      Notifications លោតស្ទើរតែបែកទូរស័ព្ទ ស្របពេលនាយកំលោះ ដូជុន កំពុងអង្គុយបម្រើការងារជំនួស ជុងហ្គុក ក្នុងបន្ទប់ការិយាល័យឯណេះ។
      «ផ្អែមល្ហែមនិងគ្នាសម្បើមណាស់សុទ្ធតែ "របស់ញ៉ាំឆ្ងាញ់ជាងអាហារ" អញធ្វើការជំនួសវាហត់ចង់ងាប់!» ដូជុន លើកខ្នងដៃជូតគ្រាប់ញើសចេញពីថ្ងាសអង្គុយអូសអេក្រង់ទូរស័ព្ទសម្លឹងមើលគណនី Instagram របស់ ជុងហ្គុក បង្ហោះរូប ថេយ៉ុង អង្គុយញ៉ាំអាហារយ៉ាងឆ្ងាញ់ទំនង បែបលែងទាស់ទែងជាមួយគ្នាហើយ បើមើលតាមរយៈការបង្ហោះរូបភាពផ្អែមល្ហែមនិងគ្នាម្លឹងៗនោះ។
      «អាណា អាណី Comment ទើស Post ទើស ក្មួយអញ ពួកម៉ាកអញទៀត អញ Reply ដៀលវិញទាំងអស់!» និយាយដល់ត្រឹមណេះគេចង់តែសើចឱ្យរហែកមាត់រឿង ជុងហ្គុក ដុកដាន់ ចង់ទៅចួប ថេយ៉ុង ទៅដល់បានចួបហើយ បែរជាបម្រើលន់តួក្មួយរបស់ខ្លួនតាំងតែពីរឿង បាយទឹក នំចំណី សព្វមុខគ្រប់បែបយ៉ាងទាំងអស់។
      «ហាស់ៗៗ...អញសើច...!»
     
     
     
     
     
     
    
    
    
    
    
    
    

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now