Part 26 : ល្បិចទល់នឹងល្បិច

488 73 7
                                    

រាងកាយស្រាលខ្ញើករបស់នាងក្រមុំត្រូវបានអឹបជាប់នឹងជញ្ជាំងដោយស្នាដៃរបស់ Jungkook ដែលច្របាច់កនាងស្ទើរដកដង្ហើមមិនរួច ។

«អឹក...ខឹក លែង-ខ្ញុំ»Bianca ព្យាយាមរើបម្រះខ្ញាំដៃរាងក្រាស់អោយគេលែង តែ Jungkook បែរជាគ្មានប្រតិកម្ម ក្រៅពីទឹកមុខរាបស្មើតែបង្ហាញដោយកំហឹងទៅវិញ ។

«នាងសម្អាងស្អី ទើបហ៊ានប្រមាថមនុស្សរបស់យើង កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹង Tae ព្រោះគេជាប្រពន្ធរបស់យើង ប៉ុន្តែនាង...គ្រាន់តែជាមនុស្សដែលយើងអោយស្នាក់អាស្រ័យប៉ុណ្ណោះ»សម្ដីមួយៗ តែច្បាស់បញ្ជាក់នួនស្រីអោយដឹង ប៉ះពាល់ត្រឹមនាយអាចនឹងបិទត្រចៀកខ្លះ តែបើនាងប្រហើនហ៊ានប៉ះពាល់ Tae នាងអាចនឹងស្លាប់មុនគេចាប់ធ្វើចំណាត់ខ្មាំងក៏ថាបាន ។

«ខឹក.ខឹក លែង»Bianca មុខឡើងក្រហម ក្នុងចិត្តហាក់ខ្លាចរអានឹងបុរសចំពោះមុខ ម្ដេចនាយឃោរឃៅយ៉ាងនេះ ជាពិសេសពាក្យសម្ដីដែលគេនិយាយ ធ្វើឱ្យនាងច្របូកច្របល់គិតមិនយល់ពីការពិត ។

«បើនាងចង់រស់នៅបន្ត កុំសូម្បីតែគិតប៉ះមនុស្សរបស់យើងត្រឹមចុងសរសៃសក់ ព្រោះយើងនឹងកម្ចាត់ទាំងមិនខ្វល់ថានាងជាមនុស្សស្រីឬក៏អត់ឡើយ នាងប្រហែលជាមិនចង់រស់នៅក្នុងនរកពិតទេ? ថែរក្សាជីវិតនាងអោយល្អ ហាមមករវល់ជាមួយនឹង Taehyung »Jungkook ប្រលែងនាងវិញបណ្ដោយឲ្យ Bianca ដួលខ្ពោកទៅលើឥដ្ឋ ។ គេមិនអាចសម្លាប់នាងនៅពេលនេះបានទេ Bianca នៅមានប្រយោជន៍ច្រើនទៀតចំពោះហ្គេមមួយនេះ នាងត្រូវយកជីវិតមកធ្វើជាខែលសម្រាប់ការពារ Taehyung ។

«ខិ.ខិ...»Bianca ក្រសោបកញ្ជឹង.កដែលជាប់ស្នាមម្រាមដៃរបស់ Jungkook យ៉ាងច្បាស់ នាងក្អកខ្លាំងៗទាំងប្រឹងរកខ្យល់ដើម្បីដកដង្ហើម ។ កែវភ្នែកក្រហមច្រាលសម្លឹងទៅកាន់កែវភ្នែកខ្មៅនិលរបស់រាងក្រាស់ ដោយក្ដីគុំគួន ។

«ចេញពីបន្ទប់យើងទៅ»សម្ដីសាបដូចទឹក តែបង្កប់ដោយការគាបសង្កត់ ដូចជាការព្រមានយ៉ាងដូច្នោះ ។ Bianca ប្រឹងតោងជញ្ជាំងដើម្បីក្រោកឈរ នាង សម្លឹង Jungkook មិនដាក់ភ្នែក មុនស្រដី៖

«លោកធ្វើបែបនេះដាក់ខ្ញុំ លោកនឹងស្ដាយក្រោយ Jungkook Cassandra.....»Bianca យោងខ្លួនយ៉ាងត្រដាបត្រដួសចាកចេញទៅ វានឹងមិនបញ្ចប់ដោយងាយឡើយ នាងនឹងសងសឹក នាងកាន់តែចង់ឈ្នះបុរសឈាមត្រជាក់ម្នាក់នេះ ។

ស្នេហ៍ប្រែពណ៌Where stories live. Discover now