Part 11 : អារម្មណ៍ស្និទ្ធស្នាល

578 74 4
                                    

«ជួបគ្នាម្ដងទៀតហើយ អ្នកនាង Kim Nadine »ChangSoo ញញឹមចុងមាត់ សម្លឹងទៅនារីខ្លួនតូចដែលញ័រចំប្រប់ មុខស្លេកមើលមកកាន់គេទាំងភ័យខ្លាច ។

«លោក-លោកចាប់ខ្ញុំមកធ្វើអី?»

«ចាប់នាងមកធ្វើអីហេស៎?»ChangSoo ចូលមកកៀកក្បែរនាង ចាប់ផ្ងើយចង្ការនាងអោយងើយឡើងសម្លឹងមុខរបស់គេចំ ។

«ដោះលែងខ្ញុំទៅ ខ្ញុំខ្លាចហើយ!!»

«នរណាប្រើនាងអោយមកទីនេះ»គេសួរដោយសង្កត់សម្លេង ហាក់ចង់គម្រាមច្រើនជាងបានចម្លើយ ។

«ខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះ...»Nadine

«ដើរកាត់!!?»ChangSoo សើចដើម.កចាប់កញ្ឆក់ទាញសក់ខាងក្រោយរបស់នាងមួយទំហឹង ។

«អ៊ួយ ហ្ហឹកៗ លោកខ្ញុំឈឺ...»

«នាងស្មានថាយើងល្ងង់? យើងខំមេត្តាទុកផ្លូវអោយនាងរស់ ហេតុអីក៏ព្យាយាមបង្ហាញមុខទៀត...នាងចង់បានស្អី?»ChangSoo បើកភ្នែកក្រហមតែតសម្លក់កាយនារី ។

«ហ្ហឹក ខ្ញុំចង់បានកូន!! ផាច់~»និយាយមិនទាន់នឹងចប់ផង Nadine ត្រូវវាត់មួយកំភ្លៀងធ្លាក់ពីលើកៅអីឡានភ្លាមៗ ។

«នាងប្រហែលជាលែងស្រឡាញ់ជីវិតខ្លួនឯងហើយ!!»

«ហ្ហឹក ជីវិតខ្ញុំវាគ្មានតម្លៃស្រាប់ហើយ ព្រោះតែលោកជាអ្នកបំផ្លាញ់ ខ្ញុំរស់នៅយ៉ាងវេទនាប្រៀបដូចមនុស្សជាប់ឃុំ លោកកុំគិតថាកម្មវាមិនតបស្នង ថ្ងៃណាមួយលោកនឹងរលាយគ្រប់យ៉ាង»Nadine ស្រែកមួយអស់សម្លេង មុននឹងបើកទ្វារត់ចេញ ។ ChangSoo អង្គុយក្ដាប់ដៃដោយកំហឹង មើលទៅនារីខ្លួនតូច ដោយសេចក្តីគុំគួន ។

«ចាត់ការនាងទៅ...»ChangSoo ប្រឹងធ្វើចិត្តស្ងប់ ស្រដីប្រាប់ទៅកូនចៅក្រោមបង្គាប់ ។ បើទុកផ្លូវអោយរស់នាងមិនចង់ បើចឹងគេក៏គ្មានអ្វីគិតច្រើនទៀតដែរ នរណាចង់មកបំផ្លាញ់អាថ៌កំបាំងរបស់គេ មិនបាច់ទុកអោយរស់នាំតែធ្ងន់ផែនដីដែរ ។

# J-Sandra Entertainment

រាងសង្ហាវ័យចូល 35 ឆ្នាំទៅហើយ នៅឡើយមិនទាន់មានគូគ្រងទៅវិញ ខណៈដែលមនុស្សអាយុក្រោមនាយមានទាំងកូនទៅទៀត ។ Jungkook អង្គុយបង្វិលកៅអីចុះឡើងទាំងធុញថប់ ម្ដេចខួរក្បាលថ្ងៃនេះដំណើរការខុសធម្មតាអញ្ជឹង ។

ស្នេហ៍ប្រែពណ៌Where stories live. Discover now