Part 15 : យើងត្រូវការរស់ដើម្បីការពារឯង!!

610 79 1
                                    

ពេញមួយព្រឹកដែល Jungkook ចំណាយពេលនៅជាមួយ Tae មើលថែគេគ្រប់សព្វ កំដរគេពេញមួយថ្ងៃព្រោះតែរាងតូចឈឺក្រោកទៅណាមិនបាន ។ ឈានដល់ពេលយប់ស្ងាត់ Tae ក៏សម្ងំគេងកើយទ្រូងអ្នកកម្លោះមើល movie ជាមួយគ្នាព្រោះតែគេគេងមិនលក់ ។

«ហុើយ.....»Jungkook ស្ងាបមិនដឹងជាប៉ុន្មានដង តែក៏មិនហ៊ានក្រោកចោលមាឌល្អិតសុខចិត្តនៅគេងកំដរ Tae ។

«លោកងងុយឬ?»
«អត់ទេ»
«មិនងងុយទេ តែមាត់នេះស្ងាបរហូត»
«ចុះឯងងងុយឬនៅ? នេះក៏ម៉ោង 11 ហើយ»
«ខ្ញុំគេងមកពេញមួយថ្ងៃហើយ បិទភ្នែកមិនជិតទេ តែបើលោកងងុយទៅគេងមុនក៏បាន»
«ទេ មើលរឿងឯងទៅ!!»Jungkook សុខចិត្តបដិសេធបណ្ដោយឲ្យក្មេងផ្អែកខ្នងមកលើខ្លួន ដោយក្នុងដៃរបស់ Tae មានផ្លែឈើមួយចាន នឹងទឹកដោះគោមួយកែវផង ។

«លោកមិនហត់ទេហេស៎ មើលថែខ្ញុំពេញមួយថ្ងៃ»នាយ Take care គេគ្រប់សព្វ រហូតដល់ពេលខ្លះ Tae មានអារម្មណ៍ថាខ្លួនឯងសំណាងណាស់ដែល Jungkook ដាក់ខ្លួនមកមើលថែគេបែបនេះ តែអារម្មណ៍មួយទៀតក៏ប្រាប់ថាវាកក់ក្តៅខ្លាំងណាស់ គេចង់មានពេលវេលាស្និទ្ធស្នាលបែបនេះជាមួយនឹងនាយរាល់ថ្ងៃ។

«បើឯងឈឺ យើងនឹងកាន់តែពិបាក»សម្ដីរាបស្មើរបស់រាងក្រាស់ ធ្វើឲ្យកាយតូចដែលស្ថិតនៅចន្លោះខ្លួនរបស់នាយហាក់អរភើតបិទមាត់មិនជិត ។

«ចុះលោកធ្លាប់ធ្វើបែបនេះដាក់នរណាផ្សេងដែរទេ?»

«ធ្លាប់!!»មួយម៉ាត់នេះប្រៀបដូចជាការដាស់តឿន... ភ្លេចហើយឬ? ថាគេមិនមែនជាមនុស្សទីមួយរបស់ Jungkook ឡើយ ។

«ប៉ុន្តែអារម្មណ៍ដែលយើងមានទៅលើឯង បែរជាខុសពីអ្នកផ្សេង យើងមិនធ្លាប់ប្រទះ ហាក់ដូចជាចម្លែក ឯងដឹងថាវាជាអ្វីដែរទេ?»

«អ្វីទៅ?»

«គឺអារម្មណ៍ពុះកញ្ជ្រោល យើងឃើញឯងពេលណា តណ្ហាយើងវាកើនឡើងគ្រប់ពេល»Jungkook ខ្សឹបក្បែរត្រចៀករាងតូចធ្វើឱ្យគេព្រឺសម្បុររួញខ្លួនចូលគ្នា រាងក្រាស់បានដៃបន្លាចគេកាន់តែខ្លាំងឡើង ។

«អ្ហា៎...ខ្ញុំឈប់មើលហើយ!!»Tae ស្ទុះក្រោកចេញយ៉ាងលឿន រត់ទៅរកគ្រែបាត់ ខណៈដែល Jungkook បែរជាសើចរលាក់ខ្លួន ហួសចិត្តនឹងក្មេងឆោតល្ងង់ ។ នាយធំរៀបចំបិទទូរទស្សន៍មុននឹងឡើងទៅគេងក្បែរគេ ដោយមិនភ្លេចទាញកាយតូចយកមកអោបផង ។

ស្នេហ៍ប្រែពណ៌Kde žijí příběhy. Začni objevovat