Part 2 : តើព្រហ្មលិខិតនេះអ្នកណាជាអ្នកកំណត់?

835 90 3
                                    

    កាយតូចញ័រសព្វអស់រាងកាយ កាលបើខ្លួនបែរជារេចង្កូតកង់ឆ្លងទៅគំនូសផ្លូវឡាន បណ្ដាលឱ្យមានឧបវហេតុកើតឡើងភ្លាមៗ ។

ទីតៗ

អា៎!!!!! Tae ស្រែកមួយអស់សម្លេង ស្របពេលដែលកង់ក៏ដួលព្រូសក្បែរទ្រូងផ្លូវព្រោះតែកម្លាំងបំបុក ប៉ុន្តែមិនធ្ងន់ធ្ងរឡើយត្បិតឡានបានត្រឹមប៉ះគេបន្តិចប៉ុណ្ណោះ ។

«អូយ៉ូយ!! ស៊យម្ល៉េះខ្ញុំ»នាយតូចទ្រោមខ្លួនដោយសារឥវ៉ាន់ដែលសំពីងសំពោងសង្កត់ពីលើ ខណៈដែលម្ចាស់ប្រឹងត្រដរក្រោកអង្គុយយ៉ាងត្រដាបត្រដួស ។

«នែ៎...ប្អូនឯងជិះគ្មានភ្នែកទេហេស៎?»មិនទាន់នឹងបានក្រោកអង្គុយស្រួលបួលផង ម្ចាស់ឡានក៏បានចុះមកស្ដីបន្ទោសដោយសម្ដីគំរោះគំរើយទៅកាន់ ។

«គឺ...អោយខ្ញុំសូមទោសផងលោកពូ»Tae ញ័រមាត់ព្រោះខ្លួនជាអ្នកខុស បម្រុងនឹងរើឥវ៉ាន់ក្រោកចេញតែចៃដន្យអីបែរជាប្រទាក់ភ្នែកនឹងស្លាកលេខឡាន J-Sandra?

«ឆាប់ងើបចេញមក ចៅហ្វាយខ្ញុំមានការប្រញាប់ទៀត»
«អ៊ូយៗៗ លោកពូខ្ញុំក្រោកមិនរួចទេ»
«វាស្អីទៀតហើយ?»
«ជើងខ្ញុំ...ប្រ-ប្រហែល ជាបាក់ហើយ»Tae ក្រលេបក្រលាប់រកនឹកពាក្យកុហក ប៉ុន្តែមិនជាបញ្ហាជាគ្រូខាងចិត្តវិទ្យាស្រាប់ រឿងបោកប្រាស់អោយគេជឿនេះទុកចិត្តលើគេចុះ ។

«បាក់ជើង!!!! នាងបោកទេដឹង?»
«ខ្ញុំ-»
«អា Boy អោយនាងឡើងឡានមក»ភ្លាមនោះដែរ សម្លេងបន្លឺមកពីខាងក្នុង បីដូចទេវតាប្រោះព្រំសង្គ្រោះនាងក្រមុំក្លែងភេទនេះយ៉ាងអញ្ជឹង ។

«ហឺយ អំពុលទុក្ខពិតមែន!!»បុរសមាឌឌាំងរអ៊ូរទាំ មុននឹងលើកបីនាងតូចដែលមានឥវ៉ាន់សំពីងសំពោងមិនព្រមទម្លាក់ យកទៅដាក់នៅក្នុងឡានជាមួយគ្នា ឯកង់ដ៏កញ្ចាស់នោះត្រូវបានគេក្រវែងទៅកៀនផ្លូវដោយគ្មានប្រណៃ ។

«អេ៎...កង់ខ្ញុំ-»

«ស្ងាត់មាត់ទៅ ចាំខ្ញុំសងថ្មី»សម្ដីប្រុសអំបាញ់មិញបានទាក់ទាញ Taehyung អោយងាកទៅរក ក៏ឃើញបុរសសង្ហាអង្គុយក្បាំងខាងមុខទំនងជាអង្គរក្សផ្ទាល់ខ្លួនរបស់បុរសនោះហើយ ។

ស្នេហ៍ប្រែពណ៌ (ចប់✓)Onde histórias criam vida. Descubra agora