Part 16 : យើងមិនទម្លាប់គេងម្នាក់ឯង

567 65 1
                                    

«ចៅហ្វាយ!! ស៊យធំហើយ...»Suhan រត់មកទាំងត្រហេបត្រហបចូលមកខាងក្នុងបន្ទប់ការងាររបស់ ChangSoo ដែលមាននារីរូបស្រស់ Clarissa កំពុងតែឱនងើបនៅចន្លោះជើងរបស់គេ ។

«ស្អីរបស់ឯង...»

«គឺ...»Suhan អោយសញ្ញាថានាងនៅទីនេះមិនអាចនិយាយបាន ChangSoo យល់ការក៏ស្រដីដេញនាងចេញ ។

«នាងចេញទៅសិនចុះ ចាំល្ងាចនេះយើងទៅរក»

«រួចចុះការងាររបស់ខ្ញុំនោះ?»

«យើងរៀបចំរួចរាល់ហើយ រង់ចាំតែគេទាក់ទង់គឺបានហើយ»ប្រាកដណាស់ថាការងាររបស់នាងគឺដោះដូរនឹងខ្លួនប្រាណ នាងយកចិត្តគេកាន់តែច្រើន ការងាររបស់នាងក៏មានមិនដាច់ បែបនេះហើយទើបនាងមានកេរ្តិ៍ឈ្មោះល្បីសុះសាយជាងធម្មតា ។

«អរគុណណាស់ ល្ងាចនេះខ្ញុំនឹងបម្រើលោកអោយអស់ពីចិត្ត»Clarissa ញញឹមស្រស់កាលបើខ្លួនទទួលការងារបន្តបន្ទាប់ឥតដាច់ នាងធ្វើជាថើបគេជាការយកចិត្តមុននឹងចាកចេញទៅ ឯ ChangSoo ក៏រៀបចំខ្លួនអោយរៀបរយ ។

«ឯងមានអីហេស៎ កុំប្រាប់ថាការងារលើកនេះបរាជ័យម្ដងទៀត»

«សូមទោសចៅហ្វាយ ប៉ុន្តែពួកយើង...ប្រាវ!»Suhan មិនទាន់នឹងបានបកស្រាយផងក៏ត្រូវអ្នកជាមេបញ្ចេញកំហឹងដាក់ដោយការក្រវាសឯកសារទម្លាក់ចោលខ្ទេច ។

«អត់បានការ ត្រឹមស្រីម្នាក់ឯងចាត់ការមិនបាន តើនាងអស្ចារ្យប៉ុណ្ណា ទើបពួកឯងវាអន់ថ្នាក់នេះ»

«មិនមែនបែបនឹងទេទាន ពួកខ្ញុំរៀបនឹងសម្លាប់ពួកវាហើយ តែមានមនុស្សម្នាក់មកទាន់ រួមទាំងកូនចៅរបស់លោកម្ចាស់ Jungkook ដែរចៅហ្វាយ!!»

«កូនចៅអា Jungkook ហេស៎? ម្ដេចនឹងអាច?»

«នេះជារឿងដែលខ្ញុំចង់មកប្រាប់ចៅហ្វាយ»

«ចុះអ្នកដែលមកជួយពួកវានោះជាអ្នកណា?»

«ជាក្មេងប្រុសម្នាក់ ខ្ញុំមិនច្បាស់ថាជាអ្នកណា ព្រោះមើលមុខមិនច្បាស់ ប៉ុន្តែគេមកជាមួយនឹងកូនចៅរបស់លោកម្ចាស់ Jungkook អាចនឹងជាមនុស្សរបស់គាត់ឬអត់?»

«ទៅសុើបមើលទៅ ចំណែកឯពួកនោះទុកសម្លាប់ពេលក្រោយក៏មិនយឺតពេលដែរ Jungkook អាចនឹងដឹងការពិតហើយ រកឱកាសសម្លាប់វាចោលទៅ មុនពេលដែលវាចាត់ការពួកយើងមុន...»

ស្នេហ៍ប្រែពណ៌Where stories live. Discover now