Part 7 : ចរិតឡប់ៗដូចខ្ញុំនរណាទៅយកភ្នែកមើលនោះ!!

576 66 2
                                    

#ត្រឡប់ទៅអតីតកាល

រាត្រីយប់នេះ មេឃហាក់បាក់ងងឹតខុសប្លែកពីធម្មតា ខណៈដែលសាច់សាលោហិតរបស់ Cassandra កំពុងតែប្រសូតបុត្រីរបស់ខ្លួន ។

«អ្ហាក៎!អ្ហា៎!!!»សម្រែករបស់ Sierra លាន់លឺខ្ទរមន្ទីរពេទ្យ ប្រឹងអត់ដង្ហើមបញ្ចេញកម្លាំងដើម្បីសង្គ្រោះកូនស្រី ។ ក្រុមគ្រួសារឈរត្រៀបត្រានៅខាងក្រៅ លើកលែងតែលោក Cleopatra និងភរិយាដែលលាចាកលោកប៉ុណ្ណោះ ។

«ធ្វើយ៉ាងម៉េចទៅ គាត់ខ្សោយណាស់ កូនក៏ពិបាកកើត បើបណ្ដោយបែបនេះទៀតច្បាស់ជាគ្រោះថ្នាក់ទាំងពីរមិនខាន»

«ឈាមហូរច្រើនណាស់ ឆាប់រៀបចំឧបករណ៍ទៅ»ក្រុមគ្រូពេទ្យមមាញឹក ឥតដកឃ្លា នេះក៏ចូលជិតពីរម៉ោងទៅហើយ ប៉ុន្តែទារកមិនព្រមសូម្បីតែបញ្ចេញក្បាល ស្របពេលដែលម្ដាយជិតនឹងអស់ខ្យល់ មិនដឹងឡើយថាអាចសង្គ្រោះបានឬអត់ ។

ក្រលេកមកនារីកម្សត់ យំសោកអោបប្អូនបង្កើត ត្បិតតែភាពឈឺចាប់វាយលុកសព្វសារពាង្គកាយ ។ តើជាការចៃដន្យឬព្រហ្មលិខិតជាអ្នកកំណត់? Nadine ទួញសោកសឹងដាច់ខ្យល់ បង្កើតកូនស្រី ចំថ្ងៃជាមួយនឹងគ្រួសារនៃអធិរាជ នាយប់ងងឹតនេះ ។

«ប្រឹងបន្តិចទៀត ជិតកើតហើយ!!»

«អ្ហា៎!!!!! ហ្ហឹកៗ បងឈឺណាស់ Tae...»

«ទ្រាំទៅបង Nadine ទ្រាំបន្តិចទៀតណា»Tae លួងលោមទាំងខ្លោចចិត្តអាណិតបងស្រីដែលនៅក្មេងមិនទាន់នឹងស្គាល់ភាពសប្បាយជាអ្វីផង បែរជាមកទទួលបន្ទុកដ៏ធំនេះទៅហើយ ។

«អ្នកម៉ាក់ប្រឹងទៀត កូនកើតឥឡូវហើយ»ក្រុមគ្រូពេទ្យស្វះស្វែងយ៉ាងសស្រាក់សស្រាំ រហូតអាចសង្គ្រោះពួកគេបាន ទារកដែលកើតក៏បញ្ចេញសម្លេងយំខ្ទរខ្ទារ ចំណែក Nadine ក៏សន្លប់ស្ងាត់មាត់ឈឹង ។ សង្ឃឹមថាព្រឹកថ្ងៃស្អែកគេបានជួបមុខកូនស្រីសំណព្វផងចុះ ។

ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះ នារីទន់ខ្សោយដែលទើបនឹងដឹងខ្លួនកំពុងតែត្រូវប្អូនបញ្ចុកបបរ រង់ចាំអោយគ្រូពេទ្យនាំកូនស្រីមកជួប ។

«អឺក...អ្នកនាងគឺ Kim Nadine ត្រូវទេ?»គ្រូពេទ្យ ចូលមកសួរនាំទាំងមានពិរុទ្ធ

ស្នេហ៍ប្រែពណ៌Where stories live. Discover now