Part 9 : កើតស្អី? សង្សារសុំបែក?

654 79 3
                                    

រំលងមកបីថ្ងៃក្រោយ រាងតូចមមាញឹកដកឃ្លាសឹងមិនបាន ដេកគិតអង្គុយគិត គួរធ្វើបែបណាអាចបកអាក្រាតប្រុសម្នាក់នោះ គេមានអារម្មណ៍ថាខ្លួនឯងកំពុងតែលែងមានសុវត្ថិភាពហើយ ChangSoo មួយរយៈនេះលួចប៉ងអាក្រក់លើគេមិនតិចដងទេ កាន់តែឃើញមុខគេ Tae កាន់រអើម ។

«សម្បិត្តិត្រឹមខ្ញុំ ធ្វើអ្វីមិនបានទេ!! តែ...»Tae សញ្ជឹងគិតដល់មនុស្សម្នាក់ទៀតដែលគេគិតថាអាចពឹងពាក់បាន ម្នាក់នោះគ្មាននរណាឆ្ងាយក្រៅពី Jungkook ឡើយ ។

«លទ្ធផល DNA ចេញមកពេលណា ច្បាស់ជាដឹងគ្នាមិនខាន»Tae មុខខ្មូរប្រញាប់បើកទ្វារចូលទៅបន្ទប់នាងតូច ឆ្ពោះសំដៅទៅកាន់បន្ទប់ទឹកដើម្បីរកសរសៃសក់ដែលជ្រុះរបស់ Elia ។

«ឆ្នាស់ឆ្នើមណាស់ បើមិនមែនបង Nadine គាត់ពឹង ខ្ញុំច្បាស់ជាទុកនាងអោយនៅទីនេះហើយ គ្មានយកទៅវិញទេ»រាងតូចលួចរអ៊ូរទាំ រហ័សប្រមូលសក់របស់នាងច្រកកូនថង់តូចមួយ មុននឹងដាក់ទៅក្នុងហោប៉ៅ ទើបគេលបៗចូលទៅបន្ទប់របស់ Sierra ម្ដង ។

«ហេតុអីក៏គ្មានអ្វីជាតម្រុយបែបនេះ»Tae ឈរអេះអុញសម្លឹងមើលជុំវិញបន្ទប់ឃើញតែភាពទទេស្អាត គ្មានធូលីឬសក់សូម្បីមួយសរសៃ បើបែបនេះអោយគេធ្វើយ៉ាងម៉េច យឺតមួយជំហានហើយ អ្នកបម្រើបានមកបោសសំអាតយ៉ាងរៀបរយ ។

Tae ចេញមកវិញទាំងមុខស្អុយ មិនថ្វីទេចាំលើកក្រោយទៅចុះ ។ រាងតូចបានត្រឹមដើរអូសជើងចុះមកខាងក្រោមវិញ ប៉ុន្តែរំពេចនោះសម្លេងទូរស័ព្ទរបស់គេស្រាប់តែរោទ៍ឡើង

រីង!!!!

«ហាឡូ! អាប្អូនជើងល្អ»Tae និយាយជាមួយនឹងសម្លេងសើច ត្បិតអីប្អូនប្រុសបានខលមក ។

«ហាឡូ បង Tae!!»

«ខលមកមានការអី? ឬបងស្រីស្ដីអោយទៀតហើយទើបខលមកប្ដឹង»

«មិនមែនទេបង!!»

«មានរឿងផ្សេងទៀតហេស៎ កុំប្រាប់អោយសោះថាឯងរៀនធ្លាក់លេខខែនេះ»

«កុំអាលកាត់ខ្ញុំបានទេបង...មានរឿងដែលសំខាន់ជាងនេះទៅទៀត»

«អឺ និយាយមក!!»Tae

«បងមានបានឃើញព័ត៍មានព្រឹកមិញឬអត់?»

«បងនៅទីនេះរវល់សឹងស្លាប់មានពេលឯណាទៅតាមដានព័ត៍មានទៅ»

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now