Part 8 : ស្នាមញញឹមរបស់អូនជាថ្នាំព្យាបាលរបួសរបស់បង!!

587 71 4
                                    

ព្រឹកព្រលឹមថ្ងៃនេះហាក់ស្រស់ស្រាយខុសពីធម្មតា ត្បិតថាកញ្ញា Tae រូបឆោមចេះក្រោកពីព្រឹកមកជួយធ្វើការងារផ្ទះ ។ Tae ញញឹមញញែមជូតជណ្ដើរផ្ទះ គិតដល់សារឆ្លើយឆ្លងដែលខ្លួនឆាតជាមួយនឹងសង្សារកាលពីយប់មិញ ម្ដេចក៏មានក្ដីសុខម្ល៉េះ ។

«Tae!!!»

«អ៊ួយ...»Tae ភ្ញាក់បែរមករកអ្នកកេះខ្លួន

«កើតអី ញញឹមស្រស់ម្ល៉េះថ្ងៃនេះ»

«គ្មានអីទេបង មនុស្សសប្បាយចិត្ត»រាងតូចឆ្លើយរួចក៏បន្តការជូតផ្ទះរបស់គេ ។

«សប្បាយចិត្តរឿងអី? ប្រាប់បងអោយដឹងផងទៅមើល»

«គ្មានអ្វីពិសេសទេ ប៉ុន្តែបងហ្ហា...បើសិនខ្ញុំចង់សុំឈប់សម្រាក តើខ្ញុំត្រូវទៅសុំពីអ្នកណា មេផ្ទះមែនទេ?»

«អត់ទេ គឺលោកស្រីម្ចាស់!! តែ Tae ចង់ឈប់ទៅណា បើទើបនឹងចូលធ្វើការហ្នឹង»

«ខ្ញុំចេះតែសួរទៅតើ ស្មានថាត្រូវសុំពីមេផ្ទះ»Tae ញញឹមមិនសម យប់មិញខំលន់តួរសឹងស្លាប់ ស្មានថាត្រូវសុំពីលោកម្ចាស់រោគចិត្តម្នាក់នោះតើ មិនគួរចុះទន់អោយគេធ្វើបាបទាល់តែសោះ ។

Tae បន្តជូតជណ្ដើរទាល់តែរួចរាល់ ទើបគេទទួលបញ្ជាពីមេផ្ទះអោយយកទឹកក្រូចទៅអាងខាងក្រោយវិមានដែលកំពុងមានលោកស្រីម្ចាស់សម្រាកនៅទីនោះ ។

«លោកស្រីម្ចាស់ ទឹកក្រូចមកដល់ហើយចាស៎»

«ទុកត្រង់ហ្នឹងហើយ!!»Sierra

«លោកស្រីម្ចាស់ត្រូវការអ្វីបន្ថែមឬអត់ ចាំនាងខ្ញុំបម្រើ»Tae ដាក់ខ្លួនអង្គុយក្បែរស្រ្តីដែលកំពុងផ្ចង់អារម្មណ៍រៀបចំផ្កា ក្រងវាអោយចេញជារូបរាងមួយយ៉ាងទាក់ទាញ ។ Sierra ស្ងៀមស្ងាត់មិនតបត តែមុខរបស់នាងបង្ហាញយ៉ាងច្បាស់នូវភាពអាប់អួក្នុងជីវិត រូបកាយដែលធ្លាប់តែស្រស់ថ្លាប្រែជាស្រអាប់គ្មានរស្មីដូចឋានៈរបស់នាងទាល់តែសោះ ។

«លោកស្រីម្ចាស់ ក្រងផ្កាយកទៅណាដែរទៅ ឬយកទៅថ្វាយព្រះ ប៉ុន្តែខ្ញុំក៏ធ្លាប់ឃើញផ្កាទាំងនេះក្នុងបន្ទប់លោកម្ចាស់ Jungkook ដែរ»

«នាងធ្លាប់ចូលទៅក្នុងបន្ទប់ Jungkook ឬ?»

«ចាស៎ គឺធ្លាប់ម្ដងដែរ!! បន្ទប់គាត់មានក្លិនក្រអូបប្រហើរដូចជាផ្កាទាំងអស់នេះយ៉ាងអញ្ជឹង»

ស្នេហ៍ប្រែពណ៌Where stories live. Discover now