Part 6 : អារម្មណ៍ចម្លែក

681 69 0
                                    

@ J-Sandra Entertainment

Jungkook ត្រឡប់មកក្រុមហ៊ុន បើកការប្រជុំភ្លាមៗមិនចាំស្អែក ជាមួយនឹងអ្នកគ្រប់គ្រង ដែលបណ្ដោយឲ្យមានរឿងអាស្រូវកើតឡើងលើក្រុមតារាដែលកំពុងតែរះ បើបែបនេះប្រាក់ចំណូលក្រុមហ៊ុនប្រាកដជាធ្លាក់ចុះពុំខាន ។

«ខ្ញុំថាបើបែបនេះ ផ្អាកកម្មវិធីនិងការងារពួកគេមួយរយៈសិនទៅ រង់ចាំអោយព័ត៌មានស្ងប់សិនក៏ល្អដែរ»Halen

«បើបែបនេះ ពួកយើងនឹងត្រូវខាតមួយភាគធំ ថាមិនត្រូវកូនចៅរបស់នាងអាចនឹងអស់ប្រជាប្រិយភាពទៀតក៏ថាបាន»Ken

«ប៉ុន្តែពួកយើងគ្មានជម្រើសទេ អគ្គនាយកខ្ញុំថាផ្អាកសិនក៏ល្អដែរ ក្មេងៗនឹងមានពេលសម្រាកខ្លះផង ចំណែកព័ត៌មាននេះ ខាងលោក ChangSoo ជាអ្នកចេញលិខិតដោះស្រាយ»

«ខ្ញុំចាត់ចែងមិនចេញទេ បើក្មេងរបស់នាងមិនព្រមនិយាយអ្វីសោះ បើខ្ញុំចេញសារទៅមិនពិតគេមិនជេរក្រុមហ៊ុនទៅហើយទេហេស៎ »ChangSoo

«ណាត់ពួកគេអោយមកជួបខ្ញុំ បើអ្នកទាំងពីរដោះស្រាយមិនចេញ ទុកអោយខ្ញុំជាអ្នកចាត់ចែង»Jungkook ជាធម្មតានាយចាត់ចែង មើលការខុសត្រូវតែថ្នាក់លើប៉ុណ្ណោះ ចំណែកក្រុមតារាទាំងនោះគឺមានអ្នកគ្រប់គ្រងរៀងខ្លួន ទាល់តែមានបញ្ហាឬត្រូវការស្នើសុំអ្វីមួយទើបបញ្ជូនមករកនាយ ។

«ចាស៎...ប៉ុន្តែអគ្គនាយកចុះបើព័ត៌មាននោះ-»

«ជារឿងពិតហេស៎?»ChangSoo នៅមិនស្ងៀមដុតបញ្ឆេះគេបន្ថែម ។

«លោកនិយាយស្អី!! ក្មេងខ្ញុំមិនប្រព្រឹត្តទង្វើថោកទាបទាំងនេះទេ »Halen ខាំធ្មេញដោយកំហឹង ខុសពី ChangSoo ដែលគិតតែញញឹមឌឺដង ។ គេប៉ងណាស់ចង់បានអ្នកគ្រប់គ្រងរូបស្រស់នេះមកថ្នាក់ថ្នម តែនាងបែរជាប្រកែក រារាំងគេគ្រប់យ៉ាង ដូច្នេះមានតែផ្ដល់មេរៀនអោយនាងខ្លះ គ្រាន់តែជាក្មេងតារាតូចតាចត្រឹមរូបថតអាក្រាតកាយនាងពីរបីសន្លឹកគម្រាម ស្ងៀមលែងហ៊ានចេញក្រៅបន្ទប់ទៅហើយ ។

«បានហើយ រំសាយការប្រជុំ កុំភ្លេចណាត់ពួកនាងអោយមកជួបខ្ញុំ»Jungkook បិទអង្គជំនុំ តួនាទីភាគច្រើនគឺនាយប្រគល់ឱ្យ ChangSoo ជាអ្នកគ្រប់គ្រង ត្បិតគេមានតួនាទីមើលការខុសត្រូវបន្ទាប់ពីនាយ ។ បើសួរថាហេតុអ្វីទុកចិត្តគេម្ល៉េះ? ឈ្មោះជាបងថ្លៃ រស់នៅក្រោមដំបូលតែមួយ ទើបមិនចង់ដាក់សម្ពាធ ម្យ៉ាង ChangSoo ធ្លាប់ប្រលូកមកច្រើនជាងនាយដែលទើបនឹងឡើងគ្រប់គ្រង កន្លងមកក៏មើលឃើញថាគេធ្វើបានល្អជួយខ្លួនមកច្រើនប៉ុណ្ណា ។ (កាន់តែទុកចិត្ត កាន់តែប្រហែស)

ស្នេហ៍ប្រែពណ៌Waar verhalen tot leven komen. Ontdek het nu