Part 39 : អូនជាកម្មសិទ្ធរបស់បង!!

630 85 5
                                    

កាយតូចស្រស់ សម្រស់មិនធម្មតា អង្គុយមុខកញ្ចក់រៀបចំខ្លួនដើម្បីទៅចូលរួមកម្មវិធីជាមួយនឹងអនាគតប្ដី ។ ហៃយ៉ា ចេញបើកមុខថ្ងៃដំបូងផង ម្ដេចនឹងអាចតែងខ្លួនធម្មតាបានទៅ ច្បាស់ណាស់ថាយប់នេះគេត្រូវតែស្អាតបំផុត ។

ក្រេមរលោងប៉ះលើបបូរមាត់ក្រពុំ បន្ថែមម្សៅពណ៌ស៊ីជម្ពូជួយលើកសម្រស់របស់រាងតូចឱ្យកាន់តែកើន ។

«រួចរាល់!!»ស្នាមញញឹមបើកបង្ហាញឡើង សម្លឹងទៅខ្លួនឯងក្នុងកញ្ចក់ហាក់ស្អាតប្លែកពីរាល់ដង ស្ទើរមិនជឿនឹងភ្នែក ។ គេក្រោកពីកៅអីបង្វិលខ្លួនចុះឡើង មើលកាយល្អស្អាតក្នុងកញ្ចក់ ជាមួយនឹងឈុតពណ៌សដែលគេសែនស្រឡាញ់។

«ហឹម? Jungkook»Tae ភ្ញាក់បន្តិចកាលបើរាងក្រាស់ស្រាប់តែមកស្ងាត់ៗអោបគេពីក្រោយ ដាក់ចង្ការស្រួចលើស្មារបស់គេ លួចស្រង់ក្លិនក្រអូបចេញពីសាច់ទន់ៗមិនចេះជិនណាយ។

«សឺត អូនស្អាតណាស់! បងចង់ប្ដូរចិត្តលែងនាំអូនទៅហើយ»
«ហេតុអី? អូនតែងខ្លួនយូរណាស់ទម្រាំនឹងរួច»
«បងមិនចង់ឱ្យគេមើលអូន»
«លេបអូនទុកតែម្ដងល្អទេលោកប្ដី»
«មិនល្អទេ បើបងលេបបានតែមួយពេល តែបើ...បងទុកធ្វើអ្វីផ្សេងអាចនឹងបានយូរ»
«ធ្វើអី?»
«យប់នេះអូនដឹងហើយ សឺតៗ»
«បានហើយ ចាស់ព្រើល! ប្រយ័ត្នហួសកម្មវិធីគេទៅ»រាងតូចទាញគេចេញ ដែលមកអោបរឹតថែលថើបមិនធុញសោះហើយ។
«ហួសបន្តិចក៏មិនអី ព្រោះបងក៏មិនចង់ទៅប៉ុន្មានដែរ តែបងចង់បើកបង្ហាញទំនាក់ទំនងរបស់ពួកយើងច្រើនជាង»
«ខ្លាចគេដណ្ដើមហេស៎លោកម្ចាស់?»
«ប្រហែលហើយ ឈុតនេះក៏ដូចគ្នា បងខ្លាចតែទប់ចិត្តមិនបានដាល់មនុស្សក្នុងកម្មវិធីគេទេ»មនុស្សហួងហែង មកធ្វើភ្នែកក្រឡេមក្រឡឺមដាក់ប្រពន្ធនាយតិចប្រយ័ត្នពិការភាពមួយជីវិត។
«គេមើលជារឿងគេ សំខាន់អូនជារបស់លោកម្ចាស់»
«អូនជាកម្មសិទ្ធរបស់បង!!»Jungkook បញ្ចប់ប្រយោគក៏ផ្អឹបបបូរមាត់ជាមួយនឹងរាងតូចដែលញញឹមស្រស់ហាក់រំភើបនឹងសម្ដីរបស់កម្លោះចាស់ម្នាក់នេះជាខ្លាំង ។ នរណាថាចាស់អត់ជាតិ តែ Jungkook Cassandra ម្នាក់នេះអត់ទេណា ផ្អែមរមួតតែម្ដង។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now