ភាគ1 : អូនចង់គេងឱបបង

7K 335 1
                                        

ក្រោយពីរៀបចំរួចថេហ្យុងក៏បានឃើញថាជុងហ្គុកបានគេងលក់នៅលើគ្រែទាំងឱបតុក្តតារបស់ខ្លួន។

" មើលចុះសូម្បីតែគេងក៏គួរឱ្យស្រឡាញ់ " ថេហ្យុងញញឹមបន្តិចរួចក៏ដើរចេញពីបន្ទប់។

ចុះមកដល់ក្រោមក៏មករកលោកស្រីចនដែលត្រូវជាម្ដាយក្មេកដែលគាត់កំពុងតែអង្គុយនៅលើសាឡុងថេហ្យុងឃើញហើយក៏ដើរចូលទៅអង្គុយជិតគាត់។

" អ្នកម៉ាក់ " ថេហ្យុងហៅលោកស្រីចនថាម៉ាក់ទាំងអៀនមាត់ព្រោះមិនទាន់ទម្លាប់មាត់

" មានអីមែនទេកូន " លោកស្រីចន

" គឺកូនចង់សុំរឿងមួយ តើកូននៅតែអាចទៅរៀនបានដដែលមែនទេ? " ថេហ្យុងសួរដោយខ្លាចថានឹងឱ្យខ្លួនឈប់រៀន ព្រោះមូលហេតុដែលគាត់ចង់ឱ្យរៀបការគឺដើម្បីឱ្យជួយមកមើលថែកូនប្រុសគាត់ហ្នឹងឯងណាមួយជុងហ្គុកគេក៏ដល់វ័យត្រូវការដែរ។

" រៀនទៅកូនម៉ាក់មិនហាមទេ កុំបារម្ភអី " លោកស្រីនិយាយទាំងស្នាមញញឹម

" អរគុណណាស់អ្នកម៉ាក់ " ថេហ្យុងសែនសប្បាយធូរក្នុងចិត្តដែលគាត់មិនហាមរឿងច្រើន

" អញ្ចឹងម៉ាក់ឡើងទៅបន្ទប់សិនហើយ " ថាហើយលោកស្រីចនគាត់ក៏ឡើងទៅបន្ទប់ ឯថេហ្យុងក៏ឡើងទៅបន្ទប់ដើមកបីងូតទឹកប្ដូរខោអាវចេញ។

ពេលល្ងាច

លោកស្រីចនបានដើរចុះមកក្រោមសំដៅទៅផ្ទះបាយក្នុងចំណោមអ្នកបម្រើកំពុងតែញាប់ដៃធ្វើម្ហូបក្នុងចំណោមនោះក៏ឃើញមានថេហ្យុងដែរ។

" អា៎...កូនថេយ៍នេះចេះធ្វើម្ហូបដែរឬ? " លោកស្រីបានដើរទៅជិតថេហ្យុងនិងបានសម្លឹងមើលទៅកាន់ម្ហូបដែលថេហ្យុងកំពុងធ្វើឯក្លិនក៏ឈ្ងុញទៀត

" បាទម៉ាក់ គឺអ្នកម៉ាក់គាត់ជាអ្នកបង្រៀន " ថេហ្យុង

" ឆ្ងុយណាស់ គួរឱ្យចង់ញ៉ាំ តែម៉ាក់ថាការងារធ្វើម្ហូបទុកឱ្យនាងៗជាអ្នកធ្វើទៅកូនមិនបាច់ធ្វើទេ " លោកស្រីចន

" មិនអីទេម៉ាក់ កូនចង់ធ្វើឱ្យអ្នកគ្រប់គ្នាបានពិសារ ការងារតូចតានបែបនេះកូនអាចធ្វើបាន " ថេហ្យុងជាមនុស្សដែលចូលចិត្តធ្វើម្ហូបពិសេសបានធ្វើឱ្យអ្នកនៅក្នុងគ្រួសារបានញ៉ាំវាជាក្ដីសុខរបស់ថេហ្យុងមួយផ្នែកដែរពេញចិត្តនឹងធ្វើ។

My Husband ♡︎ ( Complete✓ )Место, где живут истории. Откройте их для себя